Paris Peace Accords 23 Oct. 1991
Saturday, September 27, 2014
កិច្ចការ ៣ | Acts 3
Reading
LUKE-ACTS
together as one continuous story (as it is!)
Gospel according to
Luke
ដំណឹងល្អ រៀបរៀង ដោយលោក
លូកា
Background Notes
https://www.box.com/s/r7nx76zridoxjgmz5jqi
New Testament Scholar and Theologian NT Wright
and
Harvard Philosopher Sean Kelly
discuss one of history's most influential books at The Veritas Forum at Harvard 2013. Join us for a conversation on the interpretation of the New Testament in a post-modern era, moderated by
Jay Harris, Dean of Undergraduate Education and Harry Austryn Wolfson Professor of Jewish Studies.
ACTS
of the Apostles
កិច្ចការ
រៀបរៀង ដោយលោក
លូកា
Background Notes
https://www.box.com/s/c5c2d925db5ee9c57d18
កិច្ចការ ៣
Acts 3
ពេត្រុស និងយ៉ូហាន ប្រោសជនពិការ ម្នាក់ ឲ្យជា
នៅពេល អធិស្ឋាន ម៉ោងបី រសៀល
,
លោក ពេត្រុស និងលោក យ៉ូហាន បានឡើង ទៅព្រះវិហារ ជាមួយគ្នា។
រៀងរាល់ថ្ងៃ មានគេ សែងអ្នក ពិការជើង ពីកំណើត ម្នាក់ មកដាក់ នៅខ្លោងទ្វារ ព្រះវិហារ ឈ្មោះ
«
ទ្វារលំអ
»
ដើម្បី សុំទាន អស់អ្នក ដែលចូលទៅ ក្នុងព្រះវិហារ។
កាលគាត់ ឃើញលោក ពេត្រុស និងលោក យ៉ូហាន កំពុងដើរ ចូលព្រះវិហារ
,
គាត់ ក៏សុំទាន។
លោក ពេត្រុស និងលោក យ៉ូហាន សម្លឹងមើល មុខគាត់
,
រួច ពោលថា៖
«
សូម មើល មកយើង!
»
គាត់ ក៏ក្រឡេកមើល ទៅលោក ទាំងពីរ ដោយសង្ឃឹម នឹងទទួលប្រាក់។
ប៉ុន្តែ លោក ពេត្រុស មានប្រសាសន៍ ទៅគាត់ ថា៖
«
ខ្ញុំ គ្មានប្រាក់
,
គ្មានមាសទេ។ តែ អ្វីៗ ដែលខ្ញុំមាន
,
ខ្ញុំ សូម ជូនអ្នក។
ដូច្នេះ ក្នុងព្រះនាម ព្រះយេស៊ូគ្រិស្ដ
,
ជាអ្នកភូមិ ណាសារ៉ែត
,
ចូរ ក្រោកឡើង ដើរទៅចុះ!
