Reading LUKE-ACTS together as one continuous story (as it is!)
Gospel according to Luke
ACTS of the Apostles
ព្រះយេស៊ូ ចាត់សិស្ស ដប់ពីរ រូប
ទៅប្រកាស ដំណឹងល្អ
ព្រះយេស៊ូ ត្រាស់ហៅសិស្ស ទាំងដប់ពីរ រូប
មកជួបជុំគ្នា, ហើយ ទ្រង់ ប្រទាន ឫទ្ធានុភាព,
ប្រទាន អំណាច ឲ្យគេ បណ្ដេញអារក្ស ទាំងអស់ និងមើលជំងឺ ផ្សេងៗ
ឲ្យបានជា។ ព្រះអង្គ
ចាត់គេ ឲ្យចេញទៅ ប្រកាស អំពី ព្រះរាជ្យ របស់ ព្រះជាម្ចាស់, ព្រមទាំង មើលអ្នកជំងឺ ឲ្យបានជាផង។ ទ្រង់ មានព្រះបន្ទូល ទៅគេ ថា៖ «ពេលអ្នករាល់គ្នា ចេញដំណើរទៅ, កុំយកអ្វី ទៅជាមួយឡើយ, ទោះបី ដំបងក្ដី,
ថង់យាមក្ដី, ចំណីអាហារ, ឬប្រាក់កាសក្ដី, ហើយ ក៏មិនត្រូវ យកអាវ ពីរបន្លាស់
ទៅដែរ។ បើ អ្នករាល់គ្នា
ចូលផ្ទះណា, ចូរ ស្នាក់នៅផ្ទះនោះ, រហូត ដល់ពេល អ្នករាល់គ្នា ចេញពីស្រុក នោះទៅ។ បើ ភូមិណា គេ មិនព្រមទទួល អ្នករាល់គ្នា,
ចូរ ចេញពីភូមិ នោះទៅ, ទាំងរលាស់ ធូលីដី
ចេញពីជើង អ្នករាល់គ្នាផង, ទុកជាសញ្ញា ព្រមានគេ។»
ពួកសិស្ស នាំគ្នា ចេញទៅ, ធ្វើដំណើរ ពីភូមិមួយ ទៅភូមិមួយ, ទាំងផ្សព្វផ្សាយ ដំណឹងល្អ និងមើល អ្នកជំងឺ គ្រប់កន្លែង ឲ្យបានជាផង។
ពួកសិស្ស នាំគ្នា ចេញទៅ, ធ្វើដំណើរ ពីភូមិមួយ ទៅភូមិមួយ, ទាំងផ្សព្វផ្សាយ ដំណឹងល្អ និងមើល អ្នកជំងឺ គ្រប់កន្លែង ឲ្យបានជាផង។
ព្រះបាទ ហេរ៉ូដ នឹកឆ្ងល់ អំពី ព្រះយេស៊ូ
រីឯ ព្រះបាទ ហេរ៉ូដ មានរាជឱង្ការ ថា៖ «យើង បានឲ្យគេ កាត់ក យ៉ូហាន ស្លាប់បាត់ ទៅហើយ,
ចុះបុរស ដែលគេ និយាយ ថា បានធ្វើការអស្ចារ្យ ទាំងនោះ
ជានរណា?»
