Paris Peace Accords 23 Oct. 1991

Sunday, September 21, 2014

ស្រូវ ​ជិត​១​ពាន់​ ហិកតារ ​ក្នុង​ខេត្ត​ ចំនួន​ពីរ​ ប្រឈម​ នឹង​ខូច ​ដោយសារ ​ទំនប់​ក្រុមហ៊ុន​ ចិន | Rice in two provinces will be spoiled because of Chinese dams

ស្រូវ ​ជិត​១​ពាន់​ ហិកតារ ​ក្នុង​ខេត្ត​ ចំនួន​ពីរ​ ប្រឈម​ នឹង​ខូច ​ដោយសារ ​ទំនប់​ក្រុមហ៊ុន​ ចិន

RFA / ​វិទ្យុ ​អាស៊ី សេរី | ២០ កញ្ញា ២០១៤

ទំនប់​ប្រឡាយ​សៀមរាប ៦២០
ប្រឡាយ និង​ទំនប់ ដែល​ទទួល ​យក​ទឹក​ ពី​ស្ទឹង​ ស្ពានស្រែង ដើម្បី ​ស្រោច ស្រព​កសិកម្ម​ នា​រដូវ​ប្រាំង នៅ​ក្នុង​ឃុំ​ ជ្រោយនាងងួន ស្រុក​ស្រីស្នំ ខេត្ត​ សៀមរាប។  រូបថត​ថ្ងៃ ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៤ (Photo provided)
ប្រឡាយ​អភិវឌ្ឍន៍​ ដែល​យក​ទឹក ​ពី​ស្ទឹង ​ស្ពានស្រែង ជាប់​ព្រំប្រទល់​ ស្រុក​ ស្រីស្នំ, ខេត្ត ​សៀមរាប និង​ស្រុក​ ចុងកាល់, ខេត្ត​ ឧត្តរមានជ័យ កំពុង​ប៉ះពាល់ ​ដល់​ស្រូវ ​របស់ ​ប្រជា​កសិករ​ ជិត១​ពាន់​ ហិកតារ ដោយ​ស្រែ​ខ្លះ ​គ្មាន​ទឹក និង​ស្រែ ​ខ្លះ​ទៀត ​មាន​ទឹក​ជន់​ លិច​លង់​ខ្លាំង ​ខុស​ពី​ធម្មតា។

ប្រឡាយ ​អភិវឌ្ឍន៍​នេះ កំពុង​ អនុវត្ត​ គម្រោង ​ដោយ​ក្រុមហ៊ុន​ ចិន ដើម្បី​ នាំ​ទឹក​ សម្រាប់​ ស្រោចស្រព ​វិស័យ​កសិកម្ម ​នា​រដូវ​ប្រាំង។

អាជ្ញាធរ​ ស្រុក ​ស្រីស្នំ, ខេត្ត​ សៀមរាប និង​មន្ត្រី​ ពាក់ព័ន្ធ​ ខ្លះ​ទៀត​ កំពុង ​ជួប​ប្រជុំ​គ្នា ដើម្បី ​រិះរក​ មធ្យោបាយ​ល្អ ក្នុង​ការ​បញ្ចៀស ​ទឹក​ជំនន់​ ដែល​ចាល់​ខ្លាំង ដោយសារ​ ទំនប់​អភិវឌ្ឍន៍​ កំពុង​តែ ​គំរាម​កំហែង ​ទៅ​លើ​ស្រូវ ​របស់ ​ប្រជា​កសិករ ​ជាច្រើន​រយ​ ហិកតារ ​នៅ​ក្នុង​ឃុំ​ ចំនួន​៥។

ទឹក​ជំនន់ ​ដែល​បណ្ដាល មក​ពី​ភ្លៀង​ខ្លាំង, ហើយ​ ហូរ​មក​ចាល់ ​នឹង​ទំនប់ ​ដែល​ក្រុមហ៊ុន ​ចិន ស្ថាបនា​នោះ កំពុង​ធ្វើ​ ឱ្យ​កសិករ​ ជាច្រើន​គ្រួសារ ព្រួយ​បារម្ភ ​អំពី​ ការ​ខូចខាត ​ស្រូវ​ របស់ ​ពួក​គេ ប្រសិន​បើ ​ទឹក​នៅ​តែ​ បន្ត​លិច ​រយៈពេល​យូរ។

