រដ្ឋាភិបាលខ្មែរ សុំឲ្យស្ថានទូតចិន បន្តឹងទិដ្ឋាការ សម្រាប់ស្រ្តីខ្មែរ
រដ្ឋាភិបាលកម្ពុជាបានស្នើឲ្យស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជារឹតបន្តឹងផ្នែកទិដ្ឋាការទេសចរដើម្បីចូលរួមទប់ស្កាត់បទល្មើសនៃការជួញដូរមនុស្សពីប្រទេសកម្ពុជា។ធីតា វីន / វីអូអេ / ០៦សីហា២០១៤
ភ្នំពេញ —រដ្ឋាភិបាលខ្មែរនិយាយថា ក្នុងខណៈពេលដែលនារីខ្មែរនៅតាមជនបទមួយចំនួនត្រូវបានមេខ្យល់អូសទាញយកទៅរៀបការនៅប្រទេសចិននោះ រដ្ឋាភិបាលកម្ពុជាបានស្នើឲ្យស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជារឹតបន្តឹងផ្នែកទិដ្ឋាការទេសចរដើម្បីចូលរួមទប់ស្កាត់បទល្មើសនៃការជួញដូរមនុស្សពីប្រទេសកម្ពុជា។ ស្របពេលនេះដែរ អង្គការក្រៅរដ្ឋាភិបាលបានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះសុវត្ថិភាពនារីដែលត្រូវក្រុមមេខ្យល់រៀបចំឲ្យទៅរៀបការនៅប្រទេសចិន ពីព្រោះនារីទាំងនោះភាគច្រើនបានទទួលរងការធ្វើបាបពីសំណាក់ប្តីនិងក្រុមគ្រួសារខាងប្តី។ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាកំពុងរឹតបន្តឹងផ្នែកទិដ្ឋាការទេសចរទៅកាន់ប្រទេសរបស់ខ្លួន បន្ទាប់ពីមាននារីខ្មែរមួយចំនួនបានទៅរៀបការជាមួយបុរសជនជាតិចិននៅទីនោះជាច្រើនតាមរយៈទិដ្ឋាការទេសចរនេះ។ក្រុមមន្ត្រីអះអាងថា មានការជួញដូរមនុស្សតាមរយៈការធ្វើទេសចរទៅរៀបការនៅប្រទេសចិននេះ។លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស ឲ្យដឹងថាការរឹតបន្តឹងទិដ្ឋាការរបស់ស្ថានទូតចិននេះនឹងជួយកាត់បន្ថយស្ត្រីកម្ពុជារងគ្រោះ។«ដោយសារបញ្ហានេះចេះតែកើតឥតឈប់ ឥតឈរ អញ្ចឹងហើយក្រសួងការបរទេសយើងក៏បានធ្វើការជាមួយស្ថានទូតចិនអំពីបញ្ហានេះ។ ស្ថានទូតចិនក៏បានសម្រេចចិត្តរឹតបន្តឹងការផ្តល់ទិដ្ឋាការដល់ស្រ្តីខ្មែរដែលនៅលីវនេះឯង។ហើយក្រោយមកទៀត ក្រសួងការបរទេសបានស្នើទៅក្រសួងការបរទេសចិនឲ្យអគ្គកុងស៊ុលចិនទាំងអស់នៅបរទេស ជាពិសេស ដូចនៅប្រទេសជិតខាងខ្មែរគឺឈប់ផ្តល់ទិដ្ឋាការឲ្យស្រ្តីខ្មែរដែលនៅលីវនេះគឺយើងរឹតត្បិតឲ្យកាន់តែខ្លាំងដើម្បីថា តើវិធានការនេះមានប្រសិទ្ធិភាពដល់កម្រិតណា ហើយយើងជឿថា បើសិនមានការរឹតត្បិតបែបនេះមែន ខ្ញុំយល់ថា ចំនួនស្ត្រីខ្មែរនៅលីវដែលត្រូវគេជួញដូរយកទៅរៀបការនោះ ខ្ញុំយល់ថា អាចចុះយ៉ាងខ្លាំង»។លោក កុយ គួង បញ្ជាក់បន្ថែមថា ស្ថានទូតចិនប្រចាំប្រទេសវៀតណាម ឡាវ និងថៃនឹងផ្តល់កិច្ចសហការដូចគ្នានេះដែរដល់កម្ពុជា។លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានចាត់ទុកថា ការរឹតបន្តឹងផ្នែកទិដ្ឋាការទៅលេងប្រទេសចិនរបស់ស្ថានទូតចិននេះគឺជាការប្រសើរក្នុងការរួមចំណែកកាត់បន្ថយការប្រឈមរបស់នារីខ្មែរមួយចំនួនដែលទៅរៀបការនៅទីនោះ។«បានធ្វើលិខិតមួយ សហការជាមួយទូតចិន ហើយរៀបរាប់ប្រាប់គេថា បច្ចុប្បន្នហ្នឹងមានស្រ្តីខ្មែរ ដែលត្រូវបានគេបោកបញ្ឆោតយកទៅរៀបការនៅឯប្រទេសចិនហ្នឹង ហើយកំពុងទទួលបាននូវភាពរងគ្រោះគឺសុំឲ្យស្ថានទូតចិនហ្នឹងគាត់ធ្វើការផ្សព្វផ្សាយទៅខាងអាជ្ញាធរចិន»។ស្របពេលជាមួយគ្នានេះដែរ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅ កម្ពុជាហៅកាត់ថា អាដហុកបានបង្ហាញរបាយការណ៍ជាសាធារណៈកាលពីថ្ងៃពុធសប្តាហ៍នេះ ដោយបានឲ្យដឹងថា នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៤នេះ សមាគមបានទទួលពាក្យបណ្ដឹងដែលទាក់ទងនឹងការជួញដូរមនុស្សចំនួន១០៨ករណីពាក់ព័ន្ធទៅនឹងការជួញដូរមនុស្សទៅកាន់ប្រទេសផ្សេងៗ ដែលមានជនរងគ្រោះសរុប២៩៥ករណី ក្នុងនោះមានប្រទេសចិនចំនួន២៦ករណីមានជនរងគ្រោះ២៩នាក់។របាយការណ៍នោះបានឲ្យដឹងបន្ថែមថា ការសិក្សាលើករណីទាំងនោះបានរកឃើញថា បញ្ហាគឺបណ្តាលមកពីកង្វះទីផ្សារការងារ ការបាត់បង់ដីធ្លី និងការជំពាក់បំណុលធនាគារ ជាដើម។លោកស្រីលឹម មុនី អនុប្រធានផ្នែកស្រី កុមារ និងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនៃសមាគមអាដហុក បានឲ្យដឹងថា ជនរងគ្រោះដែលចាញ់បោកមេខ្យល់ទៅរៀបការជាមួយបុរសជនជាតិចិន បានជួបនូវបញ្ហាមួយចំនួន ដូចជាការធ្វើទារុណកម្មផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ការបង្អត់អាហារ និងការបង្ខំឲ្យធ្វើការផ្ទះដូចជាទាសករជាដើម។«យើងបានសម្ភាសលើជនរងគ្រោះនីមួយៗ ដែលគាត់បានមកហ្នឹងថា មាននារីច្រើនណាស់ដែលគាត់បានជួបប្រទេះ អ្នកខ្លះបានលេបថ្នាំសម្លាប់ខ្លួន អ្នកខ្លះកំពុងតែពួននៅលូក្រោមដី អ្នកខ្លះកំពុងពួននៅក្នុងព្រៃ កាច់ទំពាំងជាអាហារ អ្នកខ្លះកំពុងរស់នៅផ្ទះខាងប្តី ខាងម្តាយក្មេក បង្ខាំមិនឲ្យទៅណា។ អញ្ចឹងមានន័យថា អ្នកដែលមិនបានមកប្តឹងហ្នឹងមានចំនួនច្រើនជាងអ្នកដែលមកប្តឹង។ អ្វីដែលខ្ញុំព្រួយបារម្ភគឺខ្ញុំស៊ើបអង្កេតទៅឃើញថា មេខ្យល់ហ្នឹងវាទូលំទូលាយ ពេល វាចងគ្នាជាក្រុម ជាសម្ព័ន្ធ ជាបណ្តាញពីស្រុកខ្មែរដល់ស្រុកចិន។ជាក់ស្តែងអ្នកនាង ចាន់ រំដួល ជាឈ្មោះរបស់អ្នកនិពន្ធដាក់ឲ្យ រស់នៅខេត្តកំពង់ចាម បានសម្រេចចិត្តទៅរៀបការជាមួយបុរសជនជាតិចិននៅប្រទេសចិនកាលពីចុងឆ្នាំ២០១៣ បន្ទាប់ពីមេខ្យល់នៅក្នុងភូមិបានមកបញ្ចុះបញ្ចូលថា កូនរបស់គាត់ដែលរៀបការទៅប្រទេសចិននោះ បានផ្ញើរលុយមកឲ្យគាត់ច្រើនៗជារៀងរាល់ខែ។អ្នកនាងចាន់ រំដួលបានឲ្យដឹងបន្តថា តាមការណ៍ពិត លុយដែលបានមកនោះគឺបានមកពីការដើរបោកនារីនៅតាមជនបទ យកទៅធ្វើប្រពន្ធបុរសជនជាតិចិនដោយម្នាក់ក្នុងតម្លៃ៥០០ដុល្លារ។ឲអ្នកនាងចាន់ រំដួលបានឲ្យដឹងថា នៅពេលទៅដល់ប្រទេសចិននាងត្រូវបានមេខ្យល់ចាប់រំលោភ បន្ទាប់មកបានបញ្ជូននាងទៅឲ្យមានប្តីម្នាក់ ដែលប្តីនោះយកនាងធ្វើប្រពន្ធបានតែ៣ថ្ងៃ ក៏បញ្ជូននាងឲ្យត្រឡប់មកមេខ្យល់វិញ។ បន្ទាប់មក មេខ្យល់នោះបានបញ្ជូននាងឲ្យទៅធ្វើប្រពន្ធរបស់ជនជាតិម្នាក់ទៀតជាកម្មករសំណង់ដែលមានផ្ទះនៅជនបទ។ក្នុងរយៈពេល៣ខែ ដែលរស់នៅជាមួយប្តីម្នាក់នេះ នាងបានទទួលការធ្វើបាបខាងផ្លូវកាយ ដូចជាការបង្អត់អាហារ ការវាយដំពីប្តីជាដើម។ ដោយមិនអាចទ្រាំទ្រការធ្វើទារុណកម្មនេះបាន នាងតែងតែរិះរកគ្រប់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីរត់គេចមកប្រទេសកម្ពុជាវិញ ដោយនាងបានទូរស័ព្ទមកប្រាប់អ្នកផ្ទះ បន្ទាប់មកម្តាយនាងបានមកប្តឹងសមាគមអាដហុកឲ្យជួយ។«គិតម៉្យាងថា ទៅដល់គឺថា បានប្តីល្អ ហើយមួយនឹងមួយ មិនមែនបែបហ្នឹងទេ។ គេឲ្យយកប្តីពីមួយទៅមួយ ហើយត្រូវមេខ្យល់ចាប់ទៀត។ តាមពិតទៅយកប្តីដល់ខេត្តជើងភ្នំហើយក្រទៀត។ ទៅដល់ប្រទេសគេគឺវេទនាណាស់ វេទនាខ្លាំងបំផុត ជាងរស់នៅក្នុងនរកទៀត ពីព្រោះអីទៅដល់ គេធ្វើបាប គេកៀបសង្គត់ទាំងផ្លូវចិត្ត ទាំងផ្លូវកាយ គ្មានសេរីភាព ការហូបចុក មិនគ្រប់គ្រាន់។ ខ្ញុំផ្តាំផ្ញើរដល់នារីខ្មែរទាំងអស់កុំចាញ់បោកបញ្ឆោតគេ ជាពិសេសគឺពាក្យមួយម៉ាត់គឺថា មេខ្យល់កុំជឿវាឲ្យសោះ ពួកវាជាពួកបិសាចទេ»។អ្នកនាងចាន់ រំដួលបានឲ្យដឹងបន្តថា នៅពេលនេះនាងបានដាក់ពាក្យប្តឹងមេខ្យល់ ដែលបោកបញ្ឆោតនាងយកទៅប្រទេសចិនទៅគ្រប់សមត្ថកិច្ចទាំងអស់រួចហើយ តែរហូតមកដល់ពេលនេះ នៅមិនទាន់មានចំណាត់ណាមួយចាប់មេខ្យល់នោះនៅឡើយទេ។ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកស្រីជូ ប៊ុនអេងបានមានប្រសាសន៍ថា បើសិនជាខាងក្រសួងបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ក្រសួងនឹងចាត់វិធានការជាបន្ទាន់ក្នុងការចាប់មេខ្យល់ ឬជនប្រព្រឹត្តបទល្មើសនោះ។«បើសិនជាគាត់ដាក់ពាក្យប្តឹងមកសមត្ថកិច្ច បើសិនយើងមិនរកមេខ្យល់ អាហ្នឹងចាំគិតថា យើងអត់អើពើ។ បើយើងបានទទួលព័ត៌មាន យើងអត់ដែលព្រងើយកន្តើយទេ សូម្បីតែតាមកាសែតក៏ដោយ ឲ្យតែយើងបានដឹង យើងចុះប្រតិបត្តិការ អ្វីដែលសំខាន់គឺសាម៉ីខ្លួនឬមួយអ្នកដែលដឹងច្បាស់នោះគាត់សហការជាមួយអាជ្ញាធរ ឬមន្រ្តីមានសមត្ថកិច្ចយើងធ្វើការងារហ្នឹង»។របាយការណ៍របស់អង្គការអាដហុកក៏បានបង្ហាញស្ត្រីរងគ្រោះដែលមិនទទួលបានការយកចិត្តទុកដាក់ពីស្ថានទូត ឬស្ថានកុងស៊ុលខ្មែរប្រចាំនៅប្រទេសចិនដើម្បីសុំអន្តរាគមន៍។ប៉ុន្តែលោកកុយ គួងបានច្រានចោលការលើកឡើងនេះ។យ៉ាងណាក៏ដោយ មន្ត្រីអ្នកនាំពាក្យស្ថានទូតចិនគឺលោកចេង ហុងបូមិនធ្វើអត្ថាធិប្បាយច្រើននោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា ប្រទេសកម្ពុជានិងចិនបានសហការគ្នាយ៉ាងល្អហើយគួរត្រូវពង្រឹងបន្ថែម៕

No comments:
Post a Comment