Reading LUKE-ACTS together as one continuous story (as it is!)
Gospel according to Luke
ACTS of the Apostles
ព្រះយេស៊ូ ប្រោសអ្នកបំរើ របស់ នាយទាហាន
រ៉ូម៉ាំង ឲ្យជា
កាលព្រះយេស៊ូ មានព្រះបន្ទូល ឲ្យប្រជាជន
ស្ដាប់ ចប់សព្វ គ្រប់ហើយ, ព្រះអង្គ
ក៏យាង ចូលទៅក្រុង កាពើណិម។ នៅក្រុងនោះ, មានអ្នកបំរើ សំណព្វចិត្ត របស់ នាយទាហាន
រ៉ូម៉ាំងម្នាក់ មានជំងឺ ជាទម្ងន់ ជិតស្លាប់។
ពេលនាយទាហាននោះ ឮគេ និយាយ អំពី ព្រះយេស៊ូ, គាត់ ក៏ចាត់ចាស់ទុំ នៃជនជាតិ យូដាខ្លះ ឲ្យទៅ យាងព្រះអង្គ
មកប្រោស អ្នកបំរើ របស់គាត់។ ចាស់ទុំ ទាំងនោះ ទៅគាល់ ព្រះយេស៊ូ, ទទូចអង្វរ
ព្រះអង្គ ថា៖ «នាយទាហាននោះ ជាមនុស្សម្នាក់ ដែលគួរតែ
លោក ប្រោសប្រណី ដល់គាត់, ព្រោះ
គាត់ ស្រឡាញ់ ជាតិសាសន៍ របស់យើង, ថែមទាំង បានសង់ សាលាប្រជុំ
ឲ្យយើងផង។» ព្រះយេស៊ូ យាងទៅ
ជាមួយចាស់ទុំ ទាំងនោះ។
លុះ យាងជិតដល់ហើយ, នាយទាហាន ចាត់មិត្តភក្ដិ របស់គាត់ ឲ្យមកទូល
ថា៖ «លោកម្ចាស់, មិនបាច់ អញ្ជើញចូល
ផ្ទះខ្ញុំ ប្របាទទេ, ដ្បិត ខ្ញុំ ប្របាទ មានឋានៈ ទន់ទាបណាស់,
មិនសម នឹងទទួលលោក ក្នុងផ្ទះខ្ញុំ ប្របាទឡើយ។ ហេតុនេះហើយ បានជាខ្ញុំ ប្របាទ
មិនហ៊ាន មកជួប លោកផ្ទាល់។ សូម លោក
មេត្តា មានប្រសាសន៍ តែមួយម៉ាត់, នោះ អ្នកបំរើ
របស់ខ្ញុំ ប្របាទ នឹងជា សះស្បើយ មិនខាន។ ខ្ញុំ ប្របាទ ជាអ្នក នៅក្រោម បញ្ជាគេ, ហើយ
ក៏មាន កូនទាហាន ជាច្រើន នៅក្រោម បញ្ជាខ្ញុំ ប្របាទដែរ។ បើ ខ្ញុំ ប្របាទ បញ្ជាអ្នកណាម្នាក់ ឲ្យទៅ, គេ ប្រាកដ ជាទៅ; បើ ប្រាប់ ម្នាក់ទៀត ឲ្យមក,
គេ នឹងមក។ ពេលខ្ញុំ ប្របាទ ប្រាប់អ្នកបំរើ ឲ្យធ្វើការ អ្វីមួយ គេ នឹងធ្វើតាម។»
កាលព្រះយេស៊ូ ទ្រង់ ព្រះសណ្ដាប់ពាក្យ ទាំងនេះហើយ, ព្រះអង្គ ស្ងើចសរសើរ នាយទាហាន នោះណាស់។
