Paris Peace Accords 23 Oct. 1991

Wednesday, September 10, 2014

លូកា ១១ | Luke 11

Reading LUKE-ACTS together as one continuous story (as it is!)

Gospel according to Luke 
ដំណឹងល្អ​ រៀប​រៀង​ ដោយលោក​ លូកា
Background Notes


New Testament Scholar and Theologian NT Wright and Harvard Philosopher Sean Kelly discuss one of history's most influential books at The Veritas Forum at Harvard 2013. Join us for a conversation on the interpretation of the New Testament in a post-modern era, moderated by Jay Harris, Dean of Undergraduate Education and Harry Austryn Wolfson Professor of Jewish Studies.
ACTS of the Apostles
កិច្ចការ រៀប​រៀង​ ដោយលោក​ លូកា
Background Notes






ព្រះយេស៊ូ ​បង្រៀន​សិស្ស​ អំពី ​របៀប​ អធិស្ឋាន

មាន​មួយ​ថ្ងៃ ព្រះយេស៊ូ​ អធិស្ឋាន​ នៅ​កន្លែង​មួយ។  កាល​ព្រះអង្គ​ អធិស្ឋាន ​រួច​ហើយ, មាន​សិស្ស ម្នាក់​ ទូល​ព្រះអង្គ ​ថា, «បពិត្រ​ ព្រះអម្ចាស់, សូម​ បង្រៀន​យើង​ខ្ញុំ​ ឲ្យ​ចេះ​អធិស្ឋាន ដូច​លោក ​យ៉ូហាន​ បាន​បង្រៀន​សិស្ស ​របស់​លោក​ នោះ​ផង។»  

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​ទៅ​ពួក​គេ​ ថា, «ពេល​អ្នក​រាល់​គ្នា ​អធិស្ឋាន, ត្រូវ​ ពោលថា៖
ឱ​ព្រះបិតា​ អើយ,
សូម​ សំដែង​ ព្រះនាម​ ដ៏វិសុទ្ធ របស់​ ព្រះអង្គ
ឲ្យ​មនុស្ស​លោក​ ស្គាល់។
សូម ​ឲ្យ​ព្រះរាជ្យ ​ព្រះអង្គ​ បាន​មក​ដល់។
សូម ​ប្រទាន ​អាហារ ​ដែល​យើង​ខ្ញុំ​ ត្រូវ​ការ ជា​រៀង​រាល់​ថ្ងៃ។ សូម​ អត់ទោស​ យើង​ខ្ញុំ ​ឲ្យ​រួច​ ពី​បាប,
ដ្បិត ​យើង​ខ្ញុំ ​អត់ទោស ឲ្យ​អស់​អ្នក 
ដែលបាន​ ប្រព្រឹត្ត​ខុស​ នឹង​យើង​ខ្ញុំ។
សូម ​កុំ​ បណ្ដោយ ​ឲ្យ​យើង​ខ្ញុំ​ ចាញ់ ការ​ល្បួង​ឡើយ។»

