គ.ជ.ប. បើកវគ្គ បណ្ដុះបណ្ដាល ស្ដីពី ការពិនិត្យ បញ្ជីឈ្មោះ និងចុះឈ្មោះ បោះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ១៨ កញ្ញា ២០១៤

វគ្គ បណ្ដុះបណ្ដាល ស្ដីពី ការពិនិត្យ បញ្ជីឈ្មោះ
និងចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០១៤ របស់ គ.ជ.ប. នាក្រសួង មហាផ្ទៃ
នៅព្រឹកថ្ងៃ ទី១៨ កញ្ញា ២០១៤។ RFA/Den Ayuthyea
គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) នៅព្រឹកថ្ងៃ ទី១៨ កញ្ញា នេះ បើកវគ្គ បណ្ដុះបណ្ដាល ស្ដីពី ការពិនិត្យ បញ្ជីឈ្មោះ និងចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០១៤ ដល់មន្ត្រី រៀបចំ ការបោះឆ្នោត រាជធានី-ខេត្ត, តំណាង គណបក្ស នយោបាយ និងអ្នកសង្កេតការណ៍ បោះឆ្នោត មកពីទូទាំងប្រទេស។ វគ្គ បណ្ដុះបណ្ដាលនេះ ធ្វើឡើង នាសាលប្រជុំ ក្រសួង មហាផ្ទៃ។
លោក អ៊ឹម សួស្ដី ប្រធាន គ.ជ.ប. មានប្រសាសន៍ ក្នុងពិធី បើកវគ្គ បណ្ដុះបណ្ដាល នេះ ថា, គោលបំណង នៃការបើកវគ្គ បណ្ដុះបណ្ដាលនេះ គឺ ដើម្បី ពង្រឹងសមត្ថភាព របស់មន្ត្រី គ.ជ.ប. ក្នុងសកម្មភាព នៃចុះឈ្មោះ បោះឆ្នោត នៅពេល ខាងមុខ។
Why Im Soursdey still at NEC? he is a theft.
ReplyDelete