Paris Peace Accords 23 Oct. 1991

Sunday, September 7, 2014

លូកា ៨ | Luke 8

Reading LUKE-ACTS together as one continuous story (as it is!)

Gospel according to Luke 
ដំណឹងល្អ​ រៀប​រៀង​ ដោយលោក​ លូកា
Background Notes



ACTS of the Apostles
កិច្ចការ រៀប​រៀង​ ដោយលោក​ លូកា
Background Notes






ស្ត្រីៗ ដែលបំរើព្រះយេស៊ូ

បន្ទាប់​មក​ទៀត, ព្រះយេស៊ូ​ យាង​ទៅ​ តាម​ក្រុង​ តាម​ភូមិ​នានា, ទាំង​ប្រកាស និង​ផ្សព្វផ្សាយ ​ដំណឹងល្អ អំពី​ ព្រះរាជ្យរបស់​ ព្រះជាម្ចាស់។  សាវ័ក ទាំង​ដប់ពីរ​ រូប​ ទៅ​ជា​មួយ​ ព្រះអង្គ, ហើយ ​មាន​ស្ត្រី​ ខ្លះ​ទៀត​ ដែល​ព្រះអង្គ ​បាន​ប្រោស​ ឲ្យ​ជា​ ពី​ជំងឺ និង​បណ្ដេញ​ វិញ្ញាណ​អាក្រក់ ​ចេញ ក៏​តាម​ទៅ ​ជា​មួយ​ដែរ, គឺ​ មាន​ម៉ារី ​ជា​អ្នក​ស្រុក ​ម៉ាដាឡា ដែល​ព្រះអង្គ ​បាន​ដេញ​ អារក្ស​ ប្រាំពីរ ​ចេញ​ពី​នាង, យ៉ូអាន់ ភរិយា ​របស់​ ឃូសា ជា​មហាតលិក ​របស់ ​ព្រះបាទ​ ហេរ៉ូដ, ស៊ូសាន, ព្រម​ទាំង ​ស្ត្រី​ ឯទៀតៗ ​ជា​ច្រើន ដែល​បាន​ ចំណាយ​ ធនធាន ​របស់​ខ្លួន ដើម្បី ​ទំនុក​បម្រុង​ ព្រះយេស៊ូ និង​សិស្សរបស់​ ព្រះអង្គ។

ប្រស្នា​ អំពី ​គ្រាប់​ពូជ

មាន​បណ្ដាជន ​ច្រើន​កុះករ​ ចេញ​ពី ​ទីក្រុង​នានា មក​រក​ ព្រះយេស៊ូ។  ព្រះអង្គ​ មាន​ព្រះបន្ទូល​ ជា​ប្រស្នា​ ដូច​ត​ទៅ៖

«មាន​បុរសម្នាក់ ​ចេញ​ទៅ​ ព្រោះ​គ្រាប់​ពូជ។  ពេល​គាត់​ ព្រោះ, មាន​គ្រាប់​ពូជ​ខ្លះ ​ធ្លាក់​ទៅ​លើ​ផ្លូវ ត្រូវ ​គេ​ ដើរ​ជាន់, ហើយ ​សត្វ​មក​ចឹក​ស៊ី ​អស់​ទៅ។  មាន​គ្រាប់​ពូជ​ ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី, ​មាន​ថ្ម កាល​ពន្លក ​ដុះ​ឡើង, ក៏​ក្រៀម​ស្វិត ទៅ​វិញ, ព្រោះ​ខ្វះ​ទឹក។  មាន​គ្រាប់​ពូជ ​ខ្លះ​ទៀត​ ធ្លាក់​ទៅ​លើ​ដី​ មាន​បន្លា។  បន្លា ​ដុះ​ឡើង​ ជា​មួយ ​គ្រាប់​ពូជ, ហើយ ​រួប​រឹត ​គ្រាប់​ពូជ​នោះ​ មិន​ឲ្យ​ដុះ ​ឡើង​បាន។  មាន​គ្រាប់​ពូជ​ ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​ មាន​ជីជាតិ​ល្អ, គ្រាប់​ពូជ​ ដុះ​ឡើង ឲ្យ​ផល​មួយ ​ជា​មួយ​រយ។»

