Paris Peace Accords 23 Oct. 1991

Wednesday, September 17, 2014

គណៈ​ប្រតិភូ​ កម្ពុជា៖ ​ចិន ​​ជាដៃ​គូ ​សំខាន់​ សម្រាប់​​ ពាណិជ្ជកម្ម​ និង​នយោបាយ ​អាស៊ាន | Cambodian delegation: China is an important partner for commerce and ASEAN politics

គណៈ​ប្រតិភូ​ កម្ពុជា៖ ​ចិន ​​ជាដៃ​គូ ​សំខាន់​ សម្រាប់​​ ពាណិជ្ជកម្ម​ និង​នយោបាយ ​អាស៊ាន

នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក ហ្ស៊ី ជីនពីង (ស្តាំ) ចាប់​រលាក់ដៃគ្នា​មុន​បើក​ពិធី​នៅ​ឯ​សន្និសីទ​«អន្តរសកម្មភាព​និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី»​ហៅ​កាត់​ថា​ CICA ក្នុង​ទីក្រុង​ស៊ៀងហៃ​ នៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤។
នាយករដ្ឋមន្រ្តី ​កម្ពុជា លោក ហ៊ុន សែន (ឆ្វេង) និង​ប្រធានាធិបតី​ ចិន លោក ហ្ស៊ី ជីនពីង (ស្តាំ) ចាប់​រលាក់ ដៃគ្នា​ មុន​បើក​ពិធី ​នៅ​ឯ​សន្និសីទ ​«អន្តរសកម្មភាព ​និង​វិធានការ​ កសាង​ទំនុក​ ចិត្ត​ នៅ​អាស៊ី»​ ហៅ​កាត់​ថា​ CICA ក្នុង​ទីក្រុង ​ស៊ៀងហៃ​ នៅ​ថ្ងៃ ទី២១ ខែឧសភា ឆ្នាំ២០១៤។

គង់ សុឋានរិទ្ធ / VOA | ១៦ កញ្ញា ២០១៤
ក្រុម​ ប្រមុខ​ដឹក​នាំ ​របស់​ ប្រទេស​ អាស៊ាន ​បាន​វាយ​តម្លៃ​ ថា, ​ប្រទេស​ចិន​ បាន​ដើរ​តួនាទី ​យ៉ាង​សំខាន់ ​ក្នុង​នយោបាយ​ និង​សេដ្ឋកិច្ច ក្នុងតំបន់ ​របស់​ខ្លួន។​

សេចក្តី​ ថ្លែង​ការណ៍​នេះ ​ធ្វើ​ឡើង ​ក្នុងពិធី ​បើក​សម្ពោធន៍ ពិព័រណ៍​ ពាណិជ្ជកម្ម ​លើក​ទី​១១ ​នៅ​ថ្ងៃ​អង្គារ​នេះ រវាង ​ប្រទេស​ ចិន​ និង​អាស៊ាន ក្នុង​ខេត្ត ​ណាននីង ​ភាគ​ខាងត្បូង ​នៃ​ប្រទេស​ចិន។

លោក​ កៅ គឹមហួន ​រដ្ឋមន្ត្រី​ អម​នាយក​រដ្ឋ​មន្ត្រី ​បាន​ថ្លែង​ប្រាប់ ​អ្នក​កាសែត ​នៅឯ​អាកាស​យាន​ដ្ឋាន ​អន្តរជាតិ​ ក្រុង​ភ្នំពេញ ​នៅ​រសៀល​ ថ្ងៃ​អង្គារ​នេះ ថា, ​ប្រមុខ​ដឹក​នាំ ​នៃ​បណ្តា​ប្រទេស​ សមាជិក ​អាស៊ាន​ ទាំង​ដប់ ​បាន​កត់​សម្គាល់ ថា, ​ ប្រទេស​ចិន មាន​សារៈសំខាន់ ​ទាំង​ផ្នែក​ សន្តិសុខ​ និង​កិច្ច​អភិវឌ្ឍន៍។​

«តំណាង ​របស់​ ប្រទេស​អាស៊ាន ​ដទៃ​ទៀត ​ចាត់​ទុក​ ថា, ​ទំនាក់​ទំនង ​អាស៊ាន ចិន​នេះ ​ជា​កត្តា​ មិន​អាច ​ខ្វះខាត​បាន ក្នុងការ​រក្សា​ សន្តិភាព​ និង​ស្ថិរភាព និង​ការ​អភិវឌ្ឍ នៅ​ក្នុង​តំបន់ ​អាស៊ី​យើង​នេះ»


