Paris Peace Accords 23 Oct. 1991

Tuesday, September 30, 2014

បាតុកម្ម ​ថ្ងៃ​១៥​ កក្កដា​៖​ ប៉ូលិស​ ចាប់​យុវជន​ គណបក្ស​ សង្គ្រោះ​ជាតិ ​ម្នាក់​ទៀត​ និង​កោះ​ហៅ ​៣នាក់​ ចូល​បំភ្លឺ | Police detained another CNRP youth in Prey Sar and summons 3 others for questioning

បាតុកម្ម ​ថ្ងៃ​១៥​ កក្កដា​៖​ ប៉ូលិស​ ចាប់​យុវជន​ គណបក្ស​ សង្គ្រោះ​ជាតិ ​ម្នាក់​ទៀត​ និង​កោះ​ហៅ ​៣នាក់​ ចូល​បំភ្លឺ 

RFI / វិទ្យុ​ បារាំង​ អន្តរជាតិ | ២៩ កញ្ញា ២០១៤

ក្រុមប៉ូលីស និង​បាតុករ ប៉ះទង្គិចគ្នា នៅ​​ក្នុង​​បាតុកម្ម​នា​ពេ​ល​កន្លង​មក។
ក្រុមប៉ូលីស និង​បាតុករ ប៉ះទង្គិចគ្នា នៅ​​ក្នុង​​បាតុកម្ម​ នា​ពេ​ល​កន្លង​មក។  RFI/Siv Channa

ប៉ូលិស ​បាន​ចាប់​ខ្លួន ​យុវជន​ម្នាក់​ របស់​ គណបក្ស​ សង្គ្រោះ​ជាតិ ដែល​ជា​សមាជិក​ ក្រុម​ប្រឹក្សា​ ខណ្ឌ​ ច្បារ​អំពៅ ​កាល​ពី​ព្រឹក​ ថ្ងៃ​ ទី​២៩​ កញ្ញា​នេះ ​ទាក់ទង​ នឹង​ការ​ធ្វើ​ បាតុកម្ម​ នៅ​ក្បែរ​ ទីលាន ​ប្រជា​ធិបតេយ្យ ​កាល​ពី​ថ្ងៃ ​ទី​១៥​ ខែ​កក្កដា។ ​ បាតុកម្ម​នោះ ​កើត​មាន​ អំពើ​ហិង្សា ​រវាង​ បាតុករ​ និង​ក្រុម​ សន្តិសុខ។​  ក្នុង​សំណុំ​រឿង​ក្តី ​ដែល​មាន​ចរិក​ ជា​រឿង​ នយោបាយ​នេះ, ​ចៅក្រម​ ក៏​បាន​ចេញ​ដីកា​ បង្គាប់​ ឲ្យ​យុវជន​ ៣​នាក់ ​ផ្សេង​ទៀត​ របស់​ គណបក្ស​ ប្រឆាំង​ ចូល​ឆ្លើយ​បំភ្លឺ ​ជា​បន្ត​បន្ទាប់​ ចាប់​ពី​ព្រឹក​ ថ្ងៃ​ ទី​៣០​ កញ្ញា,​ ថ្ងៃ​១​ តុលា,​ និង​ថ្ងៃ​ទី​២​ តុលា។

យុវជន ​ម្នាក់​ទៀត​ ជា​សកម្មជន ​គណបក្ស ​សង្គ្រោះ​ជាតិ ​និង​ជា​សមាជិក​ ក្រុម​ប្រឹក្សា ​ខណ្ឌ​ ច្បារ​អំពៅ ​លោក ​ស៊ុំ វុទ្ធី​ ត្រូវ​ បាន​ប៉ូលិស ​ចាប់​ខ្លួន​ កាល​ពី​ព្រឹក ​ថ្ងៃ​ ទី​២៩​ ខែ​កញ្ញា។ ​ រហូត ​ដល់​ល្ងាច​ ថ្ងៃ​ចន្ទ​នេះ, ​ចៅក្រម ​បាន​សម្រេច ​បញ្ជូន​យុវជន​ ស៊ុំ វុទ្ធី​ ទៅ​ឃុំឃាំង​ នៅ​ពន្ធនាគារ​ ព្រៃ​ ស


អ្នក​នាំ​ពាក្យ​ គណបក្ស​ សង្គ្រោះ​ជាតិ ​លោក​ យឹម​ សុវណ្ណ ​បាន​បញ្ជាក់​ ពី​ការ​ចាប់​ខ្លួន​ យុវជន​នោះ។​  លោក​ យឹម សុវណ្ណ ​បន្ថែម​ថា, ​បើ​សិន​ជា​ ករណី​ចាប់​ខ្លួន ​យុវជន ​របស់ ​គណបក្ស​ សង្គ្រោះ​ជាតិ ​នៅ​ព្រឹក​ថ្ងៃ ​ទី​២៩ ​កញ្ញា​នេះ ​ពាក់​ព័ន្ធ​ នឹង​ករណី​បាតុកម្ម​ ថ្ងៃ១៥ កក្កដានោះ, ​វា​ ជា​រឿង ​នយោបាយ ​ដែល​គណបក្ស​ កាន់​អំណាច ​ប្រើប្រាស់ ​ប្រព័ន្ធ​តុលាការ ​ដាក់​គំនាប ​ជាថ្មី​ លើ​គណបក្ស ​ប្រឆាំង។

