Paris Peace Accords 23 Oct. 1991

Wednesday, August 20, 2014

អេសធើរ ២ | Esther 2


Esther
About a young, orphaned, beautiful Jewish Queen who saved her people from a pogrom (genocide).  To record the institution of the annual festival of Purim and to keep alive for later generations the memory of the great deliverance of the Jewish people during the reign of Xerxes. 



​អេសធើរ ​ឡើង​ធ្វើ​ជា​ ព្រះមហាក្សត្រិយានី

ក្រោយ​ហេតុការណ៍ ​ទាំង​នោះ​មក, ព្រះចៅ ​អហាស៊ូរុស ស្ងប់​ព្រះពិរោធ។  ស្ដេច​ នឹក​ដល់​ ព្រះនាង ​វ៉ាសធី និង​អំពើ ​ដែល​ព្រះនាង​ ប្រព្រឹត្ត, ព្រម​ទាំង​ សេចក្ដី​សំរេច ​របស់​ស្ដេច​ ចំពោះ ​ព្រះនាង។  ពួក​រាជ​បំរើ​ ទូល​ស្ដេច​ ថា៖ «សូម​ ឲ្យ​គេ​ រក​ស្ត្រី​ ព្រហ្មចារី ដែល​មាន​រូប ​ឆោម​ស្រស់​ ស្អាត​បំផុត យក​មក​ថ្វាយ​ ព្រះករុណា។  សូម​ ព្រះករុណា ​ចេញ​បញ្ជា​ ឲ្យ​ពួក​មន្ត្រី ដែល​ស្ថិត ​នៅ​តាម ​អាណាខេត្ត​ ទាំង​អស់​ ក្នុង​រាជាណាចក្រ ទទួល​បន្ទុក​ ប្រមូល ​ស្ត្រី​ព្រហ្មចារី ដែល​នៅ​ក្មេង, ហើយ​ មាន​រូប​ ឆោម​ស្រស់​ស្អាត យក​មក​ដាក់ ​នៅវិមាន​ស្ត្រី​ ក្នុង​រាជ​ធានី​ ស៊ូសាន។  សូម​ ឲ្យលោក ​ហេកាយ ដែល​ជា​ មហាតលិក​ របស់​ ព្រះករុណា និង​ជា​អ្នក​ ថែរក្សា​ពួក​ស្ត្រី មើល​ថែ​ទាំ​នាង​ ទាំង​នោះ, ព្រម​ទាំង​ ផ្ដល់​គ្រឿង​ សំអាង​កាយ​ផង។  ព្រះករុណា​ សព្វ​ព្រះហឫទ័យ ​នឹង​ស្ត្រី​ក្រមុំ​ណា, នាង​នោះ ​នឹង​ឡើង​ធ្វើ​ជា​ ព្រះមហាក្សត្រិយានី​ ជំនួស ​ព្រះនាង ​វ៉ាសធី។»  ព្រះរាជា​ គាប់​ព្រះហឫទ័យ, ហើយ ​សំរេច​តាម​ សំណើ​នេះ។