ព្រះអង្គ ងាកទៅរក បណ្ដាជន ដែលដើរតាម ព្រះអង្គ, ហើយ មានព្រះបន្ទូល ថា៖ «ខ្ញុំ មិនដែលឃើញ នរណា មានជំនឿ បែបនេះឡើយ, ទោះបី នៅស្រុក អ៊ីស្រាអែល ក៏គ្មានផង។» មិត្តភក្ដិ ដែលនាយទាហាន ចាត់ឲ្យមក
ក៏វិលត្រឡប់ ទៅវិញ, ឃើញអ្នកបំរើ បានជា សះស្បើយ។
ព្រះយេស៊ូ ប្រោសកូនប្រុស របស់ ស្ត្រីមេម៉ាយ
ម្នាក់ ឲ្យរស់ឡើងវិញ
ក្រោយមកទៀត ព្រះយេស៊ូ យាងឆ្ពោះ ទៅភូមិមួយ
ឈ្មោះ ណាអ៊ីន។ សិស្ស របស់ ព្រះអង្គ
និងបណ្ដាជន ជាច្រើន ក៏ធ្វើដំណើរ ទៅជាមួយ ព្រះអង្គដែរ។ ពេលព្រះអង្គ យាងមក ជិតដល់ទ្វារ កំពែងក្រុង,
មានគេ ដង្ហែសព យកទៅបញ្ចុះ។ បុគ្គល
ដែលស្លាប់នោះ ជាកូនប្រុស តែមួយ របស់ ស្ត្រីមេម៉ាយ ម្នាក់។ អ្នកស្រុក ជាច្រើន បានមកជួយ ដង្ហែសព ជាមួយគាត់។ កាលព្រះអម្ចាស់ ឃើញ ស្ត្រីមេម៉ាយ នោះ,
ព្រះអង្គ មានព្រះហឫទ័យ អាណិត អាសូរ គាត់ យ៉ាងខ្លាំង។ ព្រះអង្គ មានព្រះបន្ទូល ទៅគាត់
ថា៖ «សូម កុំ យំអី។»
ព្រះអង្គ យាងចូលទៅជិត, ទ្រង់ ពាល់មឈូស, ពួកអ្នកសែង
ក៏នាំគ្នាឈប់។ ព្រះអង្គ
មានព្រះបន្ទូល ថា៖ «អ្នកកំលោះ អើយ,
ចូរ ក្រោកឡើង!» រំពេចនោះ, បុគ្គល ដែលស្លាប់ ក៏ក្រោកអង្គុយ, ហើយ ចាប់ផ្ដើម
និយាយស្ដី។ ព្រះយេស៊ូ ប្រគល់ អ្នកកំលោះ
ទៅម្ដាយវិញ។
គេ ស្ញែងខ្លាច ទាំងអស់គ្នា, ហើយ លើកតម្កើង សិរីរុងរឿង របស់ ព្រះជាម្ចាស់
ដោយពោល ថា៖ «មានព្យាការី ដ៏ប្រសើរ ឧត្ដមមួយរូប
បានមក នៅក្នុង ចំណោមយើង ហើយ, ព្រះជាម្ចាស់ យាងមក
រំដោះ ប្រជារាស្ត្រ របស់ ព្រះអង្គ។»
ពាក្យ ដែលគេ និយាយ អំពី ព្រះយេស៊ូ បានលេចឮ
ពាសពេញ ក្នុងស្រុក យូដា និងតំបន់ ជិតខាង ទាំងមូល។
យ៉ូហាន-បាទីស្ដ ចាត់សិស្ស ទៅជួប ព្រះយេស៊ូ
សិស្ស របស់ យ៉ូហាន បានរៀបរាប់ ជូនលោក
នូវហេតុការណ៍ ទាំងអស់នោះ។ យ៉ូហាន ក៏ហៅសិស្ស ពីរនាក់មក, រួច ចាត់ឲ្យទៅ ទូលសួរ ព្រះយេស៊ូ ជាអម្ចាស់ ថា៖ «តើ លោក ជាព្រះគ្រិស្ដ ដែលត្រូវ យាងមក, ឬមួយ
យើងខ្ញុំ ត្រូវ រង់ចាំ ម្នាក់ផ្សេងទៀត?»