ព្រះបាទ ហេរ៉ូដ មានបំណង ចង់ជួប ព្រះយេស៊ូ។
ព្រះបាទ ហេរ៉ូដ មានបំណង ចង់ជួប ព្រះយេស៊ូ។
ព្រះយេស៊ូ ប្រទាននំបុ័ង ឲ្យមនុស្ស ប្រាំពាន់នាក់
សាវ័ក នាំគ្នា វិលត្រឡប់ មកវិញ, រៀបរាប់ ទូលព្រះយេស៊ូ នូវគ្រប់កិច្ចការ ទាំងអស់
ដែលគេ បានធ្វើ។ ព្រះអង្គ នាំគេចេញ ដាច់ឡែក ពីមហាជន, តម្រង់
ទៅភូមិមួយ ឈ្មោះ បេតសៃដា, តែ
មហាជន ដឹង ក៏នាំគ្នា ទៅតាមព្រះអង្គ។ ព្រះយេស៊ូ
ទទួលពួកគេ, ហើយ មានព្រះបន្ទូល អំពី ព្រះរាជ្យ របស់ ព្រះជាម្ចាស់
ឲ្យគេស្ដាប់, ព្រមទាំង ប្រោស អ្នកជំងឺ ឲ្យបានជាផង។
ដល់ថ្ងៃ ជិតលិច, សិស្សទាំង ដប់ពីរ រូប ចូលទៅទូល ព្រះអង្គ ថា៖ «សូម ព្រះអង្គ ប្រាប់ ឲ្យបណ្ដាជន ចេញទៅរក ម្ហូបអាហារ, រកកន្លែង ស្នាក់តាមផ្ទះ, តាមភូមិ ជិតៗ នេះទៅ, ព្រោះ ទីនេះ ស្ងាត់ណាស់។»
ដល់ថ្ងៃ ជិតលិច, សិស្សទាំង ដប់ពីរ រូប ចូលទៅទូល ព្រះអង្គ ថា៖ «សូម ព្រះអង្គ ប្រាប់ ឲ្យបណ្ដាជន ចេញទៅរក ម្ហូបអាហារ, រកកន្លែង ស្នាក់តាមផ្ទះ, តាមភូមិ ជិតៗ នេះទៅ, ព្រោះ ទីនេះ ស្ងាត់ណាស់។»
ព្រះយេស៊ូ មានព្រះបន្ទូល តបវិញ ថា៖ «ចូរ អ្នករាល់គ្នា យកម្ហូបអាហារ ឲ្យគេ
បរិភោគទៅ។»
ពួកសិស្ស ទូលព្រះអង្គ ថា៖ «យើងខ្ញុំ មាននំបុ័ងតែ ប្រាំដុំ និងត្រីងៀត ពីរ កន្ទុយ ប៉ុណ្ណោះ។ ធ្វើម្ដេច នឹងគ្រាន់? មានតែ ទៅទិញ អាហារ សម្រាប់ ប្រជាជន ទាំងនេះ។»
នៅទីនោះ មានមនុស្សប្រុស ប្រមាណ ប្រាំពាន់នាក់។ ព្រះយេស៊ូ មានព្រះបន្ទូល ទៅកាន់សិស្ស ថា៖ «ចូរ អ្នករាល់គ្នា ប្រាប់គេ ឲ្យអង្គុយចុះ ជាក្រុមៗ ក្នុងមួយក្រុម ហាសិបនាក់។»
ពួកសិស្ស ក៏ធ្វើតាម, គឺ ប្រាប់គេ ឲ្យអង្គុយចុះ ទាំងអស់គ្នា។ ព្រះយេស៊ូ យកនំបុ័ង ទាំងប្រាំដុំ និងត្រី ពីរកន្ទុយនោះ មកកាន់, ទ្រង់ ងើប ព្រះភក្ត្រ ឡើងលើ សរសើរតម្កើង ព្រះជាម្ចាស់, ហើយ កាច់ប្រទាន ឲ្យសិស្ស ដើម្បី ឲ្យគេ ចែកបណ្ដាជន បរិភោគ។ គេ បានបរិភោគ ឆ្អែត គ្រប់ៗគ្នា, រួច ប្រមូលនំបុ័ង ដែលនៅសល់ បានពេញ ដប់ពីរល្អី។
ពេត្រុស ប្រកាស ថា ព្រះយេស៊ូ ជាព្រះគ្រិស្ដ