»
លោក ចាប់ដៃស្ដាំគាត់ ឲ្យក្រោកឈរ ឡើង។ រំពេចនោះ ជើង របស់គាត់ និងសន្លាក់ឆ្អឹង ក៏ប្រែ ជាមាំមួន។
គាត់ ក៏ស្ទុះ ឈរឡើង
,
ហើយ ដើរបាន។ គាត់ ចូលក្នុង ព្រះវិហារ ជាមួយសាវ័ក ទាំងពីរ រូប
,
ទាំងដើរ ផង
,
លោត ផង
,
និងសរសើរ តម្កើង ព្រះជាម្ចាស់ ផង។
ប្រជាជន ទាំងអស់ បានឃើញគាត់ ដើរ និងឮគាត់ សរសើរតម្កើង ព្រះជាម្ចាស់។
គេ ស្គាល់ជាក់ ថា
,
អ្នកនោះ ហើយ ដែលតែង អង្គុយ សុំទាន នៅខ្លោងទ្វារ ព្រះវិហារ ឈ្មោះ
«
ទ្វារលំអ
»
។
គេ ក៏ភ័យ ស្ញប់ស្ញែង
,
ហើយ ងឿងឆ្ងល់ ជាខ្លាំង អំពី ហេតុការណ៍ ដែលកើតមាន ដល់គាត់។
សុន្ទរកថា របស់ ពេត្រុស នៅក្នុង ព្រះវិហារ
បុរសនោះ នៅជាប់ ជាមួយ លោក ពេត្រុស និងលោក យ៉ូហាន ជានិច្ច។ ប្រជាជន ទាំងមូល ភ័យស្ញប់ស្ញែង ណាស់។ គេ រត់ទៅ ចោមរោម លោកទាំងពីរ នៅថែវ សាឡូម៉ូន។
លោក ពេត្រុស ឃើញដូច្នោះ ក៏មានប្រសាសន៍ ទៅកាន់ប្រជាជន ថា៖
«
បងប្អូន អ៊ីស្រាអែល អើយ
,
ហេតុដូចម្ដេច បានជាបងប្អូន ងឿងឆ្ងល់ អំពី ហេតុការណ៍ នេះ
?
ហេតុដូចម្ដេច បានជាបងប្អូន សម្លឹងមើល មកយើងខ្ញុំ ដូច្នេះ
?
តើ បងប្អូន ស្មានថា
,
យើងខ្ញុំ បានប្រោស បុរសនេះ ឲ្យដើររួច មកពីឫទ្ធានុភាព របស់ យើងខ្ញុំផ្ទាល់ ឬមកពីយើងខ្ញុំ ចេះគោរព ប្រណិប័តន៍ ព្រះជាម្ចាស់
?
ព្រះ របស់ លោក អប្រាហាំ
,
របស់ លោក អ៊ីសាក
,
និងរបស់ លោក យ៉ាកុប ជាព្រះ នៃបុព្វបុរស របស់យើង ទាំងអស់គ្នា។ ទ្រង់ បានប្រទាន សិរីរុងរឿង មកព្រះយេស៊ូ ជាអ្នកបំរើ ព្រះអង្គ។ បងប្អូន បានចាប់បញ្ជូន ព្រះយេស៊ូ ទៅ ឲ្យគេ កាត់ទោស
,
ថែមទាំង បដិសេធ មិនទទួលស្គាល់ ព្រះអង្គ នៅចំពោះមុខ លោក ពីឡាត នៅពេល ដែលលោក ចង់ដោះលែង ព្រះអង្គ ទៀតផង។
បងប្អូន បានបដិសេធ មិនទទួលស្គាល់ ព្រះ ដ៏វិសុទ្ធ
,
ព្រះ ដ៏សុចរិត
,
ហើយ បែរ ជាទាមទារ សូម ឲ្យគេ ដោះលែង ឃាតក ទៅវិញ។
បងប្អូន បានឲ្យគេ ធ្វើគុតម្ចាស់ នៃជីវិត
,
ប៉ុន្តែ ព្រះជាម្ចាស់ បានប្រោស ឲ្យព្រះអង្គ មានព្រះជន្ម រស់ឡើងវិញ។
យើងខ្ញុំ ជាសាក្សី អំពី ហេតុការណ៍នេះ។
ដោយសារ យើងខ្ញុំ ជឿលើព្រះនាម ព្រះយេស៊ូ
,
គឺ ព្រះនាម ព្រះអង្គ ហ្នឹងហើយ បានធ្វើ ឲ្យបុរស ដែលបងប្អូន ឃើញ
,
ហើយ ស្គាល់នេះ មានកម្លាំង ឡើងវិញ។