ព្រះយេស៊ូ​ បន្លឺ​ព្រះសូរសៀង ​ថែម​ទៀត ​ថា៖ «អស់​អ្នក ​ដែល​ឮ ​ពាក្យ​នេះ, សូម​ យក​ទៅ ​ពិចារណា​ចុះ។»

ព្រះយេស៊ូ​ ពន្យល់​ពាក្យ​ប្រស្នា​ ស្ដី​អំពី​ គ្រាប់​ពូជ

សិស្សរបស់​ ព្រះយេស៊ូ ទូល​សួរ​ ព្រះអង្គ ​ថា៖ «តើ​ ពាក្យ​ប្រស្នា​នោះ មាន​ន័យ​ ដូច​ម្ដេច?» 

ព្រះអង្គ ​មាន​ព្រះបន្ទូល ​តប​ថា៖ «ព្រះជាម្ចាស់​ បាន​ប្រោស​ ប្រទាន ​ឲ្យ​អ្នក​រាល់​គ្នា យល់​គំរោងការ​ ដ៏​លាក់​កំបាំង​ នៃ​ព្រះរាជ្យរបស់​ ព្រះអង្គ។  ចំពោះ​ អ្នក​ដទៃ, ព្រះអង្គ​ ប្រើ​ ជា​ពាក្យ​ ប្រស្នា​វិញ។  ដូច្នេះ ទោះ​បី​ គេ ​មើល ក៏​ពុំ​ឃើញ, ទោះ​បី ​គេ​ ស្ដាប់ ក៏​ពុំ​យល់ដែរ។  រីឯ​ ប្រស្នា​នោះ​ មាន​ន័យ​ ដូច​ត​ទៅ៖ គ្រាប់​ពូជ​ ជា​ព្រះបន្ទូល​ របស់​ ព្រះជាម្ចាស់។  មនុស្ស​ខ្លះ ប្រៀប​បី​ដូច​ ជា​ផ្លូវ ដែល​គ្រាប់​ពូជ​ ធ្លាក់។  គេ​ បាន​ស្ដាប់​ ព្រះបន្ទូល, តែ​ មារ​សាតាំងមក​ឆក់​យក​ ពី​ចិត្ត​គេ ដើម្បី​ កុំ ​ឲ្យ​គេ​ ជឿ និង​កុំ​ ឲ្យ​គេ ​រួច​ជីវិត។  មនុស្ស​ ខ្លះ​ទៀត ​ប្រៀប​បី ​ដូចជា​ដី ​មាន​ថ្ម។  កាល​បាន​ស្ដាប់ ​ព្រះបន្ទូល​ហើយ, គេ​ ទទួល​យក ​ដោយ​អំណរ។  ប៉ុន្តែ គេ​ ជឿ​តែ​ មួយភ្លែត, ពុំ​ទុក​ ឲ្យ​ព្រះបន្ទូល​ ចាក់​ឫស​ឡើយ។  គេ​ បោះ​បង់​ចោល​ ជំនឿ នៅ​ពេល​ណា​ មាន​ការ​ល្បួង។  គ្រាប់​ពូជ​ ដែល​ធ្លាក់​ ទៅ​លើ​ដី​ មាន​បន្លា ប្រៀប​បីដូច​ជា ​អស់​អ្នក ​ដែល​បាន​ស្ដាប់​ ព្រះបន្ទូល​ តែ​ ចិត្ត​ខ្វល់​ខ្វាយ, ចិត្ត​លោភលន់​ ចង់​បាន​ ទ្រព្យសម្បត្តិ, និង​ចិត្ត​ ស្រើបស្រាល, មក​រួប​រឹត​ ផល​ផ្លែ​ មិន​ឲ្យ​ទុំ​ បាន​ឡើយ។  រីឯ​ គ្រាប់​ពូជ ​ធ្លាក់​ទៅ​លើ​ដី​ មាន​ជីជាតិ​ល្អ ប្រៀប​បី ​ដូច​ជា​អស់​អ្នក​ ដែល​ស្ដាប់​ ព្រះបន្ទូល, ហើយ​ ចង​ចាំ​ទុក​ យ៉ាង​ស្មោះ​ អស់​ពី​ចិត្ត រហូត ​ដល់​បាន​បង្កើត ​ផល​ផ្លែ​ ជា​ច្រើន ដោយ​ចិត្ត​ស៊ូ​ទ្រាំ។

