Paris Peace Accords 23 Oct. 1991

Friday, August 22, 2014

GW៖ ក្រុមហ៊ុន​ វៀតណាម ​រ៉ាប់ប៊ឺ ​គ្រូប ​នៅ​កម្ពុជា ​ប្រកាស​ជំហរ​ កែ​ទម្រង់​ ពាណិជ្ជកម្ម | Global Witness: Viet Rubber Co announced it will reform

GW៖ ក្រុមហ៊ុន​ វៀតណាម ​រ៉ាប់ប៊ឺ ​គ្រូប ​នៅ​កម្ពុជា ​ប្រកាស​ជំហរ​ កែ​ទម្រង់​ ពាណិជ្ជកម្ម

RFA | សីហា ២០១៤
កាប់​ឈើ Global Witness
សកម្មភាព​ កាប់​បំផ្លាញ ​ព្រៃ​ឈើ​ របស់ ​ក្រុមហ៊ុន ​វៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​ ២០១៣។  Global Witness Photo

អង្គការ ​ឃ្លាំ​មើល ពិភពលោក (Global Witness, GW) កាល​ពី​ថ្ងៃ​ ព្រហស្បតិ៍ ទី​២១ សីហា ឲ្យ​ដឹង​ថា, ក្រុមហ៊ុន ​វៀតណាម ឈ្មោះ រ៉ាប់ប៊ឺ គ្រូប (Rubber Group) បាន​ប្រកាស ​អំពី​ ការ​បោះ​ជំហាន ​ទៅ​មុខ ក្នុង​ការ ​កែ​ទម្រង់​ ពាណិជ្ជកម្ម ​របស់​ខ្លួន ​ដែល​រក​ស៊ី ជាមួយ​ ប្រទេស ​កម្ពុជា និង​ប្រទេស​ ឡាវ។

អង្គការ​ ឃ្លាំ​មើល​ ពិភពលោក ឲ្យ​ដឹង​ថា ការ​កែ​ទម្រង់​នេះ ធ្វើ​ឡើង​ ទៅ​តាម​សំណើ របស់​ខ្លួន និង​សហគមន៍ ​ដែល​ទាមទារ ​ឲ្យ​ក្រុមហ៊ុន​ ចម្ការ​កៅស៊ូ ​របស់​ វៀតណាម ដ៏​ធំ​មួយ​នេះ គោរព​ច្បាប់​ ជាតិ និង​សិទ្ធិ​ពលរដ្ឋ។


ការ​កែ​ទម្រង់​ថ្មី​នេះ គឺ​តម្រូវ​ឲ្យ​សហគមន៍​ដែល​រង​ការ​ប៉ះ​ទង្គិច​ដោយ​ចម្ការ​របស់​ក្រុមហ៊ុន រ៉ាប់ប៊ឺ គ្រូប អាច​ដាក់​បណ្ដឹង​ជា​ផ្លូវ​ការ​ទៅ​ក្រុមហ៊ុន​នេះ​បាន ដែល​កាល​ពី​មុន​គ្មាន​យន្តការ​ដូច្នេះ​នោះ​ឡើយ។

មន្ត្រី​អង្គការ​ឃ្លាំ​មើល​ពិភពលោក អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស (Megan Macinnes) បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា អ្នកស្រី​ស្វាគមន៍​ចំពោះ​ការ​ខិតខំ​របស់​ក្រុមហ៊ុន រ៉ាប់ប៊ឺ គ្រូប ដែល​ព្យាយាម​ធ្វើ​ឲ្យ​ប្រសើរ​ដល់​ការ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​សហគមន៍ ដែល​រង​ផល​ប៉ះពាល់​ដោយ​ចម្ការ​កៅស៊ូ​នៃ​ក្រុមហ៊ុន​របស់​ខ្លួន ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ។

អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស បន្ត​ថា ក្រុមហ៊ុន​គួរ​តែ​បោះ​ជំហាន​ឲ្យ​បាន​ឆ្ងាយ​ជាង​នេះ ក្នុង​ការ​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​អ្នក​បាន​បាត់​បង់​ដីធ្លី។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៣ អង្គការ​ឃ្លាំ​មើល​ពិភពលោក បាន​បញ្ចេញ​របាយការណ៍​មួយ​មាន​ចំណង​ជើង​ថា រ៉ាប់ប៊ឺ បារ៉ិនស៍ (Rubber Barons) ទម្លាយ​ឲ្យ​ពិភពលោក​ដឹង​អំពី​សកម្មភាព​បំពាន​ច្បាប់​ជាតិ បំផ្លាញ​ធនធាន​ធម្មជាតិ និង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ប្រទេស​ឡាវ ដោយ​ក្រុមហ៊ុន​ដំណាំ​កៅស៊ូ​វៀតណាម ធំៗ​ពីរ គឺ​ក្រុមហ៊ុន​ឯកជន ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) និង​ក្រុមហ៊ុន​រដ្ឋ​វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group)៕


No comments:

Post a Comment