ពួកសិស្ស ទូលព្រះអង្គ ថា៖ «យើងខ្ញុំ មាននំបុ័ងតែ ប្រាំដុំ និងត្រីងៀត ពីរ កន្ទុយ ប៉ុណ្ណោះ។ ធ្វើម្ដេច នឹងគ្រាន់? មានតែ ទៅទិញ អាហារ សម្រាប់ ប្រជាជន ទាំងនេះ។»
នៅទីនោះ មានមនុស្សប្រុស ប្រមាណ ប្រាំពាន់នាក់។ ព្រះយេស៊ូ មានព្រះបន្ទូល ទៅកាន់សិស្ស ថា៖ «ចូរ អ្នករាល់គ្នា ប្រាប់គេ ឲ្យអង្គុយចុះ ជាក្រុមៗ ក្នុងមួយក្រុម ហាសិបនាក់។»
ពួកសិស្ស ក៏ធ្វើតាម, គឺ ប្រាប់គេ ឲ្យអង្គុយចុះ ទាំងអស់គ្នា។ ព្រះយេស៊ូ យកនំបុ័ង ទាំងប្រាំដុំ និងត្រី ពីរកន្ទុយនោះ មកកាន់, ទ្រង់ ងើប ព្រះភក្ត្រ ឡើងលើ សរសើរតម្កើង ព្រះជាម្ចាស់, ហើយ កាច់ប្រទាន ឲ្យសិស្ស ដើម្បី ឲ្យគេ ចែកបណ្ដាជន បរិភោគ។ គេ បានបរិភោគ ឆ្អែត គ្រប់ៗគ្នា, រួច ប្រមូលនំបុ័ង ដែលនៅសល់ បានពេញ ដប់ពីរល្អី។
ពេត្រុស ប្រកាស ថា ព្រះយេស៊ូ ជាព្រះគ្រិស្ដ
ថ្ងៃមួយ ពេលព្រះយេស៊ូ នៅអធិស្ឋាន ដាច់ឡែក ពី
បណ្ដាជន, ពួកសិស្ស
ក៏នៅជាមួយ ព្រះអង្គដែរ។ ព្រះអង្គ
មានព្រះបន្ទូល សួរគេ ថា៖ «តើ មហាជន
ទាំងឡាយ ថា ខ្ញុំ ជានរណា?»
ពួកសិស្ស ទូលឆ្លើយ ថា៖ «អ្នកខ្លះថា លោកគ្រូ ជាលោក យ៉ូហាន-បាទីស្ដ, អ្នកខ្លះ ថា លោក ជាព្យាការី អេលីយ៉ា,
ហើយ អ្នកខ្លះទៀត ថា, លោក ជាព្យាការី មួយរូប
ពីសម័យបុរាណ ដែលរស់ ឡើងវិញ។»
ព្រះយេស៊ូ សួរទៀត ថា៖ «ចុះ អ្នករាល់គ្នា វិញ, តើ អ្នករាល់គ្នា ថា ខ្ញុំ ជានរណាដែរ?»
ពេត្រុស ទូលព្រះអង្គ ថា៖ «លោក ជាព្រះគ្រិស្ដ ដែលព្រះជាម្ចាស់ ចាត់ឲ្យមក។»
ព្រះយេស៊ូ ក៏ហាមប្រាមគេ មិនឲ្យនិយាយ ប្រាប់អ្នកណា ជាដាច់ខាត។
ព្រះយេស៊ូ សួរទៀត ថា៖ «ចុះ អ្នករាល់គ្នា វិញ, តើ អ្នករាល់គ្នា ថា ខ្ញុំ ជានរណាដែរ?»
ពេត្រុស ទូលព្រះអង្គ ថា៖ «លោក ជាព្រះគ្រិស្ដ ដែលព្រះជាម្ចាស់ ចាត់ឲ្យមក។»
ព្រះយេស៊ូ ក៏ហាមប្រាមគេ មិនឲ្យនិយាយ ប្រាប់អ្នកណា ជាដាច់ខាត។
ព្រះអង្គ មានព្រះបន្ទូល ទៀតថា៖ «បុត្រមនុស្ស ត្រូវ រងទុក្ខវេទនា យ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ, ពួកនាយក បូជាចារ្យ, ពួកអាចារ្យ នឹងបោះបង់ លោកចោល, ថែមទាំង សម្លាប់លោក ទៀតផង។ ប៉ុន្តែ បីថ្ងៃ ក្រោយមក, លោក នឹងរស់ឡើងវិញ។»
