នាយករដ្ឋមន្ត្រី ស្វាគមន៍ លោក កឹម សុខា ដែលឈប់និយាយ ពីការទម្លាក់ រដ្ឋមន្ត្រី
VOD | 18 កញ្ញា 2014
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ ស្វាគមន៍លោក កឹម សុខា អនុប្រធាន គណបក្ស ង្គ្រោះជាតិ ដែលមួយរយៈនេះ លែងឮ អនុប្រធាន រដ្ឋសភារូបនោះ និយាយនៅតាម ទីសាធារណៈ ពីការចង់ទម្លាក់ រដ្ឋមន្ត្រី និងបោសសម្អាត មន្ត្រី ពុករលួយ។
ក្នុងពិធីប្រកា សផ្សព្វផ្សាយ ផែនការ យុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ នៅព្រឹក ថ្ងៃ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថ្លែងថា, ប៉ុន្មានថ្ងៃនេះ គណៈកម្មការនានា របស់ សភា បានអញ្ជើញ រដ្ឋមន្ត្រី ទៅសួរ, ដែលក្នុងនោះ រដ្ឋមន្ត្រី សុខាភិបាល, រដ្ឋមន្ត្រី អប់រំ ផងដែរ។
លោក បន្តថា លោក គាំទ្រ ឲ្យមាន ការជជែក ពិភាក្សាគ្នា ក្នុងក្របខណ្ឌ សភា, តែ លោក មិនគាំទ្រ ការដើរឃោសនា នៅតាមទីសាធារណៈ នោះទេ។
លោក មុត ចន្ថា នាយកខុទ្ទកាល័យ អនុប្រធាន ទី១ រដ្ឋសភា មានប្រសាសន៍ ថា, លោក កឹម សុខា មិនចង់ឆ្លើយឆ្លង លើបញ្ហានេះទេ ដោយលោក កំពុងជាប់ប្រជុំ។
លោក ហ៊ាង ឬទ្ធី ប្រធាន អង្គការ ស្រាវជ្រាវ ជាតិ កម្ពុជា យល់ថា, ការ ដែលអ្នក នយោបាយ ទាំងពីរ ឈប់វាយប្រវាគ្នា ទៀតនេះ ដោយសារតែ មានកិច្ចព្រមព្រៀង នយោបាយ។
ថ្មីៗនេះ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន ថា, បើ លោក កឹម សុខា បោះឆ្នោត ទម្លាក់រដ្ឋមន្ត្រី ដែលចាត់ទុក ថា ពុករលួយនោះ, លោក នឹងដឹកនាំ តំណាងរាស្ត្រ ប្រជាជន បោះឆ្នោត ដកដំណែង លោក កឹម សុខា វិញ។ ប៉ុន្តែ លោក កឹម សុខា មានប្រសសាន៍ ថា, អ្វី ដែលលោក បានលើកឡើងនោះ គឺ គ្រាន់តែ ចង់ ឲ្យសាធារណជន និងម្ចាស់ឆ្នោត ដឹងថា, តើ គណបក្ស សង្គ្រោះជាតិ ចូលសភា អាចធ្វើអ្វី បានខ្លះ។
លោក យល់ថា, បើ លោក នាយករដ្ឋមន្ត្រី ចង់បោះឆ្នោត ទម្លាក់លោក មែននោះ គឺ មានន័យ ថា, គណបក្ស ប្រជាជនកម្ពុជា បានរំលោភ លើកិច្ចព្រមព្រៀង នៃការ បញ្ចាប់ជម្លោះ នយោបាយ កាលពីថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០១៤។
ទោះជាយ៉ាងណា លោក ហ៊ុន សែន ក៏ចង់ ឲ្យមាន ដំណើរការ កោះហៅមន្ត្រី រដ្ឋាភិបាល មកសួរ ក្នុងសភា ជាបន្តទៀត ដើម្បី រួមគ្នា ដោះស្រាយ បញ្ហាប្រទេស ជាតិ ទាំងមូល។ លោក ព្រមានថា, ប្រសិនបើ គណៈកម្មការ សភា កោះអញ្ជើញ មន្ត្រី រដ្ឋាភិបាល ទៅសួរ គឺ មន្ត្រី រដ្ឋាភិបាល រូបនោះ ត្រូវតែ ទៅ មិនចាំបាច់ សួរលោក ថា, តើ ត្រូវ ឆ្លើយថាម៉េច នោះទេ៕
No comments:
Post a Comment