Paris Peace Accords 23 Oct. 1991

Thursday, August 21, 2014

អេសធើរ ៣ | Esther 3


Esther
About a young, orphaned, beautiful Jewish Queen who saved her people from a pogrom (genocide).  To record the institution of the annual festival of Purim and to keep alive for later generations the memory of the great deliverance of the Jewish people during the reign of Xerxes. 



ហាម៉ាន ​ទូល​សូម ​ឲ្យ​ស្ដេច ​ធ្វើ​ទោស​ ជន​ជាតិ​ យូដា

ក្រោយ​ហេតុការណ៍​ ទាំង​នោះមក, ព្រះរាជា​ បាន​តែងតាំង ​ហាម៉ាន, ជា​កូន ​របស់​ ហាំម្ដាថា ដែល​ជា​ពូជពង្ស​ របស់​ស្ដេច ​អកាក់​, ឲ្យ​ធ្វើ​ ជា​មហា​មន្ត្រី និង​ជា​ប្រមុខ ​លើ​មេ​ដឹក​នាំ​ ទាំង​អស់។  ព្រះរាជា​ បាន​ចេញ​បញ្ជា​ ឲ្យ​រាជ​បំរើ​ ទាំង​អស់ ដែល​ប្រចាំ​ការ ​នៅ​មាត់​ទ្វារ​វាំង ​អោន​គោរព និង​ថ្វាយបង្គំ ហាម៉ាន, តែ​ ​ម៉ាដេកាយ ​ពុំ​ ព្រម​អោន​គោរព ឬ​ថ្វាយបង្គំ ​ហាម៉ាន​ទេ។   

ពួក​រាជ​បំរើ​ ដែល​ប្រចាំ​ការ ​នៅ​មាត់​ទ្វារ​វាំង ពោល​ទៅ​កាន់ ​ម៉ាដេកាយ ​ថា៖ «ហេតុ​អ្វី ​បាន​ជា​អ្នក​ មិន​ធ្វើ​តាម​បញ្ជា​ របស់​ស្ដេច?»  ពួក​គេ តែងតែ​ សួរ​លោក ​បែបនេះ​ ជា​រៀង​រាល់​ថ្ងៃ, ប៉ុន្តែ លោក​ មិន​ស្ដាប់​ ពួក​គេ​ឡើយ។  លោក​ បាន​ប្រាប់​ពួក​គេ​ ថា, លោក​ ជា​ជន​ជាតិ ​យូដា។  ដូច្នេះ ពួក​គេ​ ក៏​រាយការណ៍ ​ប្រាប់​ហាម៉ាន, ព្រោះ​ ចង់​ដឹង ​ថា, តើ ​ម៉ាដេកាយ ​នៅ​តែ​ ប្រកាន់​ជំហរ ​បែប​នេះ ឬ​យ៉ាង​ណា។

ពេល​ហាម៉ាន ​ឃើញ​ម៉ាដេកាយ ​ពុំ​ ព្រម​អោន​គោរព ឬ​ថ្វាយបង្គំ​លោក​ ទេ​នោះ, លោក​ ខឹង​ជា​ខ្លាំង។  មាន​គេ ​ជំរាប​ ​ហាម៉ាន​ ថា, ​ម៉ាដេកាយ ជា​ជន​ជាតិ ​យូដា, ដូច្នេះ ហាម៉ាន​ ក៏​យល់​ ថា, នេះ​ ជា​មូល​ហេតុ​មួយ ដែល​ត្រូវ​តែ ​កំចាត់​ ម៉ាដេកាយ ​ចោល។  លោក​ ក៏​រក​មធ្យោបាយ​ លុប​បំបាត់​ ជន​ជាតិ​ យូដា ជា​ជន​រួម​ជាតិ ​របស់​ ម៉ាដេកាយ ឲ្យ​វិនាស​សូន្យ ​ពី​រាជាណាចក្រ​ របស់ ​ព្រះចៅ ​អហាស៊ូរុស។ 

នៅ​ខែ ​ទី​មួយ, គឺ ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ ទី​ដប់ពីរ ​នៃ​រជ្ជកាល​ ព្រះចៅ​ អហាស៊ូរុស, គេ ​បាន​បោះ​ «ពួរីម» ​នៅ​ចំពោះ​មុខ ​ហាម៉ាន ដើម្បី ​ផ្សង​មើល​ ថា, តើ​ ថ្ងៃ​ណា ខែ​ណា ​ជា​វេលា​ល្អ។  ពួរីម​នោះ ​ប៉ះ​ចំ​ លើ​ខែ​ ទី​ដប់ពីរ ឬ​ខែ​ផល្គុន។

