Esther
About
a young, orphaned, beautiful Jewish Queen who saved her people from a
pogrom (genocide). To record the institution of the annual festival of
Purim and to keep alive for later generations the memory of the great
deliverance of the Jewish people during the reign of Xerxes.
រាជក្រឹត្យ
ឲ្យសន្ដោស ជនជាតិ យូដា
នៅថ្ងៃ ដដែលនោះ, ព្រះចៅ
អហាស៊ូរុស ប្រទានវិមាន របស់ ហាម៉ាន, ជាបច្ចាមិត្ត របស់
ជនជាតិ យូដា, ទៅឲ្យ ព្រះមហាក្សត្រិយានី អេសធើរ។ ព្រះនាង អេសធើរ ទូលស្ដេច ឲ្យបានជ្រាប ថា,
ម៉ាដេកាយ ត្រូវ ជាសាច់ញាតិ របស់ ព្រះនាង។ ដូច្នេះ ម៉ាដេកាយ ក៏ចូលមក គាល់ស្ដេច។ ពេលនោះ ព្រះរាជា យកត្រា ព្រះទំរង់
ដែលទ្រង់ បានដកហូត ពីហាម៉ាន មកប្រគល់ជូន ម៉ាដេកាយ។ ព្រះនាង អេសធើរ ក៏បាន តែងតាំង ម៉ាដេកាយ ឲ្យមើល
ខុសត្រូវ លើវិមាន របស់ ហាម៉ានដែរ។
ព្រះនាង អេសធើរ ពុំ
បានឈប់ ត្រឹមនេះទេ, គឺ ព្រះនាង ទូលស្ដេច សាជាថ្មី, ទាំងយំសោក នៅទៀប ព្រះបាទា របស់ស្ដេច, សូម ទ្រង់
អាណិតមេត្តា លុបបំបាត់ច្បាប់ ដ៏អាក្រក់ ដែលហាម៉ាន, ជាពូជពង្ស
របស់ស្ដេច អកាក់, បានបង្កើត ក្នុងគោលបំណង ប្រល័យពូជសាសន៍
យូដា។ ព្រះរាជា ហុចដំបងមាស
ទៅឲ្យ ព្រះនាង អេសធើរ, ព្រះនាង អេសធើរ ក៏ក្រោកឈរឡើង
នៅចំពោះ ព្រះភក្ត្រស្ដេច។
ព្រះចៅ អហាស៊ូរុស
មានរាជឱង្ការ ទៅកាន់ ព្រះមហាក្សត្រិយានី អេសធើរ និងម៉ាដេកាយ ដែលជាជនជាតិ
យូដា ថា៖ «យើង
បានប្រគល់វិមាន របស់ ហាម៉ាន ថ្វាយព្រះនាង អេសធើរ, ហើយ
ក៏បាន ឲ្យគេព្យួរ ក ហាម៉ាន នៅលើបង្គោល, ព្រោះតែ គាត់
ចង់ធ្វើបាប ជនជាតិ យូដា ដែរ។
ឥឡូវនេះ សូម ព្រះមហាក្សត្រិយានី និងលោក រៀបរៀង រាជសារមួយ,
ក្នុងនាម ព្រះមហាក្សត្រ, ជារាជសារ ដែលផ្ដល់
ការអនុគ្រោះ ដល់ជនជាតិ យូដា, រួច ត្រូវ ប្រថាប់ ត្រាហ្លួងផង,
ដ្បិត រាជបញ្ជា ដែលយើង បានចេញ ប្រកាសផុត ទៅហើយនោះ,
ពុំ អាចប្រែប្រួល បានទេ។»
នៅថ្ងៃ ដដែលនោះ, គឺ
ថ្ងៃទី ម្ភៃបី ក្នុងខែជេស្ឋ, គេ ក៏បានកោះហៅ ពួកស្មៀនហ្លួងមក,
ហើយ ប្រាប់ ឲ្យសរសេរ រាជសារ តាមសេចក្ដី ដែលម៉ាដេកាយ បង្គាប់,
ផ្ញើទៅជនជាតិ យូដា, ពួកមេទ័ព, ពួកទេសាភិបាល, និងមេដឹកនាំ អាណាខេត្ត ទាំងអស់,
ចាប់ពីស្រុក ឥណ្ឌា រហូត ដល់ស្រុក អេត្យូពី, គឺ មានទាំងអស់ មួយរយម្ភៃ-ប្រាំពីរ អាណាខេត្ត។
រាជសារ ទាំងនោះ សរសេរ តាមអក្សរ របស់
អាណាខេត្ត នីមួយៗ និងតាមភាសា របស់ ជាតិសាសន៍ នីមួយៗ។ រីឯ ជនជាតិ យូដា ក៏បានទទួល រាជសារ តាមភាសា
និងអក្សរ របស់ ខ្លួនផ្ទាល់ដែរ។
គេ បានសរសេរ រាជសារ ក្នុងនាម ព្រះចៅ អហាស៊ូរុស,
ប្រថាប់ត្រាហ្លួង, ហើយ អ្នកនាំសារ ត្រូវ
ជិះសេះ ដែលមានពូជល្អ យកពីក្រោល របស់ស្ដេច នាំរាជសារ ទៅចែកផ្សាយ។
ក្នុងលិខិតនោះ ព្រះរាជា
អនុញ្ញាត ឲ្យជនជាតិ យូដា នៅក្នុងទីក្រុង ទាំងមូល ប្រមូលផ្ដុំគ្នា ការពារ
អាយុជីវិត របស់ខ្លួន។ ជនជាតិ យូដា ក៏មានសិទ្ធិ
សម្លាប់ រង្គាល អស់អ្នក នៅក្នុងចំណោម ជាតិសាសន៍ ឬនៅតាម អាណាខេត្ត ទាំងឡាយ