ព្រះអង្គ​ មាន​ព្រះបន្ទូល ​ទៅ​គេ ​ទៀត​ថា៖ «ក្នុង​ចំណោម ​អ្នក​រាល់​គ្នា, បើ​ ម្នាក់​ មាន​មិត្ត​សម្លាញ់ ​មក​រក​ ទាំង​ពាក់​កណ្ដាល​ អធ្រាត្រ, ហើយ ​ពោល​ថា, “សម្លាញ់ ​អើយ, ឲ្យ​គ្នា​ ខ្ចី​នំបុ័ង ​បី​ដុំ​ សិន​មក, ព្រោះ​ មាន​មិត្តភក្ដិ ​ទើប ​នឹង​ធ្វើ​ដំណើរ​ មក​ដល់, ហើយ ​គ្មាន​អ្វី​ ទទួល​គេ​សោះ។”  អ្នក​ នៅ​ក្នុង​ផ្ទះ ​ឆ្លើយ​មក​វិញ​ ថា, “កុំ ​រំខាន​គ្នា ​ធ្វើ​អ្វី។  គ្នា​ បាន​ខ្ទាស់​ទ្វារ​ ទៅ​ហើយ។  ម្យ៉ាង​ទៀត, កូន​ចៅ​គ្នា​ កំពុង​ដេក​លក់។  គ្នា​ មិន​អាច​ ក្រោក​ទៅ​ យក​នំបុ័ង ​ឲ្យ​សម្លាញ់​ឯង ​បាន​ទេ។”  ខ្ញុំ​ សូម​ប្រាប់​ អ្នក​រាល់​គ្នា ​ថា, ម្ចាស់​ផ្ទះ​ ប្រាកដ​ ជា​ក្រោក​ទៅ ​យក​នំបុ័ង, ព្រម​ទាំង ​អ្វីៗ ​ដែល​មិត្ត​សម្លាញ់ ​របស់​គាត់ ​ត្រូវ​ការ​ មិន​ខាន។  គាត់​ ក្រោក​ទៅ​យក ​ដូច្នេះ មិន​មែន​ មក​ពី​គាត់ ​យោគយល់ ​មិត្ត​សម្លាញ់​ទេ, គឺ​ មក​ពី​មិត្ត​សម្លាញ់​នោះ​ ចេះ​តែ ​រំខាន​ មិន​ឈប់។  រីឯ​ ខ្ញុំ​វិញ, ខ្ញុំ​ សូមប្រាប់​ អ្នក​រាល់​គ្នា​ថា, ចូរ​ សុំ, នោះ​ ព្រះជាម្ចាស់​ នឹង​ប្រទាន​ឲ្យ។  ចូរ​ ស្វែង​រក, គង់​តែ​ នឹង​ឃើញ។  ចូរ ​គោះ​ទ្វារ, នោះ​ ព្រះអង្គ នឹង​បើក ​ឲ្យ​អ្នក​រាល់​គ្នា ​ជា​ពុំខាន, ដ្បិត ​អ្នក​ណា​សុំ, អ្នក​នោះ​ តែងតែ​ ទទួល។  អ្នក​ណា​ ស្វែង​រក, អ្នក​នោះ ​តែងតែ​ ឃើញ, ហើយ ​អ្នក​ណា​ ​គោះ, អ្នក​នោះ តែងតែ​ មានទ្វារ បើក​ឲ្យ​។  ក្នុង​ចំណោម ​អ្នក​រាល់​គ្នា, បើ​ កូន​សុំ​ត្រី ​មិន​ដែល​មាន ​ឪពុក​ណា ​យក​ពស់​អសិរពិស ​ឲ្យ​កូន​ទេ។  បើ​ កូន​ សុំ​ពង​មាន់ ក៏​មិន​ដែល​មាន ​ឪពុក​ណា​ យក​ខ្យាដំរី​ ឲ្យ​កូន​ដែរ។   សូម្បីតែ​ អ្នក​រាល់​គ្នា ​ដែល​ជា​មនុស្ស​ អាក្រក់ ក៏​ចេះ​ឲ្យ​របស់​ ល្អៗ​ ទៅ​កូន; ចុះ​ ចំណង់ ​បើ ​ព្រះបិតា ​ដែល​គង់​នៅ ​ស្ថាន​បរមសុខ, តើ​ ព្រះអង្គ​ នឹង​ប្រទាន ​ព្រះវិញ្ញាណ​ ដ៏វិសុទ្ធ ឲ្យ​អស់​អ្នក ​ដែល​ទូល​សុំ​ ពី​ព្រះអង្គ​ យ៉ាង​ណា​ ទៅ​ទៀត

ព្រះយេស៊ូ​ ឆ្លើយ​តប​ នឹង​ពួក​អ្នក​ ចោទ​ប្រកាន់ ​

ព្រះយេស៊ូ​ កំពុង​បណ្ដេញ ​អារក្ស​ចេញ​ ពី​មនុស្ស គ​ម្នាក់លុះ​ អារក្ស ​ចេញ​ផុត​ទៅ, មនុស្ស ​គ​នោះ​ និយាយ​បាន, ហើយ​ មហាជន​ ក៏​ស្ងើច​សរសើរ​ ក្រៃលែង។  ប៉ុន្តែ មាន​អ្នក​ខ្លះ​ និយាយ​ ថា៖ «អ្នក​នេះ​ ដេញ​អារក្ស​ បាន​ដូច្នេះ ព្រោះ​ បេលសេប៊ូល ​ជា​ស្ដេច​អារក្ស បាន​ប្រគល់​ អំណាច​ ឲ្យ​គាត់។»

