រដ្ឋាភិបាល ខ្ជះខ្ជាយថវិកា ទៅលើប្រាក់ បេសកកម្មថ្មី
តុង សុប្រាជ្ញ / Post Khmer | ៩ កញ្ញា ២០១៤
សកម្មភាព ទស្សនទាន ដែលមាន ចេតនា (mindset)
របស់ ប្រជាពលរដ្ឋ ខ្មែរ មួយចំនួនធំ នៅតែ មានគំនិត ចង្អៀតចង្អល់ គឺ ថា
ធ្វើយ៉ាងម៉េច ឲ្យតែ បានលើស មួយមាត់ មួយក, លើស មួយចំហៀង, លើស មួយតឹក,
លើស មួយជ្រុង, ដូចជា៖
ការជិះជ្រែ វ៉ាគ្នា មួយបន្តិចមក ឈប់នៅភ្លើងស្តុប នៅមុខគេបន្តិច
ក៏អស់ចិត្តដែរ, ការចាក់ដី ខាងមុខផ្ទះ ឲ្យបាន លើសគេបន្តិច
ឬក៏ដាក់លក់ ទំនិញ ចូលចិញ្ចើម ថ្នល់ផ្លូវដើរ បន្តិច ក៏អស់ចិត្តដែរ;
ដូចជា ថ្មីៗនេះ ការលក់ ទីតាំង និងអគារ ក្រសួង កិច្ចការនារី
និងក្រសួង សុខាភិបាល ក៏មាន ការចែកលុយគ្នា ទៅតាមឋានៈ
ឬក៏តំណែង របស់ មន្ត្រីៗ នៅទីនោះដែរ, ថា ឲ្យតែ បានលើសគេ តែបន្តិច
គឺ អស់ចិត្តហើយ។ ចេតនាគំនិត បែបនេះ
ពេលខ្លះ ធ្វើឲ្យ ប៉ះពាល់ ទៅនឹង ការតាក់តែងច្បាប់ ឬក៏គោល នយោបាយ
មិនឆ្លើយតប ទៅនឹងសមភាព និងសមធម៌ នៅក្នុងសង្គមទេ។
ជាក់ស្តែងម្នាក់ៗទាំងខ្ញុំ ទាំងគេមានការរីករាយជាមួយនឹងការដំឡើងប្រាក់ឧបត្ថម្ភបេសកកម្មដល់ មន្ត្រីរាជការសាធារណៈកាលពីថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះ រាជរដ្ឋាភិបាលបានអនុម័តអនុក្រឹត្យលេខ ២១៦ ស្តីពីប្រាក់បេសកកម្មនៅក្នុង និងក្រៅប្រទេសសម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ តែនៅក្នុងអនុក្រឹត្យនោះ ក៏មានការបែងចែកដល់ទៅ ៦ កម្រិត ក្នុងនោះក៏មានការលើកលែងបេសកកម្មរបស់នាយករដ្ឋមន្ត្រី ដែលត្រូវផ្តល់ជូនតាមសេចក្តីត្រូវការជាក់ស្តែង។ នៅក្នុងការបែងចែកកាន់តែច្រើនឋានានុក្រមជាងអនុក្រឹត្យលេខ ១០ ចាស់មានតែ ២ កម្រិត (១៦ ដុល្លារនិង ៣២ ដុល្លារ) ដែលត្រូវបាននិរាករណ៍បន្ទាប់ពីអនុក្រឹត្យលេខ ២១៦ នេះត្រូវបានអនុម័ត។ ការបែងចែកថ្មីនេះ មានលក្ខណៈខុសគ្នាដល់ទៅ ២ ដង ឬក៏ ៣ ដង (ពី ៣៤ ដុល្លារ រហូតដល់ទៅ ៨៥ ដុល្លារ)។
