Paris Peace Accords 23 Oct. 1991

Friday, September 5, 2014

មន្ត្រី​សិទ្ធិ​មនុស្ស​ អន្តរជាតិ​ ថា​, លោក ហ៊ុន សែន គួរ ​កុំ​បង្វែរ​បញ្ហា​ ពុក​រលួយ​ ទៅ​អ្នក​ដទៃ | HRW Brad Adams: Hun Sen shouldn't shift corruption blame to others

មន្ត្រី​សិទ្ធិ​មនុស្ស​ អន្តរជាតិ​ ថា​, លោក ហ៊ុន សែន គួរ ​កុំ​បង្វែរ​បញ្ហា​ ពុក​រលួយ​ ទៅ​អ្នក​ដទៃ

RFA / ​វិទ្យុ ​អាស៊ី សេរី | ៥ កញ្ញា ២០១៤

ហ៊ុន សែន ៦២០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​​សន្និសីទ ​ប្រឆាំង ​អំពើពុករលួយ ​ក្នុង​តំបន់ ​អាស៊ី​ ប៉ាស៊ីហ្វិក រាជធានី ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ ​ទី៣ កញ្ញា ឆ្នាំ ២០១៤។  RFA/Vann Vichar

នាយក​ប្រតិបត្តិ​ ទទួល​បន្ទុក ​ផ្នែក​អាស៊ី នៃ​អង្គការ ​ឃ្លាំ​មើល ​សិទ្ធិ​មនុស្ស​ អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រេដ អាដាម (Brad Adams) និយាយ​ ថា, ការ​ដែល​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាម​បង្វែរ​ ការ​ចាប់​អារម្មណ៍​ អំពី​ បញ្ហា​ពុក​រលួយ​ នៅ​កម្ពុជា ទៅ​ចោទ​ប្រកាន់ ​អំពើ​ពុក​រលួយ ​មាន​នៅ​ក្នុង​ស្ថាប័ន​ អន្តរជាតិ​ ធំៗ​នោះ, វា​ មិន​បាន​ជួយ​ កាត់​បន្ថយ​ កំហឹង ​របស់​ ពលរដ្ឋ​កម្ពុជា ចំពោះ ​អំពើ​ពុក​រលួយ ​នៅ​កម្ពុជា ឡើយ។

លោក ប្រេដ អាដាម«មិន​អាច ​ប្រកែក​ បាន​ទេ ​ថា, កម្ពុជា ជា​ប្រទេស​ ដែល​ពុក​រលួយ ​ខ្លាំង​បំផុត។  អ្នក​ ដែល​ពុក​រលួយ ​ភាគ​ច្រើន គឺ​ ជា​មន្ត្រី​ ដែល​មាន​ ស័កិ្តយស​ កំពូលៗ។  ឧទាហរណ៍ ដូច​ជា លោក ហ៊ុន សែន ក្នុង​ជីវិត​ ពេញ​វ័យ ​របស់​លោក, លោក​ គឺ​ ជា​មន្ត្រី​ រាជការ។  ប្រសិន​បើ ​អ្នក​ បូក​សរុប​ ប្រាក់​ខែ, ប្រាក់​បៀវត្ស​ តាំង​ពី​គាត់ ​ចូល​បម្រើ​ ការ​រដ្ឋ ទៅ​នឹង​លុយ​កាក់ ​ទ្រព្យ​សម្បត្តិ ​ផ្ទាល់​ខ្លួន​ ទាំងអស់ ​របស់លោក ហ៊ុន សែន ដែល​មាន​ សព្វថ្ងៃ​នេះ, អ្នក​ នឹង​ឃើញ​ ថា, វា​ មិន​ស៊ី​សង្វាក់ ​គ្នា​ទេ ឬ​មិន​អាច​ ពន្យល់​ បកស្រាយ​ បាន​ទេ ពីព្រោះ​ វា​ ច្រើន​ ខុស​គ្នា​ ឆ្ងាយ​ណាស់។  ដូច​គ្នា​ ទៅ​នឹង​មន្ត្រី​ ជាន់​ខ្ពស់​ ដទៃ​ទៀត​ដែរ, ដូច​ជា​លោក​ ឧបនាយករដ្ឋមន្ត្រី សុខ អាន និង​ថ្នាក់​ដឹក​នាំ​ ទាហាន និង​ប៉ូលិស ជាដើម។  ពួក​គេ​ មាន​វីឡា​ ធំៗ និង​បើក​រថយន្ត​ ទំនើប។  គ្មាន​ ពលរដ្ឋ​ កម្ពុជាណា​ ដឹង​ទេ​ ថា, លុយ​កាក់​ ទ្រព្យ​សម្បត្តិ​ សម្បូរ​ហូរហៀរ ​របស់​ ពួក​គេ​ ទាំង​នោះ បាន​ពី​ណា​ មក​នោះ​ទេ នៅ​ខណៈ ​ប្រាក់​ខែ ​របស់​ ពួក​គេ មាន​មិន​ច្រើន​នោះ។»