នៅ​រាជ​ធានី​ ស៊ូសាន មាន​ជន​ជាតិ​ យូដា​ មួយ​រូប ​ឈ្មោះ ម៉ាដេកាយ, ជា​កូន ​របស់​ ​យ៉ាអៀរ, ជា​ពូជពង្ស​ របស់​ ស៊ីម៉ាយ និង​​គីស ក្នុង​កុលសម្ព័ន្ធ ​បេនយ៉ាមីន។  លោក ​ត្រូវ​ គេ​ កៀរ​មក​ ពី​ក្រុង ​យេរូសាឡឹម ជា​មួយ ​ឈ្លើយ​សឹក ​ឯ​ទៀតៗ ដែល​ព្រះចៅ​ នេប៊ូក្នេសា​ ជា​ស្ដេច​ស្រុក​ បាប៊ីឡូន បាន​ចាប់​ យក​មក ​ជា​មួយ​ព្រះបាទ ​យេកូនាស, ជា​ស្ដេច​ស្រុក​ យូដា។  នៅ​គ្រា​នោះ​ លោក​ ជា​អ្នក​ អាណា​ព្យាបាល ​របស់​ ហាដាសា, គឺ​ ​អេសធើរ, ដែល​ជា​កូន​ស្រី ​របស់ ​ឪពុក​មាលោក។  ​អេសធើរ ​គ្មាន ​ឪពុកម្ដាយ ​ទេ។  នាង ​ជា​ស្ត្រី​ក្រមុំ ​ដែល​មាន​រូប ​ឆោម​ស្រស់​ស្អាត ​បំផុត។  ពេល​ឪពុកម្ដាយ ​របស់​នាង ​ស្លាប់​អស់​ទៅ, ម៉ាដេកាយ​ បាន​យក​នាង​ មក​ចិញ្ចឹម ទុក​ដូច​ជា​កូន។

នៅ​ពេល​ស្ដេច ​ចេញ​រាជ​បញ្ជា និង​រាជ​ក្រឹត្យ ​រួច​ហើយ, គេ ​ប្រមូល​បាន​ ស្ត្រី​ក្រមុំ​ ជា​ច្រើន​ មក​ទុក​ នៅ​រាជធានី​ ស៊ូសាន ឲ្យហេកាយ ​មើល​ថែ​ទាំ។  គេ​ ក៏​បាន​នាំ​ ​អេសធើរ​ មក​ក្នុង​ ព្រះបរមរាជវាំង, ហើយ​ ប្រគល់​ ឲ្យ​​ហេកាយ ជា​អ្នក ​ថែរក្សា​ពួក​ស្ត្រី​ មើល​ថែ​ទាំ​ដែរ។  ​ហេកាយ ​ពេញ​ចិត្ត​ នឹង​នាង, ហើយ​ មាន​ចិត្ត​សន្ដោស​ ចំពោះ​នាង។  លោក ​យក​ចិត្ត​ទុក​ដាក់,​ ប្រគល់​គ្រឿង​ សំអាង​កាយ និង​អ្វីៗ​ ដ៏​ចាំបាច់ ​ដល់​នាង, ព្រម​ទាំង ​នាំ​ភីលៀង​ ប្រាំពីរ​នាក់ ដែល​ជ្រើស​រើស​ ពី​ចំណោម ​ពួក​ភីលៀង​ ក្នុង​រាជវាំង ឲ្យ​នៅ​បំរើ​ នាង​ផង។  លោក ​ប្រគល់​បន្ទប់ ​ដ៏​ល្អ​ជាង​គេ​ ក្នុង​វិមាន​ស្ត្រី​ ឲ្យ​នាង និង​ពួក​ភីលៀង​ ដែល​នៅ​ ជា​មួយ​នាង។ 

​អេសធើរ ​ពុំ ​បាន​ប្រាប់​ ឲ្យ​នរណា​ដឹង អំពី​ ជាតិ​សាសន៍ និង​ដើម​កំណើត ​របស់​នាង ​ទេ, ដ្បិត​ ម៉ាដេកាយ​ បាន​ហាម​នាង​ ប្រាប់​ឲ្យ​គេ​ដឹង។  រៀង​រាល់​ថ្ងៃ, ​ម៉ាដេកាយ ​តែងតែ​ ទៅ​អើត​មើល នៅ​ក្បែរ ​វិមាន​ស្ត្រី ដើម្បី​ ចង់​បាន​ដំណឹង​ ពី​អេសធើរ, ហើយ​ ចង់​ដឹង​ ថា, គេ ​ប្រព្រឹត្ត ​ចំពោះ​នាង ​បែប​ណា។