ប្រស្នា​ អំពី​ ចង្កៀង

«ពុំ​ ដែល​មាន ​នរណា​ អុជ​ចង្កៀង, ហើយ ​យក​ធុង​ មក​គ្រប​ពី​លើ, ឬ​យក​ទៅ​ដាក់ ​ក្រោម​គ្រែ​ឡើយ។  គេ ​តែង​យក​ចង្កៀង ទៅ​ដាក់​ លើ​ជើង​ចង្កៀង ដើម្បី ​បំភ្លឺ​ អស់​អ្នក​ ដែល​ចូល​ក្នុង​ផ្ទះ។  គ្រប់​ ការ​លាក់​កំបាំង នឹងត្រូវ ​បើក​ ឲ្យ​គេ​ដឹង, ហើយ​ គ្រប់​ អាថ៌កំបាំង ក៏​នឹង​លេច​មក ​ឲ្យ​មនុស្ស ​គ្រប់​គ្នា​ ស្គាល់​ច្បាស់​ដែរ។  ដូច្នេះ ចូរ​ ប្រុង​ប្រយ័ត្ន​ អំពី​ របៀប ​ដែល​អ្នក​រាល់​គ្នា​ ស្ដាប់, ព្រោះ​ អ្នក​ណា ​មាន​ហើយ, ព្រះជាម្ចាស់ ​នឹង​ប្រទាន ​ឲ្យ​ថែម​ទៀត។  ​តែ​ អ្នក​ណា​ ដែល​គ្មាន, ព្រះអង្គ ​នឹង​ហូត​យក ​នូវអ្វីៗ ​ដែល​ខ្លួន ​ស្មាន​ថា​ មាន​នោះ​ផង។»

មាតា និង​បង​ប្អូន​ របស់​ ព្រះយេស៊ូ

មាតា និង​បង​ប្អូន​ របស់ ​ព្រះយេស៊ូ​ នាំ​គ្នា​ មក​រក​ ព្រះអង្គ, ប៉ុន្តែ មិន​អាច​ចូល​ ទៅ​ជិត​ ព្រះអង្គ​ បាន​ឡើយ, ព្រោះ ​មាន​មនុស្ស ​ច្រើន​ពេក។  មាន​គេ​ ទូល​ព្រះអង្គ ​ថា៖ «ម្ដាយ​លោក និង​បង​ប្អូន​លោក​ នៅ​ខាង​ក្រៅ, ចង់​ជួប​លោក។»

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ ទៅ​គេ​ ថា៖ «អស់​អ្នក ​ដែល​ស្ដាប់​ព្រះបន្ទូល​ របស់​ ព្រះជាម្ចាស់, ហើយ​ ប្រតិបត្តិ​តាម, គឺ អ្នក​នោះ​ហើយ ​ជា​ម្ដាយ និង​ជា​បង​ប្អូន​ របស់​ខ្ញុំ។»

ព្រះយេស៊ូ​ ធ្វើ​ឲ្យ​ រលក​ស្ងប់

ថ្ងៃ​មួយ ព្រះយេស៊ូ ​យាង​ចុះ​ទូក ​ជា​មួយ​សិស្ស, ព្រះអង្គ ​មាន​ព្រះបន្ទូល ​ថា៖ «យើង​ នាំ​គ្នា ​ឆ្លង​ទៅ​ ត្រើយ​ម្ខាង។»

ពួក​សិស្ស ​ក៏​ចេញ​ទូក​ទៅ ​ជា​មួយ​ព្រះអង្គ។  ពេល​ឆ្លង​ទៅ​នោះ, ព្រះយេស៊ូ​ ផ្ទំ​លក់, ស្រាប់​តែ​ មាន​ខ្យល់​ព្យុះ​ បក់​បោក​ យ៉ាង​ខ្លាំង មក​លើ​បឹង, បណ្ដាល​ឲ្យ​ទឹក ​ជះ​ចូល​ពេញ​ទូក, ហើយ ​ទាំង​អស់​គ្នា ​ស្ថិត​ក្នុង​ភាព​អាសន្ន។  ពួក​សិស្ស​ ចូល​ទៅ​ជិត​ ព្រះយេស៊ូ​, ដាស់​ព្រះអង្គ ​ថា៖ «ព្រះគ្រូ!  ព្រះគ្រូ! យើង​ ស្លាប់​ឥឡូវ​ហើយ!»

