Paris Peace Accords 23 Oct. 1991

Monday, August 18, 2014

ការ​​បោះ​ឆ្នោត​ រៀបចំ​ ក្បាល​ម៉ាស៊ីន ​សភា​​​ នឹង​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ ២៦ សីហា | Parliament will meet on Aug. 26 after Heng Samrin visits the Viet Master

ការ​​បោះ​ឆ្នោត​ រៀបចំ​ ក្បាល​ម៉ាស៊ីន ​សភា​​​ នឹង​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ ២៦ សីហា

RFA | ១៨ សីហា ២០១៤
កឹម សុខា ហ៊ុន សែន ៦១០
អនុ​ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ លោក កឹម សុខា (ឆ្វេង) ចាប់​ដៃ​ ជាមួយ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​វិមាន​ ព្រឹទ្ធ​សភា ក្រោយ​ជំនួប ​ចរចា​កំពូល​ នៅ​ថ្ងៃ ​ទី​២២ កក្កដា ២០១៤។  RFA/Tin Zakariya

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ នៅ​ថ្ងៃ​ ទី​១៨ សីហា ថា សម័យ​ប្រជុំ​ សភា​ ដើម្បី​ បោះឆ្នោត ​រៀបចំ​ ក្បាល​ម៉ាស៊ីន​ សភា មាន​គម្រោង​ធ្វើ ​នៅ​ថ្ងៃ​អង្គារ ទី​២៦ សីហា សប្ដាហ៍​ក្រោយ។  

​ថ្លែង ​នៅ​ក្នុង​ឱកាស​ បើក​វេទិកា​ ផែនការ​ យុទ្ធសាស្ត្រ ​ជាតិ​ ស្ដីពី​ សន្តិសុខ​ស្បៀង និង​អាហា រូបត្ថម្ភ ២០១៤-២០១៨ នៅ​វិមាន​ សន្តិភាព, លោក ហ៊ុន សែន ប្រកាស​ អនុវត្ត​តាម ​កិច្ចសន្យា និង​កិច្ច​ព្រមព្រៀង​ នយោបាយ ​ដែល​ធ្វើ​ឡើង ​រវាង​ គណបក្ស​ ប្រជាជន​កម្ពុជា ជាមួយ ​គណបក្ស ​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ ​ទី​២២ កក្កដា កន្លង​ទៅ នា​វិមាន ​ព្រឹទ្ធសភា។

​លោក ហ៊ុន សែន«ហេតុ​អី​ បាន​ជា​មិន​ព្រម​ បោះឆ្នោត​ រើស​ក្បាល​ម៉ាស៊ីន ​សភា​ ឲ្យ​បាន​រហ័ស?  ថ្ងៃ​នេះ​ ប្រធាន​សភា ​ទៅ​ទស្សនកិច្ច​ នៅ​ក្រៅ​ប្រទេស ទាល់តែ ​ត្រឡប់​មក​វិញ ថ្ងៃ​អង្គាក្រោយ​ ទើប​បោះ​ឆ្នោត។  សូម កុំ​បារម្ភ, គណបក្ស​ ប្រជាជន​ នឹង​បំពេញ​ នូវ​ការ​សន្យា ដោយ​ធ្វើ​ការ ​បោះ​ឆ្នោត​ ជូន​បេក្ខជន​ មក​ពី​គណបក្ស​ សង្គ្រោះ​ជាតិ។  នេះ​ ជា​បញ្ហា​ ដែល​ត្រូវ មើល​ឃើញ។  សម្រាប់​ខ្ញុំ​ អត់​មាន​ deadlock, អត់​មាន​ ជាប់​គាំង​ អី​ផង, ព្រោះ ដំណើរ​ធម្មតា​ តាំង​ពី​មុន​មក​ អ៊ីចឹង​ហើយ។»

ទាក់ទង​បញ្ហា ​មិន​អាច​ ប្រជុំ​សភា​បាន ​ក្នុង​ពេល​នេះ ដោយសារ​ លោក ហេង សំរិន ប្រធាន ​រដ្ឋ​សភា​ បាន​ដឹកនាំ​ គណៈប្រតិភូ​ សភា​ ទៅ​បំពេញ ​ទស្សនកិច្ច​ មិត្តភាព​ នៅ​ប្រទេស ​វៀតណាម ចាប់​ពី​ថ្ងៃ ​ទី​១៨ ដល់ ២០ សីហា។

​តាម​កិច្ច​ព្រមព្រៀង ​រវាង​ គណបក្ស ​នយោបាយ​ ទាំង​ពីរ​ ក្នុង​ការ​បែងចែក​ អំណាច ​នៅ​ក្នុង​រដ្ឋសភា គឺ​ គណបក្ស ​ប្រជាជន​កម្ពុជា កាន់កាប់​ តំណែង​ប្រធាន ​រដ្ឋ​សភា និង​អនុ​ប្រធាន ​ទី​២ រួម​ជាមួយ​ គណៈកម្មការ​ ជំនាញ​ ចំនួន ៥។  ចំណែក​ គណបក្ស​ សង្គ្រោះ​ជាតិ កាន់កាប់​ តំណែង​ អនុ​ប្រធាន​ ទី​១ និង​គណៈកម្មការ​ ជំនាញ​ ចំនួន ៥ ដែរ៕



No comments:

Post a Comment