គ្រូពេទ្យ សំណូមពរ ដល់ក្រសួង បញ្ឈប់ការគាំទ្រ ប្រហិតត្រី សមុទ្រ ប្រើសារធាតុគីមី នៅខេត្ត ព្រះសីហនុ
CEN | ៤ កញ្ញា ២០១៤
ព្រះសីហនុ:
ប្រហិតត្រី សមុទ្រ ដែលប្រើ សារធាតុគីមី រួមមាន
ហ្វកមុល ដែលគេ ហៅថា បារ៉ត សម្រាប់ ដាក់លើសាកសព មិនឲ្យស្អុយរលូយ
និងម្សៅ បូរ៉ាក់ សម្រាប់ ដាក់សាច់ត្រី ឲ្យស្រស់ស្វិត របស់ អ្នកស្រី
ជា ផល្លា នៅតំបន់ទំនប់ រលក សង្កាត់ លេខ១ ក្រុងព្រះសីហនុ
មានការរីក ដុះដាល សម្បើមណាស់ ទោះបី ប្រជាពលរដ្ឋ រិះគន់ យ៉ាងណាក្តី
ក៏ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ធ្វើមិនដឹង មិនឮ,
ព្រមទាំង មានការគាំទ្រ យ៉ាងពេញទំហឹង ថែមទៀត។ ប្រការនេះ
ត្រូវ បានរាស្ត្រ សង្ស័យថា, អាចមាន អំពើពុករលួយ បង់ខែ ឬដាក់ភាគហ៊ុន ណាមួយ
រវាង ថ្នាក់ដឹកនាំ ក្រសួងថ្មី មួយនេះ និងម្ចាស់ សិប្បកម្ម កែច្នៃ
ប្រហិតត្រី សមុទ្រ មួយនេះ។
ក្រុមគ្រូពេទ្យ ខ្មែរ ដែលបានដឹង រឿងនេះ បានសម្តែង ការហួសចិត្ត ចំពោះ ការគាំទ្រ របស់ ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ដោយពួកគាត់ លើកឡើង ថា, អ្នក ចូលរួម ប្រព្រឹត្ត គេ ទទួលបាន លាភសក្ការះ, តែ ផលប៉ះពាល់ ដល់សុខភាព ប្រជាពលរដ្ឋ រាប់លាននាក់ នៅក្នុងប្រទេស គឺ ជារឿង សោទនាដកម្ម ដ៏ធំមួយ ទៅអនាគត។
គ្រូពេទ្យ ទាំងនោះ សូម ធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ថា, ប្រសិនបើ អាចចៀសវាង មិនប្រើប្រាស់ សាច់ប្រហិត ខាងលើនេះ បាន, គួរតែ ចៀសវាងទៅ, ព្រោះ សារធាតុ ទាំងនេះ វា ធ្វើ ឲ្យប៉ះពាល់ ដល់សុខភាព កើតជំងឺ មហារីក គ្រប់ប្រភេទ ក្នុងរយៈពេល យូរអង្វែង។
លើសពីនេះ ទៅទៀត ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម គប្បី មានមនសិការ ជួយការពារ សុខភាព ប្រជាពលរដ្ឋផង, កុំ ការពារ ឈ្មួញម្នាក់ ព្រោះតែ ផលប្រយោជន៍ពេក៕

No comments:
Post a Comment