គ.ជ.ប.៖ ការពិនិត្យ និងចុះឈ្មោះ បោះឆ្នោត ២០១៤ ចាប់ផ្ដើម ពីថ្ងៃ ទី១ ដល់ទី២០ តុលា
RFA / វិទ្យុ អាស៊ី សេរី | ២ កញ្ញា ២០១៤
គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ឬហៅកាត់ គ.ជ.ប. ថ្លែង ថា នឹងបន្ត សកម្មភាព ចុះឈ្មោះ និងពិនិត្យ បញ្ជីឈ្មោះ អ្នកបោះឆ្នោត ឆ្នាំ២០១៤ ទៅតាម បទបញ្ជា និងនីតិវិធី បោះឆ្នោត មិនផ្លាស់ប្ដូរទេ, ទោះបី មានសង្គមស៊ីវិលខ្លះ ស្នើផ្អាក សកម្មភាព នេះក្ដី។
មន្ត្រី គ.ជ.ប. ប្រកាស ដល់យុវជន គ្រប់អាយុ បោះឆ្នោត ឬពលរដ្ឋ ដទៃទៀត ឲ្យទៅពិនិត្យ និងចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០១៤ នៅថ្ងៃទី១ ខែតុលា ខាងមុខ ឲ្យបាន ទាំងអស់គ្នា។
មន្ត្រីសង្គមស៊ីវិល បានស្នើដល់ គ.ជ.ប. ផ្អាកសកម្មភាព ចុះឈ្មោះ ឬពិនិត្យបញ្ជី ឈ្មោះបោះឆ្នោត ឆ្នាំ២០១៤ ជាបណ្ដោះអាសន្ន ដោយរង់ចាំ គ.ជ.ប. ថ្មី ត្រូវ បានបង្កើតឡើង ដើម្បី កាត់បន្ថយ ការចំណាយ ថវិកាជាតិ ខ្ជះខ្ជាយ ឥតប្រយោជន៍។
យើងទាំងអស់គ្នានៅតែមិនយល់ មិនដឹងថាតើសព្វថ្ងៃហ្នឹងពួកគណៈបក្សទាំងពីរហ្ឹងធ្វើការយ៉ាង
ReplyDeleteម៉េចហ្នឹង ? ។ ហេតុអ្វីបានជា គ.ជ.ប. ថ្មីមិនទាន់បង្កើតឡើងតាមក្នុងកិច្ចសន្យាផង ស្រាប់តែប្រ
កាសឲមានការចុះឈ្មោះទៀតទៅហើយ ។ នេះជាល្បែងបិទមុខត្រឡប់ភ្នែក ឬ ជាបាយឡុកបាយឡ
របស់កូនក្មេងលេង ឬ ការបោកប្រាស់រាស្រ្គត្រង់ ៗ តែម្តង ? ។ តើពួកអស់ហ្នឹងកំពុងធ្វើអីហ្នឹង ?
យើងទំាងអស់គ្នាមិនយល់ទេ តើមាននរណានៅក្នុងជួរគណៈបក្សនយោបាយទាំងពីរជួយបកស្រាយ
បញ្ហាហ្នឹងឲបានច្បាស់លាស់ទេ ? ។ កុំចេះតែបោកប្រាសរាស្រ្គអញ្ចឹង វាមិនត្រឹមត្រូវឡើយ បើនៅតែ
បោកប្រាស់រាស្រ្គបែបហ្នឹង ក្រែងលោវិនាសទៅ ។