មេដឹកនាំ ពិភពលោក ព្យាយាម ដោះស្រាយ បញ្ហា ISIL និងរោគ Ebola នៅមហាសន្និបាត អ.ស.ប.
VOA | ២៤ កញ្ញា ២០១៤
លោក អគ្គលេខាធិការ អ.ស.ប. បាន គីមូន មានប្រសាសន៍ ថា, អំពើហិង្សា នៅក្នុងប្រទេស អ៊ីរ៉ាក់ និងប្រទេស ស៊ីរី ដែលបាន ក្លាយទៅ ជាកន្លែងបណ្តាល ឱ្យមាន ពួកនិយមជ្រុល ដែលលេចធ្លោ ជាងគេ គឺ ពួករដ្ឋ អ៊ីស្លាម នឹងត្រូវ ដោះស្រាយ ដោយសហគមន៍ អន្តរជាតិ។
«ខ្ញុំ ស្វាគមន៍ ការមូលមតិគ្នា ដែលកើនទ្បើង ជាងមុន ដើម្បី ធ្វើ សកម្មភាព ប្រឆាំង នឹងការ គំរាមកំហែង ធ្ងន់ធ្ងរនេះ ដល់សន្តិភាព និងសន្តិសុខ ក្នុងសាកលលោក និងក្នុងតំបន់។»
ផ្នែកសំខាន់មួយ នៃកិច្ចខិតខំ ប្រឹងប្រែងនេះ គឺ ការប្រជុំមួយ នៃ ក្រុមប្រឹក្សា សន្តិសុខ អ.ស.ប. អំពីការលេចទ្បើង នៃពួកយុទ្ធជន ភេរវជន បរទេស ដែលមានលោក ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជាប្រធាន នៃអង្គប្រជុំ។
លោក សាស្ត្រាចារ្យ Richard Gowan នៃសាកល វិទ្យាល័យ ញូវ យ៉ក (New York University) និយាយ ថា, ការប្រជុំនេះ បញ្ជូនសារ នយោបាយ សំខាន់មួយ។
«លោក ប្រធានាធិបតី អូបាម៉ា បានបង្កើត ក្រុមចម្រុះមួយ នៃប្រទេស ៤០ ដើម្បី ប្រយុទ្ធប្រឆាំង នឹងពួក ISIS។ នៅឯ អ.ស.ប., លោក នឹងបញ្ជាក់ ជាថ្មី អំពី ការតស៊ូនោះ។ ជាការពិត ភាគច្រើន នៃការងារ ពិបាក បានត្រូវ ធ្វើរួចស្រេចហើយ។ ក៏ប៉ុន្តែ អ.ស.ប. ជាឆាកល្អមួយ សម្រាប់និយាយ អំពី សេចក្តីត្រូវការ ប្រយុទ្ធប្រឆាំង នឹងពួក អ៊ីស្លាមនិយម។»
នៅលើរបៀបវារៈ អន្តរជាតិ ខ្ពស់ដែរ គឺ ការទប់ទល់ នឹងការរាតត្បាត កាលពីពេល ថ្មីៗនេះ នៃមេរោគ វីរុស ជំងឺ Ebola ដែលបានសម្លាប់ ជិតពាក់កណ្តាល នៃមនុស្ស ប្រមាណ៥,០០០នាក់ ដែលមាន ជំងឺនេះ នៅក្នុងផ្នែក ខាងលិច នៃទ្វីប អាហ្វ្រិក។
លោក អគ្គលេខាធិការ អ.ស.ប. បាន គីមូន មានប្រសាសន៍ ថា៖ «នេះ មិនមែន គ្រាន់តែ ជាវិបត្តិសុខភាព មួយទេ។ វា មានផលវិបាក ធ្ងន់ធ្ងរ ខាងមនុស្សធម៌, ខាងសេដ្ឋកិច្ច, និងខាងសង្គម ដែលអាច រាលដាល ហួស ពីប្រទេស មានជំងឺនេះ។»