ហេតុអ្វីបានជាប្រាក់ខែនៅកន្លែងធ្វើការច្រើនជាងហើយ គ្រាន់តែទៅចុះបេសកកម្មដូចគ្នាសោះក៏ខុសប្លែកគ្នាច្រើនម៉្លេះ? អ៊ីចឹងហើយបានជាម្នាក់ៗគេចេះតែចង់ធ្វើធំនោះ ហើយអ្វីដែលសំខាន់នោះ គឺកាន់តែខ្ជះខ្ជាយ ទៅលើមន្ត្រីជាន់ខ្ពស់ដែលមានឋានៈ និងបុព្វសិទ្ធិស្មើមុខតំណែងនេះ ឧទាហរណ៍ដូចជា មន្ត្រីទីប្រឹក្សាព្រឹទ្ធសភា សភាជាតិ និងរាជរដ្ឋាភិបាល ដែលអត់មានការិយាល័យពិតប្រាកដដ៏ច្រើនសន្ធឹកសន្ធាប់ មានឋានៈស្មើនឹងរដ្ឋមន្រ្តី ឬក៏រដ្ឋលេខាធិការ និងមន្ត្រីឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិក៏សុទ្ធតែមានងារជា ឯកឧត្តម ប្រតិភូអមរាជរដ្ឋាភិបាល មានឋានៈស្មើនឹងអគ្គនាយក ឬក៏អគ្គនាយករងជាដើម។
ការបែងចែកប្រាក់បេសកកម្មតាមឋានានុក្រមនេះមានលក្ខណៈខុសពី បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលទាំងប្រធាន រហូតដល់អ្នកបើកបរ ទាំងជាតិ ទំាងអន្តរជាតិគឺទទួលបានប្រាក់បេសកកម្មស្មើគ្នា ព្រោះប្រាក់ខែបែងចែកខុសគ្នារួចហើយ ហើយម្យ៉ាងគេឲ្យចុះទៅធ្វើការទៅតាមគម្រោងដូចគ្នា នេះជាបញ្ហាមួយហើយចំណុចមួយទៀត បើតាមនិយមន័យនៃពាក្យបេសកកម្មថ្មីនេះ បញ្ជាក់ដែនដីចាប់ផ្តើមតាំងពីថ្នាក់ក្រុង ឬក៏ស្រុកដែលតម្រូវទទួលបានប្រាក់បេសកកម្មផងដែរដែលផ្ទុយពី អនុក្រឹត្យលេខ ១០ ចាស់ដែលផ្តល់ប្រាក់បេសកកម្មដោយកំណត់ទៅតាមខេត្ត ហើយបែងចែកការសម្រាកពេលយប់ទៅតាមចម្ងាយមានលក្ខណៈច្បាស់លាស់ជាង។
ករណីនេះ ធ្វើឲ្យប៉ះពាល់គម្រោងរបស់អង្គការដៃគូអភិវឌ្ឍន៍ណា ដែលធ្វើការជិតជាមួយស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាពិសេសការឆ្លងថ្នាក់ស្រុករដ្ឋបាល ដែលបានលើកគម្រោងតិចជាងគ្រោងចំណាយបេសកកម្មជាក់ស្តែងខុសគ្នា ខ្លាំងពេក។
បើជាបេសកកម្មក្រៅប្រទេស គឺជួរមន្ត្រីជាន់ខ្ពស់វិញ ក៏ឡើងទៅតាមឋានានុក្រមដែរជិះយន្តហោះពីសំបុត្រថ្នាក់ ទី១ (First class) និងថ្នាក់ជំនួញ(Business class) ដែរ បើទោះបីជាកន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ត្អូញត្អែរពីការចំណាយថវិកាជាតិដ៏ច្រើនទៅមន្ត្រីជាន់ ខ្ពស់របស់លោក ដែលជិះសុទ្ធតែសំបុត្រយន្តហោះថ្នាក់ជំនួញផងដែរ ពេលខ្លះគ្រាន់តែទៅហែហមអ្នកធំៗគ្នាគាត់ហ្នឹង។
