Paris Peace Accords 23 Oct. 1991

Tuesday, September 16, 2014

សង្គម​ស៊ីវិល​ ទាមទារ​ ឱ្យ​មាន​ យន្តការ ​ត្រួត​ពិនិត្យ​ ក្នុង​ការ​ដឹកនាំ​រដ្ឋ | Civil society calls for measures to monitor how government is being run

សង្គម​ស៊ីវិល​ ទាមទារ​ ឱ្យ​មាន​ យន្តការ ​ត្រួត​ពិនិត្យ​ ក្នុង​ការ​ដឹកនាំ​រដ្ឋ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពិភាក្សា​គ្នា​នៅ​មន្ទីរ​រដ្ឋសភា​ជាតិ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៤។
លោក ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ ពិភាក្សា​គ្នា ​នៅ​មន្ទីរ​ រដ្ឋសភា​ ជាតិ ​នៅ​រាជធានី ​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៤។

នៅ​ក្នុង​ពេល ​ដែល​កម្ពុជា​ កំពុង​ប្រារព្ធ​ ទិវា​ អន្តរជាតិ​ ដើម្បី​ លទ្ធិ​ប្រជាធិបតេយ្យ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ, ​ក្រុម​អង្គការ​ សង្គម​ស៊ីវិល​ ក្នុង​ស្រុក ​មួយចំនួន​ បាន​ទទូច​ ទាមទា រ​ឱ្យមាន​យន្តការ​ ត្រួត​ពិនិត្យ​គ្នា ​ទៅ​វិញ​ ទៅ​មក ​នៅ​ក្នុង​ស្ថាប័ន រដ្ឋាភិបាល ​គ្រប់​លំដាប់​ថ្នាក់ ​ដើម្បី​ ធានា​ស្ថិរភា, ព​លទ្ធិ​ប្រជាធិបតេយ្យ,​ និង​ការ​ផ្សះ​ផ្សារ​ ជាតិ​ នៅ​កម្ពុជា។


លោក​ គុល បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ដំណើរការ​បោះឆ្នោត​មួយ​ឈ្មោះ​Comfrel ​ មាន​ប្រសាសន៍​ថា​ដើម្បី​ធានា​ឱ្យមាន​លទ្ធិ​ប្រជាធិបតេយ្យ​ឱ្យទូលំ​ទូលាយ​និង ​ ការ​ផ្សះផ្សារ​ជាតិ​គឺ​ត្រូវ​រក​មធ្យោបាយ​មួយ​គឺ​រាល់​ដំណើរការណ៍​នៃ​ កិច្ចការ​នយោបាយ​ត្រូវ​តែ​មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង​ មិន​ត្រូវ​ឱ្យមាន​ការ​ប៉ះ​ពាល់​ដល់​ក្រុម​ណា​ផ្សេងៗ​ និង​ខិតខំ​ធ្វើ​យ៉ាង​ណា​ទាញ​ឱ្យបាន​រវាង​ក្រុម​ដែល​មាន​មតិ​ភាគ​តិច​និង​មតិ ​ភាគ​ច្រើន​យក​មក​ឱ្យចូល​រួម​ក្នុង​ការ​សម្រេច​ចិត្ត។​

លោក​និយាយ​ថា៖ «​ប្រព័ន្ធ​ត្រួត​ពិនិត្យ​គ្នា​ទៅ​វិញ​ទៅ​មក​នេះ​មិន​មែន​មាន​ន័យ​ថា​ធ្វើ​ ឱ្យមាន​ជម្លោះ​នៅ​ក្នុង​សភា​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ទេ។ ប៉ុន្តែ​វា​អាច​បង្កើត​នូវ​ការ​ដេញ​ដោល​គ្នា​មួយ​ឱ្យបាន​ត្រឹម​ត្រូវ​ឱ្យមាន ​ពេល​វេលា​មួយ​ឱ្យបាន​សមរម្យ។​»

លោក​ យឹម សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​វា​ជា​ការ​ចាំ​បាច់​ ដែល​យើង​ត្រូវ​តែ​មាន​ការ​ត្រួត​ពិនិត្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​សព្វ​ថ្ងៃ​ នេះ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​ដែល​មិន​ឱ្យមាន​ការ​ត្រួត​ពិនិត្យ​គ្នា​ទៅ​ វិញ​ទៅ​មក​នេះ​ដែល​អ្នក​មាន​អំណាច​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត​និង​មិន​មាន ​ការ​គោរព​ច្បាប់។​

