Paris Peace Accords 23 Oct. 1991

Friday, September 12, 2014

សង្គមស៊ីវិល៖ ​គម្រោង​ថវិកា ​ឆ្នាំ​២០១៤ ​ខ្វះ​តម្លាភាព | Draft budget for 2014 lacking transparency

សង្គមស៊ីវិល៖ ​គម្រោង​ថវិកា ​ឆ្នាំ​២០១៤ ​ខ្វះ​តម្លាភាព

 អ្នក​បើក​ម៉ូតូ​ម្នាក់​ជិត​កាត់​​អគារ​វិមាន​រដ្ឋសភា​ជាតិ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤។
អ្នក​បើក​ម៉ូតូ​ម្នាក់ ​ជិត​កាត់​​អគារ ​វិមាន​រដ្ឋសភា​ ជាតិ​ នៅ​រាជធានី​ ភ្នំពេញ​ កាល​ពី​ថ្ងៃ​ ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤។
ក្រុម ​អ្នក​ជំនាញ​ ខាង​អង្គការ ​ក្រៅ​រដ្ឋា​ភិបាល បាន​រក​ឃើញ​ ថា, ​មិន​មាន ​តម្លា​ភាព​ គ្រប់គ្រាន់ ​ក្នុង​គ្រប់​គ្រង​ ថវិកា​ជាតិ​ នោះ​ទេ​ ស្រប​ពេល​ ដែល​ប្រទេស​ ក្រីក្រ​នេះ​ នៅ​ពឹង​ផ្អែក​ លើ​ជំនួយ ​បរទេស ​យ៉ា​ង​តិច ២៧​ ភាគរយ​ នៃ​ថវិកា​ ជាតិ​ សរុប ​ប្រចាំ​ឆ្នាំ។

ថ្លែង​ក្នុង​សិក្ខាសាលា ​មួយ ​ក្នុង​ទី​ក្រុង ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ពុធ ​លោក ​កាន់ គន្ធវិបុល ​អ្នក​សម្រប​សម្រួល ​គម្រោង​ថវិកា ​ជាតិ​ របស់ ​វេទិកា​ អង្គការ ​មិនមែន​ រដ្ឋាភិបាល​ បាន​រកឃើញ ​ថា,​ របាយ​ការណ៍ ​តម្លាភាព​ ថវិកា ​របស់ ​រដ្ឋា​ភិបាល​ មាន​កម្រិតទាប។​

«ព័ត៌មាន ​អំពី ​តម្លាភាព​ ថវិកា​ នៅ​មាន​កម្រិត;​ ឯកសារ ​ដែល​បោះពុម្ព ​រួច ​នៅ​ខ្វះ ​ភាព​គ្រប់​ ជ្រុង​ជ្រោយ​ នៅ​ឡើយ។​   របាយ​ការណ៍​ខ្លះ​ បាន​រំលង​ ពី​ពេល​មួយ ​ទៅ​ពេល​មួយ​ ឬ​រំលង ​រាប់​ឆ្នាំ។»


អង្គការ​ វេទិកា នៃ​អង្គការ ​មិន​មែន​ រដ្ឋា​ភិបាល ​បាន​រក​ឃើញ ​ថា, ការ​បែងចែក ​កញ្ចប់​ថវិកា​ ជាតិ មិនមាន ​ភាព​ច្បាស់​លាស់​ ទៅ​តាម​អាទិភាព​ នៃ​ក្រសួង ​និមួយៗ​ទេ។​  ជាក់ស្តែង ​ក្រសួង​ សម្រាប់ ​ធានា ​ដល់កិច្ច​អភិវឌ្ឍន៍ ​សង្គម ​មិនបាន​ទទួល ថវិកា​ សម​ស្រប នោះ​ទេ។​  រីឯ​ ក្រសួង​ ដែល​បម្រើ​ ឲ្យ​វិស័យ​សង្គម ​និង​ផ្នែក​សន្តិសុខ​ ទទួល​បាន ​កញ្ចប់​ថវិកា​ខ្ពស់។​

«វិស័យ​សង្គម​កិច្ច​ បាន​ទទួល ​ច្រើន​ ជាង​គេ ​ក្នុង​ឆ្នាំ​២០១៤, ​គឺ​ ជាង​៣៨​ ភាគ​រយ។​  ប៉ុន្តែ ​វិស័យ​នេះ ​មាន​៩​ក្រសួង។​  ដោយ​ឡែក, ​វិស័យ​សេដ្ឋកិច្ច​ មាន​រហូត​ ដល់​ដប់​ក្រសួង,​ តែ ​ទទួល​បាន​ តែ​ ៨,៥​ភាគ​រយ ​ប៉ុណ្ណោះ ​នៃ​ថវិកា​ជាតិ​នេះ​ រីឯ វិស័យ​ ការពារជាតិ​ និង​សន្តិសុខជាតិ​ ដែល​មិនមែន ​ជា​អាទិភាព ​នៃ​កិច្ច​អភិវឌ្ឍន៍​ជាតិ ​ទទួល​បាន ​ជាង​២០​ ភាគរយ​ដែរ។​»