បន្ទាប់មក ព្រះយេស៊ូ មានព្រះបន្ទូល ទៅគេ ទាំងអស់គ្នា ថា៖ «បើ អ្នកណា ចង់មកតាម ក្រោយខ្ញុំ ត្រូវ លះបង់ ខ្លួនឯងចោល, ត្រូវ លីឈើឆ្កាង របស់ខ្លួន រៀងរាល់ថ្ងៃ, ហើយ មកតាមខ្ញុំចុះ, ដ្បិត អ្នកណា ចង់បានរួចជីវិត, អ្នកនោះ នឹងបាត់បង់ជីវិត ពុំខាន។ ប៉ុន្តែ អ្នកណា បាត់បង់ជីវិត ព្រោះតែ ខ្ញុំ, អ្នកនោះ នឹងបានរួច ជីវិតវិញ។ បើ មនុស្សម្នាក់ បានពិភពលោក ទាំងមូល មកធ្វើ ជាសម្បត្តិ របស់ខ្លួន តែ ត្រូវ ស្លាប់ បាត់បង់ជីវិត, នោះ មានប្រយោជន៍ អ្វី? បើ អ្នកណា ខ្មាសអៀន, មិនហ៊ាន ទទួលស្គាល់ខ្ញុំ, មិនហ៊ាន ទទួលពាក្យ របស់ខ្ញុំទេ, លុះ ដល់បុត្រមនុស្ស យាងមក ប្រកបដោយ សិរីរុងរឿង របស់ ព្រះអង្គ, ព្រមទាំង សិរីរុងរឿង របស់ ព្រះបិតា និងរបស់ ទេវតា ដ៏វិសុទ្ធ, ទ្រង់ ក៏នឹងខ្មាសអៀន, មិនហ៊ាន ទទួលស្គាល់ អ្នកនោះ វិញដែរ។ ប្រាកដមែន ខ្ញុំ សូមប្រាប់ ឲ្យអ្នករាល់គ្នា ដឹងច្បាស់ ថា, មនុស្សខ្លះ ដែលនៅទីនេះ នឹងមិនស្លាប់ទេ មុនបានឃើញ ព្រះរាជ្យ របស់ ព្រះជាម្ចាស់។»
សិរីរុងរឿង របស់ ព្រះយេស៊ូ
ប្រមាណ ជាប្រាំបីថ្ងៃ ក្រោយពី ព្រះយេស៊ូ
មានព្រះបន្ទូល ទាំងនោះមក, ព្រះអង្គ
នាំពេត្រុស, យ៉ូហាន, និងយ៉ាកុប
ឡើងទៅ លើភ្នំ ដើម្បី អធិស្ឋាន។ ពេលកំពុង អធិស្ឋាន ស្រាប់តែ ព្រះភក្ត្រ របស់ ព្រះអង្គ ប្រែ ជាមានរស្មី,
ហើយ ព្រះពស្ដ្រ របស់ ព្រះអង្គ ត្រឡប់ ជាមានពណ៌ស ត្រចះត្រចង់។ ពេលនោះ មានបុរស ពីរនាក់, គឺ ម៉ូសេ និងព្យាការី អេលីយ៉ា, សន្ទនា ជាមួយ
ព្រះយេស៊ូ។ លោក ទាំងពីរ
លេចមក ប្រកបដោយ សិរីរុងរឿង, ហើយ មានប្រសាសន៍ អំពី ដំណើរ
ដែលព្រះអង្គ ត្រូវ សោយទិវង្គត នៅក្រុង យេរូសាឡឹម។
ពេត្រុស និងមិត្តភក្ដិ របស់លោក សម្រាន្ដ លង់លក់។
លុះ ភ្ញាក់ឡើង គេ ឃើញសិរីរុងរឿង របស់ ព្រះយេស៊ូ និងឃើញ
លោកទាំងពីរ ឈរ ជាមួយ ព្រះអង្គ។ កាលម៉ូសេ និងព្យាការី អេលីយ៉ា កំពុងតែ ចាកចេញ ពីព្រះយេស៊ូទៅ,
ពេត្រុស ទូលព្រះអង្គ ថា៖ «ព្រះគ្រូ,