មាន​អ្នកខ្លះ​ទៀតចង់​ចាប់​ កំហុស​ ព្រះអង្គ, ក៏​សូម​ ឲ្យ​ព្រះអង្គ​ សំដែង​ ទី​សំគាល់​មួយ, បញ្ជាក់​ ថា ព្រះអង្គ​ បាន​ទទួល​អំណាច ​មក​ពី​ព្រះជាម្ចាស់។   

ព្រះយេស៊ូ ​ឈ្វេង​យល់​ ចិត្ត​គំនិត ​របស់​គេ, ទ្រង់​ មាន​ព្រះបន្ទូល ​ទៅ​គេ​ ថា៖ «នគរណា​ ក៏​ដូច​ជា​ នគរ​ណា​ដែរ, ប្រសិន​បើ​ ពល​រដ្ឋ​ បាក់​បែក​ ទាស់ទែង ​គ្នា​ឯង, នគរ​នោះ​ មុខ​ជា​ត្រូវ​ វិនាស, ហើយ ​ផ្ទះ​ទាំង​ប៉ុន្មាន​ មុខ​ជា​រលំ​ សង្កត់ ​លើ​គ្នា​ មិន​ខាន។  យ៉ាង​ណាមិញ, ប្រសិន​បើ​ មារ​សាតាំង​ បាក់​បែក​ ទាស់ទែង​គ្នា​ឯង, ធ្វើ​ម្ដេច​ នឹង​ឲ្យ​រាជ្យ ​របស់​វា ​នៅ​ស្ថិតស្ថេរ ​បាន ខ្ញុំ​ និយាយ​ដូច្នេះ ព្រោះ​ អ្នក​រាល់​គ្នា​ ថា ខ្ញុំ​ ដេញ​អារក្ស ​ដោយ​អំណាច ​បេលសេប៊ូល។  ប្រសិន​បើ ​ខ្ញុំ​ ដេញ​អារក្ស ដោយ​អំណាច​ បេលសេប៊ូល​ មែន, តើ​ កូន​ចៅ ​របស់​ អ្នក​រាល់​គ្នា ​ដេញ​អារក្ស ដោយ​អំណាច​ នរណា​វិញដូច្នេះ កូន​ចៅ ​របស់​ អ្នក​រាល់​គ្នា​ នឹង​ដាក់​ទោស​ អ្នក​រាល់​គ្នា។  ផ្ទុយ​ទៅ​វិញ បើ ​ខ្ញុំ ​ដេញ​អារក្ស ដោយ​ឫទ្ធានុភាព​ របស់ ​ព្រះជាម្ចាស់, នោះ​ បាន​សេចក្ដី​ ថា, ព្រះរាជ្យ ​របស់​ ព្រះអង្គ​ មក​ដល់​ អ្នក​រាល់​គ្នា ​ហើយ។

«បើ​ មនុស្ស​ណា​ម្នាក់ ​ខ្លាំង​ពូកែ, មាន​អាវុធ​ ការពារ​ផ្ទះ ​របស់​ខ្លួន, ទ្រព្យសម្បត្តិ ​របស់​គេ​ នឹង​បាន​គង់វង្ស។  ប៉ុន្តែ បើ​ មាន​ម្នាក់​ទៀត​ ខ្លាំង​ពូកែ​ជាង មក​វាយ​យក​ ជ័យជំនះ​បាន, គេ​ នឹង​ដក​ហូត ​គ្រឿង​អាវុធ, ព្រម​ទាំង ​រឹប​អូស ​ទ្រព្យសម្បត្តិ​ ពី​អ្នក​នោះ, យក​ទៅ​ចែក​ ឲ្យ​អ្នក​ផ្សេង​ ថែម​ទៀត​ផង។ 

«អ្នក​ណា​ មិន​នៅ​ ខាង​ខ្ញុំ, អ្នក​នោះ ​ប្រឆាំង​ នឹង​ខ្ញុំ។  ហើយ​ អ្នក​ណា ​មិន​ជួយ​ ប្រមូល​ផ្ដុំ​ ជា​មួយ​ខ្ញុំ​ទេ, អ្នក​នោះ​ ជា​អ្នក ​កំចាត់ កំចាយ។

