Esther
About
a young, orphaned, beautiful Jewish Queen who saved her people from a
pogrom (genocide). To record the institution of the annual festival of
Purim and to keep alive for later generations the memory of the great
deliverance of the Jewish people during the reign of Xerxes.
ម៉ាដេកាយ
សូម អន្តរាគមន៍ ពីព្រះនាង អេសធើរ; ជនជាតិ យូដា នាំគ្នា តមអាហារ
កាលម៉ាដេកាយ ជ្រាបដំណឹងនេះ,
លោក ហែកសម្លៀកបំពាក់, ហើយ ស្លៀកបាវ និងរោយផេះ លើក្បាល។
លោក ដើរកាត់ទីក្រុង ទាំងស្រែកយំ យ៉ាងជូរចត់។ លោក ទៅឈរ ទល់មុខ នឹងមាត់ទ្វារ
រាជវាំង, ដ្បិត លោក មិនអាចចូល ទៅក្នុងបាន
ដោយស្លៀកបាវ បែបនេះឡើយ។ នៅតាម អាណាខេត្ត នីមួយៗ, ពេលគេ បានទទួលលិខិត
និងរាជក្រឹត្យ ហើយ, ជនជាតិ យូដា នាំគ្នា កាន់ទុក្ខ
យ៉ាងខ្លាំង។ ពួកគេ តមអាហារ, យំសោកសង្រេង, ហើយ មានពួកគេ ជាច្រើន នាំគ្នា
ស្លៀកបាវ ដេកនៅក្នុងផេះ។
ហាថាក់ ក៏ទៅជួប
ម៉ាដេកាយ នៅទីលានក្រុង ដែលស្ថិត នៅទល់មុខ នឹងមាត់ទ្វារ រាជវាំង។ ម៉ាដេកាយ រៀបរាប់ ប្រាប់គាត់
អំពី ហេតុការណ៍ ទាំងអស់ ដែលកើតមាន, ព្រមទាំង ពន្យល់
យ៉ាងលំអិត អំពី រឿងប្រាក់ ដែលហាម៉ាន បានសន្យា បញ្ចូលទៅ ក្នុងឃ្លាំង រាជទ្រព្យ,
ប្រសិនបើ ស្ដេច ចេញបញ្ជា
ឲ្យគេ ប្រល័យជីវិត ជនជាតិ យូដា។
លោក ក៏បានប្រគល់ រាជក្រឹត្យ មួយច្បាប់ ដែលគេ ចេញផ្សាយ
នៅក្រុង ស៊ូសាន ស្ដីអំពី ការប្រល័យពូជសាសន៍ យូដា ឲ្យហាថាក់ ដើម្បី គាត់
យកទៅថ្វាយ ព្រះនាង អេសធើរ, ព្រមទាំង រៀបរាប់ ហេតុការណ៍នេះ
ថ្វាយព្រះនាងផង។ លោក ក៏បានសូម ឲ្យព្រះនាង
ចូលទៅគាល់ ព្រះរាជា ដើម្បី សូម ការប្រណីសន្ដោស និងទូលអង្វរ ព្រះរាជា សម្រាប់
ជាតិសាសន៍ របស់ ព្រះនាង។
ហាថាក់ ក៏នាំពាក្យ
ទាំងប៉ុន្មាន របស់ ម៉ាដេកាយ ទៅទូល ព្រះនាង អេសធើរ។ ព្រះនាង ប្រាប់ហាថាក់ ឲ្យទៅជំរាប
ម៉ាដេកាយ វិញ ថា៖ «ពួករាជបំរើ និងប្រជាជន នៅក្នុង អាណាខេត្ត
របស់ស្ដេច សុទ្ធតែ ដឹងថា, បុរស ឬស្ត្រីណា ដែលហ៊ាន
ចូលទៅ គាល់ស្ដេច នៅសាល ខាងក្នុង រាជដំណាក់ ដោយស្ដេច មិនបាន ត្រាស់ហៅនោះ
នឹងមានទោស ដល់ស្លាប់, ស្របតាមច្បាប់ ដែលមាន ចែងទុក
សម្រាប់ មនុស្ស ទួទៅ។ ប៉ុន្តែ បើ ព្រះរាជា
ហុចដំបងរាជ្យ ធ្វើពីមាស ឲ្យនោះ, ទើប រួចជីវិត។ ចំពោះ ខ្ញុំវិញ,
ព្រះរាជា មិនបានហៅខ្ញុំ ឲ្យចូលគាល់ អស់រយៈពេល មួយខែ មកហើយ។»
គេ ក៏នាំ រាជសវនីយ៍
របស់ ព្រះនាង អេសធើរ ទៅជំរាប ម៉ាដេកាយ។ ម៉ាដេកាយ ឲ្យគេ នាំពាក្យ ទៅទូល ព្រះនាង អេសធើរ វិញ ថា៖ «បពិត្រ ព្រះមហាក្សត្រិ យានី, សូម កុំ នឹកស្មាន
ថា, ព្រះនាង អាចគេចផុត ពីសេចក្ដីវិនាស ដែលនឹង កើតមាន
ចំពោះ ជនជាតិ យូដា ទាំងអស់ឡើយ។
ប្រសិនបើ ព្រះនាង សំងំស្ងៀម នៅពេលនេះ, ជនជាតិ យូដា មុខតែ ទទួលជំនួយ និងរួចជីវិត តាមមធ្យោបាយ មួយផ្សេងទៀត; រីឯ ព្រះនាងវិញ, ព្រះនាង នឹងវិនាស ផុតពូជ។ ក៏ប៉ុន្តែ តើ នរណា ដឹងព្រះនាង បានឡើង ធ្វើជា
ព្រះមហាក្សត្រិយានី ដូច្នេះ, ប្រហែលជា ដើម្បី សង្គ្រោះ
ជនជាតិ យូដា នៅពេលនេះ ហើយមើលទៅ!»
ពេលនោះ ព្រះនាង អេសធើរ
ចាត់គេ ឲ្យទៅជំរាប ម៉ាដេកាយ ថា៖ «សូម អញ្ជើញ ទៅប្រមូល ជនជាតិ
យូដា ទាំងអស់ នៅក្រុង ស៊ូសាន ឲ្យតមអាហារ សម្រាប់ខ្ញុំ ក្នុងរវាង បីថ្ងៃ, គឺ ទាំងថ្ងៃ ទាំងយប់, មិនត្រូវ បរិភោគ ឬផឹកអ្វីឡើយ។
រីឯ ខ្ញុំ និងស្ត្រីបំរើ របស់ខ្ញុំ ក៏តម
អាហារដែរ។ ខ្ញុំ
នឹងទៅគាល់ស្ដេច, ទោះបី ខុសច្បាប់ ក៏ដោយ។ បើ ខ្ញុំ ត្រូវ វិនាស, នោះ ឲ្យវិនាស ទៅចុះ។»
ម៉ាដេកាយ ចាកចេញទៅ,
ហើយ ធ្វើតាមសេចក្ដី ទាំងប៉ុន្មាន ដែលព្រះនាង អេសធើរ បង្គាប់។
No comments:
Post a Comment