នាយករដ្ឋមន្ត្រី ក្រើនរំលឹក សាកលវិទ្យាល័យ ត្រូវ ពង្រឹងគុណភាព អប់រំ បន្ថែមទៀត
RFA / វិទ្យុ អាស៊ី សេរី | ២៩ កញ្ញា ២០១៤
និស្សិត មកពីសាកល វិទ្យាល័យ ចំនួន២០
ចូលរួម ស្ដាប់គោល នយោបាយ របស់ គណបក្ស នយោបាយ
ដែលមាន អាសនៈក្នុងរដ្ឋសភា នៅមុន ការបោះឆ្នោត ជិតមកដល់
នាសណ្ឋាគារ អ៊ីមភើរៀល (Imperial Hotel) នៅថ្ងៃ ទី១៥ ខែមិថុនា
ឆ្នាំ២០១៣។ RFA/Khe Sonorng
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំលឹក ដល់សកល វិទ្យាល័យនានា ត្រូវ ពង្រឹងគុណភាព អប់រំ បន្ថែមទៀត និងត្រូវ អញ្ជើញ សាស្ត្រាចារ្យ ល្អៗ មានសមត្ថភាព ខ្ពស់ ដើម្បី បណ្ដុះបណ្ដាល ធនធានមនុស្ស នៅថ្នាក់ ឧត្ដមសិក្សា។
លោក ហ៊ុន សែន បញ្ជាក់ថា, ការធ្វើ កំណែទម្រង់ គុណភាព អប់រំ នៅកម្ពុជា គឺ ត្រូវ ធ្វើចាប់ ពីថ្នាក់បឋម ដល់ថ្នាក់ ឧត្ដមសិក្សា ដើម្បី អាចធានា ថា, អាចប្រកួតប្រជែង ទីផ្សារការងារ នៅក្នុងស្រុក ផង និងក្រៅប្រទេស ផង៖ «យើង នៅមាន ការប្រកួតប្រជែង ជាមួយ នឹងបណ្ដា ប្រទេសនានា នៅក្នុងក្របខ័ណ្ឌ តំបន់ និងពិភពលោក ផងដែរ, ហើយ និស្សិត របស់យើង, ហើយ ជនជាតិ កម្ពុជា របស់យើង នឹងស្វែងរក ការងារធ្វើ នៅតាមស្ថាប័ន អន្តរជាតិនានា ទាំងក្នុង និងក្រៅប្រទេស។»
របាយការណ៍ ថ្មីមួយ របស់ សមាគម ប្រជាជាតិ អាស៊ី-អាគ្នេយ៍ បានក្រើនរំលឹក ដល់ប្រទេស សមាជិក អាស៊ាន មួយចំនួន ឲ្យពង្រឹង គុណភាពអប់រំ ដើម្បី ត្រៀមប្រកួតប្រជែង នៅពេល ដែលអាស៊ាន ធ្វើសមាហរណកម្ម នៅក្នុងឆ្នាំ ២០១៥ ។ ប្រទេស ដែលមាន ប្រព័ន្ធអប់រំ ទាបជាងគេ, រួមមាន កម្ពុជា និងឡាវ ដែលប្រទេស ទាំងពីរនេះ ត្រូវ ប្រឹងប្រែង ពង្រឹងគុណភាព អប់រំ របស់ខ្លួន ឲ្យកាន់តែ ឆាប់រហ័ស ដើម្បី ទទួលបាន ឱកាស កាន់តែ ច្រើន ពីសមាហរណកម្ម តំបន់អាស៊ាន។
របាយការណ៍ ដដែល គូសបញ្ជាក់ ថា, កត្តាសំខាន់ បំផុត ដើម្បី ដោះស្រាយ ពង្រឹងគុណភាព អប់រំនោះ គឺ ការដំឡើង ប្រាក់បៀវត្សរ៍ ដល់គ្រូបង្រៀន៕
No comments:
Post a Comment