«កាល​បើ​ អារក្ស ​ចេញ​ ពី​មនុស្ស​ ណា​ម្នាក់​ហើយ, វា ​តែង​ស្វែង​រក​ ទី​ជំរក ​នៅ​វាល​ ហួតហែង។  តែ​ ប្រសិន​បើ ​វា ​រក​ពុំ​ឃើញ​ទេ, នោះ ​វា​ មុខ​ជា​និយាយ ​ថា, “អញ​ នឹង​វិល​ត្រឡប់ ​ទៅ​ផ្ទះ ​ដែល​អញ ​ទើប ​នឹង​ចេញ​មក។”  លុះ ​ទៅ​ដល់ ឃើញ​ផ្ទះ​នោះ ​បោស​ស្អាត, ហើយ ​តុបតែង​ល្អ, វា​ នឹង​ចេញ​ទៅ ​បបួល​ អារក្ស​ ប្រាំពីរ​ ទៀត ដែល​សុទ្ធ​តែ​ អាក្រក់​ ជាង​វា, មក​ចូល​ អ្នក​នោះ, បណ្ដាល ​ឲ្យ​គាត់ ​រឹងរឹត, តែ ​អាក្រក់ ​លើស​ដើម ​ទៅ​ទៀត។»

សុភមង្គល ​ដ៏​ពិត​ប្រាកដ
 
កាល​ព្រះយេស៊ូ​ កំពុង​តែ​ មាន​ព្រះបន្ទូល ​ដូច្នេះ, មាន​ស្ត្រី​ម្នាក់ ​បន្លឺ​សំឡេង​ ចេញ ​ពី​ចំណោម ​បណ្ដាជន, ទូល​ព្រះអង្គ​ ថា៖ «ស្ត្រី ​ដែល​បាន​ បង្កើត​លោក, ព្រម​ទាង ​បានបំបៅ​លោក, ពិត​ជា​មាន​ សុភមង្គល​មែន។»

ប៉ុន្តែ ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​តប​ថា៖ «អ្នក​ណា​ ស្ដាប់​ព្រះបន្ទូល​ របស់​ ព្រះជាម្ចាស់, ហើយ​ អនុវត្ត​តាម, គឺ​ អ្នក​នោះ​ហើយ ​ដែល​មាន​ សុភមង្គល​ ពិត​មែន។»
 
ទី​សំគាល់ ​របស់ យ៉ូណាស 

ខណៈ​នោះ មហាជន​ ប្រជុំ​គ្នា​ យ៉ាង​ច្រើន​ កុះករ, ព្រះអង្គ​ មាន​ព្រះបន្ទូល ​ថា៖ «មនុស្ស​ ជំនាន់​នេះ ​អាក្រក់​ណាស់។  គេ ​ចង់​តែ​ ឃើញទី​សំគាល់​ ដ៏​អស្ចារ្យ, ប៉ុន្តែ ព្រះជាម្ចាស់ ​មិន​ប្រទាន​ ទី​សំគាល់​ ណា​ផ្សេង ក្រៅ​ពី ​ទី​សំគាល់ ​របស់ ​ព្យាការី​ យ៉ូណាស​ឡើយ។  លោក​ យ៉ូណាស ​បាន​ធ្វើ​ ជាទី​សំគាល់ ឲ្យ​អ្នក​ក្រុង​ នីនីវេ ​ឃើញ​យ៉ាង​ណា,​ បុត្រ​មនុស្ស ​ក៏​នឹង​ធ្វើ​ ជា​ទី​សំគាល់ ​ឲ្យ​មនុស្ស ​ជំនាន់​នេះ​ ឃើញ​ យ៉ាងនោះ​ដែរ។  នៅ​ថ្ងៃ ​ដែល​ព្រះជាម្ចាស់ ​វិនិច្ឆ័យ​ទោស​ មនុស្ស​លោក, មហាក្សត្រីយ៍​ ស្រុក​ខាង​ត្បូង​ នឹង​ក្រោក​ឡើង​ ជា​មួយ​មនុស្ស​ ជំនាន់​នេះ, ព្រម​ទាំង ​ចោទ​ប្រកាន់ ​គេ​ផង, ព្រោះ​ កាល​ពី​ជំនាន់​ដើម, ព្រះនាង​ បាន​យាង​មក​ ពី​តំបន់​ ដាច់​ស្រយាល ​នៃ​ផែនដី ដើម្បី​ ស្ដាប់​ព្រះបន្ទូល ​របស់ ​ស្ដេច​ សាឡូម៉ូន ដែល​ប្រកប​ ដោយ​ប្រាជ្ញា ​ឈ្លាស​វៃ​។  រីឯ​ នៅ​ទី​នេះ, មាន​ម្នាក់ ​ប្រសើរ​ លើស​ស្ដេច​ សាឡូម៉ូន ​ទៅ​ទៀត។  នៅ​ថ្ងៃ​ដែល​ ព្រះជាម្ចាស់ ​វិនិច្ឆ័យ​ទោស ​មនុស្ស​លោក, អ្នក​ក្រុង​ នីនីវេ​ នឹង​ក្រោក​ឡើង​ ជា​មួយ​មនុស្ស ​ជំនាន់​នេះ, ព្រម​ទាំង​ ចោទ​ប្រកាន់​ ពួក​គេ​ផង, ព្រោះ​ កាល​ពី​ជំនាន់​ដើម, អ្នក​ក្រុង​ នីនីវេ​ បាន​កែ​ប្រែ​ ចិត្ត​គំនិត​ នៅ​ពេល​ ឮ​សេចក្ដី ​ដែល​លោក ​យ៉ូណាស ​ប្រកាស។  រីឯ​ នៅ​ទី​នេះ, មាន​ម្នាក់​ ប្រសើរ​ លើស​លោក ​យ៉ូណាស ​ទៅ​ទៀត។

