Reading LUKE-ACTS together as one continuous story (as it is!)
Gospel according to Luke
ACTS of the Apostles
ព្រះយេស៊ូ ត្រាស់ហៅ សិស្សបីរូប
ថ្ងៃមួយ ព្រះយេស៊ូ គង់នៅ មាត់បឹង
គេនេសារ៉ែត, មានបណ្ដាជន ជាច្រើន
ប្រជ្រៀតគ្នា នៅជុំវិញ ព្រះអង្គ ដើម្បី ស្ដាប់ព្រះបន្ទូល របស់ ព្រះជាម្ចាស់។ ព្រះអង្គ ទតឃើញ ទូកពីរ ចតនៅ មាត់ច្រាំង,
រីឯ អ្នកនេសាទ នាំគ្នា ចុះទៅ លាងអួន របស់គេ។ ព្រះយេស៊ូ យាងចុះទៅ ក្នុងទូក
របស់ ស៊ីម៉ូន, រួច ទ្រង់ សូម ឲ្យគាត់ ចេញទូក ទៅឆ្ងាយ
ពីច្រាំងបន្តិច។ ព្រះអង្គ គង់ បង្រៀន បណ្ដាជន
ពីក្នុងទូកនោះ។
លុះ ព្រះអង្គ បង្រៀនគេ ចប់ហើយ, ទ្រង់ មានព្រះបន្ទូល ទៅកាន់ ស៊ីម៉ូន ថា៖ «ចូរ បង្ហួសទូក ទៅទឹកជ្រៅ, រួច នាំគ្នាទ ម្លាក់អួនចុះ។»
ស៊ីម៉ូន តបទៅ ព្រះយេស៊ូ វិញថា៖ «លោកគ្រូ, យើងខ្ញុំ
បានអូសអួន ពេញមួយយប់ ហើយ, អត់បាន ត្រីសោះ។
ប៉ុន្តែ បើ លោកគ្រូ មានប្រសាសន៍ ដូច្នេះ ខ្ញុំ នឹងទម្លាក់អួន
តាមពាក្យ របស់ លោកគ្រូ។»
គេ ក៏ទម្លាក់អួន ទៅក្នុងទឹក, ជាប់ត្រី យ៉ាងច្រើន ស្ទើរតែ ធ្លាយអួន។ គេ បក់ដៃ ហៅមិត្តភក្ដិ ដែលនៅក្នុងទូក
មួយទៀត ឲ្យមកជួយ។ ពួកនោះ មកដល់ ជួយចាប់ត្រី
ដាក់ពេញទូក ទាំងពីរ ស្ទើរតែ នឹងលិច។
ពេលស៊ីម៉ូន-ពេត្រុស ឃើញដូច្នោះ, គាត់ ក្រាបទៀប ព្រះបាទា ព្រះយេស៊ូ, ទូលព្រះអង្គ ថា៖ «ព្រះអម្ចាស់ អើយ, សូម យាង ឲ្យឆ្ងាយ ពីទូលបង្គំទៅ, ព្រោះ ទូលបង្គំ
ជាមនុស្សបាប!»
