ព្រះយេស៊ូ
និងលោក សាខេ
ព្រះយេស៊ូ មកដល់ក្រុង យេរីខូ, ហើយ យាងកាត់ ទីក្រុង។ មាន បុរសម្នាក់
ឈ្មោះ សាខេ ជាមេលើ អ្នកទារពន្ធ; គាត់ មានទ្រព្យ សម្បត្តិ
យ៉ាងច្រើន។ គាត់ ចង់ឃើញ ព្រះយេស៊ូ មានភិនភាគ យ៉ាងណា។
ប៉ុន្តែ ដោយមានមនុស្ស ច្រើនពេក, ហើយ
ដោយគាត់ មានមាឌតូច ទៀតផងនោះ, គាត់ មើលព្រះអង្គ
មិនឃើញទេ។ គាត់ រត់ទៅខាងមុខ, ឡើងដើមឈើ មួយដើម, ចាំមើល ព្រះយេស៊ូ, ព្រោះ ព្រះអង្គ ត្រូវ យាងកាត់ តាមនោះ។
កាលព្រះយេស៊ូ យាងមកដល់, ព្រះអង្គ ងើបព្រះភក្ត្រឡើង, ហើយ
មានព្រះបន្ទូល ទៅគាត់ ថា៖ «លោក
សាខេ អើយ, សូម អញ្ជើញ ចុះមក ជាប្រញាប់, ដ្បិត ថ្ងៃនេះ, ខ្ញុំ ត្រូវ ស្នាក់នៅ ផ្ទះលោក។» លោក សាខេ ក៏ចុះមក
ជាប្រញាប់, ហើយ ទទួល ព្រះយេស៊ូ ដោយអំណរ។
កាលមនុស្ស ទាំងអស់ ឃើញដូច្នោះ, គេ រអ៊ូ រទាំ ថា៖ «មើល៍, លោកនេះ ទៅស្នាក់ នៅផ្ទះ មនុស្សបាប។»
លោក សាខេ ក្រោកឈរឡើង, ទូលព្រះអម្ចាស់ ថា៖ «បពិត្រ ព្រះអម្ចាស់!
ទូលបង្គំ នឹងចែក ទ្រព្យសម្បត្តិ របស់ ទូលបង្គំ ចំនួន ពាក់កណ្ដាល
ដល់មនុស្ស ក្រីក្រ, ហើយ ប្រសិនបើ ទូលបង្គំ ទារពន្ធ
ពីអ្នកណា ហួសកំរិត, ទូលបង្គំ នឹងសង អ្នកនោះវិញ
មួយ ជាបួន។»
ព្រះយេស៊ូ មានព្រះបន្ទូល ទៅគាត់ ថា៖
«ថ្ងៃនេះ ការសង្គ្រោះ បានមកដល់ ផ្ទះនេះ ហើយ,
ដ្បិត បុរសនេះ ជាពូជពង្ស របស់ លោក អប្រាហាំ ដែរ។
បុត្រមនុស្ស បានមក ដើម្បី ស្វែងរក និងសង្គ្រោះ មនុស្ស
ដែលវិនាស បាត់បង់។»
ប្រស្នា អំពី ប្រាក់ណែន
កាលព្រះយេស៊ូ យាងមក ជិតដល់ក្រុង
យេរូសាឡឹម ហើយ
, ព្រះអង្គ មានព្រះបន្ទូល ជាប្រស្នា មួយទៀត ទៅកាន់
អស់អ្នក ដែលស្ដាប់ ព្រះអង្គ, ដ្បិត អ្នកទាំងនោះ
នឹកស្មាន ថា, ព្រះរាជ្យ ព្រះជាម្ចាស់ នឹងមកដល់ ភ្លាមៗនេះ
ជាមិនខាន។ ព្រះអង្គ មានព្រះបន្ទូល ថា៖ «មានបុរស ម្នាក់ ជាអ្នកមាន ត្រកូលខ្ពស់
ចេញដំណើរ ទៅស្រុកឆ្ងាយ ដើម្បី នឹងទទួល រាជាភិសេក។ កាលណា ទទួល រាជាភិសេក ហើយ, លោក នឹងត្រឡប់ មកវិញ។
មុនពេល ចេញដំណើរទៅ, លោក បានហៅ អ្នកបំរើ
