សមត្ថកិច្ច ឃាត់ខ្លួន ជនជាតិ ថៃ ៣នាក់ ពាក់ព័ន្ធ ចរាចរលុយដុល្លារ ក្លែងក្លាយ ជាង៧លាន ដុល្លារ
កោះ សន្តិភាព | ១៩ កញ្ញា ២០១៤
កោះ សន្តិភាព សមត្ថកិច្ច បង្ហាញមុខ ជនជាតិ ថៃ ៣នាក់ និងដុល្លារ ក្លែងក្លាយ
ខេត្ត បាត់ដំបង៖ ជនជាតិ ថៃ ៣នាក់ ត្រូវ នគរបាល នៃស្នងការដ្ឋាន នគរបាលខេត្ត សហការ ជាមួយ នគរបាល ស្រុកភ្នំព្រឹក ធ្វើការឃាត់ខ្លួន ដោយពួកគេ ជាប់ពាក់ព័ន្ធ នឹងការចរាចរ លុយដុល្លារ ក្លែងក្លាយ ជាង៧លាន ដុល្លារ។
ការឃាត់ខ្លួន ធ្វើឡើង កាលពីវេលា ម៉ោង១១ និង១០ នាទីព្រឹក ថ្ងៃ ទី១៩ កញ្ញា នៅក្នុងសាយឡូ របស់ឈ្មោះ ហួត អូន
ស្ថិតក្នុងឃុំ អូររំដួល ស្រុក ភ្នំព្រឹក។
បើ តាមសេចក្តី រាយការណ៍ ឱ្យដឹងថា,
ជនសង្ស័យ ជាជនជាតិ ថៃខាងលើ, ឈ្មោះ៖ ជីត គីប ភេទប្រុស
អាយុ៤៧ឆ្នាំ, ប្រា ម៉ូត ភេទប្រុស អាយុ៤៣ឆ្នាំ, និង ចំរ៉ាត់ វង្សា ភេទប្រុស អាយុ៤៣ឆ្នាំ។
ក្រោយពីឃាត់ខ្លួន សមត្ថកិច្ច ដកហូត បានលុយដុល្លារ ក្លែងក្លាយ ចំនួន
៣កេះ ស្មើ នឹង៧លាន ១សែន ៦ម៉ឺន ដុល្លារ។
បច្ចុប្បន្ន ជនសង្ស័យ បាន និងកំពុង ត្រូវ សមត្ថកិច្ច សាកសួរ នៅអធិការដ្ឋាន ស្រុកភ្នំព្រឹក ៕
No comments:
Post a Comment