Paris Peace Accords 23 Oct. 1991

Friday, August 1, 2014

​គណបក្ស​ ដែល​មិន​មាន​ អាសនៈ ក្នុង​រដ្ឋ​សភា​ សាទរ ​ភាគ​ច្រើន ​ទៅ​លើ​ កំណែ​ទម្រង់​ គ.ជ.ប​. | Parties without seats in Parliament praise NEC reform

​គណបក្ស​ ដែល​មិន​មាន​ អាសនៈ ក្នុង​រដ្ឋ​សភា​ សាទរ ​ភាគ​ច្រើន ​ទៅ​លើ​ កំណែ​ទម្រង់​ គ.ជ.ប​.
RFI | ១ សីហា ២០១៤
ថ្នាក់ដឹកនាំ គ.ជ.ប។
ថ្នាក់ដឹកនាំ គ.ជ.ប.។  Reuters

ដំណោះ​ស្រាយ​​ នយោបាយ ​​ដែល​មាន​​ អាយុ​កាល ​​មួយ​ឆ្នាំ ​​កន្លង​មក​ បន្ទាប់​ ពី​​មាន​ ការ​​បោះ​ឆ្នោត​ កាល​ពី​​ថ្ងៃ​ ទី​២៨​ កក្កដា ​ឆ្នាំ​២០១៣ ​ត្រូវ​ បាន​​រក​ឃើញ​​​ ដោយ​មាន​​ ការ​ព្រម​ព្រៀង​ រ​វាង​​ គណបក្ស​ ជាប់​ឆ្នោត​​ ទាំង​ពីរ​​ កាល​ពី​ពេល​ ថ្មី​ៗ​នេះ​។​  អ្វី​ ដែល​​លេចធ្លោ​​នោះ​​ គឺ​​ ការ​បង្កើត​បាន​​ គណៈ​​ក​ម្មា​ធិ​​ការ ​​ជាតិ​​ រៀប​ចំ​​ ការ​បោះ​ឆ្នោត ​(គ.ជ.ប.) ​ថ្មី​​មួយ​​ ដែល​មាន​​ សមាស​ភាព ​​ចូល​រួម ​​ពី​ ​បុគ្គល​ ឯក​រាជ្យ​ គឺ ​​លោក​ស្រី ​ពុង ​ឈី​វ​​កេក ​ប្រធាន អង្គការ​​ ការពារ ​​សិទ្ធិ​មនុស្ស​​ លី​កាដូ​។ ​ ដំណោះ​ស្រាយ ​​របស់ គណបក្ស​​ ជាប់​ឆ្នោត ​​ទាំង​ពីរ ​និង​​ការ​បង្កើត​​ សមាសភាព គ.ជ.ប. ​ថ្មី​​ ទទួល​បាន ​ការ​គាំ​ទ្រ​ និង​​ការ​មិន​​ពេញ​ចិត្ត​​ ពី​​គណបក្ស ​​មួយ​ចំនួន​​ ដែល​​បាន ចូល​ប្រឡូក​​ ក្នុង​ការ​​បោះ​ឆ្នោត ​​ដែរ, ​តែ​​ មិន​​ទទួល​បាន​​ អាសនៈ ​នៅ​ក្នុង​​រដ្ឋ​សភា​។

No comments:

Post a Comment