ដែលបៀតបៀន ខ្លួនដែរ។ ពួកគេ ក៏អាចសម្លាប់
ប្រពន្ធកូន របស់ អ្នកទាំងនោះ, ហើយ រឹបអូស យកទ្រព្យសម្បត្តិ
ទៀតផង។ ពួកគេ ត្រូវ
អនុវត្ត រាជសារនេះ តាមអាណាខេត្ត ទាំងប៉ុន្មាន របស់ ព្រះចៅ អហាស៊ូរុស ក្នុងថ្ងៃ
តែមួយ, គឺ នៅថ្ងៃ ទីដប់បី នៃខែ ទីដប់ពីរ
ដែលជាខែ ផល្គុន។ អាណាខេត្ត នីមួយៗ ទទួល រាជក្រឹត្យ មួយច្បាប់ សម្រាប់ ប្រកាស ជាសាធារណៈ
ក្នុងចំណោម ប្រជាជន ទាំងអស់, ហើយ ឲ្យជនជាតិ យូដា ត្រៀមខ្លួន
ជាស្រេច នៅថ្ងៃនោះ ដើម្បី សងសឹក ខ្មាំងសត្រូវ របស់ខ្លួន។
អ្នកនាំសារ ក៏ជិះសេះ
ដែលមានពូជល្អ យកពីក្រោល របស់
ស្ដេច នាំរាជសារ
ចាកចេញទៅ យ៉ាងរូតរះ។ គេ ក៏បាន
ប្រកាស រាជសារនេះ
នៅក្រុង ស៊ូសាន ជារាជធានីដែរ។
ម៉ាដេកាយ ចាកចេញ
ពីព្រះរាជា ទាំងស្លៀក សម្លៀកបំពាក់ របស់ស្ដេច ដែលមាន ពណ៌ស្វាយ និងពណ៌ស,
ហើយ លោក ពាក់អាវធំ ពណ៌ក្រហម និងពាក់ មកុដមាស យ៉ាងធំផង។ ពេលនោះ មានសំរែក អរសប្បាយ ពាសពេញក្រុង ស៊ូសាន
ទាំងមូល។ ជនជាតិ
យូដា ពោរពេញ ដោយអំណរ សប្បាយ រីករាយ ឥតឧបមា, ហើយ នាំគ្នា
ស្រែកហ៊ោ ដោយជ័យជំនះ។ នៅតាម អាណាខេត្ត និងតាមក្រុង នីមួយៗ ដែលរាជបញ្ជា និងរាជក្រឹត្យ ទៅដល់,
ជនជាតិ យូដា មានអំណរ សប្បាយ ឥតឧបមា។ ពួកគេ នាំគ្នា ជប់លៀង, ហើយ ថ្ងៃនោះ ជាថ្ងៃបុណ្យ យ៉ាងធំ។ មានជាតិសាសន៍ ជាច្រើន ចូលសាសន៍ យូដា,
ព្រោះ ពួកគេ ភ័យខ្លាច ជនជាតិ យូដា ជាខ្លាំង។
Esther 8 New International Version (NIV)
The King’s Edict in Behalf of the Jews
8 That same day King Xerxes gave Queen Esther the estate of Haman, the enemy of the Jews. And Mordecai came into the presence of the king, for Esther had told how he was related to her. 2 The king took off his signet ring, which he had reclaimed from Haman, and presented it to Mordecai. And Esther appointed him over Haman’s estate.
3 Esther again pleaded with the king, falling at his feet and weeping. She begged him to put an end to the evil plan of Haman the Agagite, which he had devised against the Jews. 4 Then the king extended the gold scepter to Esther and she arose and stood before him.
5 “If it pleases the king,” she said, “and if he regards me with favor and thinks it the right thing to do, and if he is pleased with me, let an order be written overruling the dispatches that Haman son of Hammedatha, the Agagite, devised and wrote to destroy the Jews in all the king’s provinces. 6 For how can I bear to see disaster fall on my people? How can I bear to see the destruction of my family?”
