Paris Peace Accords 23 Oct. 1991

Saturday, August 9, 2014

គណបក្ស​ ទាំង​ពីរ ​ថ្លែង​សារ​ សន្តិភាព ​ក្នុង​រដ្ឋ​សភា​ ពេល​បក្ស​ ប្រឆាំង ​ចូល​ប្រជុំ​ លើក​ដំបូង | Both parties speak PEACE at the first parliamentary meeting with CNRP Ms

គណបក្ស​ ទាំង​ពីរ ​ថ្លែង​សារ​ សន្តិភាព ​ក្នុង​រដ្ឋ​សភា​ ពេល​បក្ស​ ប្រឆាំង ​ចូល​ប្រជុំ​ លើក​ដំបូង​ 

៨ សីហា ២០១៤

សមាជិកគណបក្សប្រឆាំងចូលរួមប្រជុំសភានៅថ្ងៃទី ០៨សីហា ឆ្នាំ ២០១៤។
សមាជិក គណបក្ស ប្រឆាំង ចូលរួមប្រជុំ សភា នៅថ្ងៃ ទី៨ សីហា ឆ្នាំ២០១៤។  RFI/Siv Channa

នៅ​​ថ្ងៃ​​សុក្រ​​ ទី​០៨ ​សីហា​​នេះ ​សមាជិក​​ ទាំង​៥៥​រូប ​​របស់ ​​គណបក្ស​​ ស​ង្គ្រោះ​​ជាតិ​ បាន​​ចូល​ប្រជុំ​​ សភា​​ លើក​ដំបូង​​ហើយ​​ បន្ទាប់​ ពី​​បាន​​ស្បថ ​​​​ក្នុង​​ ព្រះ​បរម​រាជវាំង​​ កាល​ពី​​ថ្ងៃ ​ទី៥ ​សីហា​​ កន្លង​ទៅ។ ​​ ជា​​កិច្ច​ប្រជុំ​​ វិសាមញ្ញ​​ ពិសេស​​ ដែល​មាន​​ សមាជិក​សភា​​ ជាប់​ឆ្នោត​​ ទាំង​ពីរ​​ គណបក្ស​​, ពោល​ គឺ​​ គណបក្ស ​​ប្រជាជន​​កម្ពុជា ​និង​​គណបក្ស​​ សង្គ្រោះ​​ជាតិ​។ ​ មេដឹ​ក​នាំ​​ គណបក្ស​​ ទាំង​ពី​រ​ បាន​ប្រកាស​​ បញ្ចប់​​ជម្លោះ​​ នយោបាយ​​ នៅ​​កម្ពុជា​។​


ទីបំផុត​ ទៅ​សមាជិក​ ទាំង៥៥រូប ​របស់ ​គណបក្ស​ ស​ង្គ្រោះ​ជាតិ​ បាន​ចូល ទៅ​អង្គុយ​ ក្នុង​រដ្ឋសភា​ ជា​លើកដំបូង​ នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់ ពី​បិទ​បញ្ចប់​ជម្លោះ​ នយោបាយ ​រយៈពេល​ មួយឆ្នាំ។  កិច្ចប្រជុំ​ លើកដំបូង ដែលមាន​ វត្តមាន​ សមា​ជិ​ក​ បក្សប្រឆាំង នៅថ្ងៃនេះ ​រដ្ឋសភា ​បានអនុម័ត​ បង្កើត​គណៈ​កម្ម​កា ​ជំនាញ​ ទី១០ របស់ ​រដ្ឋសភា​ តាម​កិច្ចព្រមព្រៀង ​រវាង​ គណ​បក្ស​ ទាំងពីរ។  នេះ​ ជា​របៀបវារៈ ​តែមួយគត់ នៅក្នុង​កិច្ចប្រជុំ ​រួមគ្នា​ លើកដំបូង ​រវាង​ តំណាងរាស្ត្រ​ គណបក្ស ​ប្រជាជន​ កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ។

ក្រៅពី​របៀបវារៈ ​ដែល​បានគ្រោង​ទុក សារ​នយោបាយ ​សន្តិភាព និង​ការលុបបំបាត់​ ហិង្សា​ សងសឹក​គ្នា ​រវាង​ ខ្មែរ​ និង​ខ្មែរ ត្រូវ បាន​មេដឹកនាំ ​គណបក្ស​ ប្រជាជន​កម្ពុជា និង​គណបក្ស ​សង្គ្រោះ​ជាតិ​ បានលើកឡើង។  ថ្លែង​ទៅកាន់​ សមាជិកសភា ​ជា​លើកដំបូង, លោក សម រង្ស៊ី​ ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ បាន​ថ្លែង ថា​ ការប្រជុំ​ សភា ដែលមាន​ សមាជិក​ ទាំងពី​រ ​គណបក្ស​ ចូលប្រជុំ​ ជាមួយគ្នានេះ គឺ ជា​ការបង្កើត​ទំព័រ ​សករាជ​ថ្មី​ ក្នុងសង្គម​កម្ពុជា​ ដែល​ធ្លាប់តែ ​ញ៉ាំ​ញី​ ដោយ​អំពើហិង្សា​ សងសឹក​គ្នា។