របស់លោក ដប់នាក់ មកប្រគល់ប្រាក់ ឲ្យគេ មួយណែន ម្នាក់ៗ, ទាំងផ្ដាំ ថា, “ចូរ យកប្រាក់នេះ ទៅរកស៊ី
រហូត ដល់ខ្ញុំ ត្រឡប់មកវិញ។”
«រីឯ អ្នកស្រុកនោះ
ស្អប់លោក បានជាគេ ចាត់អ្នកតំណាង ឲ្យទៅ តាមក្រោយ, នាំពាក្យ ថា, “យើងខ្ញុំ មិនចង់ ឲ្យលោកនេះ
ធ្វើស្ដេច លើយើងខ្ញុំ ជាដាច់ខាត។”
លុះ បានទទួល រាជាភិសេក ហើយ, ព្រះរាជា
ក៏យាង ត្រឡប់ មកវិញ។ ទ្រង់ កោះហៅ អ្នកបំរើ
ទាំងដប់នាក់ ដែលទ្រង់ បានប្រគល់ ប្រាក់ណែននោះ មកសួរ ដើម្បី ឲ្យដឹង ថា,
ម្នាក់ៗ រកស៊ី ចំណេញ បានប៉ុន្មាន។
«អ្នកបំរើ ទីមួយ
ចូលមក គាល់ទូល ថា, “បពិត្រ ព្រះអម្ចាស់, ប្រាក់ ដែលព្រះអង្គ ប្រទានមក, ទូលបង្គំ ចំណេញបាន
ដប់ណែន។”
«ព្រះរាជា
មានរាជឱង្ការ ទៅអ្នកនោះ ថា, “ល្អហើយ! អ្នកបំរើ ដ៏ប្រសើរ អើយ, យើង តែងតាំងអ្នក ឲ្យគ្រប់គ្រង
លើក្រុងដប់, ដ្បិត អ្នក បានស្មោះត្រង់
នឹងកិច្ចការមួយ ដ៏តូចនេះ។”
«អ្នកបំរើ ទីពីរ
ចូលមកទូល ថា, “បពិត្រ ព្រះអម្ចាស់, ប្រាក់ ដែលព្រះអង្គ ប្រទានមក, ទូលបង្គំ
ចំណេញបាន ប្រាំណែន។”
«ព្រះរាជា
មានរាជឱង្ការ ទៅគាត់ ថា, “យើង តែងតាំងអ្នក ឲ្យគ្រប់គ្រង
លើក្រុងប្រាំ។”
«អ្នកបំរើ ម្នាក់ទៀត
ចូលមក ទូលថា, “បពិត្រ ព្រះអម្ចាស់, នេះនែ៎ ប្រាក់ របស់ ព្រះអង្គ។ ទូលបង្គំ
បានវេចទុក ក្នុងកន្សែង។ ទូលបង្គំ នឹកខ្លាច
ព្រះអង្គ, ដ្បិត ទ្រង់ ប្រិតប្រៀងណាស់។ ព្រះអង្គ តែងប្រមូលយក អ្វីៗ
ដែលមិនមែន ជារបស់ព្រះអង្គ, ហើយ តែងច្រូត យកផល ពីស្រែ
ដែលទ្រង់ មិនបានសាបព្រោះ។”
«ព្រះរាជា
មានរាជឱង្ការ ទៅអ្នក បំរើនោះ ថា, “នែ៎ អ្នកបំរើ
អាក្រក់! យើង នឹងកាត់ទោសអ្នក ឲ្យស្របតាម ពាក្យសំដី
របស់អ្នក។ អ្នក ដឹងស្រាប់ហើយ ថា, យើង ជាមនុស្ស ប្រិតប្រៀង; យើង ប្រមូលយក អ្វីៗ
ដែលមិនមែនជារបស់យើង, ហើយ ច្រូតយកផល ពីស្រែ
ដែលយើង មិនបាន សាបព្រោះ។ ហេតុដូចម្ដេច
បានជាអ្នក មិនយកប្រាក់ របស់យើង ទៅចងការ ដើម្បី ឲ្យយើង អាចទទួល ទាំងដើម
ទាំងការ នៅពេលយើង ត្រឡប់មកវិញ?”