ស្ត្រី​ក្រមុំ​ នៅ​ក្នុង​វិមាន​ស្ត្រី ត្រូវ ​រៀបចំ​ខ្លួន​ ដប់ពីរ​ខែ មុន​នឹង​ដល់​វេន​ ចូល​គាល់​ ព្រះចៅ ​អហាស៊ូរុស។  ពួក​នាង ​ត្រូវ​ សំអាង​កាយ​ ជា​មួយ​ ប្រេង​ទេព្វិរូ​ ចំនួន​ ប្រាំ​មួយ​ខែ, ហើយ ​ប្រាំ​មួយ​ ខែ​ទៀត​ ជា​មួយ​ ប្រេង​ក្រអូប និង​គ្រឿង​ សំអាង​កាយ ​ផ្សេងៗ​ សម្រាប់ ​ស្ត្រី ស្រប​តាម​ពិធី​ការ ​ដែល​មាន​ចែង​ទុក។  ពេល​នាង​ ត្រូវ​ ចូល​ទៅ​ គាល់​ស្ដេច, នាង ​ចង់​យក​អ្វី​ ជាប់​ជា​មួយ​ខ្លួន ​ពី​វិមាន​ស្ត្រី​ ទៅ​រាជវាំង, គេ ​ប្រគល់​ឲ្យ​ ទាំង​អស់។  នាង ​ទៅ​គាល់​ស្ដេច ​នៅ​ពេល​ល្ងាច, លុះ​ ព្រលឹម​ឡើង​ នាង ​ទៅ​នៅ ​ក្នុង​វិមាន ​មួយ​ទៀត ដែល​ស្ថិត ​នៅ​ក្រោម​ ការ​ថែ​ទាំ ​របស់ ​សាសកាស, ជា​មហាតលិក​ របស់​ស្ដេច និង​ជា​អ្នក​ថែរក្សា ​ក្រុម​មហេសី។  នាង ​គ្មាន​សិទ្ធិ ​វិល​ មក​រក​ស្ដេច ​វិញ​ទេ លើកលែង​ តែ ​ស្ដេច​ ចង់​បាន​នាង, ហើយ ​ហៅ​នាង ​ចំ​ឈ្មោះ។

លុះ ​ដល់វេន​នាង​ ត្រូវ​ ចូល​គាល់​ស្ដេច, អេសធើរ ជា​កូន ​របស់ ​អប៊ីហែល ដែល​ត្រូវ​ ជា​ឪពុក​មា​ របស់ ម៉ាដេកាយ, ហើយ​ ម៉ាដេកាយ បាន​យក​នាង​ មក​ចិញ្ចឹម, ​អេសធើរ ​ពុំ​ បានទាមទារ​ សុំ​អ្វី ក្រៅ​ពី​របស់ ​ដែល​ហេកាយ ជា​មហាតលិក ​របស់​ស្ដេច និង​ជា​អ្នក ​ថែរក្សា​ ពួក​ស្ត្រី ប្រគល់​ឲ្យ ​នោះ​ឡើយ។  ​អេសធើរ​ ជា​ស្ត្រី​ម្នាក់​ ដែល​គេ ​ស្រឡាញ់​ រាប់​អាន​ គ្រប់ៗ​គ្នា។  គេ​ បាន​មក​ នាំ​នាង​ យក​ទៅ​ថ្វាយ​ ព្រះចៅ​ អហាស៊ូរុស​ នៅ​ព្រះបរម រាជវាំង នា​ខែ​ ទី​ដប់, គឺ​ ខែ​បុស្ស​ ក្នុង​ឆ្នាំ​ ទី​ប្រាំពីរ ​នៃ​រជ្ជកាល​ របស់​ស្ដេច។