យើងខ្ញុំ បាននៅទីនេះ ប្រសើរណាស់។ យើងខ្ញុំ នឹងសង់ជំរកបី, គឺ មួយ សម្រាប់ ព្រះគ្រូ,
មួយ សម្រាប់ លោក ម៉ូសេ, និងមួយទៀត សម្រាប់
ព្យាការី អេលីយ៉ា។» (ពេត្រុស មានប្រសាសន៍
ទាំងពុំដឹង ថា ខ្លួន និយាយអ្វីឡើយ។)
កាលពេត្រុស កំពុងតែ មានប្រសាសន៍ ស្រាប់តែ មានពពក មកគ្របបាំងគេ ទាំងអស់គ្នា, ធ្វើឲ្យសិស្ស ភ័យខ្លាច ក្រៃលែង ដោយមានពពក មកគ្របបាំង ដូច្នេះ។ មានព្រះសូរសៀង បន្លឺ ពីក្នុងពពក មកថា៖ «ព្រះអង្គនេះ ជាបុត្រ ដែលយើង បានជ្រើសរើស។ ចូរ ស្ដាប់ ព្រះអង្គចុះ។»
បន្ទាប់ពីបានឮ ព្រះសូរសៀង នេះហើយ, គេ ឃើញតែ ព្រះយេស៊ូ មួយព្រះអង្គ ប៉ុណ្ណោះ។ នៅគ្រានោះ សិស្ស ឥតបាននិយាយ អំពី ហេតុការណ៍ ដែលគេ បានឃើញ ប្រាប់អ្នកណា សោះឡើយ។
ព្រះយេស៊ូ ដេញវិញ្ញាណ អាក្រក់
ចេញពីក្មេងម្នាក់
នៅថ្ងៃបន្ទាប់ ព្រះយេស៊ូ យាងចុះ ពីលើភ្នំ
ជាមួយសិស្ស មកវិញ។ ពេលនោះ
មានបណ្ដាជន យ៉ាងច្រើន មករកព្រះអង្គ។ មានបុរសម្នាក់ ស្រែកពីកណ្ដាល ចំណោម បណ្ដាជន មកថា៖ «លោកគ្រូ អើយ! សូម មេត្តា
ប្រោសប្រណី ដល់កូនប្រុសខ្ញុំ ប្របាទផង, ព្រោះ ខ្ញុំ ប្របាទ
មានកូន តែ មួយនេះ គត់។ ពេលវិញ្ញាណ
អាក្រក់ ចូលម្ដងៗ, កូនប្រុសខ្ញុំ ស្រែក, រើបំរះ ប្រកាច់ ប្រកិន, បែកពពុះមាត់។ លុះ ធ្វើបាបកូនខ្ញុំ យ៉ាងធ្ងន់ហើយ,
វិញ្ញាណ អាក្រក់ ក៏ចេញទៅ, ទុក ឲ្យកូនខ្ញុំ
ប្របាទ នៅគ្រាំគ្រា។ ខ្ញុំ
ប្របាទ បានអង្វរសិស្ស របស់លោក ឲ្យដេញវិញ្ញាណ អាក្រក់ នោះដែរ, ប៉ុន្តែ គេ មិនអាចដេញវា ចេញបានសោះ។»
ព្រះយេស៊ូ មានព្រះបន្ទូលតប ថា៖ «នែ៎, ពួកមនុស្ស អាក្រក់ មិនព្រមជឿ អើយ! តើ ត្រូវ ឲ្យខ្ញុំ ទ្រាំនៅ ជាមួយ អ្នករាល់គ្នា ដល់ពេល ណាទៀត? ចូរ នាំកូន របស់អ្នក មកណេះ មើល៍។»
ព្រះយេស៊ូ មានព្រះបន្ទូលតប ថា៖ «នែ៎, ពួកមនុស្ស អាក្រក់ មិនព្រមជឿ អើយ! តើ ត្រូវ ឲ្យខ្ញុំ ទ្រាំនៅ ជាមួយ អ្នករាល់គ្នា ដល់ពេល ណាទៀត? ចូរ នាំកូន របស់អ្នក មកណេះ មើល៍។»