ពាក្យ​ប្រស្នា ​ស្ដី​អំពី ​ចង្កៀង
 
«ពុំ​ ដែល​មាន​ នរណា ​អុជ​ចង្កៀង យក​ទៅ​លាក់​ទុក, ឬយក​ធុង​ គ្រប​ពី​លើ​ឡើយ។  គេ ​តែង​យក​ចង្កៀង​ ទៅ​ដាក់​ លើ​ជើង​ចង្កៀង ដើម្បី ​បំភ្លឺ​ អស់​អ្នក ​ដែល​ចូល​ទៅ​ ក្នុង​ផ្ទះ។  ភ្នែក ​ជា​ចង្កៀង ​របស់​ រូប​កាយ។  បើ ភ្នែក​អ្នក​ នៅ​ភ្លឺ​ល្អ, រូប​កាយ​អ្នក ​ទាំង​មូល ​ក៏​ភ្លឺ​ដែរ។  តែ​ បើ ​ភ្នែក​អ្នក​ ងងឹត​វិញ, រូប​កាយ​អ្នក​ ក៏​ងងឹត​ដែរ។  ហេតុ​នេះ​ ត្រូវ​ ប្រយ័ត្ន, ​កុំ​ឲ្យ​ពន្លឺ ​នៅ​ក្នុង​ខ្លួន​អ្នក ត្រឡប់​ទៅ​ ជា​ភាព​ងងឹត​ឡើយ។  ប្រសិន​បើ ​រូប​កាយ​ របស់ ​អ្នក​ទាំង​មូល ​មាន​ពន្លឺ ឥត​ងងឹត​ ត្រង់​ណា ​ទេ​នោះ រូប​កាយ​ របស់​ អ្នក​ទាំង​មូល​ នឹង​ភ្លឺ​ ចិញ្ចែងចិញ្ចាច ដូច​ចង្កៀង​ បំភ្លឺ​អ្នក​ដែរ។»

ពុត​ត្បុត ​របស់ ​ពួក​បណ្ឌិត​ ខាង​វិន័យ និង​ពួក​ខាង​ គណៈផារីស៊ី
 
កាល​ព្រះយេស៊ូ ​កំពុង​តែ​ មាន​ព្រះបន្ទូល, មាន​បុរស​ម្នាក់​ ខាង​គណៈផារីស៊ី បាន​សូម​ យាង​ព្រះអង្គ​ ទៅ​សោយ​ ព្រះស្ងោយ ​នៅ​ផ្ទះ​គាត់។  ព្រះអង្គ​ ក៏​យាង​ ចូល​ទៅ ​រួម​តុ​ ជា​មួយ​គាត់។  អ្នក​ ខាងគណៈ ផារីស៊ី​នោះ ​ងឿងឆ្ងល់​ ក្រៃលែង ព្រោះ ​ឃើញ​ ព្រះយេស៊ូ​ មិន​លាង​ ព្រះហស្ដ ​មុន​ពេល​សោយ។