ព្រះរាជា​ ស្រឡាញ់​ អេសធើរ​ លើស​ស្ត្រី​ ឯ​ទៀតៗ។  ស្ដេច ​គាប់​ព្រះហឫទ័យ​ នឹង​នាង, ហើយ ​មាន​ព្រះហឫទ័យ​ សន្ដោស​ ចំពោះ​នាង​ លើស​ស្ត្រី​ក្រមុំ​ ព្រហ្មចារី​ ឯ​ទៀតៗ។  ពេល​នោះ ស្ដេច​ ក៏​បំពាក់ ​មកុដរាជ្យ ​លើ​នាង, ហើយ ​លើក​នាង ​ធ្វើ​ជា ​ព្រះមហាក្សត្រិយានី​ ជំនួស​ព្រះនាង ​វ៉ាសធី។  ក្នុង​ឱកាស ​អភិសេក​ ព្រះនាង​ អេសធើរ, ព្រះរាជា​ បាន​រៀបចំ​ ពិធី​ ជប់លៀង​មួយ​ យ៉ាង​ធំ សម្រាប់​ ពួក​មេ​ដឹក​នាំ និង​ពួក​មន្ត្រី។  ស្ដេច ​ប្រកាស​ថ្ងៃ​ ឈប់​សំរាក​ នៅ​តាម​ អាណាខេត្ត​ ទាំង​អស់, ព្រម​ទាំង ​ចែក​អំណោយ​ទាន ​ដោយ​ព្រះហឫទ័យ​ ទូលំ ទូលាយ។

នៅ​គ្រា ​ដែល​គេ​ ប្រមូល​ ស្ត្រី​ព្រហ្មចារី​ ជា​លើក ​ទី​ពីរ, ​ម៉ាដេកាយ​ កំពុងអង្គុយ នៅមុខ ក្លោងទ្ធារ រាជវាំង។  មក​ទល់​ពេល​នោះ​, ព្រះនាង អេសធើរ ​ពុំ​ ទាន់​ប្រាប់ ​ឲ្យ​នរណា​ដឹង អំពី ​ជាតិ​សាសន៍ និង​ដើម​កំណើត ​របស់​ ព្រះនាង​ទេ, គឺ​ ព្រះនាង​ នៅ​តែ ធ្វើ​តាម​ពាក្យ​ ដែល​ម៉ាដេកាយ ​បង្គាប់, ដូចកាល​ ដែល​ព្រះនាង ​ស្ថិត​នៅ​ក្រោម​ អាណាព្យាបាល ​របស់​គាត់ ​នៅ​ឡើយ។   


នៅ​គ្រានោះ, គឺ ​គ្រា​ដែល ម៉ាដេកាយ កំពុងអង្គុយ នៅមុខ ក្លោងទ្ធារ រាជវាំង, មាន​មហាតលិក ​ពីរ​នាក់ ដែល​ជា​អ្នក ​រក្សា​ទ្វារ​បន្ទប់ ​របស់​ស្ដេច, គឺ ​ប៊ីកថាន និង​ថេរែស​, មាន​កំហឹង​ ជា​ខ្លាំង, ហើយ​ ប៉ុនប៉ង ​ធ្វើ​គុត​ ព្រះចៅ ​អហាស៊ូរុស។  ម៉ាដេកាយ​ ដឹង​គំរោងការ ​របស់ ​ពួក​គេ, លោក​ ក៏​បញ្ជូន​ដំណឹង​ ទៅ​ព្រះនាង ​អេសធើរ, ហើយ ​ព្រះនាង ​អេសធើរ​ ក៏​យក​ទៅ​ ទូល​ស្ដេច​ ក្នុង​នាម​ ម៉ាដេកាយ។  គេ ​បាន​ធ្វើ​ អង្កេត​រឿង ​នេះ, ​ឃើញ​ថា​ ជា​ការ​ពិត​មែន, គេ​ ក៏​ព្យួរ ក​ មហាតលិក​ ទាំង​ពីរ​ នៅ​លើ​ បង្គោល​មួយ។  ហេតុការណ៍​នេះ មាន​កត់ត្រា​ទុក​ នៅ​ចំពោះ​ ព្រះភក្ត្រ​ស្ដេច ក្នុង​សៀវភៅ​ ប្រវត្តិ​សាស្ត្រ។ 