ព្រះយេស៊ូ​ តើន​ឡើង, មាន​ព្រះបន្ទូល ​គំរាម​ខ្យល់​ព្យុះ និង​រលក​ យ៉ាង​ម៉ឺងម៉ាត់។  ខ្យល់​ព្យុះ និង​រលក​ ក៏​ស្ងប់, ហើយ ​ផ្ទៃ​ទឹក​ ក៏​រាប​ស្មើ ​ដូច​ធម្មតា​វិញ។

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ ទៅ​ពួក​សិស្ស​ ថា៖ «ជំនឿ ​របស់​ អ្នក​រាល់​គ្នា​ នៅ​ឯ​ណា

ពួក​សិស្ស​ ភ័យ​ស្ញប់ស្ញែង, ព្រម​ទាំង ​ស្ងើច​សរសើរ​ផង។  គេ​ និយាយ​គ្នា ​ទៅ​វិញ ​ទៅ​មក​ ថា៖ «តើ ​លោក​នេះ ​មាន​ឋានៈ​អ្វី បាន​ជា​បញ្ជា ​ទៅ​ខ្យល់ និង​ទឹក, ហើយ ខ្យល់ និង​ទឹក​ ស្ដាប់​តាម ​បង្គាប់​លោក ​ដូច្នេះ

ព្រះយេស៊ូ​ ប្រោស​បុរស​ អារក្ស​ចូល ​ម្នាក់

ព្រះយេស៊ូ និង​សិស្ស បាន​មក​ដល់​ក្រុង​ គេរ៉ាស៊ីន ​នៅ​ត្រើយ​ម្ខាង ទល់​មុខស្រុក ​កាលីឡេ។  កាល​ព្រះអង្គ​ យាង​ឡើង​គោក, មាន​បុរស​ម្នាក់​ ចេញ​ពី​ក្រុង ​មករក​ព្រះអង្គ។  គាត់​ មាន​អារក្ស​ចូល, ហើយ ​មិន​ស្លៀក​ពាក់, មិន​រស់​នៅ ​ក្នុង​ផ្ទះ​ តាំង​ពី​យូរ​ មក​ហើយ, គឺ ​គាត់ ​ស្នាក់​នៅ​តែ​ តាម​ទី​បញ្ចុះ​សព។ 

ពេល​គាត់ ​ឃើញ​ព្រះយេស៊ូ, គាត់​ ក្រាប​ទៀប​ ព្រះបាទា​ ព្រះអង្គ, ហើយ​ ស្រែក​យ៉ាង​ខ្លាំង​ ថា៖ «ឱ​ ព្រះយេស៊ូ​ ជា​ព្រះបុត្រា​ របស់ ​ព្រះជាម្ចាស់​ ដ៏​ខ្ពង់ខ្ពស់​ បំផុត​ អើយ!  តើ​ ព្រះអង្គ​ ចង់​ធ្វើ​អ្វី​ ទូលបង្គំ?  សូម ​មេត្តា​ កុំ​ធ្វើ​ទុក្ខ​ទោស​ ទូលបង្គំ​អី។» 

វិញ្ញាណ​ អាក្រក់​ ទូលអង្វរ​ ដូច្នេះ ព្រោះ ​ព្រះយេស៊ូ​ បាន​បញ្ជា​វា​ ឲ្យ​ចេញ​ ពី​បុរស​នោះ។  វា​ ចូល​គាត់ ​ច្រើន​លើក ​ច្រើន​សា​ មក​ហើយ។  គេ ​បាន​យក​ច្រវាក់ ចង​ដៃ ​ចង​ជើង​គាត់ និង​ដាក់​ខ្នោះ​ ទុក​មួយ​កន្លែង, តែ​ គាត់ ​កាច់​ច្រវាក់​បាន, ហើយ ​អារក្ស​នាំ​គាត់ ​ទៅ​ទី​ស្មសាន។