លោក​និយាយ​ថា៖​ «សង្គម​ប្រជាធិបតេយ្យ​មិន​មែន​មាន​ន័យ​ថា​អំណាច​ស្ថិត​នៅ​លើ​កណ្តាប់​ដៃ​ អ្នក​ណា​ម្នាក់​ទេ។ ​អំណាច​ជា​របស់​ប្រជាពលរដ្ឋ​ អំណាច​ជា​របស់​ស្ថាប័ន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ហើយ​សូម្បី​តែ​សមាសភាព​ដឹក ​នាំ​ស្ថាប័ន​សំខាន់ៗ​ប្រជាធិបតេយ្យ​ក៏​ត្រូវ​តែ​ជាសមាសភាព​ដែល​តំណាង​ ឱ្យប្រជាពលរដ្ឋ​ដែរ។​»

លោក​ ឈាង វ៉ុន ​អ្នក​នាំ​ពាក្យ​រដ្ឋសភា​និង​ជាអ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​មិន​អាច​ ស្នើ​សុំ​ដើម្បី​សេច​ក្តី​អត្ថាធិប្បាយ​បាន​ទេ​រីឯ​លោក​ ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ត្រូវ​បាន​អ្នក​លើក​ទូរស័ព្ទ​ និយាយ​ថា​លោក​ជាប់​រវល់។​

នេះ​ជា​លើក​ទី​៧​ហើយ​ដែល​កម្ពុជា​បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​ដើម្បី​ លទ្ធិ​ប្រជាធិបតេយ្យ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មកម្ល៉េះ។ ​ទិវា​នេះ​ត្រូវ​បាន​អង្គការ​សហ​ប្រជាជាតិ​សម្រេច​ធ្វើ​ជារៀង​រាល់​ឆ្នាំ​នៅ ​ថ្ងៃទី​១៥​ខែកញ្ញា​ទៅ​លើ​ដំណោះ​ស្រាយ​ជារួម​មួយ​នៃ​ដំណើរ​ការ​លទ្ធិ​ ប្រជាធិបតេយ្យ។​

អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​នេះ​បាន​លើក​ យក​ប្រធាន​បទ​ចំនួន​បី​ គឺ​ការ​ផ្សះ​ផ្សារ​ជាតិ​ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ សមភាព​រវាង​ស្រ្តី​ និង​ បុរស​ និង​ សេរីភាព​បញ្ចេញ​មតិ។​

លោក​ សុខ ទូច​ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ​មាន​ប្រសាសន៍​ថា​បញ្ហា​លទ្ធិ​ប្រជា ​ធិបតេយ្យនិង​ការ​ផ្សះ​ផ្សារ​ជាតិ​វា​ជាការ​ពិបាក​ក្នុង​ការ​និយាយ​ពីព្រោះ​ ថា​អំណាច​នៅ​កម្ពុជា​បាន​កើត​ចេញ​ពី​បួន​ចំណុច​ទី​មួយ​គឺ​អំណាច​ត​ពូជ​ ទី​ពីរ​អំណាច​កើត​ចេញ​ពី​ការ​បន្តុប​ ទី​បី​អំណាច​កើត​ចេញ​ពី​បដិវត្តន៍​ និង​ អំណាច​កើត​ចេញ​ពី​លទ្ធិ​ប្រជាធិបតេយ្យ។​

លោក​បាន​បញ្ជាក់​ថា​ ក្នុង​បរិបទ​កម្ពុជា​បច្ចុប្បន្ន​នេះ​ប្រជាជន​គាត់​គូស​វាស​ឱ្យអ្នក​នយោបាយ​ ដើរ​ដើម្បី​រើស​មេដឹក​នាំ​មួយ​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ។​

លោក ​និយាយ​ថា៖ «ដើម្បី ​រើស​មេដឹក​នាំ​ គាត់​ ឱ្យមេដឹកនាំ ​មួយ​ ប្រកប​ទៅ​ដោយ ​ភាព​ត្រឹម​ត្រូវ,​ ភាព​ម្ចាស់​អំណាច, ​ហើយ ​ក្លាយ​ទៅ​ ជា​មគ្គុទេសក៏ ​ដ៏​រឹង​មាំ​ សម្រាប់ ​ប្រទេស​ជាតិ ​ទៅ​ថ្ងៃ​អនាគត។  កុំ​ អ្នក​កាន់​អំណាច ​យល់​ថា, ​គាត់ ​ជា​ម្ចាស់ ​របស់​យើង, ជា​ឪ ​របស់​យើង​, ជាម៉ែ​ របស់​យើង។​  តាម​ពិត ​គាត់​ ជា​អ្នក​បម្រើ​ របស់​ ប្រជាជន​ទេ។​»

លោក​ នី ចរិយា​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក​មាន​ប្រសាសន៍​ថា​ សេរីភាព​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​អ្នក​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​មាន​ កក្តា​ពីរ​គឺ​ជា​អ្នក​បង្កើត​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ជា​អ្នក​ថែរក្សា​លទ្ធិ​ប្រជាធិបតេយ្យ​ឱ្យគង់​វង្ស៕



No comments:

Post a Comment