អ្នកទាំងពីរ ទៅដល់, ទូលសួរ ព្រះយេស៊ូ ថា៖ «លោក
យ៉ូហាន-បាទីស្ដ ចាត់ឲ្យយើងខ្ញុំ មកសួរលោក ថា,
"តើ លោក ជាព្រះគ្រិស្ដ ដែលត្រូវ យាងមក, ឬមួយ ក៏យើងខ្ញុំ ត្រូវ រង់ចាំ ម្នាក់ផ្សេងទៀត?"»
នៅគ្រានោះ ព្រះយេស៊ូ កំពុងប្រោស អ្នកជំងឺ, មនុស្សពិការ, និងមនុស្ស
ដែលមាន វិញ្ញាណអាក្រក់ នៅក្នុងខ្លួន ឲ្យបានជា។ ព្រះអង្គ ក៏បានប្រោស មនុស្សខ្វាក់ ជាច្រើន ឲ្យមើលឃើញដែរ។ ព្រះអង្គ មានព្រះបន្ទូល ទៅសិស្ស ទាំងពីរ
នាក់នោះ ថា៖ «ចូរ អ្នក
ទៅជំរាបលោក យ៉ូហាន នូវហេតុការណ៍ ដែលអ្នករាល់គ្នា បានឃើញ និងបានឮ,
គឺ មនុស្សខ្វាក់ មើលឃើញ, មនុស្សខ្វិន
ដើរបាន, មនុស្សឃ្លង់ ជាស្អាតបរិសុទ្ធ, មនុស្សថ្លង់ ស្ដាប់ឮ, មនុស្សស្លាប់ បានរស់ ឡើងវិញ,
ហើយ គេ នាំដំណឹងល្អ ទៅប្រាប់ ជនក្រីក្រ។ អ្នកណា មិនរវាតចិត្ត
ចេញពីជំនឿ ព្រោះតែ ខ្ញុំ, អ្នកនោះ ពិតជាមាន សុភមង្គលហើយ។»
ពេលសិស្ស របស់ យ៉ូហាន ត្រឡប់ទៅវិញ, ព្រះយេស៊ូ មានព្រះបន្ទូល ទៅមហាជន អំពី យ៉ូហាន ថា៖
«តើ អ្នករាល់គ្នា ទៅវាល រហោស្ថាន
រកមើលអ្វី? មើល ដើមត្រែង ដែលត្រូវ ខ្យល់បក់
នោះឬ? តើ អ្នករាល់គ្នា
ទៅរកមើលអ្វី? មើលមនុស្ស ស្លៀកពាក់ល្អ រុងរឿង
ឬ? តាមធម្មតា, អស់អ្នក ដែលស្លៀកពាក់ល្អ
រុងរឿង, ហើយ មានជីវភាព ខ្ពង់ខ្ពស់, គេ រស់នៅ ក្នុងវាំង ឯណោះ។ បើ ដូច្នេះ តើ អ្នករាល់គ្នា ទៅរកមើល អ្វី? រកមើល ព្យាការី ម្នាក់ឬ? ត្រូវ ហើយ,
ខ្ញុំ សូមប្រាប់ ឲ្យអ្នករាល់គ្នា ដឹងថា, លោកនោះ ប្រសើរជាង ព្យាការី ទៅទៀត, ដ្បិត ក្នុងគម្ពីរ មានចែង អំពី លោក យ៉ូហាន ថា៖ “ចាត់ទូតយើង ឲ្យទៅមុន ព្រះអង្គ ដើម្បី រៀបចំផ្លូវ
របស់ ព្រះអង្គ។” ខ្ញុំ សូមប្រាប់ ឲ្យអ្នករាល់គ្នា
ដឹងថា, បណ្ដាមនុស្ស ដែលកើតមក ក្នុងលោកនេះ, ពុំមាន នរណាម្នាក់ ប្រសើរជាង លោក យ៉ូហាន ឡើយ។ ប៉ុន្តែ អ្នកណា តូចជាងគេ នៅក្នុង ព្រះរាជ្យ របស់ ព្រះជាម្ចាស់,
អ្នកនោះ ប្រសើរ លើសលោក យ៉ូហាន ទៅទៀត។»