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ សួរ​ថា៖ «ឯង​ ឈ្មោះ​អី
វា​ ឆ្លើយ​ថា៖ «ទូលបង្គំ ​ឈ្មោះ​កងទ័ព។»  វា ​ឆ្លើយ​ដូច្នេះ ព្រោះ​ មាន​អារក្ស​ ជា​ច្រើន​ ចូល​ក្នុង បុរស​នោះ។  អារក្ស​ ទាំង​នោះ ​បាន​ទទូច​អង្វរ ​ព្រះយេស៊ូ សូម ​កុំ​ឲ្យ ​ព្រះអង្គ ​បញ្ជូន​ពួក​វា ​ទៅ​នរក ​អវិចី​ ឡើយ។  នៅ​ក្បែរ​នោះ​ មាន​ជ្រូក មួយ​ហ្វូង​ធំ ​កំពុង​រក​ស៊ី​ តាម​ចង្កេះ​ភ្នំ។  ពួក​អារក្ស​ បាន​អង្វរ​ព្រះអង្គ សូម​ អនុញ្ញាត ​ឲ្យ​វា ​ចូល​ក្នុង​ជ្រូក ​ទាំង​នោះ, ព្រះយេស៊ូ ​ក៏​អនុញ្ញាត​ឲ្យ។  អារក្ស​ ចេញ​ពី​បុរស​នោះ ​ចូល​ទៅ​ក្នុង​ជ្រូក។  ហ្វូង​ជ្រូក ​បោល​ចុះ​ តាម​ជំរាល​ភ្នំ តម្រង់ទៅ​បឹង, លង់​ទឹក ​ងាប់​អស់​ទៅ។

ពេល​អ្នក ​ថែរក្សា​ ហ្វូង​ជ្រូក ​ឃើញ​ហេតុការណ៍ ​កើត​ឡើង​ដូច្នេះ ក៏​រត់​យក ​រឿង​នេះ​ ទៅ​ប្រាប់​អ្នក ​នៅ​ទីក្រុង និង​អ្នក​ នៅ​ស្រុក​ស្រែ។  មនុស្សម្នា​ នាំ​គ្នា​ ចេញ​ទៅ​មើល ​ហេតុការណ៍​នោះ។  គេ ​ចូល​មករក​ ព្រះយេស៊ូ, ​ឃើញ​បុរស ​ដែល​អារក្ស​ ចូល​ពី​មុន អង្គុយ​នៅ​ទៀប ព្រះបាទា​ ព្រះអង្គ, គាត់​ ស្លៀក​ពាក់, ​ដឹង​ស្មារតី ​ដូច​ធម្មតា, គេ ​ក៏​ស្ញែង​ខ្លាច​ ព្រះអង្គ។  អស់​អ្នក ​ដែល​បាន​ឃើញ​ ផ្ទាល់នឹង​ភ្នែក នាំ​គ្នា​ រៀប​រាប់ ​អំពី ​របៀប ​ដែល​ព្រះយេស៊ូ​ ប្រោស​បុរស​ អារក្ស​ចូល​នោះ ​ឲ្យ​បាន​ជា។  អ្នក​ស្រុក ​នៅ​តំបន់​ គេរ៉ាស៊ីន ​ទាំង​អស់ អង្វរ​ព្រះយេស៊ូ ​ឲ្យ​ចាក​ចេញ ​ពី​ស្រុក ​ភូមិ ​របស់​គេ, ដ្បិត ​គេ ​ភ័យ​ខ្លាច​ ខ្លាំង​ណាស់។  ព្រះយេស៊ូ​ ក៏​យាង​ចុះ​ទូក ​ត្រឡប់​ ទៅ​វិញ។ 

បុរស​ ដែល​អារក្ស​ ចូល​ពីមុន​នោះ បាន​អង្វរ​ សូម ​នៅជា​មួយ​ ព្រះអង្គ​ដែរ, ប៉ុន្តែ ព្រះយេស៊ូ ​មិន​យល់​ព្រម​ទេ។  ព្រះអង្គ​ មាន​ព្រះបន្ទូល ​ថា៖ «ចូរ​ អ្នក ​ត្រឡប់​ ទៅ​ផ្ទះ​ វិញ​ចុះ, ហើយ​ រៀប​រាប់ ​ហេតុការណ៍​ ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់​ បាន​ប្រោស​ ដល់​អ្នក។»