ស៊ីម៉ូន និយាយដូច្នេះ ព្រោះគាត់ និងអស់អ្នក
ដែលនៅជាមួយ ភ័យស្ញប់ស្ញែង ជាខ្លាំង នៅពេល បានឃើញត្រី ច្រើនយ៉ាងនេះ។ រីឯ យ៉ាកុប និងយ៉ូហាន, ជាកូន សេបេដេ ដែលនេសាទ រួមជាមួយ លោក ស៊ីម៉ូន,
ក៏មានចិត្ត ដូច្នោះដែរ។
ប៉ុន្តែ ព្រះយេស៊ូ មានព្រះបន្ទូល ទៅស៊ីម៉ូន ថា៖
«កុំ ខ្លាចអី។
ពីពេលនេះ ទៅមុខ អ្នក នឹងនេសាទ មនុស្សវិញ។» ពេលទូក ទៅដល់ មាត់ច្រាំងវិញ, គេ
បោះបង់ របស់របរ ទាំងអស់ ចោល, រួចនាំគ្នា ដើរតាម ព្រះយេស៊ូទៅ។
ព្រះយេស៊ូ ប្រោសមនុស្ស ឃ្លង់ម្នាក់ ឲ្យជា
ព្រះយេស៊ូ គង់នៅ ក្នុងក្រុងមួយ មានមនុស្ស ឃ្លង់ម្នាក់ ឃើញព្រះអង្គ, គាត់ ចូលមករក, ហើយ ក្រាបថ្វាយបង្គំ, អោនមុខដល់ដី, ទូលព្រះអង្គ ថា៖ «លោកម្ចាស់, ប្រសិនបើ លោក មិនយល់ទាស់ទេ, សូម ប្រោសខ្ញុំ ប្របាទ ឲ្យបានជា ស្អាតបរិសុទ្ធផង។»
ព្រះយេស៊ូ លូកព្រះហស្ដ ទៅពាល់គាត់, ទាំងមាន ព្រះបន្ទូល ថា៖ «ខ្ញុំ យល់ព្រម ហើយ; ចូរ
ឲ្យបានជា ស្អាតបរិសុទ្ធចុះ។» រំពេចនោះ មនុស្សឃ្លង់
ក៏បានជា ស្អាតបរិសុទ្ធ ភ្លាម។
ព្រះយេស៊ូ មានព្រះបន្ទូល ហាមគាត់ ថា៖ «កុំ និយាយ ប្រាប់នរណា ឲ្យដឹងឡើយ;
ផ្ទុយទៅវិញ ត្រូវ ទៅបង្ហាញខ្លួន ដល់លោក បូជាចារ្យ, ហើយ ថ្វាយតង្វាយ ដូចលោក ម៉ូសេ បានបង្គាប់ទុក, ដើម្បី ជាសក្ខីភាព បញ្ជាក់ថា, អ្នក បានជា ស្អាត
បរិសុទ្ធមែន។»
ព្រះកិត្តិនាម របស់ ព្រះយេស៊ូ ល្បីសុសសាយ
កាន់តែ ខ្លាំងឡើងៗ។
មហាជន ជាច្រើន មកជុំគ្នា ស្ដាប់ព្រះអង្គ, ព្រមទាំង សូម ព្រះអង្គ ប្រោស ឲ្យខ្លួន បានជា ពីជំងឺ ផ្សេងៗផង។ រីឯ ព្រះយេស៊ូវិញ, ព្រះអង្គ យាងទៅ ទីស្ងាត់ ដើម្បី អធិស្ឋាន។
ព្រះយេស៊ូ ប្រោសមនុស្ស ខ្វិនម្នាក់ ឲ្យជា
ថ្ងៃមួយ ព្រះយេស៊ូ កំពុងតែ បង្រៀន បណ្ដាជន
មានពួកខាង គណៈផារីស៊ី និងអ្នកប្រាជ្ញ ខាងវិន័យ អង្គុយស្ដាប់
ព្រះអង្គដែរ។ អ្នកទាំងនោះ
ធ្វើដំណើរ មកពីភូមិនានា ក្នុងស្រុក កាលីឡេ, ស្រុក យូដា,
និងពីក្រុង យេរូសាឡឹម។ ព្រះយេស៊ូ
ប្រកបដោយ ឫទ្ធានុភាព របស់ ព្រះអម្ចាស់, ទ្រង់
ប្រោសអ្នកជំងឺ ឲ្យបានជា។ ពេលនោះ ស្រាប់តែ មានគេ សែងមនុស្ស ខ្វិនដៃ ខ្វិនជើងម្នាក់
មកដល់។ គេ មានបំណង នាំអ្នកខ្វិននោះ
ចូលទៅជិត ព្រះយេស៊ូ។ ប៉ុន្តែ
ដោយមានមនុស្ស ច្រើនពេក, គេ ពុំអាច ចូលទៅជិត ព្រះអង្គ
បានឡើយ។ ដូច្នេះ គេ ក៏សែង អ្នកជំងឺ ឡើងទៅ លើដំបូលផ្ទះ,
បកក្បឿង, សំរូតគាត់ ចុះមកកណ្ដាល
ចំណោមមនុស្ស, នៅចំពីមុខ ព្រះយេស៊ូ។
ពេលព្រះយេស៊ូ ឈ្វេងយល់ ជំនឿ របស់ អ្នកទាំងនោះ, ទ្រង់ មានព្រះបន្ទូល ទៅកាន់ អ្នកពិការ ថា៖ «អ្នក អើយ, ខ្ញុំ អត់ទោស
ឲ្យអ្នក រួចពីបាប ហើយ។»
ពួកអាចារ្យ និងពួកខាង គណៈផារីស៊ី ឮដូច្នោះ, រិះគិតក្នុងចិត្ត ថា៖ «អ្នកនេះ មានឋានៈអ្វី បានជាហ៊ាន ពោលពាក្យ ប្រមាថ ព្រះជាម្ចាស់ ដូច្នេះ?