លោកស្រី Samantha Power ឯកអគ្គ រដ្ឋទូត ស.រ.អ. ប្រចាំ អ.ស.ប. បានមានប្រសាសន៍ ថា, ការប្រជុំ ប្រចាំឆ្នាំ ទាំងនេះ មានន័យ នាំពួកមេដឹកនាំ ឱ្យមកជួបជុំគ្នា ដើម្បី ដោះស្រាយ ឧបសគ្គសាកល។
«ការគំរាមកំហែង ទាំងពីរនេះ ពន្យល់ អំពី គោលបំណង នៃការបង្កើត អ.ស.ប. និងគោលបំណង នៃការប្រមូលផ្តុំ ពួកប្រមុខរដ្ឋ របស់ អ.ស.ប. នៅរៀងរាល់រដូវ ដែលចែង អំពី ធ្វើបែបណា ដើម្បី ប្រមូលធនធាន របស់យើង សម្រាប់ ធ្វើកិច្ច សហប្រតិបត្តិការ ជាមួយគ្នា, មិនមែន គ្រាន់តែ ដើម្បី ដោះស្រាយ ការគំរាមកំហែង រួមគ្នា ប៉ុណ្ណោះទេ, ក៏ប៉ុន្តែ ដើម្បី ដោះស្រាយ ការគំរាមកំហែង ដែលប្រទេស តែមួយ មិនអាច ធ្វើបាន។»
វិបត្តិ នៅក្នុងទ្វីប អាហ្វ្រិក, ជម្លោះ នៅក្នុងប្រទេស អ៊ុយក្រែន, និងរយៈពេល ក្រោយសង្គ្រាម ៥០ថ្ងៃ នៅក្នុងតំបន់ Gaza ជាបញ្ហា ឯទៀតៗ ដែលនឹងត្រូវ ពិភាក្សា ដោយពួក មេដឹកនាំ ទាំងនេះដែរ។ លោក អគ្គលេខាធិការ អ.ស.ប. ក៏នឹងកោះ ប្រជុំ សន្និសីទ កំពូលមួយ អំពី ការប្រែប្រួល អាកាសធាតុ ដើម្បី និយាយ បញ្ចុះបញ្ចូល ពួកប្រទេសនានា ឱ្យធ្វើការសន្យា កាត់បន្ថយ ការបញ្ចេញ ឧស្ម័ន ផ្ទះកញ្ចក់។
លោក Richard Gowan នៃសាកល វិទ្យាល័យ ញូវ យ៉ក និយាយ ថា, ឆ្នាំទៅមិញ ជាឆ្នាំ ពិបាកមួយ សម្រាប់ សហគមន៍ អន្តរជាតិ។
«នេះ ជាឆ្នាំមួយ មានការឈឺចាប់ ពិតប្រាកដ នៅក្នុងការទូត អ.ស.ប. ជាមួយ ការប្រយុទ្ធគ្នា ក្នុងប្រទេស ស៊ីរី, ការប្រយុទ្ធគ្នា ក្នុងប្រទេស អ៊ុយក្រែន។ បញ្ហាកើតទ្បើង ដោយពួក ISIS និងបញ្ហា ជំងឺ Ebola ជាបញ្ហាពីរ ដែលរដ្ឋាភិបាល ទាំងអស់ អាចយល់ ស្របគ្នាបាន។ ហើយ នឹងមាន ការជំរុញ ខ្លាំងមួយ ដើម្បី ធ្វើឱ្យមាន ឯកភាពខ្លះ នៅ អ.ស.ប. នៅក្រោយឆ្នាំមួយ មានការ បែកបាក់គ្នា ខ្លាំង។»
កិច្ចការទូតខ្លះ នឹងមានធ្វើ នៅក្នុងមហាសាល មហាសន្និបាត ដែលបាន ត្រូវ ជួសជុល ជាថ្មី ដែលជាផ្នែក ចុងក្រោយ នៃការជួសជុល ជាថ្មី នូវមជ្ឈមណ្ឌល អ.ស.ប. មានរយៈពេល ជិត៦ឆ្នាំ និងអស់ប្រាក់ ២.២០០លាន ដុល្លារ សម្រាប់ ធ្វើអគារនេះ ដែលមាន រយៈពេល ជិត៧០ឆ្នាំ មកហើយនេះ ឱ្យមាន សុវត្ថិភាព ជាងមុន និងប្រើ ថាមពលតិច ជាងមុន ផងដែរ៕
No comments:
Post a Comment