Paris Peace Accords 23 Oct. 1991

Wednesday, August 6, 2014

លោក ហ៊ុន សែន ត្អូញត្អែរ​ ថា​ មិន​អាច​ ជួយ​កូនចៅ​ ធ្វើ​មន្ត្រី​បាន | Hun Sen "complains" that he can't appoint relatives to ministerial positions

លោក ហ៊ុន សែន ត្អូញត្អែរ​ ថា​ មិន​អាច​ ជួយ​កូនចៅ​ ធ្វើ​មន្ត្រី​បាន


ហ៊ុន ម៉ាណែត ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ ទី​៣ ខែ​មករា ឆ្នាំ​២០១១ ត្រូវ​ បាន​តែងតាំង ​ជា​មេបញ្ជាការ​ រង​ នៃ​បញ្ជា​ការដ្ឋាន​ កងទ័ព​ជើង​គោក​ នៃ​កងយោធពល​ ខេមរភូមិន្ទ។  Photo courtesy of camnews.com

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ ថា តំណែង ​ជា​នាយករដ្ឋមន្ត្រី​ របស់​លោក​ បាន​រារាំង​ កូនចៅ និង​សាច់ញាតិ ​ក្រុម​គ្រួសារ​ មិន​ឲ្យ ​ឡើង​ធ្វើ​ធំ​ បាន ព្រោះ ​លោក​ មិន​ចង់ ឲ្យ​មាន​ មតិ​រិះគន់​ថា, លោក​ ជា​ថ្នាក់​ដឹកនាំ ​បក្សពួក​ និង​គ្រួសារ​និយម។

លោក ​ថ្លែង​ដូច្នេះ នៅ​ពេល​លោក​ ចូល​រួម​ ជា​អធិបតីភាព​ ក្នុង​សន្និសីទ​មួយ ​ធ្វើ​ឡើង ​នៅ​រាជធានី​ ភ្នំពេញ នៅ​ថ្ងៃ ​ទី​៦ សីហា រៀបចំ​ ដោយ​ក្រុម​យុវជន ​ដឹកនាំ​ ដោយ​លោក ហ៊ុន ម៉ានី កូន​ប្រុស​បង្កើត ​របស់​លោក។

នៅ​ក្នុង​ពិធី​នោះ លោក ហ៊ុន ម៉ានី ជា​ថ្នាក់​ដឹក​នាំ​យុវជន​ផង​ និង​ជា​សមាជិក​សភា​មួយ​រូប​ផង បាន​ឡើង​ថ្លែង​សុន្ទរកថា បើក​កម្មវិធី​ស្វាគមន៍​លោក​នាយករដ្ឋមន្ត្រី ដែល​ត្រូវ​ជា​ឪពុក​បង្កើត​របស់​លោក​រួច​ហើយ​ក៏​អញ្ជើញ​លោក​នាយក​រដ្ឋមន្ត្រី ​ថ្លែង​សុន្ទរកថា។

ខុស​សព្វមួយដង មុន​ថ្លែង​សុន្ទរកថា លោក​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា លោក​មាន​ការ​លំបាក​ក្នុង​ការ​រក​ការងារ​ឲ្យ​កូន​ចៅ​ធ្វើ​មាន​បុណ្យស័ក្ដិ​ នឹង​គេ ដោយសារ​តែ​លោក​មាន​តំណែង​ខ្ពស់​ពេក ​ខ្លាច​គេ​ថា​ លោក​ជា​អ្នក​ដឹក​នាំ​បក្សពួក​និង​គ្រួសារ​និយម។ ក្នុង​នោះ​លោក​ក៏បាន​លើក​ឡើង​អំពី​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ផង​ដែរ។

សំឡេង​លោក ហ៊ុន សែន


ទោះ​យ៉ាង​ណា ជា​រឿយៗ​អង្គការ​សង្គម​ស៊ីវិល​នានា រួម​ទាំង​បក្ស​ប្រឆាំង​ផង បាន​រិះគន់​លោក​នាយករដ្ឋមន្ត្រី​ថា ជា​អ្នក​ដឹកនាំ​ផ្ដាច់​ការ​បក្ស​ពួក​និង​គ្រួសារ​និយម ដូចជា​លោក​បាន​លើក​តម្កើង​កូន​ប្រុស ហ៊ុន ម៉ាណែត ធ្វើ​ជា​មន្ត្រី​យោធា​ជាន់​ខ្ពស់ ​ឡើង​បុណ្យ​សក្ដិ​យ៉ាង​ឆាប់​រហ័ស​ជាដើម៕


1 comment:

  1. Anonymous7:50 AM

    គួរអេាយអាណិតគាត៉ណាស់​កូនគាត់អត់ការធេី្វ។

    ReplyDelete