គម្រោង ទទួល ជនភៀសខ្លួន ពីអូស្ត្រាលី ឋិតក្នុងដំណើរការ ចរចានៅឡើយ
RFA / វិទ្យុ អាស៊ី សេរី | ១២ កញ្ញា ២០១៤

រដ្ឋមន្ត្រី ក្រសួង ការបរទេស អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប
(Julie Bishop) ក្នុងពេលជួប ជាមួយ រដ្ឋមន្ត្រី ក្រសួង ការបរទេស កម្ពុជា
លោក ហោ ណាំហុង នារាជធានីភ្នំពេញ កាលពីថ្ងៃ ទី២២ ខែកុម្ភៈ
ឆ្នាំ២០១៤។ RFA/Van Vichar
គម្រោង ការផ្ដល់ សិទ្ធិជ្រកកោន ឲ្យជនភៀសខ្លួន ជាច្រើនរយនាក់ ពីប្រទេស អូស្ត្រាលី ក្រោមគោលការណ៍ ស្ម័គ្រចិត្តនោះ រដ្ឋាភិបាល កម្ពុជា នៅមិនទាន់ ឆ្លើយតប ជាវិជ្ជមាន ណាមួយ នៅឡើយ។ យ៉ាងនេះក្ដី ប្រទេស ទាំងពីរ កំពុងដំណើរការ នីតិវិធី ចរចាគ្នា ដែលមន្ត្រី បក្សប្រឆាំង រិះគន់ ថា, ចរចា មានការ លាក់កំបាំង។
ដំណោះស្រាយ រួម ដើម្បី ផ្ដល់សិទ្ធិជ្រកកោន ដល់ជនភៀសខ្លួន ពីប្រទេស អូស្ត្រាលី រវាង រដ្ឋាភិបាល ប្រទេស ទាំងពីរ -- គឺ រដ្ឋាភិបាល កម្ពុជា និងអូស្ត្រាលី -- កំពុងស្ថិតនៅ ក្នុងដំណើរការ ដ៏ស្មុគស្មាញ, មិនទាន់ រកចំណុចរួម បាននៅឡើយ។
No comments:
Post a Comment