ហាម៉ាន ​ទូល​ព្រះចៅ​ អហាស៊ូរុស​ ថា៖ «មាន​ជាតិ​សាសន៍​មួយ ​ខុស​ពី​ជាតិ​សាសន៍​ ឯ​ទៀតៗ។  ពួក​គេ​ រស់​នៅ​ ក្នុង​ចំណោម​ ជាតិ​សាសន៍ និង​អាណាខេត្ត ​ទាំង​ប៉ុន្មាន ​នៃ​រាជាណាចក្រ ​របស់​ ព្រះករុណា; ពួក​គេ ​មាន​ទំនៀមទម្លាប់​ ខុស​ប្លែក ពី​ជាតិ​សាសន៍ ​ដទៃ, ហើយ​ មិន​គោរព​ច្បាប់ ​របស់​ ព្រះករុណា​ទេ។  ហេតុ​នេះ​ មិន​គួរ​ ព្រះករុណា ​ទុក​ឲ្យ​ពួក​គេ ​រស់​នៅ ​ដោយ​សុខសាន្ត​ ឡើយ។  ប្រសិន​បើ ​ព្រះករុណា ​សព្វ ​ព្រះហឫទ័យ, សូម ចេញ​បញ្ជា ​ដើម្បី​ ប្រល័យ​ជីវិត​ ពួក​គេ​ទៅ។  ទូលបង្គំ ​នឹង​ថ្លឹង​ប្រាក់ ​បី​រយ​តោន ឲ្យ​ពួក​រាជការ​ យក​ទៅ​ដាក់​ ក្នុង​ឃ្លាំង ​រាជ្យ​ទ្រព្យ។»

ព្រះរាជា​ ក៏​ដោះ​ ព្រះទំរង់ ​ដែល​ជា​ត្រា, ហុច​ទៅ​ឲ្យ ហាម៉ាន​ ជា​កូន​ របស់ ​ ហាំម្ដាថា និង​ជា​ពូជពង្ស ​របស់ស្ដេច ​អកាក់, ​បច្ចាមិត្ត ​របស់ ​ជន​ជាតិ ​យូដា។  ស្ដេច​ មាន​រាជឱង្ការ ​ទៅកាន់ ហាម៉ាន​ ថា៖ «ចូរ​ ទុក​ប្រាក់​ របស់​ លោក​ចុះ; រីឯ ​ជាតិ​សាសន៍​ នោះ​វិញ, យើង ​ប្រគល់​ទៅ​ក្នុង​ កណ្ដាប់​ដៃ​ របស់​លោក, ​ហើយ ចូរ​ ប្រព្រឹត្ត​ ចំពោះ​ ពួក​គេ​ តាម​តែ​ លោក​ យល់​ឃើញ។»

នៅ​ថ្ងៃ​ ទី​បី ​ក្នុង​ខែ ទី​មួយ, គេ​ បាន​កោះ​ហៅ ​ពួក​ស្មៀន​ហ្លួង​មក ឲ្យ​សរសេរ​បញ្ជា​ ទាំង​ប៉ុន្មាន ​របស់ ​ហាម៉ាន សម្រាប់ ​ផ្ញើ​ជូន ​ពួក​មេ​បញ្ជាការ ​កងទ័ព, ពួក​ទេសាភិបាល ​អាណាខេត្ត, និង​មេ​ដឹក​នាំ ​របស់​ ជាតិ​សាសន៍​នានា។  លិខិត​នោះ​ សរសេរ​ តាម​អក្សរ ​របស់ ​អាណាខេត្ត​ នីមួយៗ និង​តាម​ភាសា ​របស់​ ជាតិ​សាសន៍​ នីមួយៗ ក្នុង​នាម ​ព្រះចៅ ​អហាស៊ូរុស, ព្រម​ទាំង​ មានប្រថាប់​ត្រា​ ព្រះរាជា​ ទៀត​ផង។  គេ​ ចាត់​អ្នក​ នាំ​សារ​ ឲ្យ​យក​លិខិត​ ទាំង​នោះ ទៅ​គ្រប់​ អាណាខេត្ត ​របស់​ ព្រះរាជា, បញ្ជា​ឲ្យ ​ប្រល័យ​ពូជ​សាសន៍​ យូដា​ ទាំង​អស់, ទាំង ​ក្មេង​ប្រុស, ទាំង ​មនុស្ស​ចាស់​ជរា, ទាំង​ ទារក​ ដែល​នៅ​បៅ, ទាំង​ ស្ត្រី, ហើយ ​រឹប​អូស​ យក​ទ្រព្យ​សម្បត្តិ ​របស់ ​ពួក​គេ។  ត្រូវ​ ប្រហារ​ជីវិត ​ពួក​គេ ​ឲ្យ​វិនាស​សូន្យ​ ក្នុង​ថ្ងៃ​ តែ​មួយ, គឺ​ ថ្ងៃ​ទី​ដប់​បី​ ក្នុង​ខែ​ ទី​ដប់ពីរ ដែល​ត្រូវ​ នឹង​ខែ​ផល្គុន។  អាណាខេត្ត​ នីមួយៗ​ ទទួល​ រាជក្រឹត្យ​ មួយ​ច្បាប់ សម្រាប់ ​ប្រកាស​ ជា​សាធារណៈ ដើម្បី​ ឲ្យ​ប្រជាជន​ ទាំង​អស់ ​ត្រៀម​ខ្លួន ​ជា​ស្រេច នៅ​ថ្ងៃ​នោះ។