«បន្ទាប់មក ព្រះរាជា
បញ្ជាទៅអ្នក ដែលនៅទីនោះ ថា, “ចូរ យកប្រាក់ ពីអ្នកនេះ,
ប្រគល់ ឲ្យអ្នក ដែលមាន ដប់ណែនទៅ។”
«អ្នក ទាំងនោះ
ទូលស្ដេច ថា, “បពិត្រ ព្រះអម្ចាស់, គាត់ មានប្រាក់ ដប់ណែនហើយ!”
«ព្រះរាជា មានរាជឱង្ការ តបថា, “យើង សូមប្រាប់ អ្នករាល់គ្នា
ថា, អ្នកណា មានហើយ, អ្នកនោះ
នឹងទទួល ថែមទៀត។ រីឯ អ្នក ដែលគ្មានវិញ,
គេ នឹងដកហូត នូវ អ្វីៗ ដែលអ្នកនោះ មាន, សូម្បីតែ បន្តិចបន្តួច ក៏មិនសល់ផង។ ម្យ៉ាងទៀត
ពួកខ្មាំងសត្រូវ ដែលមិនចង់ ឲ្យយើង គ្រងរាជ្យលើគេ ទេនោះ, ចូរ នាំគេមក, ហើយ សម្លាប់ចោល
នៅមុខយើងចុះ។”»
ព្រះយេស៊ូ
យាងចូលក្រុង យេរូសាឡឹម
កាលព្រះយេស៊ូ មានព្រះបន្ទូល
ដូច្នោះហើយ, ព្រះអង្គ ក៏យាង នាំមុខបណ្ដាជន ឡើងទៅក្រុង យេរូសាឡឹម។
លុះ ព្រះអង្គ យាងជិតដល់ភូមិ បេតផាសេ និងភូមិ បេតថានី
ដែលនៅ ចង្កេះភ្នំ ដើមអូលីវ, ព្រះអង្គ ចាត់សិស្ស ពីរ
រូប ឲ្យទៅមុន ដោយមាន ព្រះបន្ទូល ថា៖ «ចូរ ទៅភូមិ ខាងមុខនោះ។ ពេលអ្នក ទៅដល់,
អ្នក នឹងឃើញ កូនលាមួយ ដែលគេ ចងនៅទីនោះ, ពុំ ទាន់មាន នរណា ជិះនៅឡើយទេ។ ចូរ ស្រាយវា
ដឹកមក។ ប្រសិនបើ មានគេ សួរថា, “ហេតុអ្វី បានជាអ្នក ស្រាយវា?” ចូរ ឆ្លើយទៅគេ
ថា, “ព្រះអម្ចាស់ ត្រូវការវា។”»
សិស្ស ទាំងពីរ ក៏ចេញទៅ, ហើយ ឃើញដូច ព្រះយេស៊ូ មានព្រះបន្ទូល ប្រាប់គេមែន។ ពេលគេ កំពុងស្រាយកូនលា, ម្ចាស់វា សួរថា៖ «ហេតុអ្វី បានជាអ្នក ស្រាយលានេះ?»
សិស្ស ឆ្លើយ ថា៖ «ព្រះអម្ចាស់ ត្រូវការវា។»
បន្ទាប់មក អ្នក ទាំងពីរ
ដឹកកូនលា យកមកថ្វាយ ព្រះយេស៊ូ, ហើយ ក្រាលអាវធំ របស់ខ្លួន
លើខ្នងវា ថ្វាយព្រះអង្គ គង់។ នៅពេល ព្រះអង្គ
យាងទៅមុខ, មនុស្សម្នា យកអាវធំ របស់ខ្លួន មកក្រាល តាមផ្លូវ។
កាលព្រះយេស៊ូ យាងតាមផ្លូវ
ដែលចុះ ពីភ្នំ ដើមអូលីវ មកជិតដល់ក្រុង យេរូសាឡឹម មានសិស្ស ច្រើនកុះករ
អរសប្បាយ, នាំគ្នា បន្លឺសំឡេង សរសើរ តម្កើង ព្រះជាម្ចាស់ អំពី ការអស្ចារ្យ
ទាំងប៉ុន្មាន ដែលគេ បានឃើញ។
គេ ពោល ថា៖
«សូម ព្រះជាម្ចាស់ ប្រទានពរ
ដល់ព្រះមហាក្សត្រ
ដែលយាងមក ក្នុងព្រះនាម
ព្រះអម្ចាស់!
