ព្រះវិញ្ញាណ
យាងមកសណ្ឋិត លើពួកសិស្ស
នៅបុណ្យ ថ្ងៃទីហាសិប
ពួកសិស្ស បានរួមប្រជុំ ទាំងអស់គ្នា នៅកន្លែង តែមួយ។ រំពេចនោះ ស្រាប់តែ មានឮស្នូរ
សន្ធឹក ពីលើមេឃ ដូចខ្យល់ បក់បោក យ៉ាងខ្លាំង ពេញក្នុងផ្ទះ ដែលគេនៅ។ ពួកសិស្ស បានឃើញ ហាក់ដូចជា
មានអណ្ដាតភ្លើង បែកចេញ ពីគ្នា ចុះមក សណ្ឋិតលើពួកគេ ម្នាក់ៗ។ អ្នកទាំងនោះ បានពោរពេញ ដោយព្រះវិញ្ញាណ
ដ៏វិសុទ្ធ, ហើយ ចាប់ផ្ដើម និយាយភាសា ផ្សេងៗ ពីគ្នា
តាមព្រះវិញ្ញាណ ប្រោសប្រទានឲ្យ។
ពេលនោះ មានជនជាតិ
យូដា,
ជាអ្នកគោរព ប្រណិប័តន៍ ព្រះជាម្ចាស់, មកពីប្រទេសនានា
ក្នុងពិភពលោក ទាំងមូល ស្នាក់នៅក្រុង យេរូសាឡឹម ដែរ។ ពេលស្នូរសន្ធឹក លាន់ឮ យ៉ាងខ្លាំង
ដូច្នោះ, មហាជន នាំគ្នា រត់មកមើល, ហើយ ភ្ញាក់ផ្អើល ក្រៃលែង, ព្រោះ ម្នាក់ៗ បានឮពួកសិស្ស
និយាយភាសា របស់ខ្លួន។ អ្នកទាំងនោះ ងឿងឆ្ងល់ ខ្លាំងណាស់។ គេ ស្ងើចសរសើរ ទាំងពោល ថា៖ «អ្នក ដែលកំពុង និយាយនេះ សុទ្ធតែ ជាអ្នកស្រុក កាលីឡេ ទេតើ។ ចុះ ហេតុដូចម្ដេច បានជាយើង
ឮគេ និយាយភាសា របស់យើង រៀងៗខ្លួន ទៅវិញ ដូច្នេះ? គឺ ទាំងអ្នកស្រុក ផាថុស, ស្រុក មេឌី, ស្រុក អេឡាំ; ទាំងអ្នកស្រុក មេសូប៉ូតាមា, ស្រុក យូដា, ស្រុក កាប៉ាដូគា, ស្រុក ប៉ុនតុស, ស្រុក អាស៊ី, ស្រុក ព្រីគា, ស្រុក ប៉ាមភីលា, ស្រុក អេស៊ីប, ស្រុក លីប៊ី ដែលនៅក្បែរ ស្រុក គីរេន,
និងអស់អ្នក មកពីក្រុង រ៉ូម; ទាំងជនជាតិ យូដា,
ទាំងអ្នក ចូលសាសនា យូដា, ទាំងអ្នក មកពីកោះ
ក្រែត, ទាំងជនជាតិ អារ៉ាប់។ យើង បានឮគេ ថ្លែង អំពី ស្នាព្រះហស្ដ ដ៏អស្ចារ្យ
របស់ ព្រះជាម្ចាស់, ជាភាសាយើង ទាំងអស់គ្នា ផ្ទាល់!» អ្នកទាំងនោះ ងឿងឆ្ងល់ ខ្លាំងណាស់, មិនដឹងគិត យ៉ាងណា។ គេ សួរគ្នា
ទៅវិញ ទៅមក ថា៖ «តើ ហេតុការណ៍នេះ មានន័យ ដូចម្ដេច?»