បុរស​នោះ ​ចេញ​ទៅ, ប្រកាស​ប្រាប់ ​ឲ្យ​អ្នក​ក្រុង ​ដឹង ​អំពី​ការ​ ទាំង​អស់ ​ដែល​ព្រះយេស៊ូ ​បាន​ប្រោស​ ដល់​គាត់។

ព្រះយេស៊ូ​ ប្រោស​ស្ត្រី​ មានជំងឺ​ ធ្លាក់​ឈាម ​ឲ្យ​ជា, និង​ប្រោស ​កូន​ស្រី យ៉ៃរូស​ ឲ្យ​រស់​ ឡើង​វិញ

ពេល​ព្រះយេស៊ូ​ យាង​ត្រឡប់​ មក​ពី​ត្រើយ ​ម្ខាង​វិញ,
បណ្ដាជន​ នាំ​គ្នា​ មក​ទទួល​ ព្រះអង្គ, ព្រោះ ​គេ​ ចាំ​មើល​ផ្លូវ​ ព្រះអង្គ​ គ្រប់ៗ​គ្នា។  មាន​អ្នក​ ទទួល​ខុស​ត្រូវ​ លើ​សាលា​ ប្រជុំម្នាក់ ឈ្មោះ​ យ៉ៃរូស​ ចូល​មក​ជិត ​ព្រះយេស៊ូ, ​ក្រាប​ទៀប​ ព្រះបាទា ​ព្រះអង្គ, អង្វរ​ សូម ​ព្រះអង្គ​ យាង​ទៅ​ផ្ទះ​គាត់, ដ្បិត​ គាត់​ មាន​កូន​ស្រី ​តែ​មួយ, អាយុ​ប្រហែល​ ដប់ពីរ​ឆ្នាំ, កំពុង​ឈឺ ជិត​ស្លាប់។  កាល​ព្រះយេស៊ូ​ យាង​ទៅ, នៅ​តាម​ផ្លូវ​ មាន​មហាជន ​ប្រជ្រៀត​គ្នា​ ជុំវិញ​ព្រះអង្គ។  ពេល​នោះ មាន​ស្ត្រី​ម្នាក់ កើត​ជំងឺ ​ធ្លាក់​ឈាម​ ដប់ពីរ​ឆ្នាំ​ មក​ហើយ។  នាង ​បាន​ចំណាយ ​ទ្រព្យសម្បត្តិ ​ដែល​នាង​មាន​ ទាំង​ប៉ុន្មាន ដើម្បី​ ឲ្យ​គ្រូ​ពេទ្យ ​ព្យាបាល, តែ ​គ្មាន​គ្រូ​ពេទ្យ​ណា ​អាច​មើល​នាង​ ជា​ បាន​ឡើយ។  នាង ​មក​ពី​ក្រោយ​ ព្រះយេស៊ូ, ហើយ​ ពាល់​ជាយ ​ព្រះពស្ដ្រ​ ព្រះអង្គ, ស្រាប់​តែ​ ឈាម​ ឈប់​ធ្លាក់​ មួយ​រំពេច។ 

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ សួរ​ថា៖ «នរណា​ ពាល់​ខ្ញុំ

គេ​ ប្រកែក​គ្រប់​គ្នា ​ថា, គេ​ មិន​បាន​ពាល់ ​ព្រះអង្គ​ទេ។  ពេត្រុស ​ទូល​ថា៖ «ព្រះគ្រូ ​អើយ, បណ្ដាជន ​ប្រជ្រៀត​គ្នា ​នៅ​ជុំវិញ ​ព្រះគ្រូ, ហើយ ​គេ​ ប៉ះ​ព្រះគ្រូ ​ទាំង​អស់​គ្នា។» 

ប៉ុន្តែ ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ ថា៖ «មាន​ម្នាក់​ ពិត​ជា​បាន​ ពាល់​ខ្ញុំ, ព្រោះ​ ខ្ញុំ​ ដឹង​ថា​ មាន ​ឫទ្ធានុភាព​ មួយ​ ចេញ​ពី​ខ្លួន​ខ្ញុំ​ ទៅ។»

ស្ត្រី​នោះ​ មក​ក្រាប​ទៀប​ ព្រះបាទា ​ព្រះយេស៊ូ, ទាំង​ញ័រ​រន្ធត់​ ព្រោះ ​ដឹង​ថា​ ខ្លួន​ លាក់រឿង​នេះ ​មិន​ជិត។  នាង​ ទូល​ព្រះអង្គ​ នៅ​ចំពោះ​មុខ​ ប្រជាជន​ ទាំង​មូល អំពី​ហេតុ ​ដែល​នាំ​ ឲ្យ​នាង​ ពាល់​ព្រះអង្គ, ហើយ​ នាង​ បាន​ជា​ ពី​ជំងឺ​ភ្លាម។

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​ទៅ​នាង ​ថា៖ «កូន​ស្រី​ អើយ, ជំនឿ ​របស់​នាង​ បាន​សង្គ្រោះ​ នាង​ហើយ។  សូម​ អញ្ជើញ​ទៅ​ ដោយ​សុខសាន្ត​ចុះ។»

កាល​ព្រះយេស៊ូ​ កំពុង​តែ ​មាន​ព្រះបន្ទូល ​នៅ​ឡើយ មាន​បុរស​ម្នាក់​ មក​ពី​ផ្ទះ​ លោក ​យ៉ៃរូស ជំរាប​គាត់ ​ថា៖ «កូន​ស្រីលោក​ ផុត​ដង្ហើម ​ទៅ​ហើយ។  សូម​ កុំ​រំខាន​ លោក​គ្រូ ​ធ្វើ​អ្វី​ទៀត។»

ព្រះយេស៊ូ ​ឮ​ពាក្យ​បុរសនោះ​, ព្រះអង្គ​ មាន​ព្រះបន្ទូល​ ទៅ​លោក ​យ៉ៃរូស​ ថា៖ «កុំ​ ខ្លាច​អី, ឲ្យ​តែ ​លោក​ ជឿ, កូន​លោក​ នឹង​បាន ​រួច​ជីវិត​ ពុំខាន។»

លុះ ​ព្រះអង្គ​ យាង​ទៅ ​ដល់ផ្ទះ​ហើយ, ព្រះអង្គ មិន​អនុញ្ញាត ​ឲ្យ​អ្នក​ណា​ ចូល​ជា​មួយ​ឡើយ លើកលែង​តែ ​ពេត្រុស, យ៉ូហាន, យ៉ាកុប, និង​ឪពុក ម្ដាយ ​ក្មេងស្រី​នោះ ​ប៉ុណ្ណោះ។ 

អ្នក ​ដែល​នៅ​ទី​នោះ ​យំ​សោក ​អាណិត​ក្មេង​នោះ ​គ្រប់ៗ​គ្នា, តែ​ ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​ថា៖ «កុំ ​យំ​អី, នាង ​មិន​ស្លាប់​ទេ។  នាង ​គ្រាន់​តែ​ ដេក​លក់ ​ទេ​តើ។»

គេ​ ចំអក​ ដាក់​ព្រះអង្គ, ដ្បិត​ គេ​ ដឹង​ច្បាស់​ថា​ នាង​ បាន​ស្លាប់​ ពិត​មែន។  ព្រះយេស៊ូ​ ចាប់​ដៃ ​ក្មេង​ស្រី​នោះ, ហើយ​ បន្លឺ​ព្រះសូរសៀង​ យ៉ាង​ខ្លាំង ​ថា៖ «នាង​ អើយ, ក្រោក​ឡើង!»


រំពេច​នោះ ព្រលឹង​នាង​ ក៏​ត្រឡប់​មក​វិញ, ហើយ​ នាង ​ក្រោក​ឡើង​ភ្លាម។  ព្រះយេស៊ូ​ សូម ​ឲ្យ​គេ​ យក​ចំណី​អាហារ​ មក​ឲ្យ​នាង បរិភោគ។  ឪពុក ម្ដាយ​ របស់​នាង​ ងឿងឆ្ងល់​ ក្រៃលែង, តែ ​ព្រះយេស៊ូ​ ហាម​គេ ​មិន​ឲ្យ​ប្រាប់ ​នរណា​ ដឹង​រឿង​នេះ​ឡើយ។













No comments:

Post a Comment