Paris Peace Accords 23 Oct. 1991

Wednesday, August 27, 2014

អ្នកស្រី​ មូរ សុខហួរ​ និង​លោក​ យឹម សុវណ្ណ បាត់​​ឱកាស ​​ជា​ប្រធាន ​គណៈកម្មការ ​​ជំនាញ​​​ រដ្ឋសភា | Mu Sochua and Yim Sovann lose positions as president of Parliamentary commissions

អ្នកស្រី​ មូរ សុខហួរ​ និង​លោក​ យឹម សុវណ្ណ បាត់​​ឱកាស ​​ជា​ប្រធាន ​គណៈកម្មការ ​​ជំនាញ​​​ រដ្ឋសភា

RFA | ២៧ សីហា ២០១៤

មូរ សុខហួរ យឹម សុវណ្ណ ៦២០
អ្នក​ស្រី​ មូរ សុខហួរ តំណាងរាស្រ្ត​ បក្សសង្គ្រោះជាតិ មណ្ឌល​បាត់ដំបង (ឆ្វេង) និង​លោក យឹម សុវណ្ណ តំណាងរាស្រ្ត​ បក្សសង្គ្រោះជាតិ មណ្ឌល​ភ្នំពេញ។  Photo: RFA  

តំណាងរាស្ត្រ​ បក្ស​សង្គ្រោះជាតិ ពីរ​រូប​ បាត់បង់​តំណែង​ ជា​ប្រធាន ​គណៈកម្មការ​ នៅ​ក្នុង​រដ្ឋសភា​ ក្រោយ​ពេល​ បោះឆ្នោត​ ជ្រើស​រើស ​ប្រធាន​ គណៈកម្មការ​ ចំនួន​ពីរ​ នៅ​ក្នុង​សម័យ​ប្រជុំ​ វិសាមញ្ញ ​នីតិកាល ទី៥ ​នៃ​រដ្ឋសភា ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៧ សីហា។

អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រ បក្ស​សង្គ្រោះជាតិ​​ បាន​បាត់​បង់ ​ឱកាស ​ធ្វើ​ជា​ប្រធាន ​គណៈកម្មការ ​​ទី៨ ទទួល​បន្ទុក​ សុខាភិបាល និង​សង្គមកិច្ច ​នៃ​រដ្ឋសភា​។  ចំណែក​លោក យឹម សុវណ្ណ​ ក៏​ធ្លាក់ ​ពី​ការ​បោះឆ្នោត ​ជ្រើសរើស​ ធ្វើ​ជា​ប្រធាន​ គណៈកម្មការ​ ជំនាញ ​ទី១០ ទទួល​បន្ទុក ​​អង្កេត និង​ប្រឆាំង​ អំពើ​ពុក​រលួយ នៅ​ក្នុង ​ការ​បោះ​ឆ្នោត ក្នុង​រដ្ឋសភា​ នៅ​ថ្ងៃ​ពុធ ទី២៧ សីហា​​នេះ​ដែរ។


លទ្ធ​ផល​ឆ្នោត​ កាល​ពី​ព្រឹក​ មិញ​នោះ អ្នកស្រី មួរ សុខហួរ ទទួល​បាន​សំឡេង​ គាំទ្រ ​ចំនួន ​៥៦នាក់,​ ចំណែក ឯ​សំឡេង​ ប្រឆាំង មាន​រហូត​ ដល់​៦៣ និង​អនុប្បវាទ ​៣។  លោក យឹម សុវណ្ណ បាន​ទទួល​សំឡេង​ គាំទ្រ ​ចំនួន ៥៦​សំឡេង. ​ប្រឆាំង ៦២​សំឡេង, អនុប្បវាទ​ ៣ និង​មោឃៈ១ ក្នុង​ចំណោម សមាជិក​សភា​ ដែល​ចូលរួម​ប្រជុំ ​នៅ​ថ្ងៃ​នេះ​ មាន​ចំនួន​ សរុប​ ១២២រូប។

បន្ទាប់ ​ពី​​អ្នក​ទាំង​ពីរ​ មិន​បាន​ជាប់​​ ប្រធាន គណៈកម្មការ នៃ​រដ្ឋសភា​ហើយ, សភា​ សម្រេច ​ជ្រើស​រើស ​បេក្ខភាព​ថ្មី ពីរ​រូប, គឺ អ្នកស្រី កែ សុវណ្ណរត្នន៍​ តំណាងរាស្រ្ត​ មណ្ឌល ​សៀមរាប ជំនួស​ អ្នក​ស្រី មូរ សុខហួរ, ហើយ​ លោក ហូរ វ៉ាន់ តំណាងរាស្រ្ត ​មណ្ឌល​ភ្នំពេញ ជំនួស​លោក យឹម សុវណ្ណ


No comments:

Post a Comment