ប៉ុន្តែ
មានអ្នកខ្លះទៀត បែរ ជានិយាយ ចំអក ថា៖ «ពួកអស់ហ្នឹង សុទ្ធតែ ស្រវឹងស្រា
ទេតើ។»
សុន្ទរកថា
របស់ ពេត្រុស
លោក ពេត្រុស ក៏ក្រោកឈរឡើង
ជាមួយសាវ័ក ដប់មួយរូបទៀត
, ហើយ មានប្រសាសន៍ ទៅកាន់បណ្ដាជន ថា៖ «បងប្អូន យូដា និងបងប្អូន ទាំងអស់ ដែលស្នាក់ នៅក្រុង យេរូសាឡឹម
អើយ, សូម បងប្អូន ជ្រាប, ហើយ ផ្ទៀងត្រចៀក
ស្ដាប់ពាក្យ របស់ខ្ញុំ។ អ្នកទាំងនេះ មិនមែន ស្រវឹងស្រា ដូចបងប្អូន ស្មាននោះទេ, ព្រោះ ទើបតែ ម៉ោងប្រាំបួនព្រឹក ប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតមាន
ស្របតាម សេចក្ដី ដែលព្យាការី យ៉ូអែល បានថ្លែងទុកមក ថា៖
«“ព្រះជាម្ចាស់
មានព្រះបន្ទូល ថា,
នៅគ្រា ចុងក្រោយបង្អស់,
យើង នឹងយក វិញ្ញាណយើង
មកចាក់បង្ហូរ
លើមនុស្ស លោកផង
ទាំងពួង។
កូនប្រុស, កូនស្រី
របស់ អ្នករាល់គ្នា នឹងថ្លែង ព្រះបន្ទូល;
ពួកយុវជន នឹងនិមិត្ត
ឃើញការអស្ចារ្យ,
ហើយ ពួកចាស់ទុំ
របស់ អ្នករាល់គ្នា នឹងយល់សុបិននិមិត្ត។
នៅគ្រានោះ យើង ពិតជាយក
វិញ្ញាណយើង
មកចាក់បង្ហូរ លើអ្នកបំរើ
ទាំងប្រុស ទាំងស្រី របស់យើង, ហើយ គេ នឹងថ្លែង
ព្រះបន្ទូល។
យើង នឹងសំដែង ឫទ្ធិបាដិហារិយ៍
នៅលើមេឃ,
សំដែង ទីសំគាល់ ផ្សេងៗ
នៅលើផែនដី,
គឺ មានឈាម,
មានភ្លើង, និងមាន កំសួលផ្សែង។
ព្រះអាទិត្យ នឹងប្រែទៅ
ជាងងឹត បាត់រស្មី;
ព្រះច័ន្ទ នឹងប្រែទៅ
ជាឈាម,
នៅមុនថ្ងៃ ព្រះអម្ចាស់
យាងមក,
គឺ ជាថ្ងៃ ដ៏រុងរឿង
ឧត្ដុង្គឧត្ដម។
ពេលនោះ អ្នកណា អង្វរ
រកព្រះនាម ព្រះអម្ចាស់,
អ្នកនោះ នឹងទទួល
ការសង្គ្រោះ។”
«បងប្អូន
អ៊ីស្រាអែល អើយ, សូម ស្ដាប់ពាក្យនេះ ចុះ៖ ព្រះជាម្ចាស់
បានរ៉ាប់រង ទទួលលោក យេស៊ូ ជាអ្នកភូមិ ណាសារ៉ែត នៅមុខបងប្អូន ទាំងអស់គ្នា, ដោយព្រះអង្គ បានសំដែង ការអស្ចារ្យ, ឫទ្ធិបាដិហារិយ៍, និងទីសំគាល់ ផ្សេងៗ នៅកណ្ដាល ចំណោម បងប្អូន តាមរយៈលោក ដូចបងប្អូន
ជ្រាបស្រាប់ហើយ។ បងប្អូន
បានចាប់ បញ្ជូនលោក យេស៊ូនេះ ទៅ ឲ្យពួកជនពាល ឥតសាសនា ឆ្កាងលោក,
ដូចព្រះជាម្ចាស់ បានកំណត់ទុក ដោយព្រះអង្គ ទ្រង់ ញាណ ជាមុន។ ព្រះជាម្ចាស់ បានប្រោសលោក ឲ្យរស់
ឡើងវិញ; ទ្រង់ ដោះលែងលោក ឲ្យរួច ពីទុក្ខលំបាក នៃសេចក្ដីស្លាប់,
ព្រោះ សេចក្ដីស្លាប់ មិនអាច ឃុំលោក ទុក បានឡើយ។ ព្រះបាទដាវីឌ មានរាជឱង្ការ អំពី
លោក យេស៊ូ នេះ ថា៖
«“ទូលបង្គំ
បានឃើញ ព្រះអម្ចាស់
នៅមុខ ទូលបង្គំ
ជានិច្ច,
ព្រោះ ព្រះអង្គ គង់នៅ
ខាងស្ដាំ ទូលបង្គំ,
មិនឲ្យទូលបង្គំ ត្រូវ
ញាប់ញ័រ ឡើយ។
