Paris Peace Accords 23 Oct. 1991

Monday, September 15, 2014

ថៃ ​រៀបចំ​ បទ​បញ្ជា ​ថ្មី​ សម្រាប់​ ពលករ ​ប្រទេស​ជិត​ខាង​ ងាយ​ចូល​ធ្វើការ | Thailand prepares a new set of regulations to make it easier for workers from neighoring country to work

ថៃ ​រៀបចំ​ បទ​បញ្ជា ​ថ្មី​ សម្រាប់​ ពលករ ​ប្រទេស​ជិត​ខាង​ ងាយ​ចូល​ធ្វើការ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៥ កញ្ញា ២០១៤

ពលករ​ខ្មែរ​ពី​ថៃ ប៉ោយប៉ែត ៦១០
សកម្មភាព ​ប្រជាពលរដ្ឋ​ ខ្មែរ​ ដែល​អាជ្ញាធរ ​ថៃ ចាប់​បញ្ជូន ​មក​ដាក់​ចំណុច ​រង្វង់​មូល ​ខាង​មុខ​ច្រក​ទ្វារ ​អន្តរជាតិ​ ប៉ោយប៉ែត ខេត្ត​ បន្ទាយមានជ័យ នៅ​ថ្ងៃ​ ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៤។  Photo: RFA

អាជ្ញាធរ​ ផ្នែក​ការងារ ​ថៃ កំពុង​រៀបចំ ​សេចក្ដី​ព្រាង​ បទ​បញ្ជា ​ថ្មី ដើម្បី ​ឲ្យ​កម្មករ​ ប្រទេស ​ជិត​ខាង​ ងាយ​ស្រួល ​ចូល​ធ្វើការ ​នៅ​តាម​ បណ្ដា​ខេត្ត​ ថៃ ជាប់​ព្រំដែន​បាន ​ដោយ​ស្រប​ច្បាប់ ដោយ​គ្រាន់​តែ​ ចុះបញ្ជី​បញ្ជាក់​ ការ​ឆ្លងដែន​ នៅ​ច្រក ​ចេញ​ចូល ​ជំនួស​លិខិត​ ឆ្លងដែន។

កាសែត ​ថៃ​ បាងកក ​ប៉ុស្ដិ៍ (Bangkok Post) ផ្សាយ​ថ្ងៃ​ ទី​១៥ កញ្ញា បាន​ស្រង់​សម្ដី ​មន្ត្រី​ ផ្នែក​ការងារ​ ថៃ លោក ជីរ៉ាសាក់ សូឃន់ថាឆាត (Jirasak Sukhonthachat) ថា, សេចក្ដី​ព្រាង​ បទ​បញ្ជា​ថ្មី​នេះ បាន​ដាក់​ជូន ​ក្រុម​ប្រឹក្សា​ ជាតិ,​ សន្តិភាព,​ និង​សណ្ដាប់ធ្នាប់ ដើម្បី​ ពិនិត្យ​ ជា​មុន​សិន មុន​នឹង​ដាក់​ជូន​ គណៈរដ្ឋមន្ត្រី​ អនុម័ត។   បន្ទាប់មក ​រដ្ឋាភិបាល​ថៃ នឹង​ចរចា​ ជាមួយ ​ប្រទេស​ជិត​ខាង ​ដែល​មាន​ ពលករ​ ធ្វើការ ​នៅ​ថៃ អំពី​ បទ​បញ្ជា​ថ្មី​នេះ។

ក៏ប៉ុន្តែ​ ពាណិជ្ជករ​ ថៃ ខ្លះ​ បាន​ជំទាស់ ​នឹង​សេចក្ដីព្រាង​ នៃ​បទ​បញ្ជា​ថ្មី​នេះ ដោយ​អះអាង ​ថា, បទ​បញ្ជា​ថ្មី​នេះ មិន​មាន​ ប្រសិទ្ធភាព ​ក្នុង​ការ​គ្រប់គ្រង ​ពលករ ​បរទេស ​ខុស​ច្បាប់​ទេ។  ពាណិជ្ជករ ​ថៃ​ ទាំង​នោះ បាន​ផ្ដល់ ​គំនិត ​ថា, រដ្ឋាភិបាល​ ថៃ​ គួរ​ មាន​ច្បាប់ ផ្សេង​ទៀត ដើម្បី​ គ្រប់គ្រង​ ពលករ​ បរទេស ​ឲ្យ​មាន​ប្រសិទ្ធភាព, ដូច​ជា​ ច្បាប់​គ្រប់គ្រង​ ពលករ​ នៅ​តាម​រាជធានី ធំៗ និង​គ្រប់គ្រង ​ពលករ​ នៅ​តាម​តំបន់ ជាប់​ព្រំដែន​ នៃ​ប្រទេស ​ជិត​ខាង​ ដែល​ពលករ​ ទាំង​នោះ ​ធ្វើការ​វិល​ល្ងាច។  បើ​ មិន​ដូច្នោះ​ទេ ពាណិជ្ជករ ឬ​អ្នកជួល​ថៃ ដូចជា​ម្ចាស់ ​កសិដ្ឋាន​ នៅ​តាម​តំបន់​ ព្រំដែន នឹង​នៅតែ​ ប្រឈម ​នឹង​ការ​ខ្វះខាត​ ពលករ​ ដដែល ព្រោះ​ ថា, ពលករ​ ប្រទេស​ជិត​ខាង​ ភាគ​ច្រើន ​ដែល​ធ្វើការ​ និង​ស្នាក់​នៅ​ តាម​តំបន់​ ព្រំដែន​ តែងតែ ​នៅ​រយៈពេល ​ខ្លី, បន្ទាប់​មក ​ឈប់​ធ្វើការ ​រួច​ធ្វើ​ដំណើរ ​ចូល​ជ្រៅ​ ក្នុង​ប្រទេស ​ថៃ ដើម្បី ​ស្វែងរក​ ការងារ​ នៅ​តាម ទី​ប្រជុំ​ជន ​ធំៗ, ព្រោះ​ នៅ​ទី​នោះ ​ពួកគេ ​អាច​រក​ការងារ ​ធ្វើ​បាន ​ល្អ​ជាង និង​បាន ​ប្រាក់​ឈ្នួល ​ថ្លៃ​ជាង។  បញ្ហា​នេះ ធ្វើ​ឲ្យ​ម្ចាស់​ សហគ្រាស និង​ម្ចាស់ ​កសិដ្ឋាន ​ថៃ នៅ​តាម​តំបន់​ ជនបទ ជាពិសេស ​តំបន់​ជាប់​ប្រទេស ​ជិត​ខាង ប្រឈម​ ការ​ខ្វះខាត​ ក្នុង​ការ​ជួល​ ពលករ ​បរទេស​ ធ្វើការ​ ដដែល។

កាសែត ​ដដែល ​ឲ្យ​ដឹង​ ថា, យ៉ាង​ហោច​ណាស់ ​មាន​ពលករ​ បរទេស​ ប្រហែល ១​លាន​នាក់ ធ្វើ​ការ​ នៅ​ថៃ ដែល​ភាគ​ច្រើន​ មក​ពី​ប្រទេស ​ជិត​ខាង, ដូចជា កម្ពុជា, ឡាវ, និង​ភូមា៕



No comments:

Post a Comment