លោក កឹម សុខា និងតំណាងរាស្ត្រ ៧រូប ត្រូវ តុលាការ កោះហៅ សាកសួរ សាជាថ្មី
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៤។ RFA/Tin Zakariya
លោក កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ, តំណាងរាស្ត្រ ជាប់ឆ្នោត ៧រូប, និងមន្ត្រី ម្នាក់ទៀត ត្រូវ បានចៅក្រម សាលាដំបូង រាជធានីភ្នំពេញ កោះហៅ ទៅឆ្លើយបំភ្លឺ នៅថ្ងៃ ទី១១ ខែសីហា ឆ្នាំ ២០១៤។
ការកោះហៅ សាកសួរនេះ ជុំវិញ ករណីហិង្សា នៅស្ពាននាគ ក្បែរទីលាន ប្រជាធិបតេយ្យ កាលថ្ងៃ ទី១៥ ខែកក្កដា កន្លងមក រវាង កងសន្តិសុខ សាលារាជធានី ភ្នំពេញ និងអ្នកគំាទ្រ បក្សសង្គ្រោះជាតិ។
No comments:
Post a Comment