កុំ នាំគេ ប្រព្រឹត្ត អំពើបាប
ព្រះយេស៊ូ មានព្រះបន្ទូល ទៅកាន់ ពួកសិស្ស
ថា៖ «មានមូលហេតុ ជាច្រើន
ដែលតែងតែ បណ្ដាល ឲ្យមនុស្ស ប្រព្រឹត្ត អំពើបាប។ ប៉ុន្តែ អ្នកណា នាំគេ ឲ្យប្រព្រឹត្ត អំពើបាប, អ្នកនោះ ត្រូវ វេទនាហើយ។ ចំពោះ អ្នកនោះ,
ប្រសិនបើ គេ យកត្បាល់ថ្ម យ៉ាងធំ មកចង ក ទម្លាក់ ទៅក្នុង
សមុទ្រ, ប្រសើរ ជាងទុក ឲ្យគាត់ នៅរស់, ហើយ នាំមនុស្ស តូចតាច ណាម្នាក់ ប្រព្រឹត្ត អំពើបាប។
ដូច្នេះ អ្នករាល់គ្នា ត្រូវ ប្រយ័ត្នខ្លួន។
«ប្រសិនបើ
បងប្អូនណា ធ្វើអ្វីខុស ចំពោះអ្នក, ចូរ ស្ដីប្រដៅ គាត់ផង។
តែ បើ គាត់ កែប្រែ ចិត្តគំនិត, ចូរ អត់ទោស
ឲ្យគាត់ទៅ។ ប្រសិនបើ
គាត់ ធ្វើអ្វីខុស ចំពោះអ្នក, ប្រាំពីរដង
ក្នុងមួយថ្ងៃ, ហើយ បើ គាត់ ត្រឡប់ មករកអ្នក
ទាំងប្រាំពីរដង, ដោយពោល ថា, “ខ្ញុំ
ស្ដាយ ដោយបាន ធ្វើខុស,” ចូរ អត់ទោស ឲ្យគាត់ទៅ។»
អំពី ជំនឿ
ព្រះអម្ចាស់ មានព្រះបន្ទូល ឆ្លើយថា៖ «ប្រសិនបើ អ្នករាល់គ្នា មានជំនឿ
ប៉ុនគ្រាប់ពូជ មួយ ដ៏ល្អិត, ហើយ បើ អ្នករាល់គ្នា
និយាយ ទៅកាន់ ដើមឈើនេះ ថា, “ចូរ រំលើង ឫសឯង ទៅដុះ
ក្នុងសមុទ្រ ទៅ,” វា មុខជាស្ដាប់ បង្គាប់
អ្នករាល់គ្នា មិនខាន។
ភារកិច្ច របស់ អ្នកបំរើ
«
ក្នុងចំណោម អ្នករាល់គ្នា
ឧបមាថា,
នរណាម្នាក់ មានអ្នកបំរើ ទៅភ្ជួរស្រែ
ឬឃ្វាល ហ្វូងសត្វ។ ពេលអ្នកបំរើ នោះ វិលត្រឡប់ មកពីស្រែវិញ,
ម្ចាស់ មិនដែលនិយាយ ថា, “
សូម អញ្ជើញមក
ពិសាបាយ”
ទេ។
ផ្ទុយទៅវិញ,
ម្ចាស់តែងតែ និយាយ
ទៅកាន់ អ្នកបំរើ ថា, “
ចូរ រៀបចំ បាយទឹក ឲ្យខ្ញុំ,
រួច ទៅផ្លាស់ខោអាវ,
មកបំរើខ្ញុំ
ពេលខ្ញុំ បរិភោគ;
ចាំខ្ញុំ បរិភោគរួច សឹម អ្នក បរិភោគ
តាមក្រោយ។”
ម្ចាស់ មិនដែល អរគុណ អ្នកបំរើ
ដែលបាន ធ្វើតាម បង្គាប់ខ្លួន នោះឡើយ។ រីឯ អ្នករាល់គ្នាវិញ
ក៏ដូច្នោះដែរ។ កាលណា អ្នករាល់គ្នា បានបំពេញ
តាមព្រះបញ្ជា របស់ ព្រះជាម្ចាស់ សព្វគ្រប់ហើយ,
ចូរ ពោលថា,
“
យើងខ្ញុំ គ្រាន់តែ ជាអ្នកបំរើ ធម្មតាប៉ុណ្ណោះ,
គឺ យើងខ្ញុំ បានបំពេញ កិច្ចការ ដែលយើងខ្ញុំ ត្រូវ ធ្វើ។”»
ព្រះយេស៊ូ ប្រោស មនុស្សឃ្លង់ ដប់នាក់ ឲ្យជា
កាលព្រះយេស៊ូ កំពុងយាង ឆ្ពោះទៅក្រុង
យេរូសាឡឹម, ព្រះអង្គ
យាងកាត់ តាមស្រុក សាម៉ារី និងស្រុក កាលីឡេ។ ពេលព្រះអង្គ យាងចូល ក្នុងភូមិមួយ, មានមនុស្សឃ្លង់
ដប់នាក់ មករកព្រះអង្គ។ គេ ឈរ ពីចម្ងាយ,
ស្រែកឡើង ថា៖ «លោកគ្រូ យេស៊ូ អើយ!