យោង​តាម ​របាយការណ៍ ​របស់​ អង្គការ​ ក្រៅ​រដ្ឋាភិបាល ​ដដែល​ បាន​បង្ហាញ​ ឲ្យ​ថា, ​ក្រសួង​គន្លឹះ​ មួយ​ចំនួន​ ដូច​ជា​ក្រសួង ​អភិវឌ្ឍន៍​ជនបទ, ​កសិកម្ម,​ ​ធនធាន​ទឹក​ ទទួល​បាន ​ថវិកា ​ធ្លាក់​ចុះ រាប់​គិត​ ពីឆ្នាំ​២០១២ ​រៀង​មក។​

ដោយ​ឡែក ​ក្រសួងអប់រំ,​ យុវជន​ និង​កីឡា​ ទទួល​បាន ​ចំណែក​ថវិកា​ ចំនួន​ ១៦​ភាគ​រយ ​សម្រាប់ ​ឆ្នាំ​២០១៤,​ គឺ ​ជា​ក្រសួង​ ដែល​ទទួល​បាន ​ចំណែក​ថវិកា ​ច្រើន​ជាង​គេ​បំផុត។​  បន្ទាប់​មក​គឺ​ក្រសួង​ការពារ​ជាតិ​ ដែល​ទទួល​បាន​១៣,៦​ភាគ​រយ ​ហើយ​ឈរនៅ​លំដាប់​ទី៣​នោះគឺ​ក្រសួង​មហា​ផ្ទៃ​ដែល​ទទួល​បាន​៩,១​ភាគ​រយ។

ជាមួយ​គ្នានេះ ​ចំណូល​ថវិកា​រដ្ឋបាន​មក​ពី​ការ​ទារ​ពន្ធ​ និង​ចំណូល​ក្រៅ​ពី​ការ​ទារពន្ធ​មាន​ជាង​៧០​ភាគ​រយ​នៃ​ថវិកា​ជាតិ​ ហើយ​២៧,២​ភាគ​រយ​នៃ​ថវិកា​ជាតិ​បាន​ពី​ប្រទេស​ម្ចាស់​ជំនួយ។​

លោក​ ប៉ែន រក្សា ​ប្រធាន​កម្មវិធី​សម្ព័ន្ធ​ភាព​និង​ភាព​ជាដៃគូ​របស់​អង្គការ​តម្លាភាព​ កម្ពុជា​ដែល​ធ្វើ​ការ​សម្រប​សម្រួល​ក្នុង​កិច្ច​ពិភាក្សា​មួយ​ក្នុង​សិក្ខា​ សាលា​កាល​ពី​ម្សិលមិញ​ថ្លែង​ថា ​ព័ត៌មាន​អំពី​ចំណូល​របស់​រដ្ឋនៅ​មាន​កម្រិត។​

«ព័ត៌មាន​អំពី​ចំណូល​នៅ​មាន​កម្រិត​តិច​តួច​នៅ​ឡើយ​ ដូចជា​ចំណូល​ពី​រ៉ែ ព្រៃ​ឈើ​ ឬ​ក៏​ដីធ្លី​ជាដើម។​ ហើយ​ចំណាយ​មិន​គ្រោង​ទុក​មិន​ច្បាស់​លាស់​ទៀត។​»

ដោយ​ឡែក​លោក​ផៃ​ ស៊ីផាន ​រដ្ឋលេខាធិកា​និង​ជា​អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​ស្តី​បន្ទោស​ទៅ​វិញថា ​មន្ត្រី​សង្គម​ស៊ីវិល​មិន​បាន​ស្រាវជ្រាវ​ឲ្យ​បាន​ច្រើន​អំពីបញ្ហា​នេះ​ទេ។ ​

«អង្គការ​សង្គម​ស៊ីវិល​ ដែល​លោក​លើក​ឡើង​នោះ​ប្រាសចាក​ពី​ការណ៍​ពិត។​ យើង​ឃើញ​ថា ​ការ​ប្រជុំ​កាល​ពី​ពីរ​សប្តាហ៍​កន្លង​មក​គឺ​គម្រោង​ចំណាយ​សម្រាប់​ថវិកា​ ជាតិ​គឺ​ទាន់​ពេល​វេលា។ ​ប្រហែលជា​សង្គម​ស៊ីវិល​លោក​មិន​បាន​យល់​អំពី​សាច់​រឿង​នេះ។ ​ហើយ​យើង​ចាយប៉ុន្មាន​ ​និង​គម្រោង​ប៉ុន្មាន​មាន​ទាំង​អស់។​ ក្រសួង​សេដ្ឋកិច្ច​មាន​គេហ​ទំព័រ​របស់​ខ្លួន​ស្រេច​ ក្រសួង​ផែន​ការ​ក៏​មាន។ ​ហើយ​រដ្ឋ​សភា​ក៏​មាន​ឯកសារ​ទាំង​នោះ​ដែរ។​»

