ទេសភាព តំបន់ ស្ទឹង អារ៉ែង ខេត្ត កោះកុង។ Photo Mother Nature |
ប្រធាន ចលនា មាតា ធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson)។ Photo Mother Nature |
ទេសភាព តំបន់ ស្ទឹង អារ៉ែង ខេត្ត កោះកុង។ Photo Mother Nature |
ទេសភាព តំបន់ ស្ទឹង អារ៉ែង ខេត្ត កោះកុង។ Photo Mother Nature |
ក្រុមព្រះសង្ឃ នឹងធ្វើ កូដកម្ម បង្អត់អាហារ ទាមទារបញ្ឈប់ ផែនការ សង់ទំនប់ វារីអគ្គិសនី នៅអារ៉ែង
RFA / វិទ្យុ អាស៊ី សេរី | ១១ កញ្ញា ២០១៤
ព្រះតេជព្រះគុណ លី ច័ន្ទនេន ដែលជាសមាជិក នៃក្រុមចលនា ព្រះសង្ឃ ស្នេហាជាតិ មានថេរដីកា ថា, គោលបំណង ធំបំផុត នៃគម្រោង ធ្វើកូដកម្មនោះ គឺ ធ្វើយ៉ាងណា ជំរុញ ឲ្យរដ្ឋាភិបាល ចិន បញ្ឈប់គម្រោង សង់ទំនប់ វារីអគ្គិសនី នៅតំបន់ ស្ទឹងឆាយ អារ៉ែង ក្នុងខេត្ត កោះកុង របស់ ក្រុមហ៊ុន ស៊ីណូហាយដ្រូ (Sinohydro) ដែលអាចបំផ្លាញ ដល់ជម្រក សត្វកម្រ និងទីសុខសាន្ត របស់ ជនជាតិ ភាគតិច ជង រាប់រយគ្រួសារ ដែលរស់នៅ ពឹងផ្អែក លើអនុផល ព្រៃឈើ នៅទីនោះ។
ព្រះតេជព្រះគុណ លី ច័ន្ទនេន៖ «យើង មានកាតព្វកិច្ច ជាមនុស្ស ជាតិ, ជាកោសិកា របស់ មនុស្សលោក។ យើង នឹងចូលរួម ទប់ស្កាត់ កុំឲ្យ ក្រុមហ៊ុន វារីអគ្គិសនីហ្នឹង មកធ្វើ លើតំបន់ អារ៉ែង, ពីព្រោះ វា អាចប៉ះពាល់ ដល់ធនធាន ធម្មជាតិផង, ហើយ វា ប៉ះពាល់ បងប្អូន ប្រជាពលរដ្ឋ ជនជាតិជង ជាង៦០០ គ្រួសារផង។»
មន្ត្រីស្ថានទូត ចិន នៅមិនទាន់ដឹង អំពី គម្រោងធ្វើកូដកម្ម បង្អត់អាហារ របស់ ក្រុមចលនា ព្រះសង្ឃ ស្នេហាជាតិ នេះនៅឡើយទេ។
ព្រះតេជព្រះគុណ លី ច័ន្ទនេន អំពាវនាវឲ្យពលរដ្ឋ យុវជន និងព្រះសង្ឃទាំងអស់ ចូលរួមឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន និងបង្កើនសាមគ្គីភាពជាធ្លុងមួយ ដើម្បីទប់ស្កាត់ក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ ពីការបំផ្លាញសម្បត្តិធម្មជាតិរបស់ប្រទេស៕
No comments:
Post a Comment