Paris Peace Accords 23 Oct. 1991

Tuesday, September 30, 2014

កិច្ចការ ៦ | Acts 6

Reading LUKE-ACTS together as one continuous story (as it is!)

Gospel according to Luke 
ដំណឹងល្អ​ រៀប​រៀង​ ដោយលោក​ លូកា
Background Notes


New Testament Scholar and Theologian NT Wright and Harvard Philosopher Sean Kelly discuss one of history's most influential books at The Veritas Forum at Harvard 2013. Join us for a conversation on the interpretation of the New Testament in a post-modern era, moderated by Jay Harris, Dean of Undergraduate Education and Harry Austryn Wolfson Professor of Jewish Studies.

ACTS of the Apostles
កិច្ចការ រៀប​រៀង​ ដោយលោក​ លូកា
Background Notes






ការ​ជ្រើស​រើស ​ក្រុម​ប្រាំពីរ ​រូប

នៅ​គ្រា​នោះ ចំនួន​សិស្ស ​ចេះ​តែ​ កើន​ឡើង ​ជា​លំដាប់។  ជន​ជាតិ ​យូដា ​ដែល​និយាយ​ ភាសា​ក្រិក​ នាំ​គ្នា ​រអ៊ូរទាំ​ ទាស់ ​នឹង​ជន​ជាតិ ​យូដា ​ដែល​និយាយ ភាសា ​ហេប្រឺ​ ថា, នៅ​ពេល​ចែក ម្ហូប​អាហារ​ ប្រចាំ​ថ្ងៃ, ពួក​ហេប្រឺ​ មិន​សូវ​ យក​ចិត្ត​ទុក​ដាក់ ​នឹង​ស្ត្រី​មេម៉ាយ​ ខាង​ពួក​ខ្លួន​ទេ។  សាវ័ក​ ទាំង​ដប់ពីរ ​រូប​ ក៏​កោះ​ហៅ​ ពួក​សិស្ស ​ទាំង​អស់​មក, ហើយ ​មាន​ប្រសាសន៍​ ថា៖ «មិន​គួរ​ ឲ្យ​យើង​ខ្ញុំ ចោល​ការ​ប្រកាស​ ព្រះបន្ទូល​ របស់ ព្រះជាម្ចាស់ ​ទៅ​បំរើ​តុ ​ឡើយ។  ហេតុ​នេះ បង​ប្អូន ​អើយ, សូម ​នាំ​គ្នា​ ជ្រើស​រើស​ យក​បុរស​ប្រាំពីរ ​រូប​ ក្នុង​ចំណោម​ បង​ប្អូន ដែល​ជា​អ្នក​ មាន​កេរ្តិ៍ឈ្មោះ​ល្អ, ហើយ​ ពោរពេញ​ ដោយ​ព្រះវិញ្ញាណ និង​ប្រាជ្ញា ​ឈ្លាស​វៃ។  យើង​ខ្ញុំ​ នឹង​តែងតាំង​គេ ​ឲ្យ​បំពេញ​ មុខងារ​នេះ។  រីឯ ​យើង​ខ្ញុំ​វិញ, យើង​ខ្ញុំ​ នឹង​គិត​តែ​ ពី​អធិស្ឋាន និង​បំរើ​ ព្រះបន្ទូល។» 

ពួក​សិស្ស​ ទាំង​ប៉ុន្មាន​ ពេញ​ចិត្ត ​នឹង​សេចក្ដី​ ស្នើ​នេះ ​ណាស់; គេ ​ក៏​ជ្រើស​ យក​លោក ​ស្ទេផាន ដែល​ពោរពេញ​ ដោយ​ជំនឿ និង​ដោយ ​ព្រះវិញ្ញាណ​ ដ៏វិសុទ្ធ, លោក ​ភីលីព, លោក ​ប្រូខូរ៉ុស, លោក ​នីកាន័រ, លោក​ ទីម៉ូន, លោក​ ប៉ាមេណា, និង​លោក ​នីកូឡាស ជា​អ្នក​ស្រុក អន់ទីយ៉ូក ដែល​ចូល​សាសនា​ យូដា។  គេ​ នាំ​អ្នក​ទាំង​នោះ​ មក​ជួប​ក្រុម​សាវ័ក។  ក្រុម​សាវ័ក ​ក៏​នាំ​គ្នា ​អធិស្ឋាន, ហើយ​ ដាក់​ដៃ​ ពី​លើ ​អ្នក​ទាំង​នោះ។

