The Clown (Sacrava, 10 Nov. 2011) |
សាលាក្ដី ខ្មែរក្រហម នឹងប្រកាស សាលក្រម សំណុំរឿង ០០២ វគ្គ១ នៅថ្ងៃ ៧ សីហា
RFA |
៥ សីហា ២០១៤
សាលាក្ដី ខ្មែរក្រហម បានបញ្ជាក់ ជាថ្មី ថា, ការប្រកាស សាលក្រម អំពី ការជំនុំជម្រះក្ដី សំណុំរឿង ០០២ វគ្គ១ នឹងធ្វើតាម ការកំណត់ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី៧ សីហា សប្ដាហ៍នេះ។
មន្ត្រី កិច្ចការ សាធារណៈ នៃសាលាក្ដី ខ្មែរក្រហម លោក ឡាស អូលសិន (Lars Olsen) ថ្លែងក្នុង សន្និសីទ សារព័ត៌មាន នៅរសៀលថ្ងៃ ទី៥ សីហា ថា, សាលក្រមនេះ ជាសាលក្រមប្រវត្តិសាស្ត្រ លើកទី១ ដែលសាលាក្ដី ប្រកាសប្រឆាំង អតីត មេដឹកនាំ ខ្មែរក្រហម ថ្នាក់ជាតិ ២រូប គឺ ជនជាប់ចោទ នួន ជា អតីត ប្រធានសភា និង ខៀវ សំផន អតីត ប្រមុខរដ្ឋ នៃរបបកម្ពុជា ប្រជាធិបតេយ្យ។
ប្រធាន ផ្នែកកិច្ចការ សាធារណៈ នៃសាលាក្ដី ខ្មែរក្រហម លោក ឌឹម សុវណ្ណារុំ ឱ្យដឹង ថា, ក្រៅពីមាន ពលរដ្ឋ, មន្ត្រី អ្នកមុខ អ្នកការ, ការទូត, អ្នកសារព័ត៌មាន ជាច្រើននាក់ ចូលរួម តាមដានផ្ទាល់, សាលាក្ដី ក៏នឹងផ្សព្វផ្សាយ តាមវិទ្យុ ទូរទស្សន៍ដែរ៖ «ថ្ងៃទី៧ ខែសីហា ជាថ្ងៃប្រវត្តិសាស្ត្រនេះ មានវិទ្យុ និងទូរទស្សន៍ក្នុងស្រុកទាំងអស់ នឹងធ្វើការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍នេះ ហើយយើងក៏បានត្រៀមក្រុមទាំងអស់ហើយ ដើម្បីធ្វើកិច្ចការនេះ។ ក្រៅពីហ្នឹង មានសាធារណជនជាតិ និងអន្តរជាតិជាច្រើនរូប នឹងចូលរួមដែរ។ មន្ត្រីថ្នាក់ដឹកនាំ អ្នកល្បីៗ ក៏នឹងមកចូលរួមក្នុងឱកាសនេះផងដែរ។»
សំណុំរឿង ០០២ វគ្គ១ ត្រូវបានជំនុំជម្រះចប់កាលពីចុងឆ្នាំ២០១៣ ដែលមានបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ មានអំពើជាអាទិ៍ ទាក់ទងនឹងជម្លៀសប្រជាពលរដ្ឋចេញពីភ្នំពេញ និងតំបន់ផ្សេងៗ និងការសម្លាប់ទាហានរបបសាធារណរដ្ឋខ្មែរ នៅទួលពោធិ៍ជ្រៃ ខេត្តពោធិ៍សាត់ ចន្លោះពីខែមេសា ឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩៕
No comments:
Post a Comment