គាត់ បានជា ទាំងស្រុង ដោយសារ ជំនឿ លើព្រះយេស៊ូ ដូចបងប្អូន ឃើញស្រាប់។
«
បងប្អូន អើយ
,
ខ្ញុំ ដឹងថា បងប្អូន ទាំងអស់គ្នា និងពួកនាម៉ឺន របស់ បងប្អូន បានប្រព្រឹត្ត ដូច្នោះ ទាំងមិនដឹងខ្លួន។
ប៉ុន្តែ ព្រះជាម្ចាស់ បានធ្វើ ឲ្យហេតុការណ៍នេះ កើតឡើង
,
ស្របតាម សេចក្ដី ដែលព្រះអង្គ ប្រកាសទុក ជាមុន
,
តាមរយៈ ព្យាការី ទាំងអស់
,
គឺ ថា ព្រះគ្រិស្ដ របស់ ព្រះអង្គ ត្រូវតែ រងទុក្ខលំបាក។
ហេតុនេះ សូម កែប្រែ ចិត្តគំនិត
,
ហើយ វិលមករក ព្រះជាម្ចាស់វិញ ដើម្បី ឲ្យព្រះអង្គ លុបបំបាត់បាប របស់ បងប្អូន។
ព្រះអម្ចាស់ នឹងប្រទាន ឲ្យបងប្អូន បានស្គាល់ ពេលសំរាក
,
ព្រមទាំង ប្រទាន ព្រះគ្រិស្ដ យេស៊ូ មកបងប្អូន
,
ដូចព្រះអង្គ គ្រោងទុក ជាមុន។
ឥឡូវនេះ ព្រះយេស៊ូគ្រិស្ដ គង់នៅ ឯស្ថាន បរមសុខ រហូត ដល់ព្រះជាម្ចាស់ រៀបចំ អ្វីៗ ទាំងអស់ ឡើងវិញ
,
ដូចទ្រង់ មានព្រះបន្ទូលទុក តាមរយៈ ពួកព្យាការី ដ៏វិសុទ្ធ របស់ ព្រះអង្គ នៅជំនាន់ដើម ស្រាប់។
លោក ម៉ូសេ មានប្រសាសន៍ ថា៖
“
ព្រះអម្ចាស់ ជាព្រះ របស់ អ្នករាល់គ្នា នឹងធ្វើ ឲ្យមាន ព្យាការីម្នាក់ ដូចខ្ញុំ ងើបឡើង ពីចំណោម បងប្អូន អ្នករាល់គ្នា។ អ្នករាល់គ្នា ត្រូវ ស្ដាប់តាម សេចក្ដី ទាំងប៉ុន្មាន ដែលលោក មានប្រសាសន៍ ប្រាប់។
រីឯ អស់អ្នក ដែលមិនព្រមស្ដាប់ ព្យាការីនេះ នឹងត្រូវ ដកចេញ ពីចំណោម ប្រជារាស្ត្រ។
”
«
ព្យាការី ទាំងប៉ុន្មាន ដែលបានថ្លែង ព្រះបន្ទូល
,
គឺ ចាប់តាំង ពីលោក សាំយូអែល រៀងមក សុទ្ធតែ បានថ្លែងទុក អំពី ពេលសព្វថ្ងៃនេះ។
បងប្អូន ហ្នឹងហើយ ជាកូនចៅ របស់ ព្យាការី
,
ហើយ បងប្អូន ក៏ចូលរួម ក្នុងសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់ បានចង ជាមួយ បុព្វបុរស ដែរ
,
ដូចព្រះអង្គ មានព្រះបន្ទូល ទៅកាន់លោក អប្រាហាំ ថា
, “
ក្រុមគ្រួសារ ទាំងអស់ នៅផែនដី នឹងទទួលពរ តាមរយៈ ពូជពង្ស របស់អ្នក។
”
ព្រះជាម្ចាស់ បានឲ្យ អ្នកបំរើ របស់ ព្រះអង្គ ងើបឡើង
,
ហើយ ចាត់លោក ឲ្យមក រកបងប្អូន ទាំងអស់គ្នា មុនគេបង្អស់
,
ដើម្បី ប្រទានពរ ដល់បងប្អូន ដោយណែនាំ ម្នាក់ៗ ឲ្យងាកចេញ ពីអំពើទុច្ចរិត។
»
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment