ប្រធាន រដ្ឋសភា ផ្តល់ការណែនាំ អំពី បែបបទ នីតិវិធី និងរបៀបរបប ការងារ នៅរដ្ឋសភា
RFI | ១៣ កញ្ញា ២០១៤
ទិដ្ឋភាពកិច្ចប្រជុំនៃរដ្ឋសភាកម្ពុជា ©វណ្ណារ៉ា/RFI
គឺ នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា
លើកដំបូង កាលពីថ្ងៃ ទី១១កញ្ញា, លោក ហេង សំរិន ប្រធាន រដ្ឋសភា
បានផ្តល់ការណែនាំ អំពី បែបបទ, នីតិវិធី, និងរបៀបរបប ការងារ
នៅរដ្ឋសភា ជូនដល់សមាជិក គណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា។
សមាសភាព គណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា មានចំនួនសរុប ១៣រូប --
មកពីគណបក្ស ប្រជាជន កម្ពុជា ៧រូប និងគណបក្ស សង្គ្រោះជាតិ ៦រូប។
លោក យ៉ែម បុញ្ញឫទ្ធិ សមាជិក រដ្ឋសភា មកពីគណបក្ស សង្គ្រោះជាតិ
និងជាសមាជិក គណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា
បានចាត់ទុក ការណែនាំ របស់ប្រធាន រដ្ឋសភា
ថា គ្រាន់តែ ជានីតិវិធី រដ្ឋបាល ក្នុងកិច្ចការងារ នៅរដ្ឋសភា,
មិនមែន ជាគំនាបអ្វី នោះទេ។
ការណែនាំ អំពី បែបបទ, នីតិវិធី,
និងរបៀបរបប ការងារ នៅក្នុងរដ្ឋសភា ដែលលោក ហេង សំរិន ប្រធាន រដ្ឋសភា
បានលើកឡើង ក្នុងកិច្ចប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍
កាលពីព្រឹក ថ្ងៃ ទី១១ កញ្ញា, រួមមាន៖ ការអញ្ជើញ រដ្ឋមន្ត្រី
ឬតំណាងរាជ រដ្ឋាភិបាល ឬឥស្សរជន នៃស្ថាប័ន ផ្សេងៗ មកបំភ្លឺ
នៅគណៈកម្មការ ជំនាញនានា នៃរដ្ឋសភា, ការប្រជុំពិនិត្យ
និងសិក្សា សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់
របស់ គណៈកម្មការ ជំនាញនានា នៃរដ្ឋសភា, ព្រមទាំង បែបបទ ផ្សេងៗ
ដែលពាក់ព័ន្ធ នឹងការនាំភ្ញៀវ ផ្សេងៗ ចូលក្នុងវិមាន រដ្ឋសភា
និងការរៀបចំ កិច្ចប្រជុំ ផ្សេងៗ ក្នុងវិមាន រដ្ឋសភា។
កិច្ចប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា កាលពីថ្ងៃ ទី១១កញ្ញា ជាកិច្ចប្រជុំ លើកដំបូង បន្ទាប់ ពីអ្នកតំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ បានសម្រេច ចូលប្រជុំ រដ្ឋសភា បន្ទាប់ ពីពហិការ អស់ពេល ១ឆ្នាំ រួចមក។ ក្នុងនោះ អ្នកតំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ក៏ត្រូវ បានបញ្ចូល ក្នុងក្បាលម៉ាស៊ីន ដឹកនាំ រដ្ឋសភា រហូត ដល់អនុប្រធាន ទី១ រដ្ឋសភា ផងដែរ។
សេចក្តីប្រកាស ព័ត៌មាន ស្តីពី លទ្ធផល កិច្ចប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា បង្ហាញ ថា, អង្គប្រជុំ បានឯកភាព គាំទ្រ ការណែនាំ របស់ ប្រធានរដ្ឋសភា ខាងលើនេះ, ហើយ បានកំណត់ ឲ្យរៀបចំ ជាសេចក្តីសម្រេច របស់ រដ្ឋសភា ដើម្បី អនុវត្ត។
លោក យ៉ែម បុញ្ញឫទ្ធិ សមាជិក រដ្ឋសភា និងជាសមាជិក គណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា លើកឡើង ថា, ការណែនាំ របស់ ប្រធាន រដ្ឋសភា ក្នុងកិច្ចប្រជុំនោះ មិនមែន ជាការតឹងរឹង ឬរឹតត្បិត អ្វីទេ, តែ ធ្វើឡើង តាមបែបបទ ការងារ រដ្ឋបាលប៉ុណ្ណោះ។
លោក យ៉ែម បុញ្ញឫទ្ធិ ដែលជាប្រធាន គណៈកម្មការ អប់រំ, យុវជន, កីឡា, ធម្មការ, កិច្ចការសាសនា, វប្បធម៌, និងទេសចរណ៍ របស់ រដ្ឋសភា បានកត់សម្គាល់ ថា, កន្លងមក ក៏ដូចសព្វថ្ងៃដែរ, លោក ហេង សំរិន ប្រធាន រដ្ឋសភា តែងតែ ចុះហត្ថលេខា, បញ្ជូនរាល់លិខិត របស់ អ្នកតំណាងរាស្ត្រ, ពិសេសលិខិត របស់ អ្នកតំណាងរាស្ត្រ គណបក្សប្រឆាំង ទៅកាន់រដ្ឋាភិបាល ពាក់ព័ន្ធ នឹងការអញ្ជើញ រដ្ឋមន្ត្រី ឬតំណាង រដ្ឋាភិបាល មកបំភ្លឺ នៅរដ្ឋសភា។
លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ ថា, ថ្មីៗនេះ ប្រធាន រដ្ឋសភា បានបញ្ជូនលិខិត របស់លោក ដើម្បី កោះអញ្ជើញ រដ្ឋមន្ត្រី ក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន មកបំភ្លឺ នៅគណៈកម្មការ ជំនាញ របស់លោក នាថ្ងៃ ទី១៧ កញ្ញា ជុំវិញកំណែទម្រង់ វិស័យអប់រំ និងការរឹតបន្តឹង ពេលប្រលង បាក់ឌុប កន្លងមក។
តាមលោក យ៉ែម បុញ្ញឫទ្ធិ កំណែទម្រង់ វិស័យអប់រំ បើ ធ្វើតែ នៅថ្នាក់លើ នឹងពិបាក។ ដូច្នេះ លោក នឹងពិនិត្យលម្អិត ជាមួយ រដ្ឋមន្ត្រី ក្រសួងអប់រំ នៅថ្ងៃ ១៧ កញ្ញាស ប្តាហ៍ក្រោយ៕

No comments:
Post a Comment