7 King Xerxes replied to Queen Esther and to Mordecai the Jew, “Because Haman attacked the Jews, I have given his estate to Esther, and they have impaled him on the pole he set up. 8 Now write another decree in the king’s name in behalf of the Jews as seems best to you, and seal it with the king’s signet ring—for no document written in the king’s name and sealed with his ring can be revoked.”
9 At once the royal secretaries were summoned—on the twenty-third day of the third month, the month of Sivan. They wrote out all Mordecai’s orders to the Jews, and to the satraps, governors and nobles of the 127 provinces stretching from India to Cush.[a]These orders were written in the script of each province and the language of each people and also to the Jews in their own script and language. 10 Mordecai wrote in the name of King Xerxes, sealed the dispatches with the king’s signet ring, and sent them by mounted couriers, who rode fast horses especially bred for the king.
11 The king’s edict granted the Jews in every city the right to assemble and protect themselves; to destroy, kill and annihilate the armed men of any nationality or province who might attack them and their women and children,[b] and to plunder the property of their enemies. 12 The day appointed for the Jews to do this in all the provinces of King Xerxes was the thirteenth day of the twelfth month, the month of Adar. 13 A copy of the text of the edict was to be issued as law in every province and made known to the people of every nationality so that the Jews would be ready on that day to avenge themselves on their enemies.
14 The couriers, riding the royal horses, went out, spurred on by the king’s command, and the edict was issued in the citadel of Susa.
The Triumph of the Jews
15 When Mordecai left the king’s presence, he was wearing royal garments of blue and white, a large crown of gold and a purple robe of fine linen. And the city of Susa held a joyous celebration. 16 For the Jews it was a time of happiness and joy, gladness and honor. 17 In every province and in every city to which the edict of the king came, there was joy and gladness among the Jews, with feasting and celebrating. And many people of other nationalities became Jews because fear of the Jews had seized them.
Footnotes:
- Esther 8:9 That is, the upper Nile region
- Esther 8:11 Or province, together with their women and children, who might attack them;
No comments:
Post a Comment