ហេតុនេះហើយ បានជាចិត្ត
ទូលបង្គំ រីករាយ។
ទូលបង្គំ ពោលពាក្យ
ដោយអំណរ ដ៏លើសលប់,
ហើយ សូម្បីតែ រូបកាយ
របស់ ទូលបង្គំ
ក៏នឹងសំរាក ដោយសេចក្ដី
សង្ឃឹមដែរ,
ដ្បិត ព្រះអង្គ នឹងមិនបោះបង់
ព្រលឹងទូលបង្គំ
ចោល នៅក្នុងស្ថាន
មនុស្សស្លាប់ ឡើយ,
ហើយ ព្រះអង្គ ក៏មិនបណ្ដោយ
ឲ្យសព អ្នកបំរើ
របស់ ព្រះអង្គ ត្រូវ រលួយដែរ។
ព្រះអង្គ បានបង្ហាញ
ឲ្យទូលបង្គំ ស្គាល់ផ្លូវ
ឆ្ពោះ ទៅកាន់ជីវិត។
ព្រះអង្គ នឹងប្រទាន
ឲ្យទូលបង្គំ
មានសុភមង្គល ដ៏ពេញលេញ
ដោយព្រះអង្គ គង់
ជាមួយ ទូលបង្គំ។”
«បងប្អូន
អើយ, ខ្ញុំ សូម ជំរាបបងប្អូន ឲ្យបានច្បាស់ អំពី ព្រះបាទដាវីឌ,
ជាបុព្វបុរស របស់ យើងនោះ ថា, ព្រះអង្គ បានសោយ
ទិវង្គត ផុតទៅហើយ។ គេ បានបញ្ចុះ ព្រះសព របស់ ព្រះអង្គ; រីឯ ផ្នូរ
របស់ ព្រះអង្គ ក៏ស្ថិតនៅ ជាមួយយើង រហូត ដល់សព្វថ្ងៃដែរ។ ដោយព្រះបាទ ដាវីឌ ជាព្យាការី
មួយរូប, ទ្រង់ ជ្រាបថា, ព្រះជាម្ចាស់
បានសន្យា យ៉ាងម៉ឺងម៉ាត់ ជាមួយព្រះអង្គ ថា, នឹងប្រទាន
ឲ្យព្រះរាជវង្ស របស់ទ្រង់ មួយអង្គ ឡើងស្នងរាជ្យ។ ព្រះបាទដាវីឌ បានឈ្វេងយល់ ជាមុន
ថា, ព្រះគ្រិស្ដ មានព្រះជន្ម រស់ឡើងវិញ, គឺ ទ្រង់ មានរាជឱង្ការ ថា, ព្រះជាម្ចាស់ ពុំ
ទុកព្រះគ្រិស្ដ ចោល នៅក្នុងស្ថាន មនុស្សស្លាប់ ទេ, ហើយ
ក៏មិនទុក ឲ្យសពព្រះអង្គ ត្រូវ រលួយដែរ។ ព្រះជាម្ចាស់ បានប្រោស លោក យេស៊ូ
នេះ ឲ្យរស់ ឡើងវិញ។ យើងខ្ញុំ ទាំងអស់គ្នា
ជាសាក្សី។ ព្រះជាម្ចាស់
បានលើក លោក យេស៊ូ ឡើង ដោយឫទ្ធិបារមី របស់ ព្រះអង្គ។ លោក យេស៊ូ បានទទួល ព្រះវិញ្ញាណ ដ៏វិសុទ្ធ ពីព្រះបិតា
តាមព្រះបន្ទូលសន្យា, ហើយ ចាក់បង្ហូរ ព្រះវិញ្ញាណនេះ
មកលើយើងខ្ញុំ, ដូចបងប្អូន បានឃើញ បានឮស្រាប់។ ព្រះបាទដាវីឌ មិនបានយាង ឡើងទៅ
ស្ថានបរមសុខទេ, តែ ព្រះអង្គ មានរាជឱង្ការ ថា៖
«“ព្រះអម្ចាស់
មានព្រះបន្ទូល ទៅកាន់
ព្រះអម្ចាស់ របស់ខ្ញុំ
ថា,
សូម គង់ ខាងស្ដាំយើង ទំរាំ ដល់យើង បង្ក្រាបខ្មាំងសត្រូវ របស់ ព្រះអង្គ
មកដាក់ក្រោម ព្រះបាទា
របស់ ព្រះអង្គ។”
«ហេតុនេះ
សូម ឲ្យជនជាតិ អ៊ីស្រាអែល ទាំងមូល ដឹងជាក់ច្បាស់ ថា, លោក យេស៊ូនេះ ដែលបងប្អូន បានឆ្កាង, ព្រះជាម្ចាស់ បានតែងតាំងលោក ឡើងជាព្រះអម្ចាស់
និងជាព្រះគ្រិស្ដ ហើយ។»
ក្រុម
គ្រិស្ដបរិស័ទ ដំបូងបង្អស់
កាលបណ្ដាជន បានឮ
សេចក្ដី ទាំងនេះ, ពួកគេ រំជួលចិត្ត
ជាខ្លាំង,
ហើយ សួរលោក ពេត្រុស និងសាវ័ក ឯទៀតៗ ថា៖ «បងប្អូន អើយ, តើ ឲ្យយើងខ្ញុំ ធ្វើដូចម្ដេច?»
