Paris Peace Accords 23 Oct. 1991

Thursday, September 11, 2014

ពលករ​ខ្មែរ​ ៧នាក់​ ដែល​ជាប់​គុក ​នៅ​ម៉ាឡេស៊ី​ បញ្ជូន​មក​ កម្ពុជា​ នៅ​ល្ងាច​នេះ | 7 Cambodians imprisoned in Malaysia returned home this evening

ពលករ​ខ្មែរ​ ៧នាក់​ ដែល​ជាប់​គុក ​នៅ​ម៉ាឡេស៊ី​ បញ្ជូន​មក​ កម្ពុជា​ នៅ​ល្ងាច​នេះ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១០ កញ្ញា ២០១៤

ពលករ​ខ្មែរ​មក​ពីម៉ាឡេស៊ី
ពលករ​ខ្មែរ​ មក​ពីម៉ាឡេស៊ី (Photo: RFA)
 
ពលករ​ខ្មែរ​ ៧នាក់ បញ្ជូន​មក ​ដល់​ស្រុក​ខ្មែរ ​វិញ ​នៅ​ល្ងាច​ ថ្ងៃ​ពុធ ទី១០ កញ្ញា បន្ទាប់​ ពី​ពួក​គាត់​ ជាប់​ក្នុង​ពន្ធនាគារ, ខ្លះ​ជាង ៦ខែ និង​១ឆ្នាំ ​ក្នុង​ប្រទេស​ ម៉ាឡេស៊ី។

លោក ចៅ សែនសុខ មន្ត្រី​អង្គការ​ ការពារ​ សិទ្ធិមនុស្ស ​លីកាដូ (Licadho) ឲ្យ​ដឹង​ថា, ​ពួកគាត់​ ទាំង៧នាក់ មាន​ប្រុស ៤នាក់ និង​ស្រី ៣នាក់ មក​ពី​បណ្ដា​ ខេត្ត​ផ្សេង​គ្នា, ដូចជា​ខេត្ត​ សៀមរាប, បន្ទាយ មានជ័យ, ក្រចេះ, ព្រៃវែង, កំពង់ស្ពឺ, និង​រាជធានី​ ភ្នំពេញ។

ស្ត្រី ​៣នាក់​ បាន​ទៅ​ធ្វើ​ការ ​នៅ​ប្រទេស ​ម៉ាឡេស៊ី តាមរយៈ​ ក្រុមហ៊ុន​ នាំ​ពលករ តាំង​ពី​ឆ្នាំ ២០១០​មក។  ពួក​នាង ​បាន​សម្រេច ​រត់​គេច​ ពី​ម្ចាស់​ផ្ទះ​ ឈ្នួល ដោយ​សារ ​ការ​ធ្វើ​បាប, រំលោភ ​លើ​សិទ្ធិ ​ធ្ងន់ធ្ងរ, និង​មិន​មាន ​លិខិត​ការងារ ​ត្រឹម​ត្រូវ ​ពី​ថៅកែ, ទើប ​ពួក​នាង ​រត់គេច ដោយ​គ្មាន​ លិខិត​ឆ្លងដែន, ហើយ​ ប្រឈម​ នឹង​​ប៉ូលិស​ ចាប់​ផ្ដន្ទាទោស។

ចំណែក​ ឯ​បុរស ៤នាក់​ ផ្សេង​ទៀត ត្រូវ បាន​គេ​ បោក ​យក​ទៅ​លក់ ​ធ្វើ​ជា​កម្មករ​ នេសាទ​សមុទ្រ តាមរយៈ ​មេខ្យល់ ​នៅ​ប្រទេស​ ថៃ​ កាល​ពី​ដើម​ឆ្នាំ ២០១៣។

លោក ចៅ សែនសុខ សំណូម​ពរ ​ដល់​ពលរដ្ឋ​ខ្មែរ​ ទាំង​អស់ ​ត្រូវ​ សិក្សា​ ឲ្យ​ច្បាស់​ មុន​ នឹង​ចំណាកស្រុក​ ទៅ​ធ្វើ​ការ​ បរទេស​ ប្រកប​ ដោយ​សុវត្ថិភាព៖ «ពួក​គាត់ ​ត្រូវ​ ដឹង, ​ឲ្យ​យល់ ​អំពី ​លក្ខខណ្ឌ​ ការងារ ​ដែល​ត្រូវ​ ទៅ​ធ្វើ , ឲ្យ​យល់​ ពី​កន្លែង​ការងារ​ ដែល​ត្រូវ​ ធ្វើ, ឲ្យ​យល់​ ពី​ផល​ប្រយោជន៍​ ដែល​គាត់​ ទទួល​បាន, ហើយ​ ឲ្យ​មាន​ ការ​ទទួល ​ខុស​ត្រូវ​ ពី​ក្រុមហ៊ុន ដែល​បញ្ជូន​ គាត់​ទៅ, ហើយ​ ឲ្យ​មាន​ ការ​ការពារ​ ពី​រាជរដ្ឋាភិបាល​ កម្ពុជា​ ផង​ដែរ, ទើប​ ប្រជាពលរដ្ឋ​ ទាំង​អស់​យើង ​រួច​ផុត​ ពី​ការ​ទទួល​ រងគ្រោះ ​អំពី​ ការ​រំលោភ​ បំពាន​ ផ្សេងៗ។»

ដោយ​មាន​ស្នើ​សុំ​ពី​ស្ថានទូត​ខ្មែរ​នៅ​ម៉ាឡេស៊ី ដល់​អង្គការ​ទេសន្តរប្រវេសក៍​អន្តរជាតិ ហៅ​កាត់​អាយ​អូ​អឹម (International Organization for Migration) បាន​សម្រេច​បញ្ជូន​អ្នក​ទាំង​៧​នេះ​មក​កម្ពុជា​វិញ ដោយ​មាន​ការ​សហការ​ជាមួយ​​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ(Licadho) ជួយ​សម្របសម្រួល និង​ជួយ​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​កែ​ប្រែ​នីតិសម្បទា មុនហ្នឹង​បញ្ជូន​ពួក​គាត់​ទៅ​កាន់​ស្រុក​កំណើត​រៀងៗ​ខ្លួន៕


No comments:

Post a Comment