សូម សន្តិភាព កើត ពីស្ថានបរមសុខ មក!
សូម លើកតម្កើង សិរីរុងរឿង របស់
ព្រះអង្គ
នៅស្ថាន ដ៏ខ្ពង់ខ្ពស់ បំផុត!»
មានអ្នក ខាងគណៈ
ផារីស៊ីខ្លះ ដែលនៅក្នុង ចំណោម បណ្ដាជន ទូលព្រះយេស៊ូ ថា៖ «លោកគ្រូ, សូម ឃាត់
សិស្ស របស់លោក ឲ្យនៅស្ងៀមផង!»
ព្រះយេស៊ូ មានព្រះបន្ទូល តបថា៖ «ខ្ញុំ សូមប្រាប់ ឲ្យអ្នករាល់គ្នា ដឹងថា, ប្រសិនបើ អ្នកទាំងនេះ នៅស្ងៀម, ដុំថ្ម
មុខជាស្រែក ជំនួសគេវិញ មិនខាន។»
ព្រះយេស៊ូ
សោកសៅ ស្រណោះ ក្រុង យេរូសាឡឹម
កាលព្រះយេស៊ូ
យាងជិត ដល់ក្រុង យេរូសាឡឹម, ព្រះអង្គ ទតឃើញ ទីក្រុង, ហើយ ទ្រង់ ព្រះកន្សែង នឹកអាណិត ក្រុងនោះ,
ទាំងមាន ព្រះបន្ទូល ថា៖ «យេរូសាឡឹម
អើយ! គួរ ឲ្យស្ដាយពេក។ នៅថ្ងៃនេះ, អ្នក ពុំ បានយល់ ហេតុការណ៍
ដែលផ្ដល់ សេចក្ដី សុខសាន្ត មកអ្នកសោះ, ដោយអត្ថន័យ នៅលាក់កំបាំង
នៅឡើយ។ អ្នក ពុំអាច មើលឃើញ បានទេ។
នៅពេល ខាងមុខ, ខ្មាំងសត្រូវ
នឹងមកបោះទ័ព ឡោមព័ទ្ធ ជុំវិញអ្នក, ហើយ វាយប្រហារអ្នក
ពីគ្រប់ទិស។ គេ នឹងកំទេច អ្នកចោល, ព្រមទាំង សម្លាប់អ្នកក្រុង ឲ្យវិនាស បង់ផង។ គេ មិនទុក ឲ្យដុំថ្ម នៅត្រួត ពីលើគ្នា ក្នុងក្រុង ទៀតឡើយ, ដ្បិត អ្នក ពុំបាន ទទួលស្គាល់ ពេលកំណត់ ដែលព្រះជាម្ចាស់
បានយាងមក សង្គ្រោះអ្នកទេ។»
ព្រះយេស៊ូ
ដេញអ្នក លក់ដូរ ចេញ ពីព្រះវិហារ
ព្រះយេស៊ូ យាងចូល ព្រះវិហារ, ហើយ ដេញអ្នក លក់ដូរ ចេញ ពីទីនោះ, ដោយមាន
ព្រះបន្ទូល ទៅគេ ថា៖ «ក្នុងគម្ពីរ
មានចែង ថា, “ដំណាក់ របស់យើង ជាកន្លែង សម្រាប់ អធិស្ឋាន”
តែ អ្នករាល់គ្នា បែរ ជាយកធ្វើ សំបុកចោរ ទៅវិញ។»
ព្រះយេស៊ូ បានបង្រៀនគេ
នៅក្នុងព្រះវិហារ ជារៀងរាល់ថ្ងៃ។ ក្រុមនាយក បូជាចារ្យ,
ពួកអាចារ្យ, និងពួកមន្ត្រី នាំគ្នា រកមធ្យោបាយ
ធ្វើគុតព្រះអង្គ។ ប៉ុន្តែ គេ មិនដឹង ជាត្រូវ ប្រើវិធី
ណាឡើយ, ដ្បិត ប្រជាជន ទាំងមូល ប្រឹងស្ដាប់ ព្រះបន្ទូល
ព្រះអង្គ ដោយយកចិត្ត ទុកដាក់។
No comments:
Post a Comment