សមាជិក ​ក្រុមប្រឹក្សា ​ស្រុក​ស្រីស្នំ ១​រូប គឺ លោក ហូយ ឈិន មាន​ប្រសាសន៍ ​ថា, កាល​ពី​ព្រឹក ​ថ្ងៃ​សុក្រ ទី​១៩ ខែ​កញ្ញា អាជ្ញាធរ​ ស្រុក និង​មន្ត្រី​ ពាក់ព័ន្ធ ​ជាច្រើន ​ផ្នែក​ទៀត បាន​ជួប​ប្រជុំ​គ្នា ដើម្បី​ រិះរក​វិធី​ ដោះស្រាយ ​ទៅ​លើ​បញ្ហា​ ទឹក ​ដែល​ចាល់​ នឹង​ទំនប់, ហើយ​ ជន់​លិច​ស្រូវ​ ជាច្រើន​រយ​ ហិកតារ​នោះ។  មន្ត្រី ​ដដែល​ បញ្ជាក់​ ថា, រយៈពេល ​ជិត​មួយ​សប្ដាហ៍​ មក​ហើយ ទឹក​ភ្លៀង ​ដែល​ហូរ ​ពី​តំបន់​ភ្នំ​ តាម​ស្ទឹង​ ស្ពានស្រែង បាន​មក​ចាល់​ នឹង​ទំនប់ ធ្វើ​ឱ្យ​ លិច​លង់ ​ស្រូវ​ របស់​ ប្រជា​កសិករ​ ជាច្រើន​ឃុំ នៃ​ស្រុក​ ស្រីស្នំ៖ «នេះ ​កំពុង​ប្រជុំ​ ដោះស្រាយ​ រឿង​ទឹក​លិច​ស្រូវ ព្រោះ​ វា​ ជន់​លើក​មុន ក៏​ទឹក ​វា​ លិច​ដែរ, ហើយ ​នៅ​ពេល ​វា ​ទើប​តែ ​ងើប​បាន​បន្តិច ទឹក​ជន់​ លើក​ក្រោយ​នេះ​ មក​លិច ​មួយ​សា​ទៀត នៅ​មិន​ទាន់​ ស្រក​ទេ។  ចាំ​មើល ​អភិបាល, គាត់​ ថា ​ចុះ​ទៅ​មើល ដើម្បី​ ឱ្យ​ចិន កាយ​បង្ហូរ​ចេញ។»

ប្រភព​ព័ត៌មាន ​ពី​តាម​បណ្ដា ​ភូមិ​ខ្លះ ​នៃ​ស្រុក​ ស្រីស្នំ ឱ្យ​ដឹង​ ថា, អ្នក​ភូមិ ​រាប់​សិប ​គ្រួសារ កំពុង​រង​ការ ​ប៉ះពាល់ ​ដោយសារ​តែ ​ទឹក​ជំនន់ ​គំរាម​កំហែង ​ស្រូវ​ របស់ ​ពួក​គេ។

មេ​ភូមិ​ ជ្រោយនាងងួន នៃ​ឃុំ​ ជ្រោយនាងងួន លោក ឌី ប៊ុនស៊ាន  ឱ្យ​ដឹង​ ថា, ទឹក​ជំនន់​ បាន​ជន់​លិច​ស្រែ ​នៅ​ភូមិ ​របស់​គាត់​ កាល​ពី ៣​ថ្ងៃ​មុន ធ្វើ​ឱ្យ​ ប្រជាពលរដ្ឋ​ ប្រមាណ ១០​គ្រួសារ ក្នុង​ចំណោម​ អ្នក​ភូមិ​ សរុប ៧០​គ្រួសារ កំពុង​រង​ ការ​ប៉ះពាល់ ​ពី​ទឹក​ជំនន់​នោះ៖ «ទឹក​លិច​ បាន ៣​ថ្ងៃ ទើប​តែ ​ស្រក, ផុស​ឃើញ ​ចុង​ស្រូវ​ បន្តិចៗ, មាន​រលួយ ​ខ្លះៗ​ ទៅ​ហើយ ជាប់​ នឹង​មាត់ ​ប្រឡាយ​ ប្រហែល ៥​ហិកតារ វា​រលួយ​ម្ដុំៗ មិន​រលួយ​ទាំងអស់​ទេ នៅ​វា​ទើប​តែ​ផុស​ស្រូវ​ បន្តិចៗ។»