ពេលក្មេងនោះ ដើរចូលមក ជិតព្រះយេស៊ូ ស្រាប់តែ អារក្ស ផ្ដួលក្មេងនោះ ធ្វើឲ្យ ប្រកាច់ ប្រកិន យ៉ាងខ្លាំង។ ព្រះយេស៊ូ មានព្រះបន្ទូល គំរាម ទៅវិញ្ញាណ អាក្រក់។ ព្រះអង្គ ប្រោសក្មេងនោះ ឲ្យបានជា, ហើយ ប្រគល់ ទៅឲ្យ ឪពុកវិញ។ មនុស្ស គ្រប់គ្នា ស្ងើច អំពី មហិទ្ធិឫទ្ធិ ដ៏ខ្លាំងពូកែ របស់ ព្រះជាម្ចាស់។
ព្រះយេស៊ូ មានព្រះបន្ទូល អំពី ព្រះអង្គ សោយទិវង្គត
នៅពេលមនុស្ស គ្រប់ៗគ្នា កំពុងកោត ស្ញប់ស្ញែង
នឹងការ ទាំងប៉ុន្មាន ដែលព្រះអង្គ បានធ្វើ, ព្រះយេស៊ូ មានព្រះបន្ទូល ទៅពួកសិស្ស ថា៖ «ចូរ ត្រងត្រាប់ស្ដាប់ ពាក្យទាំងនេះ,
ហើយ ចងចាំ ទុកក្នុងចិត្ត, គឺ បុត្រមនុស្ស
នឹងត្រូវ គេ បញ្ជូន ទៅក្នុងក ណ្ដាប់ដៃ របស់ មនុស្សលោក ជាមិនខាន។»
ពួកសិស្ស ពុំ បានយល់ ព្រះបន្ទូល នេះទេ, ព្រោះ ព្រះជាម្ចាស់ មិនទាន់ សំដែងអត្ថន័យ ឲ្យគេយល់។ ប៉ុន្តែ ពួកគេ មិនហ៊ាន ទូលសួរ ព្រះអង្គ អំពី រឿងនេះឡើយ។
ពួកសិស្ស ពុំ បានយល់ ព្រះបន្ទូល នេះទេ, ព្រោះ ព្រះជាម្ចាស់ មិនទាន់ សំដែងអត្ថន័យ ឲ្យគេយល់។ ប៉ុន្តែ ពួកគេ មិនហ៊ាន ទូលសួរ ព្រះអង្គ អំពី រឿងនេះឡើយ។
អ្នក ដែលធំ ជាងគេ
ខណៈនោះ ពួកសិស្ស ជជែកគ្នា, ចង់ដឹងថា ក្នុងចំណោមពួកគេ នរណាធំ ជាងគេ។ ព្រះយេស៊ូ ឈ្វេងយល់ គំនិត របស់គេ
ក៏យកក្មេងម្នាក់ មកឲ្យឈរ ក្បែរព្រះអង្គ, រួច មានព្រះបន្ទូល ទៅគេ ថា៖ «អ្នកណា ទទួលក្មេងនេះ ក្នុងនាមខ្ញុំ ក៏ដូចជាបាន ទទួលខ្ញុំដែរ,
ហើយ អ្នកណា ទទួលខ្ញុំ ក៏ដូចជាបាន ទទួលព្រះអង្គ
ដែលបានចាត់ខ្ញុំ ឲ្យមកនោះដែរ, ដ្បិត អ្នកណា
មានឋានៈ ទាបជាងគេ ក្នុងចំណោម អ្នករាល់គ្នា, គឺ អ្នកនោះហើយ
ជាអ្នកធំ ជាងគេ។»
អ្នកណា មិនជំទាស់ នឹងយើង, អ្នកនោះ ជាពួកយើង
អ្នកណា មិនជំទាស់ នឹងយើង, អ្នកនោះ ជាពួកយើង
យ៉ូហាន ទូលព្រះអង្គ ថា៖ «ព្រះគ្រូ, យើងខ្ញុំ បានឃើញ
បុរសម្នាក់ ដេញអារក្ស ក្នុងនាមព្រះគ្រូ។ យើងខ្ញុំ
បានឃាត់គាត់, ព្រោះ គាត់ មិនមកតាម ព្រះគ្រូ ដូចយើងខ្ញុំ។»
ព្រះយេស៊ូ មានព្រះបន្ទូល ទៅគាត់វិញ ថា៖ «កុំ ឃាត់គេអី, ដ្បិត
អ្នកណា មិនជំទាស់ នឹងអ្នករាល់គ្នា, អ្នកនោះ នៅខាង
អ្នករាល់គ្នា ហើយ។»
ព្រះយេស៊ូ យាងកាត់ ភូមិសាសន៍ សាម៉ារី
