លោក សម រង្ស៊ី៖ ស្ថានភាព នយោបាយ នឹងកាន់តែ ល្អប្រសើរ
RFA | ២២ សីហា ២០១៤
លោក សម រង្ស៊ី ប្រធាន គណបក្ស សង្រ្គោះជាតិ មានប្រសាសន៍ ថា, ស្ថានភាព នយោបាយ កាន់តែ ល្អប្រសើរឡើង, ហើយ កាកសំណល់ នៃវិបត្តិ នយោបាយ នឹងត្រូវ បោសសំអាត ឲ្យអស់ ក្នុងពេល ឆាប់ៗនេះ។
លោក សម រង្ស៊ី ថ្លែងប្រាប់ អ្នកសារព័ត៌មាន នៅក្រោយពេល ជំនួប ជាមួយ អនុប្រធាន ព្រឹទ្ធសភា ជប៉ុន នៅរសៀល ថ្ងៃទី២២ សីហា ថា, តុលាការ កោះហៅ សកម្មជន គណបក្ស សង្រ្គោះជាតិ ចំនួន ៥រួបទៀត ដែលនឹងចូលខ្លួន ទៅបំភ្លឺ នៅតុលាការ នៅពេល ខាងមុខនេះ នឹងមិនមាន បញ្ហាអ្វីទេ។ លោក បញ្ជាក់ថា បញ្ហាចោទប្រកាន់ ទាក់ទង នឹងបញ្ហា នយោបាយនេះ ត្រូវតែបញ្ចប់ និងបោសសំអាត ឲ្យអស់, មិនត្រូវ បន្តនីតិវិធី ចាប់ចងអ្វី ទៀតទេ៖ «បញ្ហា នយោបាយនេះ ចប់ហើយ។ ដូច្នេះ មិនត្រូវ មានសល់ កាកសំណល់ទេ។ ត្រូវតែ សំអាត ឲ្យអស់។ អ៊ីចឹង មិនត្រូវ មានការ ចាប់ឃុំឃាំង។ កុំ ឲ្យមាន នីតិវិធី តុលាការ។ កុំ ឲ្យមាន ការគាបសង្កត់ អីទៀត។ ខ្ញុំ ជឿថា បរិយាស នយោបាយ កាន់តែ ល្អទៅៗ, ហើយ អ្វី ដែលសេសសល់ ពីវិបត្តិ នយោបាយ ពីកន្លងមកហើយ, យើង ត្រូវ សំអាត ឲ្យអស់។»
លោក សម រង្ស៊ី ថ្លែងដូច្នេះ ធ្វើឡើង ភ្លាមៗ នៅបន្ទាប់ ពីសាលាឧទ្ធរណ៍ បានសម្រេច ដោះលែង សកម្មជន គណបក្ស សង្គ្រោះជាតិ ៣រូប ឲ្យនៅ ក្រៅឃុំ ជាបណ្ដោះអាសន្ន នៅព្រឹក ថ្ងៃសុក្រ ទី២២ ខែសីហា។
ដោយឡែក, យុវជន គណបក្ស សង្រ្គោះជាតិ ចំនួន ៥រួបទៀត ដែលសាលាដំបូង រាជធានី ភ្នំពេញ កោះហៅ ឲ្យទៅបំភ្លឺ នៅថ្ងៃ ទី២៦ សីហា ក្រោមបទចោទ ដូចគ្នា, គឺ ចូលរួម ធ្វើកុប្បកម្ម ប្រឆាំង នឹងអ្នករាជការ សាធារណៈ មានស្ថានទម្ងន់ទោស និងហិង្សា ដោយចេតនា, មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តិ នៅចំណុច ទីលាន ប្រជាធិបតេយ្យ ស្ថិតនៅសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ។ អ្នកទាំង ៥នាក់នេះ, លោក សម រង្ស៊ី អះអាងថា, បញ្ហានេះ ក៏នឹងត្រូវ បញ្ចប់ដែរ៕
No comments:
Post a Comment