ពួក​អ្នក​ នាំ​សារ​ ប្រញាប់ ប្រញាល់​ ចាក​ចេញ​ ទៅ​តាម​បញ្ជា ​របស់​ស្ដេច។  គេ​ ក៏​បាន​ប្រកាស​ រាជក្រឹត្យ​នេះ ​នៅ​ក្រុង​ ស៊ូសាន ជា​រាជ​ធានី​ដែរ។  ពេល​នោះ ព្រះរាជា​ គង់​សោយ​សុរា​ ជា​មួយ​ ហាម៉ាន, តែ​ មាន​សំរែក​ យំ​សោក​ ពាសពេញ​ក្រុង​ ស៊ូសាន។ 

Esther 3 New International Version (NIV)

Haman’s Plot to Destroy the Jews

After these events, King Xerxes honored Haman son of Hammedatha, the Agagite,elevating him and giving him a seat of honor higher than that of all the other nobles.All the royal officials at the king’s gate knelt down and paid honor to Haman, for the king had commanded this concerning him. But Mordecai would not kneel down or pay him honor.
Then the royal officials at the king’s gate asked Mordecai, “Why do you disobey the king’s command?” Day after day they spoke to him but he refused to comply.Therefore they told Haman about it to see whether Mordecai’s behavior would be tolerated, for he had told them he was a Jew.
When Haman saw that Mordecai would not kneel down or pay him honor, he was enraged. Yet having learned who Mordecai’s people were, he scorned the idea of killing only Mordecai. Instead Haman looked for a way to destroy all Mordecai’s people, the Jews, throughout the whole kingdom of Xerxes.
In the twelfth year of King Xerxes, in the first month, the month of Nisan, the pur(that is, the lot) was cast in the presence of Haman to select a day and month. And the lot fell on[a] the twelfth month, the month of Adar.
Then Haman said to King Xerxes, “There is a certain people dispersed among the peoples in all the provinces of your kingdom who keep themselves separate. Their customs are different from those of all other people, and they do not obey the king’s laws; it is not in the king’s best interest to tolerate them. If it pleases the king, let a decree be issued to destroy them, and I will give ten thousand talents[b] of silver to the king’s administrators for the royal treasury.”
10 So the king took his signet ring from his finger and gave it to Haman son of Hammedatha, the Agagite, the enemy of the Jews. 11 “Keep the money,” the king said to Haman, “and do with the people as you please.”
12 Then on the thirteenth day of the first month the royal secretaries were summoned. They wrote out in the script of each province and in the language of each people all Haman’s orders to the king’s satraps, the governors of the various provinces and the nobles of the various peoples. These were written in the name of King Xerxes himself and sealed with his own ring. 13 Dispatches were sent by couriers to all the king’s provinces with the order to destroy, kill and annihilate all the Jews—young and old, women and children—on a single day, the thirteenth day of the twelfth month, the month of Adar, and to plunder their goods. 14 A copy of the text of the edict was to be issued as law in every province and made known to the people of every nationality so they would be ready for that day.
15 The couriers went out, spurred on by the king’s command, and the edict was issued in the citadel of Susa. The king and Haman sat down to drink, but the city of Susa was bewildered.

Footnotes:

  1. Esther 3:7 Septuagint; Hebrew does not have And the lot fell on.
  2. Esther 3:9 That is, about 375 tons or about 340 metric tons



No comments:

Post a Comment