លោក ប្រេដ អាដាម បន្ត​ទៀត ​ថា, ចំណែក​ច្បាប់​ ប្រឆាំង​ អំពើ​ពុក​រលួយ ​របស់ ​កម្ពុជា ក៏​មិន​មាន ​ប្រសិទ្ធភាព​ ក្នុង​ការ​ចាប់​ ដាក់​ទោស​ មន្ត្រី​ធំៗ​ ដែល​ស្និទ្ធ​ នឹងលោក ហ៊ុន សែន ដែរ ពីព្រោះ​ សមាសភាព ​នៃ​អង្គភាព ​ប្រឆាំង ​អំពើ​ពុក​រលួយ​ មិន​ឯករាជ្យ, ហើយ​ ច្បាប់​ប្រកាស ​ទ្រព្យ​សម្បត្តិ​ របស់ ​មន្ត្រី​រាជការ ក៏​តម្រូវ​ ឲ្យធ្វើ​ឡើង​ ដោយ​ស្ងាត់ៗ មិន​បើក​ចំហ។  ដូច្នេះ តើ​ ពលរដ្ឋ​កម្ពុជា ទូទៅ នៅ​តែ ​មិន​ដឹង​ ថា, មន្ត្រី​គ្រាក់ៗ​ ទាំង​នោះ ​មាន​ទ្រព្យ​សម្បត្តិ​ ច្រើន​ប៉ុណ្ណា និង​បាន​មក ​ពី​ណា​ឡើយ។

លោក ប្រេដ អាដាម បន្ថែម​ថា, ដូច្នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរ​តែ​ មើល​ពិនិត្យ ​កែលំអ​ បញ្ហា ​ក្នុង​ប្រទេស ​ខ្លួន​ឯង ជា​ជាង​បង្វែរ​ ការ​ចាប់​អារម្មណ៍ ​ទៅ​ចោទ ​អ្នក​ដទៃ​ ដោយ​គ្មាន​ ភស្តុតាង​នោះ។

ប្រតិកម្ម ​របស់លោក ប្រេដ អាដាម នេះ ធ្វើ​ឡើង​ មួយ​ថ្ងៃ​ បន្ទាប់ ពី​លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​ បើក​សន្និបាត​ ប្រឆាំង​ អំពើ ​ពុក​រលួយ ​ប្រចាំ​តំបន់​ អាស៊ី​ ប៉ាស៊ីហ្វិក នា​ព្រឹក​ថ្ងៃ ​ទី​៣ ខែ​កញ្ញា នៅ​រាជធានី ​ភ្នំពេញ ថ្លែង​រិះគន់ ​អង្គការ​ អន្តរជាតិ ​ដែល​វាយ​តម្លៃ​ ចំណាត់​ថ្នាក់​ ពុក​រលួយ​ នៅ​កម្ពុជា និង​ប្រទេស​ ក្រីក្រ ថា ​មិន​តម្លាភាព និង​មិន​យុត្តិធម៌។  ហើយ ​ក្នុង​ឱកាស​នោះ, លោក​ ក៏​ឆ្លៀត​រិះគន់ ​នាយក​ ធនាគារ​ ពិភពលោក (Wold Bank) និង​នាយក​ ស្ថាប័ន ​រូបិយវត្ថុ​ អន្តរ​ជាតិ (IMF) ថា​ មាន​ការ​ជាប់​ ពាក់ព័ន្ធ​ នឹង​អំពើ​ ពុក​រលួយ​ដែរ៕



No comments:

Post a Comment