អ្នកវិភាគ៖ គំនាប ពីគណបក្ស កាន់អំណាច អាចជំរុញ ឲ្យគណបក្ស សង្គ្រោះជាតិ ដើរចេញ ពីសភាវិញ
លោក
កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ
ចាកចេញ ពីអគារ រដ្ឋសភា ក្រោយពីមាន ការបោះឆ្នោត កាលពីថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០១៤។ លោក កឹម សុខា
ត្រូវ បានសមាជិក សភា ខាងគណបក្ស ប្រជាជន កម្ពុជា និងគណបក្ស សង្គ្រោះជាតិ
បោះឆ្នោត តែងតាំង ជាអនុប្រធាន ទី១ នៃរដ្ឋសភា។ (Reuters)
VOA | ១០ កញ្ញា ២០១៤
ភ្នំពេញ— ការវាយប្រហារគ្នា ទៅវិញ
ទៅមក រវាង មេដឹកនាំ គណបក្ស
ដែលធ្លាប់មាន ជម្លោះដ៏រ៉ាំរ៉ៃ ក្នុងពេល ថ្មីៗ
បានបង្ក ឲ្យក្រុម អ្នកឃ្លាំមើល ស្ថានភាព នយោបាយ ក្នុងប្រទេស កម្ពុជា ប្រមើលឃើញ ថា,
កិច្ចព្រមព្រៀង រួមគ្នា រវាង គណបក្ស ប្រជាជនកម្ពុជា
និងគណបក្ស សង្គ្រោះជាតិ អាចនឹងមាន ភាពផុយស្រួយ កាន់តែខ្លាំង,
ហើយ នៅចុងបញ្ចប់ គណបក្ស ប្រឆាំង នឹងសម្រេចចិត្ត ដើរចេញ ពីរដ្ឋសភា
ដោយសារតែ ការមិន ឲ្យរិះគន់ រដ្ឋាភិបាល។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ បានព្រមាន ថា, សមាជិក សភា ជាប់ឆ្នោត ខាងគណបក្ស គ្រប់គ្រងអំណាច នឹងបោះឆ្នោត ទម្លាក់លោក កឹម សុខា ចេញពីមុខតំណែង អនុប្រធាន ទីមួយ នៃរដ្ឋសភា ដើម្បី ឆ្លើយតប ទៅនឹងអ្វី ដែលលោក កឹម សុខា ប្រកាស ថា នឹងបោះឆ្នោត ដកសេចក្តី ទុកចិត្ត មន្ត្រី រដ្ឋាភិបាលណា ដែលអសកម្ម ការងារ និងជាប់ពាក់ព័ន្ធ អំពើ ពុករលួយ។
ការវាយប្រហារ រិះគន់គ្នា ទៅវិញ ទៅមកនេះ បានធ្វើឡើង មិនដល់ មួយខែផង បន្ទាប់ ពីមេដឹកនាំ គណបក្ស ទាំងពីរ បានចុះ កិច្ចព្រមព្រៀង កាលពីថ្ងៃ ទី២២ ខែកក្កដា និងការសន្យា ផ្ទាល់មាត់ រវាង លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ និងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងគណបក្ស ប្រជាជន កម្ពុជា ដែលថា ឈប់ធ្វើការ បរិហារ រិះគន់គ្នា និងងាកមក កសាង មាតុប្រទេស ម្តងវិញ។
លោក កែម ឡី អ្នកស្រាវជ្រាវ សង្គម មានប្រសាសន៍ ថា, ការព្រមាន ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ លោក កឹម សុខា អាចនឹងធ្វើ ឲ្យកិច្ចព្រមព្រៀង រវាង គណបក្ស ទាំងពីរ កាលពីខែ កក្កដា និងមាន ភាពផុយស្រួយ កាន់តែ ខ្លាំង, ហើយ នៅទីចុងបញ្ចប់ គណបក្ស សង្គ្រោះជាតិ អាចនឹងដើរចេញ ពីតួនាទី ក្នុងរដ្ឋសភា។
លោក បានបញ្ជាក់ ថា, តាមបទពិសោធន៍ កន្លងមក ទាំងកិច្ចព្រមព្រៀង ទីក្រុងបារីស, កិច្ចព្រមព្រៀង រវាង គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស ហ៊្វុនស៊ីនប៉ិច គឺ ត្រូវ បានគណបក្ស កាន់អំណាច រំលោភ និងបានក្លាយទៅ ជាវប្បធម៌, ហើយ ដែលអ្នកកាន់អំណាច មានកម្លាំងខ្លាំង គំរាម ទៅលើ អ្នកទុនខ្សោយ។