សំណុំរឿង​ បាតុកម្ម​ រំដោះ​ ទីលាន ​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ ១៥ កក្កដា​នោះ ត្រូវ បាន​លោក ​មេធាវី សំ​ សុ​គង់ ឲ្យ​ដឹងថា, ចៅក្រម​ ស៊ើបសួរ បានចេញ​ដីកា ​កោះហៅ​ យុវជន ៣នាក់ ដែល​ត្រូវ បាន​ដោះលែង កាលពី​ខែ សីហា ឲ្យ​ចូល​ឆ្លើយបំភ្លឺ​ ជា​បន្តបន្ទាប់ ចាប់ពី​ព្រឹក ​ថ្ងៃ ទី៣០កញ្ញា, ថ្ងៃ១ តុលា, និង​ថ្ងៃ ២ តុលា។

ជាការ​កត់សម្គាល់ ក្នុង​សំណុំរឿង​ បាតុកម្ម ​របស់ លោក​ស្រី មួរ សុខ​ហួរ ដើម្បី ​រំដោះ​ទីលាន ​ប្រជាធិបតេយ្យ កាលពី​ព្រឹក​ ថ្ងៃ ទី១៥ កក្កដា ឆ្នាំ២០១៤ បាន​កើតមាន អំពើហិង្សា រវាង​ បាតុករ និង​ក្រុម​ សន្តិសុខ។  ក្រុម​សន្តិសុខ បានដាក់​ពាក្យ​ប្តឹង, ហើយ ភ្លាមៗ លោកស្រី មួរ​ សុខ​ហួរ និង​បេក្ខជន​ ជាប់ឆ្នោត​ តំណាងរាស្ត្រ ២ រូប​ទៀត ត្រូវ បាន​ចាប់ខ្លួន។

ក្នុង​សំណុំរឿង ​ដដែល​នោះ អ្នក​ជាប់ឆ្នោត ​តំណាងរាស្ត្រ ៤រូប​ ផ្សេងទៀត, រួមទាំង​ យុវជន ​គណបក្ស ​សង្គ្រោះ​ជាតិ យ៉ាងហោចណាស់ ៤នាក់​ទៀត, ត្រូវ បាន​ចាប់ឃុំខ្លួន ជា​បន្តបន្ទាប់។  បន្ទាប់ ពី​សម្របសម្រួល ​នយោបាយ ត្រូវរ៉ូវ​គ្នា រវាង​ មេដឹកនាំ​ គណបក្ស ​ប្រជាជន​កម្ពុជា និង​គណបក្ស ​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ ទី២២ កក្កដា ទើប​ បេក្ខជន ​ជាប់ឆ្នោត និង​មេដឹកនាំ​ យុវជន ​សរុប ៨រូប ត្រូវ បាន​ដោះលែង​ មកវិញ។

ប៉ុន្តែ​ សំណុំ​រឿងក្តី ដែលមាន​ ច​រិ​ក​ ជា​រឿង​ នយោបាយ​នោះ ត្រូវ បាន​ចៅក្រម បន្ត​បើក ​ការ​ស៊ើប​អង្កេត ដោយ​កោះហៅ​ មេដឹកនាំ​ គណបក្ស​ សង្គ្រោះ​ជាតិ លោក​ កឹម​ សុខា និង​ថ្នាក់ដឹកនាំ​ គណបក្ស ​​សង្គ្រោះ​ជាតិ​ ជាច្រើនរូប ​ផ្សេងទៀត ចូល​បំភ្លឺ ​ជា​បន្តបន្ទាប់។

លោក​ មេធាវី សំ សុ​គង់ បាន​លើកឡើង ថា, រឿងក្តី ​នោះ អាច​នឹងធ្វើ ​ឲ្យ​ជនជាប់ចោទ ជាប់​ពន្ធនា​គារ ​ចន្លោះ ​ពី២០ឆ្នាំ ទៅ៣០ឆ្នាំ ក្នុង​បទចោទប្រកាន់​ ដឹកនាំ ចូលរួម ​កុប្បកម្ម, ផ្តើម​គំនិត ចូល​ញុះញង់, បង្ក​អំពើហិង្សា, និង​បទ​ប្រឆាំង​ អ្នករាជការ​ សាធារណៈ៕


No comments:

Post a Comment