ព្រះអម្ចាស់ ​ក៏​មាន ​ព្រះបន្ទូល ​ទៅ​គាត់​ ថា៖ «ពួក​ផារីស៊ី​ អើយ, ​អ្នក​រាល់​គ្នា ​សំអាត​ពែង និង​ចាន តែ ​ផ្នែក​ខាង​ក្រៅ​ ប៉ុណ្ណោះ, ប៉ុន្តែ ផ្នែក​ខាង​ក្នុង ​របស់ ​អ្នក​រាល់​គ្នា ​ពោរពេញ​ ទៅ​ដោយ​ចិត្ត​ កេងប្រវ័ញ្ច និង​គំនិត ​អាក្រក់។  មនុស្ស​ ឆោត​ល្ងង់​ អើយ!  ព្រះជាម្ចាស់​ បាន​បង្កើត​ ខាង​ក្រៅ, តើ​ ព្រះអង្គ ​មិន​បាន​បង្កើត​ ខាង​ក្នុង​ដែរ ​ទេ​ឬចូរ​ យក​អ្វីៗ ​នៅ​ក្នុង​ចាន ធ្វើ​ទាន​ ដល់​ជន​ក្រីក្រ​ទៅ, នោះ ​ប្រដាប់ ​ប្រដា​ ទាំង​អស់ នឹង​បាន​ស្អាត​ បរិសុទ្ធ សម្រាប់​ ឲ្យ​អ្នក​រាល់​គ្នា ​ប្រើប្រាស់។ 

«ពួក​ផារីស៊ី​ អើយ, អ្នក​រាល់​គ្នា​ នឹង​ត្រូវ​ វេទនា​ ជា​មិន​ខាន, ព្រោះ​ អ្នក​រាល់​គ្នា​ យក​ជីរអង្កាម, ជីរលីងល័ខ, និង​បន្លែ​ គ្រប់​មុខ មួយ​ភាគ​ដប់ មក​ថ្វាយ​ ព្រះជាម្ចាស់, ប៉ុន្តែ អ្នក​រាល់​គ្នា ​ធ្វេសប្រហែស មិន​បាន​ប្រព្រឹត្ត​ តាម​សេចក្ដី​ សុចរិត, ហើយ ​មិន​បាន ស្រឡាញ់​ ព្រះអង្គ​ឡើយ, គឺ​ ការ​នេះ​ហើយ ​ដែល​អ្នក​រាល់​គ្នា​ ត្រូវ​ ប្រព្រឹត្ត។  ឯ​ការណ៍​ ដទៃ​ទៀត ក៏​អ្នក​រាល់​គ្នា​ មិន​ត្រូវ បំភ្លេច​ចោល​ដែរ។ 

«ពួក​ផារី​ស៊ី​ អើយ, អ្នក​រាល់​គ្នា ​ត្រូវ​ វេទនា​ ជា​មិន​ខាន, ព្រោះ ​អ្នក​រាល់​គ្នា​ ចូល​ចិត្ត​អង្គុយ ​នៅ​កន្លែង​ កិត្តិយស​ ក្នុង​សាលា​ប្រជុំ, ហើយ ​ចូល​ចិត្ត ឲ្យ​គេ​ អោន​កាយ ​គោរព​ អ្នក​រាល់​គ្នា ​នៅ​តាម​ផ្សារ។  អ្នក​រាល់​គ្នា​ ត្រូវ​ វេទនា ​ជា​ពុំខាន, ព្រោះ ​អ្នក​រាល់​គ្នា ​ប្រៀប​បាន​ នឹង​ផ្នូរ​ខ្មោច ដែល​គេ​ មើល​មិន​ឃើញ, ហើយ​ ត្រូវ ​គេ ​ដើរ​ជាន់ ​ដោយ​មិន​ដឹង​ខ្លួន។»

មាន​បណ្ឌិត​ ខាង​វិន័យ​ម្នាក់​ ទូល​ព្រះអង្គ ​ថា៖ «លោក​គ្រូ, លោក​ មាន​ប្រសាសន៍ ​ដូច្នេះ បាន​សេចក្ដី ​ថា, ​លោក​ ត្មះតិះដៀល​យើង​ខ្ញុំ។»  