សំណួរសួរថា បើដំឡើងថវិកាចំណាយលើបេសកកម្មប៉ុណ្ណឹងហើយ តើថវិកានោះ នឹងមកទាន់ពេលវេលាវិញដែរឬអត់? ឬក៏ថវិកាបេសកកម្មទាំងនោះបានមកវិញមានការបាត់តាមផ្លូវដែរឬ អត់? តើគ្រប់គ្រងនិងត្រួតពិនិត្យខ្ទង់ចំណាយលើបេសកកម្មនេះ យ៉ាងដូចម្តេចដើម្បីឲ្យត្រឹមត្រូវនោះ? ព្រោះកន្លងមក មានសកម្មភាពអវិជ្ជមានជាច្រើនមានស្នើសុំថវិកាបេសកកម្មនេះ ដោយលើកហេតុផលថា អនុក្រឹត្យលេខ ១០ នោះមានប្រាក់បេសកកម្មបានតិចតួចពេក ធ្វើឲ្យមន្ត្រីរាជការជាច្រើននៅតាមស្ថាប័នមានការគៃបន្លំតាំងពី ចំនួនមន្ត្រីនិងពេលវេលា ឧទាហរណ៍បើសិនជានៅក្នុងផែនការបេសកកម្មចុះខេត្តមានរយៈពេល ៥ថ្ងៃ តែធាតុពិតទៅតែ ២ ថ្ងៃទេ ត្រឡប់មកដេកផ្ទះវិញហើយថា រវល់ រួចហើយសរសេរ និងចុះហត្ថលេខាក្នុងបញ្ជីវត្តមានថា បានទៅធ្វើការ ៥ថ្ងៃ។
មានមន្ត្រីថ្នាក់ជាន់ខ្ពស់ខ្លះទៀតអញ្ជើញទៅសម្ពោធ ឬក៏បើកសិក្ខាសាលាដែលមានរយៈពេល ៥ថ្ងៃ តែបានត្រឹមតែថ្លែងសុន្ទរកថា ហើយក៏ត្រឡប់មកផ្ទះវិញរួចដាក់ក្នុងសំណើថវិកាថា ៥ ថ្ងៃនឹងគេដែរ។ ករណីនេះ មន្ត្រីនោះគាត់កេងប្រវ័ញ្ចទាំងពេលវេលា និងថវិការដ្ឋ ហើយតាមពិតគាត់មិនយកពេលនោះទៅធ្វើការងាររដ្ឋទេ គឺយកពេលទៅធ្វើអីផ្សេងៗដូចជា រៀបចំមេរៀនបង្រៀនតាមសាកលវិទ្យាល័យឯកជន ឯខ្លះទៀតទៅធ្វើជាទីប្រឹក្សាឯករាជ្យយកការងារមកធ្វើនៅផ្ទះ ឯខ្លះទៀតទៅរកស៊ីបកប្រែជាដើម។ ជាពិសេសមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកតាក់តែងច្បាប់បេសកកម្មខ្លួនឯងខ្លះ បោះសម្តីទៅមន្ត្រីស្ថាប័នផ្សេងថា ខ្លួនធ្វើតែអ៊ីចឹង ចុះអធិការកិច្ចតែមួយថ្ងៃ តែដាក់នៅក្នុងរបាយការណ៍បេសកកម្មថា បានចុះ ៥ថ្ងៃ។
ជាមួយគ្នានោះដែរ ក៏មានមន្ត្រីជាន់ខ្ពស់ខ្លះ ក៏ខិលខូចគឺនៅពេលចុះបេសកកម្មចូលរួមប្រជុំនៅខេត្ត ឬក៏មករាជធានីភ្នំពេញ គាត់មានរបបសាំងរបស់រដ្ឋ ហើយយកឡានរដ្ឋជិះទៀត គាត់ដាក់សំណើថវិកា (claim) ទៅដៃគូអភិវឌ្ឍន៍ដែលត្រូវតែផ្តល់ប្រាក់បេសកកម្មជូនគាត់ទាំងអស់ ទាំងសំាងឡានធ្វើដំណើរ ទំាងប្រាក់បេសកកម្មរបស់គាត់ ហើយថែមទាំងអ្នកបើកបរគាត់ម្នាក់ទៀតផង ហើយមកដល់ការិយាល័យវិញ គាត់ធ្វើសំណើថវិកាជាតិសម្រាប់បេសកកម្មរបស់គាត់ដែលបានចុះនោះ។ សកម្មភាពនេះ គឺស៊ីលុយឌុប យកពីថវិកាជាតិផង និងអង្គការដៃគូអភិវឌ្ឍន៍ផង ហើយនេះជាលក្ខណៈគៃបន្លំសុទ្ធសាធដូចកាលពីសប្តាហ៍មុននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់ថា មន្ត្រីក្នុងជួររដ្ឋាភិបាលរបស់លោកបានប្រព្រឹត្តអំពើពុករលួយផង ដែរ។
ក្នុងករណីមន្ត្រីរាជការសាធារណៈកេងប្រវ័ញ្ចដូចខាងលើនេះ បើតាមមាត្រា ២៤ នៃអនុក្រឹត្យលេខ ២១៦ ថ្មីនេះ បានចែងយ៉ាងច្បាស់អំពីទោសប្បញ្ញត្តិ និងការដាក់ទណ្ឌកម្មរដ្ឋបាលទៅមន្ត្រីនោះតាមច្បាប់ជាធរមាននៅ មាត្រា ២៥។ តើយកអ្វីមកវាស់វែងបញ្ជាក់ ឬយកនរណាមកដាក់ទោស បើជួនកាលប្រធានស្ថាប័ន ឬក៏អង្គភាពខ្លួនឯងខ្លះជាអ្នកប្រព្រឹត្តនោះ?
សរុបមកវិញអនុក្រឹត្យលេខ ២១៦ ស្តីពីការដំឡើងប្រាក់បេសកកម្មនេះមានគោលបំណង លើកកម្ពស់ប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ តម្លាភាព និងគណនេយ្យភាពនៃការបំពេញបេសកកម្មនៅក្នុងនិងក្រៅប្រទេសរបស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការសាធារណៈ និងមន្ត្រីជាប់កិច្ចសន្យាដែលធ្វើឲ្យមជ្ឈដ្ឋានទូទៅមានការព្រួយ បារម្ភពីការចាយខ្ជះខ្ជាយបង្វែរបង្កើនថវិកាដើម្បីពុករលួយលើរបប បេសកកម្មនេះវិញធ្វើឲ្យមានគម្លាតកាន់តែធំរវាងអ្នកធំ និងអ្នកតូច តែការងារនៅតែមិនមានប្រសិទ្ធភាពដដែល។ នៅពេលដែលមានមតិរិះគន់ចំពោះបញ្ហានេះ មានមន្ត្រីខ្លះ ក៏ចំអកមកវិញថា លុយរដ្ឋសោះ ហេតុអ្វីបានជាអ្នកឯងចេះដឹងរឿងគេចាយវាយខ្លាំងម៉្លេះ?
សូមជម្រាបទៅវិញថា ក្តីព្រួយបារម្ភលើបញ្ហានេះ គឺមកពីថវិកាជាតិបានមកពីការយកពន្ធលើប្រាក់ចំណូលពីប្រជាពលរដ្ឋ ផងដែរ អ៊ីចឹងថវិកាទាំងនោះ គេត្រូវតែចាយវាយឲ្យមានតម្លាភាពផងដែរ ដូច្នេះហើយគេត្រូវតែមានសិទ្ធិរិះគន់ លើការចាយវាយនោះផងដែរ៕

Looking at those faces of CPP ministers, they are not Khmer/Cambodian blood at all. They are just ugly and disgusted and they are really crooks and thieves with no proper educations.
ReplyDelete