ព្រះបន្ទូល ​របស់ ​ព្រះជាម្ចាស់​ ក៏​ឮ​សុសសាយ​ កាន់​តែ ​ខ្លាំង​ឡើងៗ។  ចំនួន​សិស្ស ​នៅ​ក្រុង ​យេរូសាឡឹម​ បាន​កើន​ឡើង​ ជា​ច្រើន ​ឥត​គណនា, ហើយ​ មាន​ពួក​ បូជាចារ្យ ​ដ៏​ច្រើន​ លើសលប់ សុខ​ចិត្ត ប្រតិបត្តិ​តាម​ ជំនឿ​ដែរ។

​ស្ទេផាន ​ត្រូវ​ គេ​ ចាប់​ខ្លួន

លោក ​ស្ទេផាន ​បាន​ពោរពេញ ​ដោយ​ព្រះគុណ និង​ឫទ្ធានុភាព ដែល​ធ្វើ ​ឲ្យ​លោក​ សំដែង ​ឫទ្ធិបាដិហារិយ៍ និង​ទី​សំគាល់​ ធំៗ ​ក្នុង​ចំណោម ​ប្រជាជន។  មាន​អ្នក​ខ្លះ ​ជា​សមាជិក​ សាលា​ប្រជុំ ​ដែល​គេ ​ហៅ​ថា «សាលា​ប្រជុំ​ ពួក​អ្នក​ងារ​ ពី​ដើម» និង​អ្នក​ខ្លះ ​ពី​ចំណោម​ អ្នកស្រុក ​គីរេន, អ្នក​ស្រុក​ អលេក្សានទ្រា, និង​អ្នក​ខ្លះ​ទៀត ​ពី​ចំណោម ​អ្នក​ស្រុក​ គីលីគា និង​អ្នក​ស្រុក ​អាស៊ី, នាំ​គ្នា​ ជជែក​ ជា​មួយ​ លោក​ ស្ទេផាន, ប៉ុន្តែ គេ​ ពុំ​អាច​ជជែក​ឈ្នះ ​លោក​ ស្ទេផាន​ឡើយ, ព្រោះ ​លោក​ មាន​ប្រសាសន៍ ​ប្រកប​ដោយ​ ប្រាជ្ញា​ មក​ ពី​ព្រះវិញ្ញាណ។ 

ដូច្នេះ អ្នក​ទាំង​នេះ ​នាំ​គ្នា​ សូក​មនុស្ស​ខ្លះ ​ឲ្យ​និយាយ​ ថា៖ «យើង​ខ្ញុំ​ បាន​ឮ​ អ្នក​នេះ ពោល​ពាក្យ​ ប្រមាថ​លោក ​ម៉ូសេ និង​ប្រមាថ​ ព្រះជាម្ចាស់។» 

គេ​ បាន​បំបះបំបោរ​ ប្រជាជន, បំបះបំបោរ​ ពួក​ព្រឹទ្ធាចារ្យ និង​ពួក​អាចារ្យ, រួច​ មក​ចាប់ ​លោក​ ស្ទេផាន​ បញ្ជូន ​ទៅ​ក្រុម​ប្រឹក្សា​ ជាន់​ខ្ពស់។  គេ​ នាំ​សាក្សី ​ក្លែងក្លាយ​ មក​ចោទ​ ប្រកាន់​លោក​ ថា៖ «ជន​នេះ ​ចេះ​តែ​ និយាយ​ប្រឆាំង​ នឹង​ព្រះវិហារ, ប្រឆាំង​ នឹង​ក្រឹត្យវិន័យ ឥត​ឈប់​ឈរ។  យើង​ខ្ញុំ​ បាន​ឮ​គាត់​ និយាយ ​ថា, ឈ្មោះ ​យេស៊ូ ជា​អ្នក​ភូមិ​ ណាសារ៉ែត, នោះ ​នឹង​រុះ​ ព្រះវិហារ​ចោល, ព្រម​ទាំង ​ប្ដូរ​ប្រពៃណី​ ដែល​លោក ​ម៉ូសេ​ បាន​ទុក ​ឲ្យ​យើង​ខ្ញុំ ​ថែម​ទៀត​ផង។» 

អស់​អ្នក ​ដែល​អង្គុយ ​នៅក្នុង​ ក្រុម​ប្រឹក្សា​ ជាន់​ខ្ពស់​ ទាំង​ប៉ុន្មាន សម្លឹង​មើល ​មក​លោក​ ស្ទេផាន​ គ្រប់ៗ​គ្នា, ហើយ ​ឃើញ​មុខ ​របស់​លោក ​មាន​ទ្រង់​ទ្រាយ ​ដូច​មុខ​ របស់​ទេវតា។






No comments:

Post a Comment