«ស្បែកគង់» គឺ ជាខ្សែភាពយន្ត ខ្មែរ លើកដំបូង ដែលអាច វាយលុក ចូលទីផ្សារ ក្រៅប្រទេស
VOA | ២៤ សីហា ២០១៤
ភ្នំពេញ—រឿង «ស្បែកគង់» គឺ ជាខ្សែ
ភាពយន្ត ខ្មែរ លើកដំបូង
ដែលអាច វាយលុក ចូលទីផ្សារ ក្រៅប្រទេស ក្នុងប្រវត្តិ ខ្សែភាពយន្ត
ខ្មែរ រយៈពេល ៤០ឆ្នាំ មកនេះ។
រឿង «ស្បែកគង់» នេះ ជាខ្សែភាពយន្ត ប្រភេទ ៤,៥ខេ
(4.5K) ដែលជាប្រភេទ ភាពយន្ត ខ្នាតធំបំផុត ដែលមាន ទំហំ ធំជាង៥០
មីលីម៉ែត្រ ដែលជាភាពយន្ត ខ្នាតធំ លើកដំបូង បំផុត ផលិត នៅ
ប្រទេស កម្ពុជា។
ភាពយន្តដែលមានរយៈពេល១ម៉ោង៤៥នាទីនេះបាននិយាយអំពីគ្រូមន្ត អាគមន៍ខាងវិជ្ជាស្បែកគង់កាប់មិនមុត ដុតមិនឆេះ ដ៏ខ្លាំងពូកែកម្រិតកំពូលម្នាក់រស់នៅលើកំពូលភ្នំគូលេន។ គ្រូអាគមន៍គាថានេះមានកូនសិស្សប្រុសចំនួន៨នាក់មករៀនវិជ្ជា«ស្បែក គង់»នេះ។ ដើម្បីឲ្យស្បែកគង់ និងមន្តវិជ្ជាស័ក្ដិសិទ្ធិ សិស្សៗទាំងឡាយត្រូវឆ្លងកាត់ការលំបាកជាច្រើន ដូចជាត្រូវកប់ខ្លួនក្នុងដីត្រឹមករយៈពេលយូរថ្ងៃ ត្រូវភ្លៀង ខ្យល់ កម្តៅថ្ងៃ និងប្រឈមមុខនឹងសត្វអាសិរពិសទិចឬខាំជាដើម។
ដោយសារការលំបាកទាំងនេះ ជាចុងក្រោយក្នុងចំណោមសិស្សទាំង៨នាក់ នៅសល់តែសិស្សពីរនាក់គត់ដែលនៅរស់រានមានជីវិត។
ជាអកុសល សិស្សទាំងពីរនាក់នោះបានក្លាយជាសត្រូវស៊ីសាច់ហុតឈាមគ្នាយ៉ាង សាហាវ ដោយសារដណ្តើមកូនស្រីដ៏ស្រស់ស្អាតរបស់គ្រូស្បែកគង់ ក្រោយពីលោកគ្រូមន្តអាគមន៍នេះបានស្លាប់យ៉ាងផុយស្រួយបំផុត។
មួយវិញទៀត សិស្សទាំងពីរនាក់នោះនៅតែជាសត្រូវនឹងគ្នាតជាតិ ទោះបីជាស្លាប់ ចាប់ជាតិជាថ្មីម្តងទៀត ក៏ពួកគេនៅតែជាសត្រូវនឹងគ្នា។
ខ្សែភាពយន្តរឿង «ស្បែកគង់» បានដាក់បញ្ចាំងជាផ្លូវការនៅក្នុង ប្រទេសកម្ពុជាកាលពីថ្ងៃទី១៤ សីហា២០១៤នេះនៅរោងភាពយន្តចំនួនប្រាំពីរ ព្រមគ្នាក្នុងទីក្រុងភ្នំពេញនិងខេត្តសៀមរាប។
ក្រៅពីនេះ ខ្សែភាពយន្តខ្នាតធំនេះគ្រោងដាក់បញ្ចាំងនៅបរទេសផងដែរ ដូចជាប្រទេសថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ភូមា សហរដ្ឋអាមេរិក អូស្រ្តាលី បារាំង ចិន និងឥណ្ឌាជាដើម។ ជាមួយគ្នានេះដែរ ខ្សែ ភាពយន្ត«ស្បែកគង់»មានទូរទស្សន៍មួយចំនួននៅប្រទេសចិន អាល្លឺម៉ង់ និងឥណ្ឌាក៏បានធ្វើការផ្សព្វផ្សាយអំពីរឿងនេះនៅក្នុងប្រទេសរបស់ ពួកគេរៀងខ្លួនផងដែរ។
លោកប៉ុល វិបូ ជាអគ្គនាយកនៃក្រុមហ៊ុនអង្គរភិចឆើ (Angkor Picture Inc ) និង ជាផលិតករភាពយន្តនេះ បាននិយាយដោយមោទនភាពថា ភាពយន្តរបស់លោកទទួលបានការគាំទ្រលើសពីការរំពឹងទុក។
«ក្រោយឆ្នាំ១៩៧៩មករហូតមកដល់ថ្ងៃនេះ ស្រុកថៃមិនដែលមានខ្សែភាពយន្តខ្មែរណាមួយចាក់នៅស្រុកថៃទេ។ ទើបតែខ្សែភាពយន្តមួយនេះទេ ដែលស្រុកថៃទទួលយកទៅចាក់ផ្សាយនៅស្រុកថៃ។ ចំពោះស្រុកខ្មែរគឺជោគជ័យទាំងស្រុងហើយ ពីព្រោះទីមួយយើងឈ្នះខ្សែភាពយន្តកន្លងមក ហើយបើសិនប្រៀបផ្ទឹមខ្សែភាពយន្តបរទេសដែលគេកំពុងចេញដែរគឺថា យើងបានប្រាក់ចំណូលច្រើនជាងគេ។ មកដល់ពេលនេះគឺថា នៅមានអ្នកដែលទៅមើលហ្នឹងច្រើនណាស់ ហើយតាមតួលេខក៏បង្ហាញថា អត់មានការស្រុតចុះដែរ គឺថា រោងភាពយន្តរបស់យើងគឺថា ពេញៗ។»
ខ្សែភាពយន្ត«ស្បែកគង់»ចំណាយពេលអស់១ឆ្នាំក្នុងការផលិត និងបានថតនៅក្នុងខេត្តសំខាន់ៗជាច្រើន ដូចជាលើភ្នំគូលេន ខេត្តសៀមរាប ខេត្តកំពង់ចាម កំពង់ស្ពឺ និងទីក្រុងភំ្នពេញ។ ការផលិតភាពយន្តនេះចំណាយថវិកាចំនួន៦៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
នៅក្នុងសាច់រឿង មានឈុត ឆាកប្រើមន្តអាគមន៍ វ៉ៃប្រហារ កាប់ចាក់ និងបាញ់បោះយ៉ាងណាក៏ដោយ ក៏ឈុតឆាកទាំងអស់នោះសុទ្ធតែបង្កប់នូវន័យកំប្លែង ដែលជានិច្ចជាកាល អ្នកទស្សនាតែងតែផ្ទុះសំណើចប្រហែលរៀងរាល់៣នាទីម្តង។
ជាក់ស្តែងគ្រូមន្តអាគមន៍ «ស្បែកគង់» នោះមានមន្តអាគមន៍ខ្លាំង ក្លា កាប់មិនមុត ដុតមិនឆេះ ជាន់មីនផ្ទុះមិនស្លាប់ ក៏ប៉ុន្តែចុងក្រោយស្លាប់ដោយសារជីងចក់ធ្លាក់លើដៃ ភិតភ័យរហូតដល់គាំងបេះដូង ស្លាប់តែម្តង។
អ្នកនិពន្ធវ័យ៣៥ឆ្នាំដែលមានភាពម៉ឺងម៉ាត់ ហ្មត់ចត់ និងមានការជឿជាក់លើខ្លួន ឯងយ៉ាងខ្លាំងនោះ បានសំឡឹងឃើញថា ខ្សែភាពយន្តប្រភេទរឿងកំប្លែងអាចដណ្តើមទីផ្សារបាន ច្រើនជាងប្រភេទខ្សែភាពផ្សេងៗទៀត។
«ទស្សនៈរបស់យើងគឺយើងចង់ផលិតខ្សែភាពយន្តណាដែលជាប្រយោជន៍ដល់ អ្នកមើល គ្មានការបំភិតបំភ័យថា មើលទៅមិនអស់កម្លាំង មើលហើយសប្បាយចិត្ត បន្ថយបាននូវភាពតានតឹងនៅក្រោយពេលយើងធ្វើការងារអស់រយៈពេលពេញ មួយថ្ងៃ។ ដូច្នេះខ្សែភាពយន្តរឿងកំប្លែងគួរតែផលិតឲ្យបានច្រើនដើម្បីជា ប្រយោជន៍សម្រាប់ស្មារតី និងខួរក្បាលរបស់យើង កុំឲ្យយើងស្រ្តេសខ្លាំងពេក។»
លោកប៉ុល វិបូបានឲ្យដឹងបន្តថា រយៈពេល៩ថ្ងៃនេះ ខ្សែភាពយន្ត«ស្បែកគង់»លក់សំបុត្របានចំនួន៤ម៉ឺនសន្លឹកដោយរកបាន ប្រាក់ចំណូលប្រមាណជា១៦ម៉ឺនដុល្លាសហរដ្ឋអាមេរិក។ ក្នុងនោះសំបុត្រមួយតម្លៃ៤ដុល្លារសហរដ្ឋអាមេរិក ក៏ប៉ុន្តែលោកបានបញ្ជាក់ថា ខ្សែភាពយន្តនេះបានបាត់ប្រាក់ចំណូលប្រហែលជា៤០ភាគរយនៃការលក់ សំបុត្រសរុប ដោយសារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានកំណត់អាយុអ្នកចូលទស្សនាត្រូវមានអាយុចាប់ ពី១៥ឆ្នាំឡើងទៅ។
លោកប៉ុល វិបូបានបង្ហាញការសោកស្តាយចំពោះបម្រាមនេះ ហើយលោកបានចាត់ទុកថា មិនមានភាពយុត្តិធម៌សម្រាប់ខ្សែភាពយន្ត«ស្បែកគង់» ពីព្រោះមានខ្សែភាពយន្តបរទេស និងខ្មែរផ្សេងទៀតដែលមានឈុតឆាកស្នេហា និងកាប់សម្លាប់សាហាវជាងនេះទៀត ក៏ប៉ុន្តែបែរជាក្រសួងមិនមានការដាក់បម្រាមនោះឡើយ។
«ខ្សែភាពយន្តមួយនេះគឺជាខ្សែភាពយន្តដែលគ្រួសារគេចូលចិត្តទៅ ទស្សនាគឺឪពុក ម្តាយ កូនគេនាំគ្នាទៅមើលជាក្រុមៗ ហើយដល់ពេលបម្រាមរបស់ក្រសួងបែបនេះទៅ ខាងរោងកុនគេមិនឲ្យកុមារនោះចូលមើលទេ។ ឪពុក ម្តាយមិនដឹងធ្វើដូចម្តេច ត្រូវត្រឡប់យកកូនទៅវិញ អត់បានមើលទាំងអស់គ្នា ឬក៏រោងកុនគេណែនាំឲ្យមើលរឿងបរទេសផ្សេង ដែលកំពុងបញ្ចាំងក្នុងពេលជាមួយគ្នានោះដែរ។ ដូច្នេះចំណូលទាំងអស់នេះយើងត្រូវបាត់បង់។»