ចំណែក ​មេ​ភូមិ ​ឫស្សីសាញ់ លោក អាន ពិសី ឱ្យ​ដឹង ​ស្រដៀង​គ្នា​ ថា, ស្រូវ ​ប្រជាពលរដ្ឋ​ ក្នុង​ភូមិ ​របស់​លោក កំពុង​លិច ​ទៅ​ក្នុង​ទឹក​ ប្រហែល ​ជិត២០០​ ហិកតារ, ក៏ប៉ុន្តែ​ លោក​ មិន​អាច​ ប៉ាន់ស្មាន​ ថា, ​តើ ​វា​ អាច​ខូចខាត ឬ​ក៏​យ៉ាង​ណា​ទេ ពីព្រោះ​ លោក ​មិន​ទាន់​ដឹង ​ថា, ទឹក ​វា​ នឹង​ស្រក​ផុត​ នៅ​ពេល​ណា​ ពិត​ប្រាកដ៖ «វា​ កល់​ នឹង​ប្រឡាយ​ ចិន​ ណា!   ប៉ែក​ខាង​លិច, លិច ​ប្រហែល ១៥០​ហិកតារ, ហើយ ​នេះ​ កំពុង​តែ ​បង្ហូរ​ទឹក​ចេញ។  យើង ​មិន​ទាន់​ដឹង​ ថា, ​ផល​ប៉ះពាល់​ យ៉ាង​ម៉េច​ទេ។  បើ​ បង្ហូរ គឺ​ បង្ហូរ​ហើយ, ប៉ុន្តែ​ ទឹក ​ចេះ​តែ​ មក​ពី​លើ​ ថែម​ទៀត។  ឯ​ រឿង​ខូច ឬ​មិន​ខូច, យើង ​អត់​ទាន់​ដឹង ពីព្រោះ​ វា​ ទើប​តែ​ លិច​បាន ២-៣​ថ្ងៃ។  ខ្ញុំ​ ព្រួយ​បារម្ភ​ដែរ, បាន​ទាក់ទង​ ទៅ​ក្រុមហ៊ុន ​ចិន, ហើយ ​ក្រុមហ៊ុន​, គេ ​ចុះ​មក​ជួយ​ កាប់​ប្រឡាយ ​បង្ហូរ​ទឹក​ចេញ។»

នៅ​ស្រុក ​ស្រីស្នំ ដោយសារ​តែ​ ទំនប់ និង​ប្រឡាយ ​អភិវឌ្ឍន៍ ដែល​ស្ថាបនា​ ដោយ​ក្រុមហ៊ុន​ ចិន ដើម្បី​ យក​ទឹក ​ពី​ស្ទឹង​ ស្ពានស្រែង សម្រាប់ ​ស្រោចស្រព ​វិស័យ​កសិកម្ម​ នៅ​រដូវ​ប្រាំង​នោះ គឺ កំពុង​ធ្វើ ​ឱ្យ​ឃុំ​ខ្លះ ​ទទួល​រង​ទឹក​ជំនន់​ លិច​ស្រូវ និង​ឃុំ ​ខ្លះ​ទៀត​ខ្វះ​ទឹក ដោយសារ​តែ​ ស្ទះ​ មិន​អាច​ ចូល​ដល់។  អាជ្ញាធរ​ ស្រុក ​ស្រីស្នំ និង​មន្ត្រី ​កសិកម្ម កំពុង​តែ ស្វែងរក​ ការ​ដោះស្រាយ​ ទៅ​លើ​បញ្ហា​ ទាំង​ពីរ​នេះ ​ឱ្យ​មាន​ ភាព​ប្រសើរ។

ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​ស្រីស្នំ លោក ណាត ស៊ីនួម មាន​ប្រសាសន៍​ថា ទឹក​ភ្លៀង​ដែល​ហូរ​តាម​ស្ទឹង​ស្ពានស្រែង បាន​ចូល​តាម​ប្រឡាយ​អភិវឌ្ឍន៍​ដែល​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា កន្លង​ទៅ ហើយ​នៅ​ថ្ងៃ​ទី​១៤ គឺ​ទឹក​ដែល​ហូរ​តាម​ប្រឡាយ បាន​ជន់​ខ្លាំង និង​បាន​បែក​ចូល​ទៅ​តាម​ស្រែ បណ្ដាល​ឱ្យ​ជន់​លិច​ស្រូវ​ចំនួន ៩៣០​ហិកតារ។ មន្ត្រី​ដដែល​បញ្ជាក់​ថា ក្នុង​ចំណោម​ស្រូវ​ដែល​ទឹក​លិច​ជិត ១​ពាន់​ហិកតារ​នោះ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា គឺ​ទើប​តែ​ស្រក​បាន​ចំនួន ៣៧០​ហិកតារ នៅ​សល់​ប្រមាណ​ជាង ៥០០​ហិកតារ នៅ​តំបន់​ខាង​ក្រោម បន្ត​លិច​នៅ​ឡើយ៖ «វា​ស្រក​ទៅ​ពី​លើ​នេះ​ ទៅ វា​នៅ​ខាង​ត្រាំសសរ វា​មាន ៥​ភូមិ​ទៀត បើ​គិត​ជា​ផ្ទៃដី​ខ្ទង់ ៥០០​ហិកតារ​ជាង​ទៀត​នោះ កំពុង​តែ​លិច។ ដូច្នេះ បើ​ការ​សន្និដ្ឋាន​របស់​ខ្ញុំ វា​មិន​ទាន់​អាច​ឱ្យ​ដល់​ទៅ​ខូច​ទេ ពីព្រោះ​ស្រូវ​ទឹក​ជំនន់​លិច​ត្រឹម ៧-១០​ថ្ងៃ​អត់​អី​ទេ។ មាន​តំបន់​ខ្លះ​ដែល​ស្ទះ និង​ប្រឡាយ​ចិន វា​អត់ វា​អត់​មាន​ទឹក។ ដូច្នេះ បង​ប្អូន​សំណូមពរ​មក​លោក​មេ​ឃុំ លោក​អភិបាល​ស្រុក​ស្រីស្នំ គេ​បាន​រៀបចំ​ចាត់​ចែង​អស់​ហើយ កាយ​បង្ហៀរ​ពី​កន្លែង​ណា​ដែល​លិច ទៅ​ដាក់​នៅ​កន្លែង​គ្មាន​ទឹក។ ដូច្នេះ វា​អាច​មាន​ទឹក​គ្រប់​ស្រែ។»

មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​ស្រីស្នំ ឱ្យ​ដឹង​ថា តំបន់​ដែល​មាន​ទឹក​ជំនន់​លិច​ស្រូវ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា រហូត​មក​ដល់​ថ្ងៃ​ទី​១៩ គឺ​នៅ​ឃុំ​ស្លែងស្ពាន សរុប​ផ្ទៃ​ដី​ស្រែ​ប្រមាណ ១០០​ហិកតារ ឃុំ​ជ្រោយនាងងួន ផ្ទៃ​ដី​ស្រែ​ដែល​លិច​ទឹក​ប្រមាណ ៧០​ហិកតារ។ ចំណែក​ឯ​ឃុំ​ប្រិយ និង​ឃុំ​ក្លាំងហាយ សរុប​ផ្ទៃដី ១៥០​ហិកតារ ក៏ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ទឹក​ជំនន់​បាន​ស្រក​ជិត​ផុត​ពី​តំបន់​ទាំង​នោះ​ហើយ។

មន្ត្រី​ស្រុក​ស្រីស្នំ ឱ្យ​ដឹង​ថា ប្រឡាយ និង​ទំនប់​អភិវឌ្ឍន៍​សម្រាប់​នាំ​ទឹក​ពី​ស្ទឹង​ស្ពានស្រែង ស្រោចស្រព​វិស័យ​កសិកម្ម​នៅ​រដូវ​ប្រាំង ដែល​កំពុង​ធ្វើ​ឱ្យ​មាន​ទឹក​ជំនន់​លិច​ស្រូវ​នៅ​តំបន់​ខ្លះ ហើយ​តំបន់​ខ្វះ​ទៀត ស្ទះ​ទឹក​ចូល​មិន​ដល់​នោះ គឺ​ក្រុមហ៊ុន​ចិន បាន​អនុវត្ត​គម្រោង​សាងសង់​រយៈពេល ៣​ឆ្នាំ ដោយ​រហូត​មក​ដល់​ពេល​នេះ គម្រោង​ស្ថាបនា​ជិត​រួច​រាល់​ហើយ៕



No comments:

Post a Comment