Esther 2 New International Version (NIV)

Esther Made Queen

Later when King Xerxes’ fury had subsided, he remembered Vashti and what she had done and what he had decreed about her. Then the king’s personal attendants proposed, “Let a search be made for beautiful young virgins for the king. Let the king appoint commissioners in every province of his realm to bring all these beautiful young women into the harem at the citadel of Susa. Let them be placed under the care of Hegai, the king’s eunuch, who is in charge of the women; and let beauty treatments be given to them. Then let the young woman who pleases the king be queen instead of Vashti.” This advice appealed to the king, and he followed it.
Now there was in the citadel of Susa a Jew of the tribe of Benjamin, named Mordecai son of Jair, the son of Shimei, the son of Kish, who had been carried into exile from Jerusalem by Nebuchadnezzar king of Babylon, among those taken captive with Jehoiachin[a] king of Judah. Mordecai had a cousin named Hadassah, whom he had brought up because she had neither father nor mother. This young woman, who was also known as Esther, had a lovely figure and was beautiful. Mordecai had taken her as his own daughter when her father and mother died.
When the king’s order and edict had been proclaimed, many young women were brought to the citadel of Susa and put under the care of Hegai. Esther also was taken to the king’s palace and entrusted to Hegai, who had charge of the harem. She pleased him and won his favor. Immediately he provided her with her beauty treatments and special food. He assigned to her seven female attendants selected from the king’s palace and moved her and her attendants into the best place in the harem.
10 Esther had not revealed her nationality and family background, because Mordecai had forbidden her to do so. 11 Every day he walked back and forth near the courtyard of the harem to find out how Esther was and what was happening to her.
12 Before a young woman’s turn came to go in to King Xerxes, she had to complete twelve months of beauty treatments prescribed for the women, six months with oil of myrrh and six with perfumes and cosmetics. 13 And this is how she would go to the king: Anything she wanted was given her to take with her from the harem to the king’s palace. 14 In the evening she would go there and in the morning return to another part of the harem to the care of Shaashgaz, the king’s eunuch who was in charge of the concubines. She would not return to the king unless he was pleased with her and summoned her by name.
15 When the turn came for Esther (the young woman Mordecai had adopted, the daughter of his uncle Abihail) to go to the king, she asked for nothing other than what Hegai, the king’s eunuch who was in charge of the harem, suggested. And Esther won the favor of everyone who saw her. 16 She was taken to King Xerxes in the royal residence in the tenth month, the month of Tebeth, in the seventh year of his reign.
17 Now the king was attracted to Esther more than to any of the other women, and she won his favor and approval more than any of the other virgins. So he set a royal crown on her head and made her queen instead of Vashti. 18 And the king gave a great banquet, Esther’s banquet, for all his nobles and officials. He proclaimed a holiday throughout the provinces and distributed gifts with royal liberality.

Mordecai Uncovers a Conspiracy

19 When the virgins were assembled a second time, Mordecai was sitting at the king’s gate. 20 But Esther had kept secret her family background and nationality just as Mordecai had told her to do, for she continued to follow Mordecai’s instructions as she had done when he was bringing her up.
21 During the time Mordecai was sitting at the king’s gate, Bigthana[b] and Teresh, two of the king’s officers who guarded the doorway, became angry and conspired to assassinate King Xerxes. 22 But Mordecai found out about the plot and told Queen Esther, who in turn reported it to the king, giving credit to Mordecai. 23 And when the report was investigated and found to be true, the two officials were impaled on poles. All this was recorded in the book of the annals in the presence of the king.

Footnotes:

  1. Esther 2:6 Hebrew Jeconiah, a variant of Jehoiachin
  2. Esther 2:21 Hebrew Bigthan, a variant of Bigthana







No comments:

Post a Comment