ជុំវិញបញ្ហាទាំងអស់នេះ លោកសោម សុគន្ធ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ បានឲ្យដឹងថា រឿង«ស្បែកគង់»មានឈុតឆាកកាប់សម្លាប់និងស្នេហាមួយចំនួនដែលធ្វើ ឲ្យប៉ះពាល់អារម្មណ៍របស់ក្មេង និងប្រពៃណីខ្មែរ ទើបក្រសួងដាក់បម្រាមបែបនេះ។
ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ខ្សែភាពយន្ត«ស្បែកគង់»គឺ ពិតជាមោទនភាពរបស់ខ្មែរមួយក្នុងវិស័យភាពយន្តនាពេលបច្ចុប្បន្ន នេះដោយខ្សែភាពយន្តនេះអាចជ្រៀតចូលទីផ្សារបរទេសបាន។
«ខ្ញុំយល់ឃើញថា នេះជាមោទនភាពរបស់ខ្មែរយើងមួយ។ យើងឃើញថា កន្លងមក៣០ប្លាយឆ្នាំរបស់យើងមកគឺថា លើកទីមួយដែលស្នាដៃផលិតករក្នុងស្រុកយើងហ្នឹងបានទៅបម្រើនៅទី ផ្សារនៃបណ្តាលប្រទេសជិតខាង ឬក៏បណ្តាលប្រទេសមួយចំនួនទៀត។ នេះជាការបើកផ្លូវមួយដែលធ្វើឲ្យផលិតករដទៃទៀតហ្នឹងយល់ដឹងថា ប៉ុណ្ណាដែលខ្លួនអាចធ្វើបាន ត្រូវធ្វើដូចម្តេចដើម្បីឲ្យចូលទីផ្សារហ្នឹងបាន។»
និស្សិតឈ្មោះ ចាន់ សុផល ដែលបានចូលទស្សនាខ្សែភាពយន្ត«ស្បែកគង់»នេះទទួលស្គាល់ពីគុណភាពនៃខ្សែភាពយន្តនេះ។
«រឿងខ្មែរ "ស្បែកគង់" នេះនិយាយទៅ វាមានចំណុចបច្ចេកវិជ្ជាថ្មីៗច្រើនជាង។ សាច់រឿងគឺវាល្អមើលជាង។ តួសម្តែងក៏មានលក្ខណៈអស្ចារ្យដែរ មើលទៅគួរឲ្យទាក់ទាញខ្លាំងជាងរឿងមុនៗផ្សេងៗ។ រឿងនេះល្អជាងច្រើន និយាយទៅ បើប្រៀបធៀបខុសគ្នាច្រើន ទាំងបច្ចេកទេសថតរូបភាពក៏ច្បាស់ល្អមើល មើលហើយមិននឹកស្មានថា ខ្មែរទេ ហើយក្នុងរឿងហ្នឹងក៏មានលក្ខណៈថា ផ្សព្វផ្សាយវប្បធម៌ខ្មែរច្រើនដែរ ដូចមានអាវដាក់ថា I Love Cambodia។»
ក្រោយពីជោគជ័យជាមួយស្នាដៃរបស់ខ្លួននៅពេលនេះ ផលិតករភាពយន្តលោកប៉ុល វិបូគ្រោងនឹងចាប់ផ្តើមផលិតខ្សែភាពយន្តខ្នាតធំបំផុតលើកទី២របស់ ខ្លួននៅដើមឆ្នាំក្រោយ ដោយលោកជឿជាក់ថា លោកនឹងបង្កើតគុណភាពផលិតកម្ម និងការចំណាយក្នុងការផលិតឲ្យមានកម្រិតខ្ពស់ជាងនេះ៕

No comments:
Post a Comment