កាលពី​ថ្ងៃ​អង្គការ ​អង្គការ​តម្លាភាព​កម្ពុជា​បាន​រកឃើញ​ថា​ ស្ថាប័ន​រដ្ឋ​ជា​ច្រើន​ខ្វះ​សុចរិត​ភាព​នៅ​ក្នុង​អភិបាល​កិច្ច​របស់​ខ្លួន ​ហើយ​ស្ថាប័ន​តុលាការ​និង​ស្ថាប័ន​អនុវត្ត​ច្បាប់​មាន​បញ្ហា​នេះ​ធ្ងន់ធ្ងរ​ ជាង​គេ។ ​ដោយឡែក​វិស័យ​ដីធ្លី​និង​ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិបង្ក​ឲ្យ​មាន​អំពើ​ ពុក​រលួយ​ធំ​បំផុត​នៅ​កម្ពុជា។​

នៅ​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ​២០០៨​ មាត្រាទី​៤​បាន​ចែង​អំពី​តម្លាភាព​ និង​មាត្រា​ទី៨៤​បាន​និយាយ​អំពីរបាយ​ការណ៍​ហិរញ្ញវត្ថុ​ទាំង​ថ្នាក់ជាតិ​និង ​ក្រោមជាតិ​ ដែលត្រូវ​បង្ហាញ​ជា​សាធារណៈ។​

ដោយ​ឡែក​កម្មវិធី​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ទទួល​ស្គាល់ពី​សារៈ​ សំខាន់​នៃ​ការ​ចេញ​ព័ត៌មាន​អំពី​ថវិកា​ និង​ទំនាក់ទំនង​ជាមួយ​សាធារណជន​តាម​រយៈ​របាយ​ការណ៍​ថវិកា​នេះ​ផង​ដែរ។​

ក៏​ប៉ុន្តែ​ក្រុម​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​លើក​ឡើង​ថា មាន​ការបង្ហាញ​អំពី​តម្លាភាព​ថវិកា​តិចតួច​តាម​គេហ​ទំព័រ​របស់​ក្រសួង​ សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ហើយ​មិន​មាន​ភាព​ទៀង​ទាត់​ជាក់​លាក់​ទៀត​ផង។

ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​ស្តី​ពី​តម្លាភាព​ថវិកា​កាល​ពី​ថ្ងៃ​ពុធ​ដែរ ​ លោក​ Christian Provoost ​ភារធារី​ផ្នែក​សហ​ប្រតិបត្តិការ​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​ បាន​លើក​ឡើង​ថា​ កម្ពុជា​ពិតជាត្រូវ​ការ​ថវិកា​ជំនួយ​ពី​បរទេស​ចំនួន​ជាង​២៧​ភាគរយ​ជា​ រៀងរាល់​ឆ្នាំ ​ប៉ុន្តែ​មាន​សញ្ញា​វិជ្ជមាន​ថា​ កម្ពុជា​អាច​នឹង​ឈប់​ពឹង​ផ្អែក​បរទេស​ក្នុង​វិស័យ​ថវិកា ​នៅ​ក្នុង​រយៈ​ពេល​ដប់​ឆ្នាំ​ខាង​មុខ។

«ពិតប្រាកដ​ហើយ​នេះ​គឺ​ជា​អ្វី​ដែល​សហគមន៍​អន្តរជាតិ​ផ្តល់​ជំនួយ​ដល់​ ថវិកា​ជាតិ​ ​ដោយសារ​មាន​មូលហេតុ​ច្រើន​យ៉ាង​ ​មូល​ហេតុទី​១​ដោយសារ​រដ្ឋាភិបាល​កម្ពុជា​ ជា​ជំហានៗ​ បាន​បង្កើន​ថវិកា​ចំណូល។​ ​ហើយ​ជា​ជំហានៗ​ ប្រទេស​ម្ចាស់​ជំនួយកំពុង​ផ្ទេរ​ពី​ប្រាក់​ជំនួយ​ទៅ​ជា​ប្រាក់​កម្ចី​កាន់​ តែ​ច្រើន។ ​ហើយ​នៅ​ក្នុងរយៈ​ពេល​ដប់​ឆ្នាំ​ទៅ​មុខ​ទៀត​គឺ​ជាពេលវេលា​សមរម្យ​ដែល​ កម្ពុជា​នឹង​ឈប់​ស្នើ​សុំ​ជំនួយ​បរទេស​ទៀត​ ដោយសារ​កម្ពុជា​អាចធានា​ការគ្រប់​គ្រង​ឱនភាព​ថវិកា​ដោយ​ខ្លួន​ឯង​បាន។​»

ជាមួយ​គ្នានេះ ​លោកស្រី​ Leah April​ អ្នក​ជំនាញ​ជាន់ខ្ពស់​ផ្នែក​គ្រប់​គ្រង​វិស័យ​សាធារណៈ​ បាន​ផ្តល់​យោបល់ឲ្យ​មាន​ការ​ព្យាយាម​តាមដាន​តម្លាភាព​ថវិកា​ជាតិ​តាម​ ប្រព័ន្ធ​គេហទំព័រ​របស់​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ៕


No comments:

Post a Comment