Paris Peace Accords 23 Oct. 1991

Thursday, September 11, 2014

ព្រះ​សង្ឈ​ ព្រមាន​ ធ្វើបាតុកម្ម បើ ​មាន​ការបណ្តេញ ​ព្រះសង្ឃ និង​ពលរដ្ឋ​ មិន​ឲ្យ​ ស្នាក់នៅ វ​ត្ត ​ស្ទឹងមានជ័យ​ | Group of monks threaten to strike if chief monk shut out monks and villagers in land conlfict from Stung Meanchey Pagoda

ព្រះ​សង្ឈ​ ព្រមាន​ ធ្វើបាតុកម្ម បើ ​មាន​ការបណ្តេញ ​ព្រះសង្ឃ និង​ពលរដ្ឋ​ មិន​ឲ្យ​ ស្នាក់នៅ វ​ត្ត ​ស្ទឹងមានជ័យ​

VOD | 11 កញ្ញា 2014


ព្រះអង្គ យិន រតន​សុធាវី (កណ្តាល) ក្នុងសន្និសីទ សារព័ត៌មាន នៅវត្ត ស្ទឹងមានជ័យ កាល​ពីព្រឹកមិញ (រូបថត៖ ណាត សុភាព)

ក្រុមព្រះសង្ឈ ​ព្រមាន ​ធ្វើ​បាតុកម្ម ​ប្រឆាំង​ ព្រះចៅអធិការ​ វត្ត​ ស្ទឹងមានជ័យ បើសិន​ មាន​ការបណ្ដេញ ​ព្រះសង្ឃ​ មួយ​ចំនួន និង​អ្នកមាន​ជម្លោះ​ ដីធ្លី​ ប្រមាណ​ ជិត​១០០​នាក់ មិន​ឲ្យ​ ស្នាក់នៅ ​ក្នុង​វត្ត​នេះ ​បណ្តោះអាសន្ន ដើម្បី​ សុំ​អន្តរាគមន៍​ រឿង​ដីធ្លី ពី​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​


ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​វត្ត​ស្ទឹងមានជ័យ ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ព្រះសង្ឃ​ព្រះនាម យិន រតន​សុធាវី មាន​ថេរ​ដីកា​ថា ព្រះអង្គ​ពុំ​បាន​បង្ក​ភាពអនាធិបតេយ្យ ឬ​អសន្តិសុខ​ក្នុង​វត្ត​ទេ​។ ព្រះអង្គ​បន្ត​ថាប្រសិន​ជា​ចៅអធិការ​វត្ត​បណ្ដេញ​ព្រះអង្គ និង​ព្រះសង្ឃ​មួយចំនួន រួម​ជាមួយ​ពលរដ្ឋ​ផ្សេង​ទៀត​ចេញ​ពី​វត្ត​មែន នោះ​នឹង​មាន​បាតុកម្ម​បណ្ដេញ​ព្រះចៅអធិការ​ឲ្យចេញ​ពី​វត្ត​ដូចគ្នា​។

កាលពី​ម៉ោង​ជាង​៧​និង​៣០​នាទី​យប់​ម្សិលមិញ​នេះ ប្រជាពលរដ្ឋ​ប្រមាណ​៥០​គ្រួសារ​មក​ពី​ខេត្ត​បន្ទាយមានជ័យ បាន​ជ្រួល​ច្របល់​នៅ​ពេល​ឮ​ព័ត៌មាន​ថា ព្រះចៅអធិការ​ស្តីទី​វត្ត​ស្ទឹងមានជ័យ គ្រោង​បណ្តេញ​ពលរដ្ឋ​និង​ព្រះសង្ឃ​មួយ​ចំនួន​ចេញពី​វត្ត ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខខណៈ​អ្នកមាន​ជម្លោះ​ដីធ្លី​៣០​គ្រួសារ​ទៀត​បាន​ឡើង​មក​ស្នាក់នៅ ​វត្ត​បន្ថែមទៀត នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

ពលរដ្ឋ​ម្នាក់​មាន​ទំនាស់​ដីធ្លី លោក ហ៊ឹម យឿន អាយុ​៤៩​ឆ្នាំមានប្រសាសន៍ថា លោក​បារម្ភ​ពី​ការបណ្តេញចេញ។ លោក​ស្នើ​ឲ្យ​ព្រះ​ចៅអធិការ​វត្ត​មេត្តា និង​អនុគ្រោះ​ដល់​ជនរងគ្រោះ​ដីធ្លី ដែល​មាន​បំណង​មក​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ មិនមែន​មក​បង្ករឿង​នោះទេ​។

ព្រះចៅអធិការ​ស្តីទី​វត្ត​ស្ទឹងមានជ័យ ព្រះ​តេជគុណ ថៃ ប៊ុន​ធៀន បដិសេធ​នឹង​ការចោទប្រកាន់​នេះ​។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា ការកោះហៅ​ព្រះសង្ឃ​ប្រជុំ គឺ​ដើម្បី​ពិភាក្សា​រៀបចំ​សណ្តាប់ធ្នាប់ និង​សន្តិសុខ​ក្នុង​វត្ត មិនមែន​មាន​គម្រោង​ដេញ​ប្រជាពលរដ្ឋ​នោះ​ទេ។

ប្រជាពលរដ្ឋ​មកពីភូមិ​ប្រាសាទ​រ៉ា​ង ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ គឺ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ថៃ​មួយ លើ​ផ្ទៃដី ២៩០០​ហិកតា តាំងពី​ឆ្នាំ​១៩៩៧​។ មកដល់​ថ្ងៃ​១១ ខែកញ្ញា​នេះ ពួកគេ​ប្រមាណ​ជិត​១០០​នាក់​បាន​ស្នាក់នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ​ បណ្តោះអាសន្ន ដើម្បី​សុំ​ដំណោះស្រាយ​បញ្ហា​ដីធ្លី​ពី​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​រដ្ឋសភា​។ ប៉ុន្តែ​រហូត​មកដល់ពេលនេះ​មិនទាន់​មាន​ដំណោះស្រាយ​ណាមួយ​នៅឡើយ​ទេ៕


No comments:

Post a Comment