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​តប​ថា៖ «ពួក​បណ្ឌិត​ ខាង​វិន័យ​ អើយ, អ្នក​រាល់​គ្នា​ ក៏​នឹង​ត្រូវ​ វេទនា​ដែរ, ព្រោះ​ អ្នក​រាល់​គ្នា​ បាន​បង្កើត​វិន័យ​ តឹងរ៉ឹង​ យក​មក​ផ្ទុក ​លើ​មនុស្ស, ហើយ​ អ្នក​រាល់​គ្នា​ មិន​ជួយ​គេ​ទេ, សូម្បី​តែ​ បន្តិច ​ក៏​មិន​ជួយ​ផង។   
«អ្នក​រាល់​គ្នា ​ត្រូវ ​វេទនា​ ជា​ពុំខាន, ព្រោះ​ អ្នក​រាល់​គ្នា​ បាន​សង់​ផ្នូរ ​ឲ្យ​ព្យាការី ដែល​បុព្វបុរស ​របស់ ​អ្នក​រាល់​គ្នា​ បាន​សម្លាប់។  អ្នក​រាល់​គ្នា​ ធ្វើ​ដូច្នេះ ​បញ្ជាក់​ថា, អ្នក​រាល់​គ្នា​ សម​គំនិត ​នឹង​អំពើ ​ដែល​បុព្វបុរស ​របស់ ​អ្នក​រាល់​គ្នា​ បាន​ប្រព្រឹត្ត, គឺ ​គេ​ បាន​សម្លាប់​ ពួក​ព្យាការី, ហើយ​ អ្នក​រាល់​គ្នា​ បាន​សង់​ផ្នូរ។  ហេតុ​នេះ​ហើយ ​បាន​ជា​ព្រះជាម្ចាស់,​ ប្រកប​ដោយ​ ព្រះប្រាជ្ញាញាណ, ​មាន​ព្រះបន្ទូល​ ថា, “យើង ​នឹង​ចាត់​ព្យាការី, ព្រម​ទាំង​ ទូត ​របស់​យើង​, ជា​ច្រើន ​ឲ្យ​ទៅ​រក​គេ, តែ​ គេ ​នឹង​សម្លាប់​ខ្លះ, ព្រម​ទាំង ​បៀតបៀន​ ខ្លះ​ទៀត​ផង។”  ដូច្នេះ មនុស្ស​ ជំនាន់​នេះ ​នឹង​ត្រូវ​ ទទួល​ទោស, ពីព្រោះ​ បុព្វបុរស​ របស់​គេ​ បាន​សម្លាប់ ​ព្យាការី​, តាំង​តែ​ ពី​កំណើត ​ពិភព​លោក​មក, គឺ​ ចាប់​តាំង ​ពីលោក​ អេបិល រហូត​ ដល់​លោក​ សាការី ដែល​ត្រូវ​ គេ​ សម្លាប់​ នៅ​ត្រង់​ចន្លោះ​ ទី​អាសនៈ និង​ទីសក្ការៈ។  ខ្ញុំ​ សូម ​បញ្ជាក់​ប្រាប់​ អ្នក​រាល់​គ្នា​ ថា, មនុស្ស​ ជំនាន់​នេះ​ នឹង​ត្រូវ​ ទទួល​ទោស, ព្រោះ​តែ​ ឃាតកម្ម​ ទាំង​នោះ​ ជា​មិន​ខាន។

«ពួក​បណ្ឌិត​ ខាង​វិន័យ ​អើយ, អ្នក​រាល់​គ្នា​ ត្រូវ ​វេទនា​ ជា​ពុំខាន, ព្រោះ​ អ្នក​រាល់​គ្នា​ បាន​បិទ​ទ្វារ ​មាគ៌ា មិន​ឲ្យ​គេ​ចូល ​ទៅ​ស្គាល់​ ព្រះជាម្ចាស់។  អ្នក​រាល់​គ្នា ​មិន​ត្រឹម​តែ ​មិន​បាន​ចូល ​ខ្លួន​ឯង ​ប៉ុណ្ណោះ​ទេ, គឺ​ ថែម​ទាំង​ ឃាត់​អស់​អ្នក ​ដែល​ចង់​ចូល មិន​ឲ្យ​គេ​ ចូល​ទៀត​ផង។»


ពេល​ព្រះយេស៊ូ​ យាង​ចាក​ចេញ ​ពី​ទី​នោះ​ទៅ, ពួក​អាចារ្យ និង​ពួក​ខាង ​គណៈផារីស៊ី​ នាំ​គ្នា​ប្រឆាំង​ នឹង​ព្រះអង្គ​ យ៉ាង​ខ្លាំង, ហើយ ​ដេញ​ដោល​សួរ ​ព្រះអង្គ ​អំពី​រឿង ​ផ្សេងៗ​ ជា​ច្រើន ដែល​សុទ្ធសឹង​តែ ​ជា​កលល្បិច ​រក​ចាប់​កំហុស ​ព្រះអង្គ។













No comments:

Post a Comment