(ប្រជាជន ទាំងមូល និងអ្នកទារពន្ធ
ដែលបានស្ដាប់ ព្រះយេស៊ូ ទទួលស្គាល់ ថា, ព្រះជាម្ចាស់ ពិតជាមាន
ព្រះហឫទ័យ សុចរិតមែន, ពីព្រោះ គេ បានទទួលពិធី ជ្រមុជទឹក ពីយ៉ូហាន។
រីឯ ពួកខាង គណៈផារីស៊ី និងពួកបណ្ឌិត ខាងវិន័យ
មិនទទួលស្គាល់ គំរោងការ ដែលព្រះជាម្ចាស់ បានរៀបចំ សម្រាប់គេ នោះទេ,
គឺ គេ បដិសេធ មិនព្រមទទួល ពិធីជ្រមុជទឹក ពីលោក យ៉ូហាន។)
ព្រះយេស៊ូ មានព្រះបន្ទូល៖ «តើ ខ្ញុំ
ប្រដូចមនុស្ស ជំនាន់នេះ ទៅនឹងមនុស្ស ប្រភេទណា? តើ គេ ដូចនរណា? គឺ គេ ប្រៀបបី ដូចជា កូនក្មេង ដែលអង្គុយលេង នៅផ្សារ, ហើយ ស្រែកដាក់គ្នា ទៅវិញ ទៅមក ថា៖
“យើង បានផ្លុំខ្លុយ,
តែ ពួកឯង មិនព្រមរាំ។
យើង បានស្មូត្រ បទទំនួញ,
តែ ពួកឯង ក៏ពុំព្រមយំដែរ។”
យ៉ាងណាមិញ លោក យ៉ូហាន-បាទីស្ដ បានមក, លោក
តមអាហារ, លោក តមសុរា, តែ អ្នករាល់គ្នា
ថា លោក មានអារក្សចូល។ រីឯ
បុត្រមនុស្ស ក៏បានមកដែរ។ លោក បរិភោគ អាហារ
និងពិសាសុរា, តែ អ្នករាល់គ្នា ថា “មើលចុះ, អ្នកនេះ គិតតែ ពីស៊ីផឹក, ហើយ សេពគប់ ជាមួយ ពួកទារពន្ធ និងមនុស្សបាប។” ប៉ុន្តែ អស់អ្នក ដែលមានប្រាជ្ញា ទទួលស្គាល់
ថា, ព្រះប្រាជ្ញាញាណ របស់ ព្រះជាម្ចាស់ ពិតជាល្អ ត្រឹមត្រូវ
មែន។»
ព្រះយេស៊ូ លើកលែងទោស ឲ្យស្ត្រី មានបាប
ម្នាក់
មានបុរសម្នាក់ ខាងគណៈផារីស៊ី បានយាង ព្រះយេស៊ូ
ទៅសោយ ព្រះស្ងោយ។ ព្រះអង្គ
ក៏យាងទៅផ្ទះ បុរសនោះ, ហើយ គង់រួមតុ ជាមួយគាត់។ នៅក្រុងនោះ មានស្ត្រីម្នាក់
មានកេរ្តិ៍ឈ្មោះ មិនល្អ។ ពេលឮថា ព្រះយេស៊ូ
គង់នៅ ក្នុងផ្ទះ អ្នកខាង គណៈផារីស៊ី, នោះ នាង យកដបថ្មកែវ
ដាក់ប្រេងក្រអូប ចូលមក។ នាង នៅពីក្រោយ ព្រះយេស៊ូ, ក្រាបទៀប ព្រះបាទា
ព្រះអង្គ។ នាង យំសំរក់
ទឹកភ្នែក ជោកព្រះបាទា ព្រះយេស៊ូ, ហើយ យកសក់ មកជូត។
បន្ទាប់មក នាង ថើប, រួច យកប្រេងក្រអូប
មកចាក់ ពីលើផង។
ពេលបុរស ម្ចាស់ផ្ទះ ឃើញដូច្នោះ, គាត់ រិះគិត ក្នុងចិត្ត ថា៖ «បើ លោកនេះ ពិតជាព្យាការី មែន, ច្បាស់ ជាលោក