សេចក្តី​អះអាង​នេះ​ធ្វើឡើង​ក្រោយ​ពី​គណៈ​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ ដែល​ដឹក​នាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន​ សែន ​បាន​វិល​ត្រឡប់​ពី​ការ​ចូលរួម​បើក​ពិព័រណ៍​ពាណិជ្ជ​កម្ម​ចិន​និង​អាស៊ាន។ ​ពិព័រណ៍​នេះមាន​ក្រុម​ហ៊ុន​របស់​ប្រទេស​កម្ពុជា​ចូលរួម​ចំនួន​៨០​ក្នុង​ ចំណោម​ក្រុម​ហ៊ុន​អន្តរជាតិ​សរុប​ក្នុង​ពិព័រណ៍​នេះចំនួន​ជាង​២៣០០​ក្រុម​ ហ៊ុន។​

យោង​តាម​លោក​កៅ គឹមហួន​ឲ្យ​ដឹង​ថា​ ​ការ​វិនិយោគ​របស់​ប្រទេស​ចិនក្នុង​សមាគម​អាស៊ានមាន​ទំហំ​ជាង​៥០០​ពាន់​លាន​ ដុល្លារ ​ហើយ​ទេសចរ​ចិន​ចំនួន​ជាង​៥០០​លាន​នាក់​បាន​ធ្វើ​ដំណើរ​ទស្សនា​ក្នុងបណ្តា​ ប្រទេស​ជា​សមាជិក​នៃ​សមាគម​អាស៊ាន​ទាំង​ដប់​ក្នុង​មួយ​ឆ្នាំៗ។ ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ដប់​រួម​មាន​កម្ពុជា ​ប្រទេស​វៀតណាម​ ឡាវ ​ថៃ ​ភូមា ​ហ្វីលីពីន ​ឥណ្ឌូណេស៊ី ​ម៉ាឡេស៊ី​ សិង្ហា​បុរី​ និង​ប្រទេស​ប្រ៊ុយណេ។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​អ្នកវិភាគ​ឯករាជ្យ មាន​ប្រសាសន៍​ថា​ ប្រទេស​ចិន​គឺ​ជា​ទីផ្សារ​ពាណិជ្ជ​កម្ម​របស់​អាស៊ាន​យ៉ាង​ធំ​ និង​ជា​ប្រភព​វិនិយោគ​ទុន​យ៉ាងធំ​របស់​សមាគម​អាស៊ាន​ផង​ដែរ។​

«ប្រទេស​ចិន​ចង់​ ឬ​មិនចង់​គឺ​មាន​តួនាទីសំខាន់​ស្រេច​ទៅ​ហើយ​ នៅក្នុង​អាស៊ាន​នេះ»​

ក្រៅ​ពី​ប្រទេស​ចិន​ សមាគម​ប្រជាជាតិអាស៊ីអគ្នេយ៍​ដែល​ហៅ​កាត់​ថា ​សមាគម​អាស៊ាន​នោះមាន​ដៃ​គូ​ពិភាក្សា​ និង​វិនិយោគផ្សេងទៀត​ ​ដូចជា​សហ​រដ្ឋ​អាមេរិក​ អូស្ត្រាលី ​ជប៉ុន ​ឥណ្ឌា ​និង​សហភាព​អឺរ៉ុប​ផង​ដែរ។​

លោក​កៅ គឹមហួន​បន្ថែម​ថា ​ប្រទេស​ចិន​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​គាំទ្រ​ដល់​ការ​រីក​ចម្រើនសេដ្ឋ​ កិច្ច​របស់​អាស៊ាន​ និង​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​តែ​មួយ​នៅ​ឆ្នាំ​២០១៥។​
ដោយឡែក​នៅ​ក្នុង​ការបើក​សម្ពោធន៍ពិព័រណ៍​ពាណិជ្ជកម្ម​អាស៊ាន-ចិន​នៅ​ថ្ងៃ ​នេះ​ដែរ​ប្រទេស​ចិន​បាន​កត់​សម្គាល់លើ​សារៈ​សំខាន់​នៃ​ភាព​ជាដៃគូ​ជាមួយ​ អាស៊ាន​នៅ​លើ​កត្តា​ចំនួន​ប្រាំមួយ។ ​ក្នុង​នោះ​គឺមាន​ការ​កសាង​ជំនឿ​ទុក​ចិត្ត​ផ្នែក​នយោបាយ ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ក្នុង​ការ​ជំរុញ​ការ​វិនិយោគ​អាស៊ាន​ និង​ចិន ​ការ​ពង្រឹង​ចំណង​ត​ភ្ជាប់​រវាង​អាស៊ាន​ និង​ចិន ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​សមុទ្រ​ ​ជាពិសេស​លើ​វិថី​សូត្រ​សមុទ្រ​ ដែល​ជា​វិថី​ពាណិជ្ជ​កម្មតាម​ច្រក​សមុទ្រ ​ការ​ជំរុញ​ទីផ្សារ​អនុ​តំបន់​ទន្លេ​មេគង្គ​និង​ចំណុច​ចុង​ក្រោយ​គឺ​ការ​ ជំរុញ​កិច្ច​សហការ​រវាង​ប្រជាជន​ចិន​និង​ប្រជាជន​ក្នុង​តំបន់​អាស៊ាន៕



No comments:

Post a Comment