លោក មានប្រសាសន៍ ថា៖ «អាចជំរុញ ឲ្យបែកបាក់គ្នា, ឲ្យភាគី នីមួយៗ មិនគោរព ដោយសារ តែ យើង អត់មាន សូចនាករណ៍ វាស់វែង ច្បាស់លាស់, ហើយ នឹងអត់មាន ឯកសារ រួមគ្នា អនុវត្ត លើកិច្ចព្រមព្រៀង ហ្នឹងថា ស្តង់ដារ នៃការបោះឆ្នោត យ៉ាងម៉េច, បទបញ្ជា ផ្ទៃក្នុង រដ្ឋសភា អីយ៉ាងម៉េច, មុន នឹងចុះកិច្ចព្រមព្រៀង ហ្នឹង។»
កិច្ចព្រមព្រៀង រវាង គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃ ទី២២ ខែកក្កដា មិនមាន ចំណុចណាមួយ ហាមមិនឲ្យ គណបក្ស សង្គ្រោះជាតិ និយាយ បរិហារ រិះគន់ ទៅលើ ភាពអសកម្ម របស់មន្ត្រី រដ្ឋាភិបាលទេ។ ក៏ប៉ុន្តែ ផ្ទុយទៅវិញ កិច្ចព្រមព្រៀងនេះ បានលើកកម្ពស់ តួនាទី និងអំណាច របស់ គណបក្សប្រឆាំង នៅក្នុងរដ្ឋសភា ទៅវិញ។
លោក កឹម សុខា អនុប្រធាន រដ្ឋសភា និងជាប្រធាន ស្តីទី គណបក្សសង្គ្រោះ ជាតិ មានប្រសាសន៍ ថា, ការព្រមាន ពីលោក ហ៊ុន សែន មិនអាច ទប់ស្កាត់ ការនិយាយ រិះគន់ របស់ គណបក្ស ប្រឆាំង បានទេ។
លោក មានប្រសាសន៍ ថា, បើ មេដឹកនាំ ចង់ឲ្យ ប្រទេស រីកចម្រើន និងដំណើរការ ទៅរលូន, មេដឹកនាំ មិនត្រូវ ចេញមុខ ការពារ ជនខិលខូចទេ។
លោក និយាយថា៖ «អ្នកដឹកនាំ រដ្ឋាភិបាល លោក ហ៊ុន សែន គាត់ ចង់បានអ្វី? គាត់ ចង់បាន អ្នកពុករលួយ ដឹកនាំប្រទេស ឬគាត់ ចង់បាន ឲ្យរដ្ឋាភិបាល គាត់ ល្អឡើង? បើ គាត់ ចង់បាន រដ្ឋាភិបាល ល្អឡើង ទាល់ ឲ្យមាន តួនាទី បក្សប្រឆាំង ជួយ ដូចគាត់ ធ្លាប់និយាយ ហើយថា, គាត់ ចង់ឲ្យជួយ ដុសក្អែល!»
លោក ឈាង វ៉ុន អ្នកនាំពាក្យ រដ្ឋសភា និងជាប្រធាន គណៈកម្មការ កិច្ចការ បរទេស មានប្រសាសន៍ ថា, លោក កឹម សុខា បាននិយាយ ប្រាសចាក ចេញពីកិច្ចព្រមព្រៀង និងប្រសាសន៍ របស់ ថ្នាក់ដឹកនាំ នៃគណបក្ស ទាំងពីរ កាលពីខែមុន។
លោក មានប្រសាសន៍ ថា៖ «គាត់ ទៅនិយាយស្អី ដែលប្រធាន របស់គាត់ ទៅនិយាយ ក្នុងរដ្ឋសភា កន្លងទៅ ក្នុងវិសាមញ្ញ។ ទៅបីកន្លែង ខុសគ្នា ទៅហើយ។ លើកឡើង ពីរឿងទម្លាក់ រដ្ឋមន្ត្រី, ទម្លាក់ នាយករដ្ឋមន្ត្រី, ឲ្យគាត់ ធ្វើទៅ! ចាំបាច់ ទៅនិយាយ ធ្វើអ្វី, គាត់ ធ្វើទៅ! ក៏ប៉ុន្តែ កុំ ឲ្យគាត់ ទូងស្គរ, ហើយ វា អត់មាន អ្វីសោះ ខាងក្នុង, ហើយ ខុស នឹងស្អី ដែលគាត់ និយាយ។»
គណបក្ស ហ៊្វុនស៊ិនប៉ិច ដែលបាន ចូលដៃគូ រដ្ឋាភិបាល ចម្រុះ ជាមួយ នឹងគណបក្ស ប្រជាជន កម្ពុជានោះ បានធ្លាក់ចុះ សម្លេង ពី៥៨ អាសនៈ មកនៅត្រឹម គ្មានអាសនៈសោះ ក្នុងឆ្នាំ២០១៣ ដោយសារតែ គណបក្សនេះ មិនហ៊ាន និយាយរិះគន់ ទង្វើ របស់ រដ្ឋាភិបាល៕

No comments:
Post a Comment