លុះ ជិតដល់ ថ្ងៃកំណត់ ដែលព្រះយេស៊ូ ត្រូវ យាង ចាកចេញ ពីលោក នេះទៅ, ព្រះអង្គ សំរេច ព្រះហឫទ័យ យាងទៅក្រុង យេរូសាឡឹម។ ព្រះអង្គ បានចាត់ អ្នកខ្លះ ឲ្យទៅមុន។ អ្នកទាំងនោះ ចេញដំណើរ ទៅដល់ភូមិមួយ របស់ អ្នកស្រុក សាម៉ារី, ដើម្បី រៀបចំកន្លែង ថ្វាយព្រះអង្គ។ ប៉ុន្តែ អ្នកស្រុក ពុំ ព្រមទទួល ព្រះអង្គ ឲ្យស្នាក់ឡើយ, ព្រោះ ព្រះអង្គ យាងឆ្ពោះ ទៅក្រុង យេរូសាឡឹម។ ពេលសិស្ស ពីរនាក់, គឺ យ៉ាកុប និងយ៉ូហាន, ឃើញដូច្នោះ ក៏ទូលព្រះអង្គ ថា៖ «បពិត្រ ព្រះអម្ចាស់, តើ ព្រះអង្គ សព្វព្រះហឫទ័យ ឲ្យយើងខ្ញុំ ហៅរន្ទះភ្លើង មកកំទេច អ្នកទាំងនេះ ឬ?» ព្រះយេស៊ូ បែរ ទៅរកគេ, ហើយ ស្ដីបន្ទោសគេ យ៉ាងខ្លាំង។ បន្ទាប់មក ព្រះអង្គ យាងឆ្ពោះ ទៅកាន់ ភូមិមួយ ផ្សេងទៀត ជាមួយសិស្ស។
លក្ខណសម្បត្តិ របស់អ្នក ដែលចង់តាម
ព្រះយេស៊ូ
កាលព្រះយេស៊ូ កំពុងយាង តាមផ្លូវ ជាមួយសិស្ស មានបុរសម្នាក់ ទូលព្រះអង្គ ថា៖ «ខ្ញុំ ប្របាទ សុខចិត្ត ទៅតាមលោក, ទោះបី លោក អញ្ជើញ ទៅទីណា ក៏ដោយ។»
ព្រះយេស៊ូ មានព្រះបន្ទូល តបទៅគាត់ វិញថា៖ «សត្វកញ្ជ្រោង មានរូង របស់វា, បក្សាបក្សី ក៏មានសំបុក របស់វាដែរ, ប៉ុន្តែ បុត្រមនុស្ស គ្មានទីជំរក សំរាក សោះឡើយ។»
ព្រះអង្គ មានព្រះបន្ទូល ទៅម្នាក់ទៀត ថា៖ «សូម អញ្ជើញ មកតាមខ្ញុំ។»
ប៉ុន្តែ អ្នកនោះ ទូលព្រះអង្គ ថា៖ «សូម លោក មេត្តា អនុញ្ញាត ឲ្យខ្ញុំ ប្របាទ ទៅបញ្ចុះសព ឪពុកសិន។»
ព្រះយេស៊ូ មានព្រះបន្ទូល តបទៅគាត់ វិញថា៖ «ទុក ឲ្យមនុស្សស្លាប់ បញ្ចុះសព គ្នាគេចុះ។ រីឯ អ្នកវិញ, ចូរ ទៅផ្សាយដំណឹង អំពី ព្រះរាជ្យ របស់ ព្រះជាម្ចាស់។»
មានម្នាក់ទៀត ទូលព្រះអង្គ ថា៖ «លោកម្ចាស់, ខ្ញុំ ប្របាទ សុខចិត្ត ទៅតាម លោកដែរ, ប៉ុន្តែ សូម អនុញ្ញាត ឲ្យខ្ញុំ ប្របាទ ទៅជំរាបលា ក្រុមគ្រួសារសិន។»
ព្រះយេស៊ូ មានព្រះបន្ទូល ទៅគាត់វិញ ថា៖ «អ្នកណា កាន់នង្គ័ល, ហើយ បែរ ជាងាក មើលក្រោយ, អ្នកនោះ គ្មានសារ ប្រយោជន៍អ្វី ដល់ព្រះរាជ្យ របស់ ព្រះជាម្ចាស់ឡើយ។»
No comments:
Post a Comment