ក្រៅពីព្រះជាម្ចាស់ មួយព្រះអង្គ, តើ អ្នកណា
អាចអត់ទោស ឲ្យមនុស្ស រួចពីបាប បាន?»
ព្រះយេស៊ូ ឈ្វេងយល់ ចិត្តគំនិត អ្នកទាំងនោះ, ទើប ទ្រង់ មានព្រះបន្ទូល ទៅគេ ថា៖ «ហេតុអ្វី បានជា អ្នករាល់គ្នា រិះគិត ដូច្នេះ? បើ ខ្ញុំ ប្រាប់អ្នក ពិការនេះ ថា៖
“ខ្ញុំ អត់ទោស ឲ្យអ្នក រួចពីបាបហើយ” ឬថា “ចូរ ក្រោកឡើង, ដើរទៅចុះ,”
តើ ឃ្លាមួយណា ស្រួល និយាយជាង?
ប៉ុន្តែ ខ្ញុំ ចង់ឲ្យ អ្នករាល់គ្នា ដឹងថា, បុត្រមនុស្ស មានអំណាច នឹងអត់ទោស ឲ្យមនុស្ស នៅក្នុងលោកនេះ
រួចពីបាបបាន។»
ព្រះអង្គ ក៏ងាកទៅរក អ្នកខ្វិន, ហើយ មានព្រះបន្ទូល ថា, «ចូរ ក្រោកឡើង, យកគ្រែស្នែង
របស់អ្នក ដើរទៅផ្ទះ វិញទៅ។» រំពេចនោះ, អ្នកខ្វិន ក្រោកឡើង នៅមុខ មនុស្ស ទាំងអស់, រួច យកគ្រែស្នែង ដែលគេ សែងខ្លួនមក ដើរត្រឡប់ ទៅផ្ទះវិញ,
ទាំងលើកតម្កើង សិរីរុងរឿង របស់ ព្រះជាម្ចាស់ផង។
អស់អ្នក ដែលនៅ ទីនោះ ស្លុតស្មារតី គ្រប់ៗគ្នា, ហើយ លើកតម្កើង សិរីរុងរឿង របស់ ព្រះជាម្ចាស់។ គេ ភ័យខ្លាច ជាខ្លាំង ក៏និយាយគ្នា ថា៖ «ថ្ងៃនេះ
យើង បានឃើញ ហេតុការណ៍ ចំឡែក អស្ចារ្យមែន។»
ព្រះយេស៊ូ ត្រាស់ហៅ លេវី
បន្ទាប់មក ព្រះយេស៊ូ យាងចាកចេញ ពីទីនោះ, ទ្រង់ ទតឃើញ អ្នកទារពន្ធ ម្នាក់, ឈ្មោះ លេវី, អង្គុយនៅកន្លែង យកពន្ធ។
ព្រះអង្គ មានព្រះបន្ទូល ទៅគាត់ ថា៖ «សូម អញ្ជើញ មកតាមខ្ញុំ។»
លេវី ក្រោកឡើង, ទុកកិច្ចការ ទាំងអស់ចោល, ហើយ ដើរតាម
ព្រះយេស៊ូទៅ។ លេវី
បានរៀបចំ ពិធី ជប់លៀងមួយ យ៉ាងធំ ថ្វាយព្រះអង្គ នៅផ្ទះ របស់លោក។
មានអ្នក ទារពន្ធ, ព្រមទាំង មនុស្ស ឯទៀតៗ
ជាច្រើន, ចូលរួម ជាមួយដែរ។
ពួកខាង គណៈផារីស៊ី និងពួក អាចារ្យ ពីគណៈផារីស៊ី
ទាស់ចិត្ត យ៉ាងខ្លាំង។ គេ និយាយ ទៅកាន់
ក្រុមសិស្ស របស់ ព្រះអង្គ ថា៖ «ហេតុអ្វី
បានជាអ្នករាល់គ្នា បរិភោគ ជាមួយ អ្នកទារពន្ធ និងមនុស្សបាប ដូច្នេះ?»
