Paris Peace Accords 23 Oct. 1991

Monday, August 11, 2014

នាយករដ្ឋមន្ត្រី​ ប្រកាស​ មិន​ទទួល ​ខុស​ត្រូវ​ ប្រាក់ខែ ​តំណាងរាស្ត្រ ​បក្ស​ប្រឆាំង | PM declares he's not responsible for salary of CNRP MPs

នាយករដ្ឋមន្ត្រី​ ប្រកាស​ មិន​ទទួល ​ខុស​ត្រូវ​ ប្រាក់ខែ ​តំណាងរាស្ត្រ ​បក្ស​ប្រឆាំង

RFA | ១១ សីហា ២០១៤

ហ៊ុន សែន ៦១០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី ​សម្ពោធ​ស្ពាន ​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ​ ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៤។  RFA/Uon Chhin

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ មិន​ទទួល​ ខុស​ត្រូវ ​រឿង​បើក​ ប្រាក់ខែ ​ឲ្យ​តំណាង​រាស្ត្រ​ បក្ស​ប្រឆាំង​ ចំនួន ៥៥​រូប ដែល​មិនបាន ​ចូល​ធ្វើការ ​នៅ​ក្នុង​រដ្ឋ​សភា ក្រោយ​ពេល ​បោះឆ្នោត​ តំណាងរាស្ត្រ​ ឆ្នាំ​២០១៣ កន្លង​ទៅ។  ទោះ​យ៉ាង​ណា ការ​ប្រកាស​នេះ ​ធ្វើ​ឡើង​ នៅ​ពេល ​តំណាង​រាស្ត្រ ​បក្ស​សង្គ្រោះ​ជាតិ មិន​បាន ​ស្នើ​សុំ ​ប្រាក់​ខែ​ នេះ​ទេ។

ថ្លែង ​នៅ​ក្នុង​ពិធី ​ចែក​សញ្ញាប័ត្រ ​ដល់​និស្សិត​ ធ្វើ​ឡើង ​នៅ​មជ្ឈមណ្ឌល​ ពាណិជ្ជកម្ម ​​កោះពេជ្រ រាជធានី​ ភ្នំពេញ នៅ​ថ្ងៃ​ ទី​១១ សីហា, លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា, ចំនួន​ ប្រាក់ខែ ​សរុប ​របស់​ តំណាងរាស្ត្រ ​​រដ្ឋ​សភា​ បក្ស​សង្គ្រោះ​ជាតិ ក្នុង​ម្នាក់ៗ ​ចំនួន ​ប្រហែល ២​ពាន់ ​ដុល្លា,រ ហើយ ​បើ​ បូក​សរុប​ ចំនួន ​តំណាងរាស្ត្រ ​ទាំង៥៥​រូប គឺ​ ចំនួន ​ប្រាក់​ខែ​ សរុប​ មាន​ដល់​ទៅ ​ជាង១​លាន​ ដុល្លារ ​ឯ​ណោះ, ដែល​ករណី​នេះ ​រដ្ឋាភិបាល ​ត្រូវ​ ចំណាយ​ថវិកា​ ជាតិ​ យ៉ាង​ច្រើន ​ធ្វើ​ឲ្យ​លោក​ មិន​ហ៊ាន​ សម្រេច​ចិត្ត​​ដោយ ​ខ្លួន​ឯង ផ្ទាល់​ទេ ព្រោះ ​ខ្លាច​មាន​ទោស។

លោក​នាយក​រដ្ឋមន្ត្រី បាន​ទម្លាក់​បន្ទុក​នេះ​ទៅ​ឲ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ជំនួស​វិញ​ ដោយ​​លោក​បញ្ជាក់​ថា ស្ថាប័ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​ស្ថាប័ន​ដែល​មាន​សិទ្ធិ​ស្រប​ច្បាប់​ ក្នុង​ការ​សម្រេច​រឿង​នេះ៖ «កុំ​លើក​បញ្ហា​រឿង​ប្រាក់​ខែ​ថា សុំ​ឲ្យ​នាយករដ្ឋមន្ត្រី​ជួយ​ដោះស្រាយ ឬ​ប្រធាន​សភា​ស្អីៗ​ អត់​ទេ ថវិកា​ជាតិ​ណា អា​នេះ​លុយ​ជាតិ​ណា! ហើយ​យើង​អត់​ចូល​ធ្វើការ​ស្រាប់តែ​មក​ដល់​រាប៉ែល​ប្រាក់ខែ​ប៉ុន្មាន​ខែ ១០​ខែ​ប្លាយ ហើយ​មួយ​ខែ ២​ពាន់​ដុល្លារ​នោះ វា​មិន​ប៉ុន្មាន​ទៅ? អត់​ទេ សុំ​សួរ​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ពេល​ដែល​មិន​ចូល​ធ្វើការ​អ៊ីចឹង​បើក​ប្រាក់​ខែ​បាន​ដែរ​ឬ​អត់? ខ្ញុំ​នឹង​គោរព​នូវ​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។»

ទោះ​យ៉ាង​ណា ការ​ប្រកាស​នេះ ធ្វើ​ឡើង​នៅ​ពេល​មិន​ទាន់​មាន​ការ​ស្នើ​សុំ​បើក​ប្រាក់​ខែ​ជា​ផ្លូវ​ការ​ណា​មួយ​ទេ​ពី​បក្ស​សង្គ្រោះ​ជាតិ។

តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥៥​រូប បាន​ពហិការ​មិន​បាន​ចូល​ធ្វើ​ការ​នៅ​រដ្ឋសភា​អស់​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ ដោយ​មិន​សុខ​ចិត្ត ហើយ​បាន​យក​ឱកាស​នោះ​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង​លទ្ធផល​ បោះឆ្នោត ដែល​បក្ស​ប្រឆាំង​ចោទ​ថា បក្ស​ប្រជាជន​លួច​បន្លំ។ ក៏ប៉ុន្តែ ក្រោយ​ពី​កិច្ច​ចរចា​ត្រូវរ៉ូវ​គ្នា​ជាមួយ​បក្ស​ប្រជាជន កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ រួច​មក បក្ស​សង្គ្រោះ​ជាតិ​ក៏​ព្រម​ចូល​សភា​ដើម្បី​បន្ត​ធ្វើ​ការ​ចរចា​កែទម្រង់​ នានា ជា​មួយ​បក្ស​ប្រជាជន​បន្ត​ទៅទៀត។

ទាក់ទង​ការ​ទាមទារ​ប្រាក់ខែ​តំណាងរាស្ត្រ​នេះ កន្លង​មក​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​អះអាង​ថា ​ខ្លួន​មិន​ចាប់​អារម្មណ៍​ទេ។ ចំណែក​អនុ​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សុំ​​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ដែរ​លើ​រឿង​ទាមទារ​​ប្រាក់​ខែ​សមាជិក​សភា​ នៅ​ថ្ងៃ​ទី១១ សីហា នេះ។  រី​ឯ​មន្ត្រី​នាំ​ពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រំ ញៀនវិចិត្រ ​បាន​​បញ្ជាក់​យ៉ាង​ខ្លី​​​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​​អាច​ធ្វើការ​លើ​រឿង​នេះ​បាន​លុះ​ត្រា​ណា​មាន​ លិខិត​ជា​ផ្លូវ​ការ​ណា​មួយ​ស្នើសុំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ញើ​មក​ ក្រុមប្រឹក្សា​ធម្មនុញ្ញ៕


No comments:

Post a Comment