រដ្ឋមន្រ្ដី អន្ដោប្រវេសន៍ អូស្រ្ដាលី ធ្វើទស្សនកិច្ច នៅកម្ពុជា ២៦-២៧ ខែកញ្ញា ២០១៤
ABC Australia | ២៥ កញ្ញា ២០១៤
ការចរចា លើកិច្ចព្រមព្រៀងនេះ បានចំណាយពេល អស់ច្រើនខែ រវាង ភាគីទាំងពីរ, ប៉ុន្ដែ ឥឡូវនេះ បានឈាន ចូលដល់ ដំណាក់កាល ចុះហត្ថលេខាហើយ ដើម្បី បញ្ជូន ជនភៀសខ្លួន ពីកោះណារូ ឲ្យទៅរស់នៅ កម្ពុជា។
សេចក្ដី ប្រកាសព័ត៌មាន ពីក្រសួង ការបរទេសកម្ពុជាចេញផ្សាយម្សិលមិញឲ្យដឹង ថា លោក ស ខេង រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃកម្ពុជា និងលោក Scott Morrison នឹងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានៅថ្ងៃសុក្រស្អែក វេលាម៉ោង៣រសៀលនៅទីស្ដីការក្រសួងមហាផ្ទៃ មុននឹងបញ្ចេញឲ្យដឹងនូវព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀង។
កន្លង ទៅនេះ កម្ពុជាតែងប្រកាន់ជំហររបស់ខ្លួនថា នឹងទទួលយកតែជនភៀសខ្លួនពិតប្រាកដណាដែលស្ម័គ្រចិត្ដទៅនៅ កម្ពុជា។ មកទល់ពេលនេះ គេមិនទាន់ដឹងថា តើកម្ពុជានឹងទទួលបានអ្វីខ្លះជាថ្នូរនឹងការទទួលយកជនភៀសខ្លួន ពីអូស្រ្ដាលីនៅឡើយទេ៕
No comments:
Post a Comment