លោក ពេត្រុស មានប្រសាសន៍
ទៅគេ ថា៖ «សូម បងប្អូន កែប្រែ ចិត្តគំនិត, ហើយ ម្នាក់ៗ ត្រូវ ទទួលពិធី ជ្រមុជទឹក ក្នុងព្រះនាម ព្រះយេស៊ូគ្រិស្ដ
ទៅ, ដើម្បី ព្រះជាម្ចាស់ លើកលែងទោស បងប្អូន ឲ្យរួច ពីបាប,
ហើយ បងប្អូន នឹងទទួល ព្រះវិញ្ញាណ ដ៏វិសុទ្ធ ដែលជា អំណោយទាន
របស់ ព្រះជាម្ចាស់, ដ្បិត ព្រះអង្គ មានព្រះបន្ទូល សន្យានេះ
ចំពោះ បងប្អូន ទាំងអស់គ្នា, ចំពោះ កូនចៅ របស់ បងប្អូន
និងចំពោះ អស់អ្នក ដែលនៅ ឆ្ងាយៗ ទាំងប៉ុន្មានដែរ, តាមតែ
ព្រះអម្ចាស់ ជាព្រះ របស់យើង ត្រាស់ហៅ។»
លោក ពេត្រុស បានពន្យល់, បញ្ជាក់, និងដាស់តឿន ពួកគេ ដោយពាក្យពេចន៍ ជាច្រើនទៀត, គឺ លោក មានប្រសាសន៍ ថា៖ «សូម បងប្អូន ទទួល
ការសង្គ្រោះ ឲ្យរួចផុត ពីមនុស្ស អាក្រក់ សម័យនេះ។» អស់អ្នក ដែលយល់ព្រម ទទួលពាក្យ
របស់លោក ក៏ទទួលពិធី ជ្រមុជទឹក, ហើយ នៅថ្ងៃនោះ
មានមនុស្ស ប្រមាណ បីពាន់នាក់ ចូលមករួម ក្នុងក្រុមសិស្ស។
សិស្ស ទាំងនោះ ព្យាយាមស្ដាប់
សេចក្ដីបង្រៀន របស់ ក្រុមសាវ័ក, រួមរស់ ជាមួយគ្នា ជាបងប្អូន,
ធ្វើពិធី កាច់នំបុ័ង និងព្យាយាម អធិស្ឋាន។ មនុស្សម្នា កោតស្ញប់ស្ញែង គ្រប់ៗគ្នា, ដ្បិត ក្រុមសាវ័ក បានសំដែង ឫទ្ធិបាដិហារិយ៍ និងធ្វើ ទីសំគាល់ ផ្សេងៗ
ជាច្រើន។ អស់អ្នក
ដែលបានជឿ លើព្រះអម្ចាស់ មានចិត្តគំនិត តែមួយ, ហើយ យករបស់
របរ ដែលខ្លួនមាន មកដាក់ រួមគ្នា ទាំងអស់។ គេ លក់ទ្រព្យសម្បត្តិ
និងអ្វីៗ ជារបស់ខ្លួន, យកប្រាក់ មកចែកគ្នា តាមសេចក្ដី
ត្រូវការ របស់ ពួកគេ ម្នាក់ៗ។
ជារៀងរាល់ថ្ងៃ គេ រួមចិត្តគំនិតគ្នា, ព្យាយាម ចូលព្រះវិហារ, ធ្វើពិធី កាច់នំបុ័ង នៅតាមផ្ទះ,
ព្រមទាំង បរិភោគ អាហារ ជាមួយគ្នា យ៉ាងសប្បាយ រីករាយ និងដោយចិត្ត
ស្មោះសរផង។ គេ នាំគ្នា
សរសើរតម្កើង ព្រះជាម្ចាស់, ហើយ ប្រជាជន ទាំងមូល គោរព
រាប់អាន ពួកគេ ទាំងអស់គ្នា។ ព្រះអម្ចាស់ បន្ថែមចំនួនអ្នក ដែលព្រះអង្គ បានសង្គ្រោះ មកក្នុងក្រុម
របស់គេ ជារៀងរាល់ថ្ងៃ។
No comments:
Post a Comment