ព្រះយេស៊ូ តបទៅគេ ថា៖ «មនុស្ស មានសុខភាពល្អ មិនត្រូវការ គ្រូពេទ្យឡើយ។
មានតែ អ្នកជំងឺប៉ុណ្ណោះ ដែលត្រូវការ។ ខ្ញុំ មិនមែន មករក មនុស្ស សុចរិតទេ,
គឺ មករក មនុស្សបាប ដើម្បី ឲ្យគេ កែប្រែ ចិត្តគំនិត។»
អំពី ការតម អាហារ
មានគេ ទូលសួរ ព្រះយេស៊ូ ថា៖ «ពួកសិស្ស របស់លោក យ៉ូហាន និងពួកសិស្ស ខាងគណៈផារីស៊ី
តែងតែ តមអាហារ និងសូត្រធម៌ ជាញឹកញាប់។ ចុះ
ហេតុដូចម្ដេច បានជាសិស្ស របស់លោក បែរជា នាំគ្នា បរិភោគ ដូច្នេះ?»
ព្រះយេស៊ូ មាន ព្រះបន្ទូល តបទៅគេ វិញថា៖ «ក្នុងពិធី មង្គលការ, ពេលកូនកំលោះ នៅជាមួយ, តើ ភ្ញៀវ អាចតម អាហារកើត
ឬ? ទេ, គេ មិនអាចតម បានឡើយ។ ថ្ងៃក្រោយ, ពេលគេ
ចាប់ស្វាមី យកទៅ, ទើប ភ្ញៀវ ទាំងនោះ តមអាហារ។»
ព្រះយេស៊ូ មានព្រះបន្ទូល ជាពាក្យប្រស្នា ថា៖
«ពុំ ដែលមាននរណា
ហែកសម្លៀក បំពាក់ថ្មី យកទៅប៉ះ សម្លៀក បំពាក់ចាស់ នោះឡើយ។ ធ្វើដូច្នេះ, សម្លៀកបំពាក់ថ្មី នឹងត្រូវ រហែក,
ហើយ ក្រណាត់ចាស់ និងក្រណាត់ថ្មី ក៏មិនសមគ្នាដែរ។ ពុំ ដែលមាន នរណា ច្រកស្រា ទំពាំងបាយជូរ
ថ្មី ទៅក្នុងថង់ ស្បែកចាស់ឡើយ។ បើ ធ្វើដូច្នេះ
ស្រាថ្មី នឹងធ្វើ ឲ្យថង់ស្បែក ចាស់នោះ ធ្លុះ បណ្ដាល ឲ្យស្រា ហូរចេញ,
ហើយ ថង់ស្បែក ក៏ត្រូវ ខូចខាត មិនខាន។ ត្រូវ ច្រកស្រាថ្មី ទៅក្នុង ថង់ស្បែកថ្មី។ កាលបើ បានពិសា ស្រាទំពាំងបាយជូរ ចាស់ហើយ,
មិនដែល មាននរណា ចង់ពិសាស្រាថ្មីទេ, ព្រោះ
គេ ថា “ស្រាចាស់ ឆ្ងាញ់ជាង ស្រាថ្មី។”»
We should go back to Sanskrit which is similar to Hindi where each word is connected by a bar like so:
ReplyDeleteयह मेरा घर है. = This is my home.