ក្រៅពី​ការឡើង​ថ្លែង ​អំពាវនាវ ឱ្យ​បញ្ឈប់​ ការប្រើប្រាស់​ យុទ្ធសាស្ត្រ​ឈ្នះ​ ចាញ់​រៀងខ្លួន​នោះ, ប្រធាន ​គណបក្ស ប្រឆាំង​ បួន​អាណត្តិ​ លោក សម រង្ស៊ី​ បាន​អំពាវនាវ​ ឱ្យ​បង្កើត​វប្បធម៌​ ពិភាក្សា ​រវាង ​បក្ស​ទាំងពីរ ​ដោយ​សន្តិវិធី​ គ្រប់​កាលៈទេស។  លោក ​សម រង្ស៊ី​ បាន​គូសបញ្ជាក់ ថា ក្នុង​វប្បធម៌ ​ថ្មី​នេះ មិន​សំខាន់​ឡើយ ​អ្នកណា​ ជា​អ្នកឈ្នះ, ​ហើយ ​អ្នកណា​ ជា​អ្នកចាញ់​នោះ។  អ្វី ដែល​សំខាន់​នោះ ​គឺ ការស្វែងរក​ គំនិត​ជា​វិជ្ជមាន ​ដើម្បី​ កសាង​ប្រទេសជាតិ​ ជា​ចិ​រ​ភាព។

ជាការ​ឆ្លើយតប​ ក្នុង​សម្តី​ផ្លែផ្កា​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​ការលើកឡើង​របស់​ប្រធាន​គណបក្សប្រឆាំង ក្នុង​ការបិទ​បញ្ចប់​វប្បធម៌​ហិង្សា​ជាមួយគ្នា​នោះ។ ប្រមុខ​រដ្ឋាភិបាល និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បាន​សង្កត់ធ្ងន់ថា​ការសម្រេចបាន​នៅ​ការស្រុះស្រួល​នយោបាយ​នេះ គឺ​មិន​បានមកពី​ការជេរប្រមាថ​គ្នា និង​ការ​ប្រឈម​ដាក់គ្នា​នោះទេ។

សូមបញ្ជាក់​ជូន​ថា ការប្រជុំ​សភាវិសាមញ្ញ​ដែល​បានសម្រេច​អនុម័ត​បង្កើត គណកម្មការ​ជំនាញ​សភា​ទី១០ថ្មី​មួយទៀត​ដើម្បី​ប្រគល់ឱ្យ​គណបក្ស​សង្គ្រោះ​ ជាតិ គឺជា​របៀបវារៈ​មួយ​មុននឹង​គណបក្ស​ទាំងពីរ​ឈានដល់​ការជ្រើសរើស​ក្បាលម៉ាស៊ីន​ រដ្ឋសភា ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជាដើម។ ដំណើរការ​នេះ​គឺ​យោងទៅតាម​កិច្ចព្រមព្រៀង​នៃ​ការចរចា​រវាង​គណបក្ស​ទាំងពីរ​ កាលពី​ថ្ងៃទី២២ កក្កដា។

ទន្ទឹមនឹង​ការចូល​ប្រជុំ​សភាវិសាមញ្ញ​ដែលមាន​សមាសភាព​ទាំងពីរ​គណបក្ស​នេះ ពី​ទីក្រុង​ញ៉ូ​យក សហរដ្ឋអាមេរិក លោក បាន​គី​ម៉ូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក៏បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ទំព័រ​ថ្មី​របស់​រដ្ឋសភា​កម្ពុជា​ផងដែរ។ លោក​បាន​គី​ម៉ូ​ន បានស្នើ​ឱ្យ​បក្ស​ទាំងពីរ​សហការគ្នា​ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅ​ កំណែទម្រង់​និង​ពង្រឹង​ស្ថាប័ន​ប្រជាធិបតេយ្យ​ក្នុងន័យ​ជា​ប្រយោជន៍​ដល់​ ប្រជាពលរដ្ឋ​កម្ពុជា៕



No comments:

Post a Comment