សូម អាណិត មេត្តា យើងខ្ញុំផង។»
ព្រះយេស៊ូ ទតមើលគេ, ហើយ មានព្រះបន្ទូល ថា៖ «ចូរ អ្នករាល់គ្នា ទៅបង្ហាញខ្លួន ឲ្យពួក
បូជាចារ្យ ឃើញចុះ។» ពេលអ្នក ទាំងនោះ
ចេញដំណើរទៅ, គេ ក៏បានជា ស្អាត បរិសុទ្ធ
ទាំងអស់គ្នា។
ពេលឃើញខ្លួន បានជា សះស្បើយ ដូច្នេះ, មានម្នាក់ ក្នុងចំណោម អ្នកទាំងនោះ, ត្រឡប់ មកវិញ, ទាំងលើកតម្កើង សិរីរុងរឿង
របស់ ព្រះជាម្ចាស់ ដោយបន្លឺសំឡេង ខ្លាំងៗផង។ គាត់
ក្រាបទៀប ព្រះបាទា ព្រះយេស៊ូ, អោនក្បាល ដល់ដី,
ហើយ អរព្រះគុណ ព្រះអង្គ។ អ្នកនោះ ជាអ្នកស្រុក
សាម៉ារី។
ព្រះយេស៊ូ មានព្រះបន្ទូល ថា៖ «តើ ទាំងដប់នាក់ មិនបានជា ស្អាត
បរិសុទ្ធ គ្រប់ៗគ្នា ទេឬ? ចុះ ប្រាំបួន នាក់ទៀត
នៅឯណា? មានតែ ជនបរទេស ម្នាក់ វិលត្រឡប់ មកវិញ
ដើម្បី លើកតម្កើង សិរីរុងរឿង របស់ ព្រះជាម្ចាស់។»
ព្រះយេស៊ូ មានព្រះបន្ទូល ទៅគាត់ ទៀតថា៖ «ចូរ ក្រោកឡើង, អញ្ជើញ
ទៅចុះ។ ជំនឿ របស់អ្នក បានសង្គ្រោះ អ្នកហើយ។»
ទីសំគាល់ អំពី ព្រះរាជ្យ ព្រះជាម្ចាស់
ពួកខាង គណៈផារីស៊ី ទូលសួរ ព្រះយេស៊ូ ថា, ព្រះជាម្ចាស់ នឹងយាងមក គ្រងរាជ្យ នៅពេលណា?