ជ្រាបថា ស្ត្រី ដែលពាល់ លោកនេះ ជាស្ត្រី ប្រភេទណា ពុំខាន, គឺ នាង ជាមនុស្សបាប។»
ព្រះយេស៊ូ មានព្រះបន្ទូល ទៅបុរស ខាងគណៈ ផារីស៊ីនោះ
ថា៖ «លោក ស៊ីម៉ូន, ខ្ញុំ ចង់និយាយ រឿងមួយ ជាមួយលោក។»
ស៊ីម៉ូន ទូលតប ទៅព្រះអង្គ ថា៖ «សូម លោកគ្រូ មានប្រសាសន៍ មកចុះ។»
ព្រះយេស៊ូ មានព្រះបន្ទូល ថា៖ «មានមនុស្ស ពីរនាក់ ជំពាក់ប្រាក់គេ,
ម្នាក់ ជំពាក់ប្រាំរយ, ម្នាក់ទៀត ហាសិប។ ដោយអ្នក ទាំងពីរ គ្មានប្រាក់សង
ម្ចាស់ប្រាក់ ក៏លុបបំណុលចោល ឈប់ទារ ពីអ្នក ទាំងពីរ នោះទៅ។ ក្នុងចំណោម អ្នកទាំងពីរ, តើ អ្នកណា ស្រឡាញ់ម្ចាស់ បំណុលជាង?»
លោក ស៊ីម៉ូន ទូលឆ្លើយ ថា៖ «តាមយោបល់ខ្ញុំ គឺ អ្នក ដែលជំពាក់ប្រាក់ ច្រើនជាង។»
ព្រះយេស៊ូ មានព្រះបន្ទូល ទៅលោក ស៊ីម៉ូន ថា៖
«លោក មានយោបល់
ត្រឹមត្រូវ មែន។»
បន្ទាប់មក, ព្រះអង្គ
បែរទៅរក ស្ត្រីនោះ, រួច មានព្រះបន្ទូល ទៅលោក ស៊ីម៉ូន
ថា៖ «សូម មើលស្ត្រី នេះចុះ,
ខ្ញុំ បានចូលមក ក្នុងផ្ទះលោក, តែ លោក
ពុំបាន យកទឹក មកលាងជើងខ្ញុំទេ។ រីឯ នាង,
នាង បានសំរក់ ទឹកភ្នែក ជោកជើងខ្ញុំ, ព្រមទាំង
យកសក់នាង មកជូត ទៀតផង។ លោក មិនបាន ថើបខ្ញុំទេ។ រីឯ
នាងវិញ, តាំងពីខ្ញុំ ចូលមក, នាង
ចេះតែ ថើបជើងខ្ញុំ ឥតឈប់ឈរ សោះឡើយ។ លោក មិនបាន យកប្រេង មកលាប ក្បាលខ្ញុំទេ។ រីឯ នាងវិញ, នាង បានចាក់ ប្រេងក្រអូប
លាបជើងខ្ញុំ។ ហេតុនេះហើយ,
ខ្ញុំ សូមប្រាប់ ឲ្យលោក ដឹងថា, នាង
សំដែង សេចក្ដីស្រឡាញ់ ជាខ្លាំង យ៉ាងនេះ, ព្រោះ ព្រះជាម្ចាស់
បានប្រោស ឲ្យនាង រួចពីបាប ជាច្រើន។ រីឯ អ្នក ដែលព្រះជាម្ចាស់ លើកលែងទោស ឲ្យតិច
ក៏សំដែង សេចក្ដី ស្រឡាញ់ តិចដែរ។»
ព្រះយេស៊ូ មានព្រះបន្ទូល ទៅស្ត្រីនោះ ថា៖ «ខ្ញុំ អត់ទោស ឲ្យនាង បានរួច ពីបាបហើយ។»
ព្រះយេស៊ូ មានព្រះបន្ទូល ទៅនាង ទៀតថា៖ «ជំនឿ របស់នាង បានសង្គ្រោះ នាងហើយ។
សូម អញ្ជើញទៅវិញ ដោយសុខសាន្តចុះ។»
No comments:
Post a Comment