រដ្ឋមន្ត្រី ការបរទេស ខ្មែរ នឹងមកប្រជុំ អ.ស.ប.
លោក
ហោ ណាំហុង
រដ្ឋមន្ត្រី ការបរទេស កម្ពុជា កាលពីថ្លែង នៅក្នុងអំឡុង កិច្ចប្រជុំ
មហាសន្និបាត ទី៦៥ របស់ អ.ស.ប .ក្នុងទីក្រុង ញូវយ៉ក។
VOA | ១១ កញ្ញា ២០១៤
វ៉ាស៊ីនតោន—ប្រមុខ ការទូត ជាន់ខ្ពស់
កម្ពុជា គឺ លោក ហោ ណាំហុង
គ្រោង នឹងចូលរួម ក្នុងកិច្ចប្រជុំ មហាសន្និបាត អ.ស.ប. ក្នុងទីក្រុង
ញូវយ៉ក នៅចុងខែ កញ្ញា ខាងមុខ។ លោក ហោ
ណាំហុង នឹងថ្លែងការណ៍ ពីស្ថានការណ៍ កម្ពុជា និងស្ថានការណ៍ អន្តរជាតិ
តាមទម្លាប់ របស់ ប្រទេស នីមួយៗ។
លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី ការបរទេស កម្ពុជា តំណាង ឲ្យមេដឹកនាំ ប្រទេសកម្ពុជា បានដាក់ គម្រោងការ ចូលរួម ធ្វើសេចក្តី ថ្លែងការណ៍ នៅឯកិច្ចប្រជុំ មហាសន្និបាត អ.ស.ប. ប្រចាំឆ្នាំ ក្នុងទីក្រុង ញូវយ៉ក នៅថ្ងៃ ទី២៩ ខែកញ្ញា ខាងមុខ ប្រសិនបើ គ្មាន ការប្រែប្រួល កម្មវិធី។
លោក ហោ ណាំហុង នឹងថ្លែងសុន្ទរកថារបស់លោកទៅកាន់មេដឹកនាំឬតំណាងប្រទេស ចំនួន១៩៣ក្នុងកិច្ចប្រជុំមហាសន្និបាតលើកទី៦៩នៅឆ្នាំ២០១៤ ដែលគេផ្តល់កម្មវិធីដល់កម្ពុជានៅថ្ងៃទី២៩ខែកញ្ញានោះ។
មន្ត្រីស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប.ក្នុងទីក្រុង ញូវយ៉កស.រ.អា.បានបញ្ជាក់ពីការចូលរួមរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តែពុំបានផ្តល់ព័ត៌មានលម្អិតនោះទេ។
លោកស្រី អ៊ារី កានិកុ (Eri Kaneko) អ្នកនាំពាក្យរងរបស់អ.ស.ប.ក្នុងទីក្រុងញូវយ៉កបានថ្លែងប្រាប់ វីអូអេថា៖ «យោងតាមព័ត៌មានដែលយើងបានទទួលកន្លងមកនោះ យើងយល់ឃើញថា លោកឧបនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានឹងចូលរួមក្នុងកិច្ចប្រជុំ មហាសន្និបាត ហើយលោកនឹងផ្តល់សេចក្តីថ្លែងការណ៍នៅរសៀលថ្ងៃទី២៩ ខែកញ្ញា។»
តាមទម្លាប់របស់ប្រទេសនីមួយៗគឺត្រូវគេផ្តល់ពេលវេលា៥នាទី ក្នុងការថ្លែង សុន្ទរកថាអំពីស្ថានការណ៍ក្នុងប្រទេសផ្ទាល់ខ្លួន ក្តីបារម្ភ និងគោលជំហររបស់ខ្លួនទៅលើបញ្ហាអន្តរជាតិមួយចំនួនដែលបានកើតមាន ឬកំពុងកើតមាន ឬបញ្ហាអនាគតនានាដែលកម្ពុជា ឬប្រទេសនានាចង់បាន។
ប្រទេសកម្ពុជានិងអ.ស.ប.បានធ្វើកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដើម្បីជួយដល់ការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។
លោកស្រី អ៊ារី កានិកុ (Eri Kaneko) បានថ្លែងថា អ.ស.ប.បានជួយកម្ពុជាក្នុងការកសាងសមិទ្ធិផលនានា ដែលធ្វើឲ្យកម្ពុជាឈានឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍សហសវត្សរ៍ (MDG) នៅឆ្នាំ២០១៥។
«ប្រទេសកម្ពុជាកំពុងដំណើរការល្អដើម្បីឈានទៅរកការសម្រេចគោល ដៅទាំងឡាយ រួមទាំងការលុបបំបាត់ភាពក្រីក្រដ៏ធ្ងន់ធ្ងរ ការកាត់បន្ថយអត្រាមរណភាពរបស់កុមារ ហើយនឹងការប្រយុទ្ធប្រឆាំងមេរោគហ៊ីវ ឬ ជំងឺអេដស៍។»
លោកស្រីបញ្ជាក់ថា អ.ស.ប.កំពុងជួយគាំទ្រកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឲ្យ រដ្ឋាភិបាល សង្គមស៊ីវិល យុវជន និងវិស័យឯកជនក្នុងការកំណត់អំពីអាទិភាពរបស់កម្ពុជា និងធ្វើការរួមគ្នានៅក្រោយឆ្នាំ២០១៥។
អ.ស.ប.និងកម្ពុជាកំពុងរៀបចំគម្រោងមួយទៀតដែលចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ដែលនឹងធ្វើកិច្ចការលើការអភិវឌ្ឍ និងកំណើនជានិរន្តរ៍ ក៏ដូចជាអភិបាលកិច្ចនិងបញ្ហាសិទ្ធិមនុស្សផងដែរ៕

No comments:
Post a Comment