ព្រះអង្គ មានព្រះបន្ទូល
តបទៅគេ ថា៖ «ព្រះរាជ្យ
ព្រះជាម្ចាស់ មិនមែនមក តាមបែប ដែលមនុស្ស អាចមើលឃើញ នឹងភ្នែក បានឡើយ។ គេ ពុំ អាចពោល ថា “ព្រះរាជ្យ ព្រះជាម្ចាស់ នៅទីនេះ ឬព្រះរាជ្យ ព្រះជាម្ចាស់
នៅទីនោះ” បានទេ។ ចូរ ដឹងថា,
ព្រះរាជ្យ ព្រះជាម្ចាស់ ស្ថិតនៅកណ្ដាល ចំណោម អ្នករាល់គ្នា
ហើយ។»
បន្ទាប់មក ព្រះអង្គ មានព្រះបន្ទូល
ទៅកាន់សិស្ស ថា៖ «ពេលក្រោយ
អ្នករាល់គ្នា ចង់ឃើញថ្ងៃ ដែលបុត្រមនុស្ស យាងមក, សូម្បីតែ
មួយថ្ងៃ ក៏បានដែរ; តែ អ្នករាល់គ្នា ពុំឃើញឡើយ។
ពេលមានគេ ប្រាប់អ្នករាល់គ្នា ថា, “ព្រះអង្គ
នៅទីនេះ ឬនៅទីនោះ,” កុំ រត់ទៅ ឲ្យសោះ។
បុត្រមនុស្ស នឹងយាងមក ប្រៀបបី ដូចជា ផ្លេកបន្ទោរ
ភ្លឺឆ្វាច, ឆូតកាត់ ពីជើងមេឃ ម្ខាង ទៅជើងមេឃ ម្ខាង។
ប៉ុន្តែ បុត្រមនុស្ស ត្រូវតែ រងទុក្ខវេទនា យ៉ាងខ្លាំង
ជាមុនសិន, ហើយ មនុស្ស សម័យឥឡូវនេះ នឹងបោះបង់ លោកចោល។
«នៅគ្រា ដែលបុត្រមនុស្ស
យាងមក ក៏ដូចនៅជំនាន់ លោក ណូអេ ដែរ។ កាលណោះ, មនុស្សម្នា គិតតែ ស៊ីផឹក, រៀបការ ប្ដីប្រពន្ធ, រហូត ដល់ថ្ងៃ លោក ណូអេ
ចូលក្នុងទូកធំ, ហើយ ទឹកជំនន់ ឡើងលិច
បំផ្លាញមនុស្សអស់។
«នៅគ្រា បុត្រមនុស្ស
យាងមក ក៏ដូចកាល នៅជំនាន់ លោក ឡុត ដែរ។ កាលណោះ,
មនុស្សម្នា ស៊ីផឹក, លក់ដូរ, ដាំដំណាំ និងសង់ផ្ទះ។ ប៉ុន្តែ នៅថ្ងៃ ដែលលោក
ឡុត ចាកចេញ ពីក្រុង សូដុម, មានភ្លើង និងស្ពាន់ធ័រ
បង្អុរ ពីលើមេឃមក ដូចភ្លៀង, បំផ្លាញ អ្នកក្រុង
ទាំងអស់គ្នាទៅ។
«នៅថ្ងៃ ដែលបុត្រមនុស្ស
បង្ហាញខ្លួន ក៏នឹងមាន ហេតុការណ៍ ដូច្នោះដែរ។
នៅថ្ងៃនោះ, អ្នក នៅលើ ដំបូលផ្ទះ,
ហើយ មានរបស់របរ ទុក នៅក្នុងផ្ទះ; កុំ ចុះទៅ
យកឡើយ។ រីឯ អ្នកនៅចំការ ក៏ដូច្នោះដែរ; កុំ វិលត្រឡប់ ទៅផ្ទះវិញ ឲ្យសោះ។ ចូរ នឹកចាំ អំពីរឿង ដែលកើតមាន ដល់ភរិយា លោក ឡុត។ អ្នក ដែលខំ រក្សាជីវិត របស់ខ្លួន នឹងបាត់បង់ ជីវិត; រីឯ អ្នក ដែលបាត់បង់ ជីវិត នឹងបាន រួចជីវិតវិញ។ ខ្ញុំ សូមប្រាប់ អ្នករាល់គ្នា ថា, នៅយប់នោះ
បើ មានពីរនាក់ ដេកលើគ្រែ ជាមួយគ្នា, ព្រះជាម្ចាស់
យកម្នាក់ទៅ, ទុកម្នាក់ទៀត ឲ្យនៅ។ បើ ស្ត្រី ពីរនាក់ កិនស្រូវ ជាមួយគ្នា, ព្រះជាម្ចាស់
យកម្នាក់ទៅ, ទុកម្នាក់ទៀត ឲ្យនៅ។ [បើ មានបុរស ពីរនាក់ នៅក្នុងចំការ,
ព្រះជាម្ចាស់ យកម្នាក់ទៅ, ទុកម្នាក់ទៀត
ឲ្យនៅ។]»
ពួកសិស្ស ទូលសួរព្រះអង្គ ថា៖ «បពិត្រ ព្រះអម្ចាស់, តើ ហេតុការណ៍
ទាំងនេះ នឹងកើតមាន នៅទីណា?»
ព្រះអង្គ មានព្រះបន្ទូល តបថា៖ «សាកសព នៅទីណា, ត្មាត
ក៏នឹងមកជុំគ្នា នៅទីនោះដែរ។»
No comments:
Post a Comment