Paris Peace Accords 23 Oct. 1991

Wednesday, August 27, 2014

មេទ័ព​ ជាន់​ខ្ពស់​ ថៃ​ នឹង​មក​ ទស្សនកិច្ច​ នៅ​កម្ពុជា​ ចុង​ខែ​ សីហា | Thai's military leader will visit Cambodia end of August

មេទ័ព​ ជាន់​ខ្ពស់​ ថៃ​ នឹង​មក​ ទស្សនកិច្ច​ នៅ​កម្ពុជា​ ចុង​ខែ​ សីហា

RFA | ២៦ សីហា ២០១៤

មេបញ្ជាការ​ ជាន់​ខ្ពស់​ យោធា​ថៃ លោក ថាណាសាក់ ប៉ាទីម៉ាប្រាឃន (Tanasak Patimapragorn) នឹង​មក ​ទស្សនកិច្ច​ នៅ​កម្ពុជា រយៈពេល​ ពីរ​ថ្ងៃ គិត​ចាប់​ ពី​ថ្ងៃ ​ទី​៣០ ដល់​ថ្ងៃ​ ទី​៣១ សីហា ដំណាច់​ខែ​នេះ។

នៅ​ក្នុង​ដំណើរ​ ទស្សនកិច្ច​នេះ លោក ថាណាសាក់ ប៉ាទីម៉ាប្រាឃន នឹង​ជួប​ជាមួយ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ភាគី​ ទាំង​ពីរ​ នឹង​អាច​ ពិភាក្សា​គ្នា​ អំពី​ ជម្លោះ​នៅ​តំបន់​ ក្បែរ​ ប្រាសាទ​ ព្រះវិហារ ទៀត​ផង ក្រៅ​ពី​ជជែក​គ្នា ​អំពី​ បញ្ហា​សេដ្ឋកិច្ច, ពាណិជ្ជកម្ម, និង​ការ​កសាង​ ផ្លូវ​គមនាគមន៍​ ជាដើម។  នេះ​ បើ​ តាម​កាសែត​ថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ចុះ​ផ្សាយ​ នៅ​ថ្ងៃ ​ទី​២៦ សីហា។


ទស្សនកិច្ច​ របស់​ ភាគី​ថៃ នេះ ធ្វើ​ឡើង​ បន្ទាប់​ ពី​ដំណើរ​ ទស្សនកិច្ច​ ខាង​ភាគី​ កម្ពុជា ដឹក​នាំ​ ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ ការពារ​ជាតិ ទៀ បាញ់ ទៅ​ប្រទេស​ថៃ នៅ​ដើម​ខែ​សីហា កន្លង​ទៅ​នេះ ដែល​ភាគី​កម្ពុជា ចង់​លើក​អំពី​បញ្ហា​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ទៅ​ពិភាក្សា​ដែរ តែ​ភាគី​ថៃ ឆ្លើយ​ថា ពេល​នោះ​មិន​មែន​ជា​ពេល​វេលា​ល្អ​សម្រាប់​ជជែក​គ្នា​អំពី​រឿង​ជម្លោះ​នៅ​ តំបន់​ប្រាសាទ​ព្រះវិហារ នោះ​ទេ៕


No comments:

Post a Comment